(ខេត្តបន្ទាយមានជ័យ)ពិធីបុណ្យបញ្ចុះខណ្ឌសីមា ឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី នៅវត្តទូលលក្ខរស្មីមានជ័យ (ទួលពង្រ) ដែលស្ថិតនៅភូមិទួលពង្រសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយរៀបចំឡើងពីសំណាក់ព្រះសង្ឃនិងអាចារ្យ គណៈ កម្មការ គណៈសទ្ធា ម្ចាស់វេនទាំង ១៤វេន រូមនិងពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋានទាំងក្នុងនិងក្រៅប្រទេស បានចូលរួមមតិគ្នាជាឯកច្ឆន្ទប្រារព្ធរៀបចំបុណ្យបញ្ចុះខណ្ឌសីមា ឆ្លងសមិទ្ធផលនានា និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះចៅអធិការវត្ត
ទួលលក្ខរស្មីមានជ័យ (ទួលពង្រ) អាស្រ័យដូចបានប្រគេន និងជម្រាបជូនខាងលើ សូមអារាធនានិមន្ត ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងគោរពអញ្ជើញ ឯកឧត្តមឧកញ៉ា លោកជំទាវ លោក លោកស្រី នឹង ពុទ្ធបរិស័ទជិតឆ្ងាយ ចូលរួមក្នុងកម្មវិធីបុណ្យនេះឱ្យបានច្រើនកុះករ ហើយអនុមោទនាទទួលយកនូវអានិសង្ស ដែលកើតចេញពីបុណ្យបញ្ចុះខណ្ឌសីមានេះ ជាបុណ្យមួយដ៏កម្រក្នុងព្រះពុទ្ធសាសនា សម្រាប់ព្រះសង្ឃធ្វើនូវសង្ឃកម្មផ្សេងៗ មានកាឋិនកម្មជាដើម ដែលជាបុណ្យមានផល្លានិសង្សច្រើន។
ដូចពុទ្ធវចនៈមួយឃ្លា សុខោ បុញ្ញស្ស ឧច្ចយោ កិរិយាសន្សំនៃបុណ្យ រមែងនាំមកសេចក្ដីសុខ។ដោយកម្មវិធីបុណ្យខាងលើនេះនិងប្រព្រឹត្តទៅនៅថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២៣ រហូតដល់ថ្ងៃទីថ្ងៃទី ២២ខែឆ្នាំដដែលថ្ងៃខាងមុខនេះទើបបញ្ចប់។កម្មវិធីបុណ្យថ្ងៃព្រហស្បតិ៍ ១១ រោជ ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២៣ វេលាម៉ោង ១:00 នាទីរសៀល ប្រារព្ធពិធីក្រុងពាលី វេលាម៉ោង ២:00 រសៀល ប្រារព្ធពិធីដង្ហែដុំនិមិត្តសីមា និងរោងឧបោសថ (ព្រះវិហារថ្មី) ប្រគេនដល់សង្ឃ
វេលាម៉ោង ៣:00 នាទីរសៀល ពិធីស្រោចស្រពសុគន្ធវារី ប្រគេនព្រះភិក្ខុសុវណ្ណបញ្ញា យីនសុវណ្ណា (យ៉ារី) ព្រះគ្រូចៅអធិការវត្តទួលលក្ខរស្មីមានជ័យ (ទួលពង្រ) ឱ្យឡើងទៅជា ព្រះគ្រូសុវណ្ណបញ្ញាមុន្នី តទៅ វេលាម៉ោង ៤:00 នាទីរសៀល ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយទាំងអស់គ្នាដើម្បីធ្វើបទនមស្សកា សមាទានសីល និងនិមន្តព្រះសង្ឃ
ចម្រើនព្រះបរិត្ត នឹងពុទ្ធាពិសេសព្រះពុទ្ធបដិមាក្នុងព្រះវិហារ ម៉ោង ៥:00 នាទីល្ងាច អញ្ជើញភ្ញៀវកិត្តិយសពិសាភោជនាហារវេលាម៉ោង ៧:00 នាទីយប់ មានបាញ់កាំជ្រួច និងមានចាប៉ីដងវែង ជូនទស្សនាកំសាន្តនាពេលរាត្រី។
ហើយនៅថ្ងៃកម្មវិធីបុណ្យបន្តបន្ទាប់និងមានការសំដែងធម៌ទេសនាគ្រែពីរព្រមទាំងមានការសម្ដែងល្ខោនសិល្បៈនិងការកម្សាន្តផ្សេងៗទៀតរហូតដល់ចប់កម្មវិធីបុណ្យ។ដោយគិតពីថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០២៣នេះនៅសល់តែប្រាំថ្ងៃទៀតប៉ុណ្ណោះទើបចាប់ផ្ដើមប្រារព្ធពិធីបុណ្យជាថ្ងៃដំបូង។
អាស្រ័យដូចបានផ្សព្វផ្សាយប្រគេនទូលថ្វាយជូនដំណឹងខាងលើ សូមសម្ដេចទ្រង់ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ លោកស្រីជាពុទ្ធបរិស័ទអញ្ជើញចូលរួមមកលេងកម្សាន្តនិងអនុមោទនាបុណ្យតាមកម្លាំងសទ្ធារៀងៗខ្លួន៕
0 comments:
Post a Comment