-->
​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

October 18, 2022

រាជរដ្ឋាភិបាលនឹងបន្តខិតខំពង្រឹងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័ននិងប្រទេសនានាដើម្បីលើកកម្ពស់វិស័យសន្តិសុខស្បៀងនិងអាហារូប ត្ថម្ភឱ្យកាន់តែរឹងមាំបន្ថែមទៀត

ចំនួនអ្នកទស្សនា: Views

ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ថ្លែងថា រាជរដ្ឋាភិបាល នឹងបន្តខិតខំពង្រឹងកិច្ចសហ ប្រតិបត្តិការជាមួយស្ថាប័ននិងប្រទេសនានា ដើម្បីលើក កម្ពស់វិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភឱ្យកាន់តែរឹងមាំ ធន់នឹងភាពងាយរង គ្រោះវិបត្តិផ្សេងៗ ការពារបរិស្ថាន និងជួយកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ តាមរយៈការ ជំរុញឱ្យប្រព័ន្ធស្បៀងឆ្ពោះទៅរកការអភិវឌ្ឍបៃតង។ 


 ឯកឧត្តមឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ មានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការរួមគ្នាបំពេញកង្វះខាតផែនការសកម្មភាពសកលដើម្បីឆ្លើយតបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ” នៅសណ្ឋាគារសុខា ភ្នំពេញ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ នេះ ថា វិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍មូល ធនមនុស្ស បង្កើនប្រសិទ្ធភាពការងារ ជំរុញកំណើនសេដ្ឋ កិច្ច និងវឌ្ឍនភាពសង្គម ។ 

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា ប្រសិន បើគ្មានការយកចិត្តទុកដាក់លើសុខភាព សន្តិសុខស្បៀង និងអាហារូបត្ថម្ភនោះទេ ផលលាភដែលបានមកពីការអភិ វឌ្ឍសេដ្ឋកិច្ចនឹងត្រូវធ្លាក់ចុះ ដោយសារការខាតបង់ដែលមិនអាចមើលរំលងពីបញ្ហាកង្វះអាហារូបត្ថម្ភ និងបន្ទុកចំណាយលើការថែទាំ និងព្យាបាលជំងឺមិនឆ្លងនានា ដូចជា៖ ជំងឺទឹកនោមផ្អែម ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង ជាដើម ។

 តាមរយៈនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង ស្ថាប័នពាក់ព័ន្ធនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន ធ្វើការសម្របសម្រួល និងអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តជាអាទិភាពនានា លើវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ ដើម្បីទទួលបានលទ្ធផលល្អប្រសើរឡើងបន្ថែមទៀត ។


 « ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមអំពាវនាវគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន បន្តចូលរួមសហការជាមួយនឹងក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ បង្កើនការខិតខំប្រឹងប្រែងរួមគ្នា កៀរគរធនធានពីប្រភពនានា ដើម្បីអនុវត្តផែនការសកម្មភាពអាទិភាពនៅក្នុងផែនទីបង្ហាញផ្លូវ ស្តីពីផែនការសកម្មភាពសកលដើម្បីឆ្លើយ តបចំពោះបញ្ហាស្គមស្គាំងរបស់កុមារ , យុទ្ធសាស្ត្រជាតិស្ដីពីសន្តិសុខស្បៀងនិងអាហារូបត្ថម្ភលើកទី២ ឆ្នាំ២០១៩ -២០២៣ និងឯកសារគតិយុត្តនានា ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត » ។


សូមបញ្ជាក់ថា ដើម្បីបង្កើនវឌ្ឍនភាពស្តីពីការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូប ត្ថម្ភ ឱ្យមានការរីកចម្រើនជាប្រព័ន្ធ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តខ្ពស់ ដោយប្រើប្រាស់កាលានុវត្តភាព នៃសន្តិភាពនិងស្ថិរភាពនយោបាយ ដើម្បីបង្កើតបាននូវបរិយាកាសមួយដ៏រឹងមាំ ឈានទៅសម្រេចបានចក្ខុវិស័យស្តីពីប្រព័ន្ធស្បៀងឆ្នាំ២០៣០ តាមរយៈការចូល រួមយ៉ាងសកម្ម នៅក្នុងក្រប ខ័ណ្ឌកិច្ចសហប្រតិបត្តិការ អន្តរជាតិនានា ទាំងក្នុងតំបន់ និងសកលលោក ៕


Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment