លោកបាននិយាយនៅក្នុងខ្សែវីដេអូមួយដែលបានផ្សព្វផ្សាយនៅលើបណ្តាញតេឡេក្រាមរបស់ការិយាល័យលោកថា «ជុំថ្មីនៃកិច្ចចរចា គឺនៅពេលខាងមុខឆាប់ៗនេះ ព្រោះយើងកំពុងស្វែងរកសន្តិភាព។ អាទិភាពរបស់យើងក្នុងកិច្ចចរចាត្រូវបានគេដឹងរួចហើយ។ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន គឺជាអទិភាពមួយដែលគ្មានការសង្ស័យ។ ការធានាសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពសម្រាប់រដ្ឋរបស់យើង គឺជាកាតព្វកិច្ច។ គោលដៅរបស់យើង គឺភាពជាក់ស្តែង សន្តិភាព និងការស្ដារឡើងវិញនូវជីវភាពរស់នៅធម្មតានៅក្នុងរដ្ឋកំណើតរបស់យើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។
នៅពេលមុននេះ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ មេឌីនស្គី ដែលដឹកនាំគណៈប្រតិភូរុស្ស៊ីសម្រាប់កិច្ចចរចាបាននិយាយនៅលើបណ្តាញតេឡេក្រាមរបស់លោកថា គណៈប្រតិភូនៃប្រទេសទាំងពីរបានសម្រេចចិត្តធ្វើកិច្ចចរចាបន្ទាប់ដែលជាកិច្ចចរចាទល់មុខគ្នាមួយនៅថ្ងៃទី២៩-៣០ ខែមីនានេះ។ ក្រោយមក ការិយាល័យប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គេន បានរាយការណ៍ថា មេដឹកនាំតួកគី និងសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បានព្រមព្រៀងគ្នារៀបចំកិច្ចប្រជុំគណៈប្រតិភូនេះនៅទីក្រុងអ៊ីស្តង់ប៊ុល។
ជុំទីមួយនៃកិច្ចចរចាដែលមានរយៈពេលប្រាំម៉ោងត្រូវបានធ្វើឡើងនៅក្នុងប្រទេសបេឡារុស្សកាលពីថ្ងៃទី២៨ ខែកុម្ភៈ។ វាត្រូវបានបន្តដោយកិច្ចចរចាទល់មុខគ្នា ក៏ដូចជាកិច្ចចរចាតាមប្រព័ន្ធអនឡាញចំនួនពីរដងទៀត៕(ប្រភព TASS បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល
![](https://static.information.gov.kh/rails/active_storage/representations/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaHBBM05ZQXc9PSIsImV4cCI6bnVsbCwicHVyIjoiYmxvYl9pZCJ9fQ==--01d906d723f50b9ad98eb19b564b15f936fb192a/eyJfcmFpbHMiOnsibWVzc2FnZSI6IkJBaDdCam9MY21WemFYcGxTU0lNT1RBd2VEWXdNQVk2QmtWVSIsImV4cCI6bnVsbCwicHVyIjoidmFyaWF0aW9uIn19--70cbddbba2e46c7ca8ac0c1f8b8316d88752e16d/photo_2022-03-29_08-57-10.jpg)
0 comments:
Post a Comment