​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

April 12, 2023

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​ជួយ​ឧបត្ថម្ភ​ដល់ សមាជិក​ក្រុម​ការងារ​មូលដ្ឋាន​ខណ្ឌ​ដង្កោ ដែល​មាន​ជំងឺ​ដុំ​សាច់​ក្នុង​ពោះវៀន​!

ចំនួនអ្នកទស្សនា: Views

នា​ព្រឹក ថ្ងៃទី​១២ ខែ​មេសា ឆ្នាំ​២០២េ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ទៅ​សាកសួរ​សុខទុក្ខ លោក សម សុខុម ភេទ​ប្រុស អាយុ​៦៤​ឆ្នាំ ជា​មន្ត្រី​ក្រុម​ការងារ​មូលដ្ឋាន​ខណ្ឌ​ដង្កោ ដែល​ទើប​ចេញ​ពី​មន្ទីរពេទ្យ ក្រោយពី​បាន​ធ្វើ​ការវះកាត់​ដុំ​សាច់​ក្នុង​ពោះវៀន ហើយ​បាន​មក​សម្រាក​ព្យាបាល​បន្ត​នៅ​គេហដ្ឋាន ស្ថិតនៅ​ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។​

​ក្នុងឱកាស​នោះ ក្រុមការងារ ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​ថវិកា​ចំនួន ១​លាន​រៀល​, ទឹក​សុទ្ធ និង​ភេសជ្ជៈ​ចម្រុះ ០៦​កេស ផ្លែឈើ​ស្រស់ ០១​កន្ត្រក ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក​សម្រាល​បន្ទុកគ្រួសា​រលោក សម សុខុម ផងដែរ​៕







Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment