បាត់ដំបង ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២-- នៅថ្ងៃអាទិត្យ ៨រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានអញ្ជើញអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសនៃយុទ្ធនាការ «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ន» ក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ។
ការចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសនៃយុទ្ធនាការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្នអ្នកបើកបរនេះ ធ្វើឡើងដោយធ្វើការសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ការិយាល័យចរាចណ៍ផ្លូវគោកខេត្ត និងក៏មានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីរសុខាភិបាល ខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គណ:កម្មាធិ
ការសាខា មន្ត្រីប្រតិបត្តិសាខា មន្រ្តីការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត យុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ផងដែរ។ ការចុះអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នេះធ្វើឡើងនៅផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងមុខរង្វង់មូលលោកតាដំបងគ្រញូង ក្រុងបាត់ដំបង ដើម្បីធ្វើការផ្សព្វផ្សាយឱ្យមានការយល់ដឹងដល់ប្រជាពលរដ្ឋ អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងត្រូវចូលរួមគោរពច្បាប់ចរាចរ ណ៍ផ្លូវគោកទាំអស់គ្នា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំ២០២២ ឱ្យបានល្អកុំឱ្យមានគ្រោះចរាចរណ៍នៅក្នុងរដូវភ្ជុំបិណ្ឌនេះ ៕ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖dara
0 comments:
Post a Comment