​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

February 17, 2023

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា

ចំនួនអ្នកទស្សនា: Views


  ភ្នំពេញ៖ យោងតាម សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឱ្យដឹងថា នាថ្ងៃសុក្រ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ០៨:០០នាទីព្រឹក គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ។

បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យក ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម៖

១-ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ។

២- ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត ។














Share This
Author Image

About ww.kmmhotnews.com

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អញ្ជើញចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា នឹងការដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្មនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគាំទ្រការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ និងកិច្ចដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តំណាងដោយលោកស្រី Jyotsana Varma នាយិកានៃធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា រសៀលថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។

តាមរយៈអនុស្សរណៈនៃការយោគយល់គ្នានេះ ADB បង្ហាញពីការគាំទ្រ និងការចូលរួមរបស់ ADB លើការរៀបចំក្របខណ្ឌគតិយុត្ត មួយ ដើម្បីធានាឱ្យមានតុលាការពាណិជ្ជកម្ម ដែលមានតម្លាភាព ប្រសិទ្ធភាព និងមានជំនឿទុកចិត្ត នៅកម្ពុជា ស្របតាមគោលបំណង និងចក្ខុវិស័យរបស់ក្រសួងយុត្តិធម៌ ក៏ដូចជាការចូលរួមលើកកម្ពស់សមត្ថភាពរបស់ចៅក្រមពាក់ព័ន្ធនឹងច្បាប់ពាណិជ្ជកម្ម ផងដែរ។ 

ក្រោមជំនួយបច្ចេកទេសរបស់ ADB និងដោយមានការចូលរួមពីក្រុមការងាររបស់ក្រសួងយុត្តិធម៌ ក្រសួងយុត្តិធម៌សង្ឃឹមថានឹងទទួលបាននូវសេចក្តីព្រាងច្បាប់ ឬ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងតុលាការពាណិជ្ជកម្ម ដែលមាននីតិវិធីច្បាស់លាស់និងឆាប់រហ័ស មានតម្លាភាព និងផ្តល់ភាពងាយស្រួលក្នុងការអនុវត្ត ដើម្បីបង្កើនជំនឿទុកចិត្តលើការកាត់ក្តីវិវាទពាណិជ្ជកម្ម។

ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថាការរៀបចំដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្មមួយដែលមានតម្លាភាព គុណភាព និងភាពត្រឹមត្រូវ សំដៅលើកកម្ពស់ជំនឿទុកចិត្តពីសាធារណជន និងលើកកម្ពស់បរិយាកាសល្អសម្រាប់ការវិនិយោគនៅកម្ពុជា គឺជាអាទិភាពការងារ និងជាការប្តេជ្ញាចិត្តខ្ពស់មួយរបស់ក្រសួងយុត្តិធម៌។  ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ដរាបណាតុលាការពាណិជ្ជកម្មមិនអាចធានាបាននូវតម្លាភាព គុណភាព និងភាពត្រឹមត្រូវនេះទេ តុលាការនេះនឹងមិនត្រូវបានដាក់ឱ្យដំណើរការនោះទេ។ 

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវអំណរគុណដល់ ADB ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួងយុត្តិធម៌ លើការរៀបចំដាក់ឱ្យដំណើរការតុលាការពាណិជ្ជកម្ម និង ការពង្រឹងសមត្ថភាពដល់ចៅក្រមកម្ពុជាពាក់ព័ន្ធនឹងច្បាប់ និង នីតិវិធីក្នុងវិស័យពាណិជ្ជកម្ម ដែលនេះជាតម្រូវការចាំបាច់ចំពោះមុខរបស់ក្រសួងយុត្តិធម៌។








Share This
Author Image

About ww.kmmhotnews.com

February 16, 2023

ករណី​សាងសង់​របង​ថ្ម​រឹងមាំ​ចូល​ឆ្នេរសមុទ្រ​ដូច​គ្នា ​តែ​បែរជា​មាន​វាសនា​ខុស​គ្នា​ រវាង​របង​ថ្ម​នៅ​ឆ្នេរ​អូរ​ឈើទាល​ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​លុបចោល​ និង​វាយ​កម្ទេច​រីឯ​របង​ថ្ម​រឹងមាំ​នៅ​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​ឯណេះ​វិញ​នៅ​តែ​អាច​ឈរ​បង្ហាញខ្លួន​លើ​មាត់សមុទ្រ​យ៉ាង​គឃ្លើន ​ពលរដ្ឋ​ស្នើសុំ​សម្ដេច​តេជោបិ​តា​សន្តិភា​ព​ជួយ​ពិនិត្យមើល​ភាពមិនប្រក្រតី​នេះ​ផង​ទាន​!

ចំនួនអ្នកទស្សនា: Views

(​ខេត្ត​កែប​) របង​ថ្ម​រឹងមាំ​ដែល​ក្រុម​អ្នក​មាន​លុយ​និង​មាន​អំណាច​សាងសង់​ចូល​ឆ្នេរសមុទ្រ​ចំនួន​២​ទីតាំង ដោយ​ទី​តាំងទី ១ ដែល​ស្ថិតនៅ​ចំណុច​ជើងភ្នំ​បារាំង​ភូមិ​អង្កោល​ឃុំ​អង្កោល​ស្រុក​ដំណាក់​ចង្អើរ​និង​ទី​តាំងទី​២​ដែល​សាងសង់​នៅក្បែរ​នោះ​ប្រហែលជា​មួយ​គីឡូម៉ែត្រ​ដែល​ស្ថិតនៅ​ភូមិ​អង្កោល​ឃុំ​អង្កោល​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​។​នៅ​តែ​ឈរ​លាតសន្ធឹង​យ៉ាង​សង្ហា​ខណៈពេល​របង​ថ្ម​ដែល​គេ​បាន​សាងសង់​នៅ​ឆ្នេរ​អូរ​ឈើទាល​ខេត្ត​ព្រះសីហនុ​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​សម្រេច​លុប​ចោល​ហើយ​នឹង​ត្រូវ​បាន​វាយ​កំទេច​របង​នោះ​ចេញ​កាលពី​ថ្ងៃ​ទី ៨ ខែ​កុម្ភៈ​ឆ្នាំ ២០២៣​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ក្រោយពី​មាន​ការរិះគន់​ពី​មហាជន​។​


​ក្រុមអ្នកតាមដាន​សង្គម​បាន​លើកឡើង​ថា​ករណី​ខេត្ត​ព្រះសីហនុ​និង​ករណី​នៅ​ខេត្ត​កែប​វា​ជា​ករណី​រឿង​ធ្វើ​របង​រំលោភ​ចូល​ឆ្នេរ​សមុទ្រ​ដែល​មាន​ទំហំ​ប្រហាក់ប្រហែលគ្នា តើ​ហេតុអ្វី​បានជា​មាន​វាសនា​ខុស​គ្នា​យ៉ាង​ដូច្នេះ​ឬមួយ​នៅ​ប្រទេស​កម្ពុជា​មាន​ស្តង់ដា​ច្បាប់​ពី​ខុស​គ្នា​។​

​នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ​កុម្ភៈ​ឆ្នាំ ២០២៣ ក្រុម​អ្នកសារព័ត៌មាន​ម្លប់​សន្តិភាព​យើង​បាន​ចុះ​ទៅ​ថត​ផ្ដិត​យក​រូបភាព​ផ្ទាល់​នៅ​ទីតាំង​ចំណុច​ជើងភ្នំ​បារាំង​ដែល​ស្ថិតនៅ​ភូមិ​ឃុំ​ខាងលើ​ដើម្បី​ថត​ផ្ដិត​យក​រូបភាព​។​នៅ​សំណង់​របង​ថ្ម​ដែល​សាងសង់​រំលោភ​ចូល​ឆ្នេរសមុទ្រ​ជាក់ស្ដែង​គេ​ឃើញ​របង​ថ្ម​ដែល​សាងសង់​ចូល​សមុទ្រ​នោះ​នៅតែ​អាច​ឈរ​បង្ហាញ​ខ្លួន​នៅ​ឆ្នេរសមុទ្រ​យ៉ាង​គក្លើន សូមបញ្ជាក់​ថារ​បង​រឹងមាំ​ដែល​សាងសង់​ចូល​ឆ្នេរ​សមុទ្រ​នេះ​មិនមែន​ទើប​តែ​នឹង​សាងសង់​នោះទេ​គឺ​គេ​បាន​សាងសង់​តាំងពី​អំឡុង​ឆ្នាំ ២០២២ មកម្ល៉េះ​ហើយ​អង្គភាព​សារព័ត៌មាន​ម្លប់​សន្តិភាព​យើង​ធ្លាប់បាន​ចុះផ្សាយ​ចំនួន ៤ លេខ​មកហើយ ក្នុង​រដ្ឋបាល​អ្នកស្រី​គឹម​ចន្នី​នៅ​ជា​អភិបាលស្រុក​ដំណាក់​ចង្អើរ​នៅឡើយ អ្នកស្រី​ធ្លាប់​បំភ្លឺថា​ទីតាំង​នោះ​អ្នកស្រី​នឹង​ចុះ​ធ្វើ​រដ្ឋបាល​ដើម្បី​វាស់វែង​ឲ្យ​ច្បាស់​ចំពោះ​ប្លង់​ដែល​កាន់កាប់​តែ​មកដល់​ឆ្នាំ ២០២៣ ទៅ​ហើយ​យើង​នៅ​មិនទាន់​ឃើញ​ចំណាត់ការ​ណាមួយ​ពី​អាជ្ញាធរ​នៅឡើយ​ទេ​។​

​ប្រភព​ពលរដ្ឋ​ដែល​រស់នៅ​ខេត្ត​កែប​បាន​បង្ហើប​ថា​ទីតាំង​សំណង់​របង​រឹងមាំ​ដែល​សាងសង់​ចូល​ឆ្នេរសមុទ្រ​នោះ​ទីតាំង​ទីមួយ​គឺ​ជាប់​នឹង​ជើងភ្នំ​បារាំង​គេ​ពុំ​ស្គាល់​ថា​ម្ចាស់​ជា​នរណា​ឡើយ​តែ​គេ​គ្រាន់តែ​ដឹងថា​មាន​បុរស​ម្នាក់​ឈ្មោះ​វីរៈ​ចាំ​រត់ការ​រឿង​នោះ​រី​ឯ​ទី​តាំងទី ២ ដែល​នៅ​ឆ្ងាយ​ពី​គ្នា​ប្រហែល​មួយ​គីឡូម៉ែត្រ​នោះគេ​ល្បី​ថា​ម្ចាស់​ទីតាំង​ឈ្មោះ​កែវ​បេង​វឌ្ឍន៍​ដែល​ជា​មន្ត្រីជាន់ខ្ពស់​បម្រើ​ការ​នៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កែប សូម​ស្នើ​ទៅ​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ជាពិសេស​សម្ដេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់​និង​ខិតខំ​កសាង​ប្រទេសជាតិ​ឥតឈប់ឈរ ឲ្យមាន​ការរីកចម្រើន​និង​មាន​សន្តិភាព​ពេញលេញ​មកដល់​ថ្ងៃនេះ មេត្តា​ជួយ​ពិនិត្យមើល​ទីតាំង​សំណង់​សាងសង់​របង​ថ្ម​រឹងមាំ​ដែល​មាន​ភាពមិនប្រក្រតី ដែល​រំលោភ​ចូល​ឆ្នេរសមុទ្រ​នៅ​ភូមិសាស្ត្រ​ជើងភ្នំ​បារាំង​ចំនួន​២​ទីតាំង​នៅ​កម្លា​ត​ពី​គ្នា​ប្រហែល​មួយ​គីឡូម៉ែត្រ​។​ដែល​ស្ថិតនៅ​ភូមិ​អង្កោល​ឃុំ​អង្កោល​ស្រុក​ដំណាក់​ចង្អើរ​ខេត្ត​កែប​ផង​ទាន​!​ដើម្បី​យក​មក​វិញ​ទុកជា​សម្បត្តិ​រដ្ឋ​សាធារណៈ​ជា​ប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ផង​ដែរ​។​

​ជុំវិញ​ករណី​សាងសង់​សំណង់​ថ្ម​រឹងមាំ​រំលោភ​ចូល​ឆ្នេរសមុទ្រ​នៅ​ស្រុក​ដំណាក់​ចង្អើ​ល​ខេត្ត​កែប លោក​ឆាង​ឆៃ​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ដំណាក់​ចង្អើ​ល​ទើប​មក​កាន់​តំណែង​ថ្មី​បាន​ឲ្យដឹង​នា​ពេលក​ន្ល​ង​ទៅ​ថា​ទីតាំង​សំណង់​រឹងមាំ​ចំនួន​២​ទីតាំង​ខាងលើ​គឺ​គេ​មាន​ច្បាប់​និង​ប្លង់​ត្រឹមត្រូវ​។​
​ចំណែក​ឯកឧត្តម​សោម​ពិសិដ្ឋ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ក្រុម​ការងារ​យើង​បាន​ធ្វើ​ការទាក់ទង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ដើម្បី​ស្រាយ​បំភ្លឺ​ជុំវិញ​ករណី​ខាងលើ​តែ​រហូត​មកដល់​ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ​ឆ្នាំ ២០២៣ ទៅហើយ នៅតែ​មិនទាន់​មាន​ការឆ្លើយតប​និង​មាន​សេចក្តី​អត្ថាធិប្បាយ​ណាមួយ​ជុំវិញ​រឿងនេះ​នៅឡើយ​ទេ​។​តែ​យ៉ាងណាក៏ដោយ​ក្រុមការងារ​អ្នកសារព័ត៌មាន​យើង​នឹង​រងចាំ​ការបកស្រាយ​បំភ្លឺ​ជុំវិញ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​បំភ្លឺ​ក្នុង​រឿង​នេះ​រាល់​ម៉ោង​ធ្វើការ​ស្រប​តាម​របប​ស្ដី​ពី​សារព័ត៌មាន​៕


Share This
Author Image

About ww.kmmhotnews.com

រដ្ឋមន្ត្រី ថោង ខុន៖ សប្ដាហ៍ទី២នៃខែកុម្ភៈ មានភ្ញៀវទេសចរចេញដើរកម្សាន្តជិត ៣០ម៉ឺននាក់

ចំនួនអ្នកទស្សនា: Views

  (ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០៦-១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេសបានទទួលបានភ្ញៀវទេសចរសរុបចំនួន ២៩៩.២៦៤នាក់ ក្នុងនោះភ្ញៀវជាតិមាន ២៤៩.២៥២នាក់ និងភ្ញៀវបរទេសមាន ៥០.០១២នាក់។

Share This
Author Image

About ww.kmmhotnews.com

ឯកឧត្ដម ឃួង ស្រេង ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ជូនប្រជាពលរដ្ឋរស់នៅតាម អគារបុរីកីឡាទាំង ៨ អគារ

ចំនួនអ្នកទស្សនា: Views

ប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡាប្រមាណជាង ១២០០ គ្រួសារទទួលបានកាដូដ៏មានតម្លៃពីសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែននាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺការផ្តល់ប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជនជូនពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និង ពន្ធអាករផ្សេងៗថែមទៀត ដែលបានធ្វើឱ្យពួកគាត់បង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង។ ក្នុងពិធី “ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ជូនប្រជាពលរដ្ឋរស់នៅតាមអគារបុរីកីឡាទាំង ៨ អគារ” ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករានេះ បានធ្វើឡើង នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមវត្តមានឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ត្រឹមតែរយៈពេល ១០ ថ្ងៃប៉ុណ្ណោះ ដែលរដ្ឋបាល រាជធានីភ្នំពេញ បានអនុវត្តដោយជោគជ័យនូវគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត

 របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ស្របតាមខ្លឹមសារលិខិតលេខ ១៦៥ សជណ.ម.យ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ សម្រាប់ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ជូន ប្រជាពលរដ្ឋរស់នៅតាមអគារបុរីកីឡាទាំង ៨ អគារ នាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការ យកចិត្តទុកដាក់ខ្ពស់បំផុតរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រី ក្នុងការធានាសិទ្ធិកាន់កាប់ ស្របច្បាប់របស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាពនិងការកាត់បន្ថយភាពក្រីក្រ ព្រមទាំង រួមចំណែកដល់ការពង្រឹងស្ថិរភាពសង្គម។ ឯកឧត្ដមឃួង ស្រេង បន្តថា៖ ការចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ គឺជាការ រួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាផលប៉ះពាល់ជូនបងប្អូន ប្រជាពលរដ្ឋមូលដ្ឋាន ផ្អែកតាមគោលការណ៍ "សន្តិសហវិជ្ជមាន" និង ជាការធ្វើឱ្យមានភាពច្បាស់លាស់រវាងកម្មសិទ្ធិឯកជន និងកម្មសិទ្ធិ

 សាធារណៈ របស់រដ្ឋ ដោយឈរលើមូលដ្ឋាននយោបាយ “ឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី ហើយកាន់តែ ពិសេសជាងនេះទៅទៀតនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ក្នុងដំណើរការចុះបញ្ជីកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋចំនួនជាង ១,២០០ គ្រួសារ នៃចំណែកអគារស្នាក់នៅរួមចំនួន ១.៣៩២ បន្ទប់ ក្នុងអគារទាំង ៨ នេះ ថែមទៀតផង។ ឯកឧត្ដម ឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា៖ ក្នុងចំណោមប្រជាពលរដ្ឋដែលត្រូវទទួលប័ណ្ណកម្មសិទ្ធិ លើចំណែកឯកជនទាំង១៣៩២បន្ទប់នេះ គឺនៅសល់៤៦បន្ទប់ ដែលមិនទាន់បានបំពេញឯកសារគ្រប់គ្រាន់ ដោយសារមានបញ្ហាផ្សេងៗ ដូច្នេះសូមបងប្អូនទៅធ្វើនៅមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់និង សុរិយោដីរាជធានី ដោយមន្ត្រីនឹងនៅរង់ចាំ

ធ្វើជូនបងប្អូន ជាមួយនឹងការមិនយកពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗដូចប្រជាពលរដ្ឋទាំងអស់គ្នានេះដែរ ។ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានបញ្ជាក់ឱ្យដឹងថា៖ ប្រជាពលរដ្ឋរស់នៅក្នុងអគារ សហកម្មសិទ្ធិបុរីកីឡាទាំង០៨អគារ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា មានក្តីរំភើបរីករាយក្រៃលែង ដោយទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាពេលនេះ ។ នេះជាការខិតខំ យកចិត្ត ទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមឃួង ស្រេង ជាពិសេសរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន។ លោកបន្តថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលម្ចាស់កម្មសិទ្ធិ ទទួលបាននាពេលនេះ ពិតជាមានតម្លៃសំខាន់ខ្លាំងណាស់ ក្នុងការបង្កើនសេដ្ឋកិច្ច និង ជីវភាពគ្រួសារ ៕


Share This
Author Image

About ww.kmmhotnews.com

February 15, 2023

អភិបាលខេត្តកំពត យកចេកអំបូងលឿនដែលនាំចេញទៅក្រៅប្រទេស មកតាំងបង្ហាញ ក្នុងសន្និសីទរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ចេកអំបូងលឿន ដែលដាំនៅស្រុកឈូក ខេត្តកំពត ហើយនាំចេញទៅក្រៅប្រទេសនោះត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្តកំពត នាំយកមកបង្ហាញជូនដល់អ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ចែកអំបូងលឿងនេះ ជាផលិតកម្មនៅស្រុកឈូក ខេត្តកំពត ដែលមានផ្ទៃដីចម្ការសរុបប្រមាណ ១,០០០ហិកតា និងដាំដុះដោយ ក្រុមហ៊ុន Longmate Agriculture សហការជាមួយក្រុមហ៊ុនរបស់ចិន សម្រាប់ធ្វើការនាំចេញទៅក្រៅប្រទេស។

ងាកមករសជាតិ និងក្លិនវិញ តាមអ្វីដែលជាការភ្លក្សរបស់បងប្អូនអ្នកសារព័ត៌មាន បានឲ្យដឹងថា មានរសជាតិផ្អែមឆ្ងាញ់ជាប់មាត់តែម្ដង ហើយបើនិយាយពីក្លិនវិញ គឺក្រអូបប្រហើរដែលធ្វើឲ្យអ្នកញាំមិនជិនណាយនោះឡើយ។

សូមរំលឹកថា រោងចក្រវេចខ្ចប់ចេកដ៏ធំដំបូងគេ នៅកម្ពុជាដែលស្ថិតនៅស្រុកឈូក ខេត្តកំពត របស់ក្រុមហ៊ុនដាំដុះ និងនាំចេញចេកទៅកាន់ ប្រទេសចិន គឺក្រុមហ៊ុន Longmate Agriculture ដែលវិនិយោគដោយខ្មែរ-ចិន មានទឹកប្រាក់៣២លានដុល្លារ ត្រូវបានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ នៅឆ្នាំ២០១៩។ ក្រុមហ៊ុននេះ ក៏បានសម្ពោធការនាំចេញចេកដោយផ្ទាល់ទៅកាន់ប្រទេសចិនផងដែរ ដោយមិនបាច់ពឹងផ្អែកលើប្រទេសជិតខាងទៀតឡើយ។

ឆ្លងកាត់បទពិសោធន៍ នៃការនាំចេញចេក ទៅកាន់ទីផ្សារបរទេសនោះ ចេករបស់កម្ពុជា ត្រូវបានទទួលស្គាល់ថា មានគុណភាពខ្ពស់ អាចប្រកួតប្រជែងជាមួយចេក ដែលមានស្តង់ដារខ្ពស់ នៅលើពិភពលោកបាន៕






Share This
Author Image

About ww.kmmhotnews.com