September 25, 2022
លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ បាននាំយកបច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃ នៅវត្តថ្មគរ ក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល
ចំនួនអ្នកទស្សនា: Views
September 25, 2022
No comments
កណ្តាល៖ លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជា នៃក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានរួមនឹងក្រុមគ្រួសារ បាននាំយកបច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃ ដើម្បី ជួយទ្រទ្រង់ដល់ព្រះសង្ឃ គង់ចាំព្រះវស្សា នៅក្នុងវត្តអស់កាលត្រីមាស ព្រោះតែរដូវនេះជារដូវវស្សា ព្រះសង្ឃមិនអាចចេញទៅខាងក្រៅ និមន្តបិណ្ឌបាត្របាន ជាពិសេស ពិធីបុណ្យភ្ជុំបិណ្ឌជា ពិធីបុណ្យដ៏ធំមួយរបស់ខ្មែរយើង ដែលតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងខែភទ្របទនេះ នៅវត្តថ្មគរ ក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល នាថ្ងៃ ១៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័កព.ស.២៥៦៦ ត្រូវនឹងថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០២២។ លោកជំទាវ ខៀវ ទេព រង្ស៊ី កាញារីទ្ធ បានបញ្ជាក់ថា ការដែលលោកជំទាវអញ្ជើញមកក្នុងពេលនេះដែរគឺមានបំណងមកពិនិត្យ ដើម្បីជួសជុលកែលម្អចេតីយ និងបានរៀបចំធ្វើពិធីបួងសួងស្នើសុំតាមបែបប្រពៃណីខ្មែរសម្រាប់អញ្ជើញ និងតម្កល់ធាតុមហាឧបាសិកាកុសល ចិត្តាពុទ្ធសាសនូបត្ថម្ភក៏ ពេន យុត ដែលបានទទួលអនិច្ច កម្មទៅទីបរមលោកកន្លងមកថ្មីៗនេះ។ បន្ទាប់មក លោកជំទាវ ខៀវទេព រង្ស៊ី កាញារីទ្ធ បានអញ្ជើញឡើងទៅកាន់ព្រះវិហារវត្តថ្មគរ និងទីទួលសក្ការៈដើមពោធ៍ិ៍ធំ ដើម្បីសំពះបួងសួងឧទ្ទិសកុសលផលបុណ្យ ដែលកើតពីសទ្ធាជ្រះថ្លាទាំងនេះ ជូនចំពោះញាតិកាទាំងប្រាំពីរសន្តាន ក៏ដូចជាសុំពរជ័យឱ្យមានសេចក្តីសុខចម្រើនគ្រប់ៗគ្នា កុំបីឃ្លៀងឃ្លាតឡើយ។ សូមបញ្ជាក់ថា ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តថ្មគរនេះ លោកជំទាវ ខៀវទេព រង្ស៊ី កាញារីទ្ធ បានវេរទេយ្យទាន និងទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ រួមមាន សាដក ៣ អង្ករ ៥០០គីឡូក្រាម ទឹកសុទ្ធ ១០កេស មី ២១០កេស។ ប្រគេនបច្ច័យព្រះចៅអធិការវត្ត ១លានរៀល ព្រះគ្រូសូត្រស្តាំ៥០ម៉ឺនរៀល ព្រះគ្រូសូត្រឆ្វេង៥០ម៉ឺនរៀល ព្រះសង្ឃ១២អង្គ២៤ម៉ឺនរៀល ថវិកា៥ពាន់ដុល្លារសម្រាប់កសាងទូកងឈ្មោះ «នាងតាវត្តីសែនមានជ័យ» គណៈកម្មការអាចារ្យវត្ត៣០ ម៉ឺនរៀលបន្តចែកជូនលោក យាយលោកតាអាចា្យវត្ត១២ ម៉ឺនក្នុងមួយខែ លោកយាយចុងភៅ១០ម៉ឺនរៀលក្នុងមួយខែ ក្នុងនោះលោកយាយលោកតាជាពុទ្ធបរិស័ទ នគរបាល និងប្រជាការពារក្នុងម្នាក់១ម៉ឺនរៀលផងដែរ៕
Share This
About ww.kmmhotnews.com
0 comments:
Post a Comment