​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

July 14, 2023

ក្រុមការងារគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ចុះមូលដ្ឋានស្រុករវៀង ចុះផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនពលរដ្ឋ

ចំនួនអ្នកទស្សនា: Views

(ព្រះវិហារ)៖ លោក ពឹង ទ្រីដា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយស្រុករវៀង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរមទម ឃុំរីករាយ ឃុំរបៀប នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាល ជាមួយសមាជិក សមាជិកាគណបក្ស និងប្រជាពលរដ្ឋតាមខ្នងផ្ទះ នៅតាមភូមិមួយចំនួន នៃឃុំរមទម ដើម្បីផ្សព្វផ្សាយកម្មវិធីនយោបាយ និងណែនាំពីរបៀបគូសសន្លឹកឆ្នោត ឱ្យត្រឹមត្រូវក្លាយជាសន្លឹកឆ្នោតបានការ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា។ 

 នៅក្នុងឱកាសនោះ លោក ពឹង ទ្រីដា បានថ្លែងថា ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត​មួយសន្លឹកជាការគាំទ្រ គណបក្សប្រជាជនកម្ពុជាមួយសំឡេង ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបានអំពាវនាវឱ្យសមាជិកគណបក្សអញ្ជើញទៅបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ជាពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមាន​លេខរៀងទី១៨ ក្នុងសន្លឹកឆ្នោត។ 

 លោកក៏បានក្រើនរំលឹកដល់សមាជិកគណបក្សឱ្យត្រៀម​ឯកសារបម្រើឱ្យការបោះឆ្នោត ពោលគឺអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរឱ្យបានរួចរាល់។ ប្រសិនបើមានការបាត់បង់ ឬខូចខាត ត្រូវទាក់ទងទៅកាន់មេភូមិ​នៅក្នុងមូលដ្ឋាន​របស់ខ្លួន ដើម្បីសម្របសម្រួលធ្វើឯកសារ បញ្ជាក់អត្តសញ្ញាណ (ឯ.អ) ដើម្បីអាចបោះឆ្នោតបាន។ ជាមួយគ្នានេះលោក ពឹង ទ្រីដា ក៏បានថ្លែងជម្រាបដល់សមាជិក​គណបក្សទាំងអស់ ឱ្យបានយល់ដឹង ពីសេចក្តីប្រកាសព័ត៌មានថ្មី របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមកុំឱ្យលង់ជឿ ចាញ់បោកទង្វើទុច្ចរិត​របស់បុគ្គលទាំងឡាយណា ដែលបានណែនាំ ឬញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត ធ្វើឱ្យបាត់ទំនុកចិត្តលើការសម្ងាត់ នៃការបោះឆ្នោត ឬធ្វើឱ្យមានការភាន់ច្រឡំ​នាំឱ្យបាត់ទំនុកចិត្ត លើការបោះឆ្នោត ដែលជាទង្វើមានចេតនាបំផ្លាញ​លទ្ធិប្រជាធិបតេយ្យ បំពានសិទ្ធិប្រជាពលរដ្ឋ និងជាបទល្មើសព្រហ្មទណ្ឌ។ 

 ជាមួយនឹងសកម្មភាពក្រុមការងារចុះសំណេះសំណាលតាមខ្នងផ្ទះជាមួយប្រជាពលរដ្ឋ និងបង្រៀនពីការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ លោក ពឹង ទ្រីដា ថ្លែងថាប្រជាពលរដ្ឋមានការយល់ដឹងច្រើន និងគូសសន្លឹកឆ្នោត បានត្រឹមត្រូវល្អ ព្រមទាំងបានប្តេជ្ញាទៅបោះឆ្នោតនៅថ្ងៃទី២៣ខែកក្កដាខាងមុខគ្រប់ៗគ្នា គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រ​លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត៕


Share This
Author Image

About ww.kmmhotnews.com

សម្ដេចក្រឡាហោម ស ខេង ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកគាស់ក្រឡ ស្រុករុក្ខគិរី និងស្រុកមោងឬស្សី

ចំនួនអ្នកទស្សនា: Views

(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកគាស់ក្រឡ ស្រុករុក្ខគិរី និងស្រុកមោងឬស្សី ខេត្តបាត់ដំបង។

ក្នុងឱកាសនោះសម្ដេចក្រឡាហោម ស ខេង ក្នុងនាមគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាន ព្រមទាំងសមាជិក សមាជិកា និងប្រជាពលរដ្ឋស្រុកទាំង៣ ដែលតែងផ្ដល់សេចក្ដីទុកចិត្ត បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ជាពិសេសបានរួមសុខ រួមទុក្ខជាមួយគ្នាតាំងក្រោយការដួលរំលំនៃរបបខ្មែរក្រហម។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណប្រជាពលរដ្ឋទូទៅថាទោះបីជាមាននិន្នាការបែបណាក៏ដោយ ប៉ុន្តែមានគោលជំហរស្រលាញ់សុខសន្តិភាព និងបានចូលរួមគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាល៦ ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៣ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ-១៩។

សម្ដេចក្រឡាហោម បានអំពាវនាវសមាជិក សមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងស្រុកទាំង៣ និងជារួមប្រជា

ពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីគាំទ្រការអនុវត្តលទ្ធិប្រជាធិប

តេយ្យដែលចាក់គ្រឹះយ៉ាងរឹងមាំនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសូមបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីបន្តការដឹកនាំមាតុភូមិកម្ពុជាឆ្ពោះទៅរកភាពរីកចម្រើនរុងរឿងបន្តទៀត៕

 

Share This
Author Image

About ww.kmmhotnews.com

July 13, 2023

សម្តេចតេជោ ហ៊ុន សែន៖ ការសាងសង់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ធ្វើឱ្យរាជធានីភ្នំពេញមានវ័យចំណាស់ ៥៨៩ឆ្នាំ ក្លាយជារាជធានីប្រវត្តិសា្រស្តដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសាងសង់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ធ្វើឱ្យរាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា មានវ័យចំណាស់ ៥៨៩ឆ្នាំ មកហើយនោះ ក្លាយជារាជធានីប្រវត្តិសា្រស្ត ប្រកបដោយមោទនភាពជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់។

ការថ្លែងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពសម្ពោធដាក់ វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ការសាងសង់វិមាននេះ ធ្វើឱ្យរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានវ័យចំណាស់ ៥៨៩ឆ្នាំ មកហើយនោះក្លាយជារាជធានីប្រវត្តិសា្រស្តប្រកបដោយមោទនភាពជាមួយនឹងបេតិកភណ្ឌវប្បធម៌ដ៏គួរឱ្យចងចាំសម្រាប់មនុស្សគ្រប់ជំនាន់»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ប្រជាជាតិខ្មែរ មានប្រវត្តិដ៏យូរលង់ ​និងមានសហប្រតិបត្តិការជិតស្និតរវាងបារាំង និងខ្មែរ តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការការយកចិត្តទុកដាក់របស់បារាំង លើវិស័យចំនួន៥ គឺ៖ ទ័ពជើងទឹក, ទ័ពជើងគោក, រដ្ឋបាល, កាទូត និងបញ្ញវ័ន្ត។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សាមគ្គីភាពខ្មែរ និងបារាំង កាន់តែរីកចម្រើនជាមួយនឹងការជួយគ្នាទៅវិញទៅមកពិសេសនៅក្នុងអំលុងសង្គ្រាមលោកលើកទី១។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា ការសម្ពោធវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនស្ម័គ្រចិត្តខ្មែរ និងបារាំងទាំង១៩៨ នាក់ ដែលបានពលីជីវិតក្នុងសង្រ្គាមលោក ចន្លោះពីឆ្នាំ១៩១៦ ដល់ឆ្នាំ១៩១៨ គឺជាការដាស់តឿនកុលបុត្រខ្មែរ ដែលជាទំពាំងស្នងឫស្សីគ្រប់រូបឱ្យស្គាល់តម្លៃនៃសន្តិភាព ដែលជាគុណតម្លៃសកលនៃមនុស្សជាតិ ហើយត្រូវចូលរួមទាំងអស់គ្នា ដើម្បីទប់ស្កាត់នូវគ្រប់ឧបាយកល ដែលបង្កឱ្យមានសង្រ្គាម និងអស្ថិរភាពសង្គម ជាពិសេសត្រូវសាមគ្គីគ្នា ថែរក្សាសន្តិភាពនេះឱ្យនៅស្ថិតស្ថេរយូរអង្វែងច្រើនជំនាន់ តរៀងទៅដើម្បីភាពរីកចម្រើនរុងរឿងនៃប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឥទ្ធិពលនៃសុខសន្តិភាពបានធ្វើឱ្យរាជរដ្ឋាភិបាលសម្រេចបាន សមិទ្ធផលថ្មីៗជាច្រើនគួរជាទីមោទនៈ ជាពិសេសការធានាការពារ បូរណភាពទឹកដី ស្ថិរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់តាមបែប ប្រជាធិបតេយ្យ តាមរយៈការអនុវត្តន៍នយោបាយការបរទេសដោយឯករាជ្យ ផ្អែកលើច្បាប់និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងឋានៈកម្ពុជា ជាប្រធានអាស៊ាន៕

Share This
Author Image

About ww.kmmhotnews.com

លោកបណ្ឌិត ថោង ខុន ចុះផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោតដល់ពលរដ្ឋជាង៤០០នាក់ នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក

ចំនួនអ្នកទស្សនា: Views

(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន អនុប្រធានទី១​ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍​ និងស្រុកតាំងគោក នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយពីគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោត ដល់ប្រជាពលរដ្ឋចំនួន ៤១០នាក់ នៅភូមិគោកត្របែក ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។

ជាមួយនឹងការចុះជួបសំណេះសំណាល ផ្សព្វផ្សាយពីគោលនយោបាយ និងបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោតជាឱកាសនោះ បងប្អូនប្រជាពលរដ្ឋនៅភូមិគោកត្របែកទាំងអស់ បានបង្ហាញការស្វាគមន៍ និងប្តេជ្ញាចិត្តព្រមៗគ្នា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីឱ្យសម្តេចតេជោ បានបន្តដឹកនាំប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៅទៀត និងបានថ្លែងអរគុណដល់លោកបណ្ឌិត ថោង ខុន ដែលតែងតែជួយធ្វើការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់ពួកគាត់ផងដែរ។

លើកឡើងនាឱកាសនោះលោករដ្ឋមន្ត្រី ថោង ខុន ក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋពីសមិទ្ធផលសំខាន់ដែលកើតមានរួចហើយ និងកំពុងកើតមាននៅភូមិគោកត្របែក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានដូចជា ព្រះវិហារ សាលារៀន មណ្ឌលសុខភាព អណ្តូងទឹក និងសមិទ្ធផលផ្សេងៗទៀត ដែលសមិទ្ធផលទាំងនេះកើតមានដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន និងបានអំពាវនាវឱ្យប្រជាពលរដ្ឋរួមគ្នាថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង្សបន្តទៀត។

ជាមួយគ្នានោះលោក ថោង ខុន ក៏បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងចំណាយពេលវេលាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់នីតិកាលទី៧នេះ ព្រមទាំងជម្រុញឱ្យសមាជិកទាំងអស់ ត្រូវបន្តពង្រឹងឲ្យកាន់តែរឹងមាំបន្ថែមទៀត និងយកជ័យជម្នះជូនបក្សក្នុងការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

លោករដ្ឋមន្ត្រី ថោង ខុន ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ។ ជ្រើសរើសគណបក្សដែលនាំនូវសុខសន្តិភាព និងការអភិវឌ្ឍពិតប្រាកដជូនប្រទេសជាតិ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៧ ដឹកនាំមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន រុងរឿងទៅមុខបន្តទៀត និងគាំទ្រលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតផងដែរ។

សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕

Share This
Author Image

About ww.kmmhotnews.com