​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

October 26, 2022

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អញ្ជើញបើកសម្ពោធដាក់ឲ្យដំណើរការសមាគមទំនាក់ទំនង និងគាំទ្រប្រជាជន

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូល រួមជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវសមាគមទំនាក់ទំនង និងគាំទ្រប្រជាជន ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើនទៀត ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងចូលរួមអបអរសាទរ និងជូនពរចំពោះ ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានជាប់ឆ្នោតសា ជាថ្មីម្តងទៀត ជាអគ្គលេខា ធិការបក្សកុម្មុយនីស្តចិន នៅក្នុងសមាជជាតិរបស់គណបក្សលើកទី២០កាលពីពេលថ្មីៗនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្តកោត សរសើរ និងអបអរសាទរចំពោះស្ថាបនិក ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកដែលបានរួមសហការគ្នាបង្កើតបាននូវសមាគមនេះ ហើយភាគីមិត្តដែកថែបចិនតែងតែផ្តល់នូវការសហការគាំទ្រជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រកបដោយស្មារតីមិត្តភាព ភាតរភាព និងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយ ចំពោះប្រទេសកម្ពុជាលើគ្រប់វិស័យ និងនិយាយ ដោយឡែកក្នុងកិច្ចសហប្រតិ បត្តិការប្រយុទ្ធប្រឆាំងគ្រឿង ញៀន និងឧក្រិដ្ឋកម្មឆ្លងដែន ។

ជាមួយគ្នានេះ ដើម្បីធានាដល់ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងបេសកកម្មរបស់សមាគម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឺមយ៉ាន បានណែនាំនូវការងារចាំបាច់មួយចំនួនមាន៖ត្រូវគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីសុខសន្តិភាព ស្ថិរភាពនយោបាយ លើកកម្ពស់លទ្ធិប្រជាធិប តេយ្យ ការគោរពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើន រក្សាសាមគ្គីភាព ត្រួតពិនិត្យ និងវាយតម្លៃនូវសកម្មភាពការងារអនុវត្ត និងទិសដៅដែលបានកំណត់ ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានអំពាវនាវដល់ស្ថានទូត ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងសប្បុរស ជននានាបន្តជួយសហការ គាំទ្រដល់ដំណើរការនៃការ អនុវត្តសកម្មភាពការងាររបស់សមាគមឲ្យបានកាន់តែរលូន និងប្រសិទ្ធភាពខ្ពស់ ។

យោងតាមរបាយការណ៍របស់ លោក យៀ ឆាងឈីង ប្រធានសមាគម បានឱ្យដឹងថា សមាគមបានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដោយ មានគោលបំណងសំខាន់គឺចូលរួមសហការចែករំលែកនូវវប្បធម៌ ទំនៀមទម្លាប់ប្រជាជនខ្មែរ និងបរទេស ផ្សព្វផ្សាយនិងលើកកម្ពស់ការអនុវត្តច្បាប់ រួមនឹងការសហការកៀរគរ វិនិយោគបរទេស ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ៕


Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment