ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៩ខែមីនា២០២២ នេះបានអនុញ្ញាតឲ្យលោកឧត្តមសេនិយឯកបម្រុងង្វៀន តឹន គឿង(NGUYEN TAN CUONG )ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម និង ជាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិវៀតណាម ចូលជួបសម្តែងការគួរសមនៅវិមា នសន្តិភាពរាជធានីភ្នំពេញ,ខណៈលោក ង្វៀន តឹន គឿង និងគណៈប្រតិភូអញ្ជើញ មកចូលរួមកិច្ចប្រជុំអាស៊ានការពារជាតិនៅប្រទេសកម្ពុជា៕
March 18, 2022
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាមចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ
ចំនួនអ្នកទស្សនា: Views
About ww.kmmhotnews.com
March 17, 2022
ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ចែកអំណោយដល់ជនក្រីក្រនៅស្រុកចំនួន២ ក្នុង ខេត្តបាត់ដំបង
ចំនួនអ្នកទស្សនា: Views
បាត់ដំបង: ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ព្រឹកថ្ងៃ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកជំទាវ បាន អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៤០០គ្រួសារ មកពីស្រុកចំនួន២នៃ ខេត្តបាត់ដំបង។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ ប្រជាពលរដ្ឋដែលអញ្ជើញមកទទួលអំណោយទាំងអស់ ដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅពេលជួបការលំបាក អ្នកមានជំងឺ ជនចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និង ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។ ពោលគឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់យកនូវអនាម័យល្អ ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរ បង្កបង្កើនផលដំណាំ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ ឱ្យបានប្រសើរឡើង ។
ឯកឧត្តមបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការរាយការណ៍ពេលជួបនឹងសកម្មភាពនានា ទាក់ទងនឹងការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមសហគមន៍ ដើម្បីធ្វើការអន្តរាគមន៍បង្រ្កាបឱ្យបានទាន់ពេលវេលា ។
ឯកឧត្តម បានបន្តទៀតថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាហានិភ័យខ្ពស់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នា ។ ដូចនេះសូមឱ្យប្រជាពលរដ្ឋបន្តចូលរួមអប់រំណែនាំកូនចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ក្នុងការគោរពច្បាប់ចរាចរណ៍ ពិសេសពេលបើកបរសូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាពរាល់ពេលបើកបរម៉ូតូ ទោះទៅទីជិតឬឆ្ងាយ និងត្រូវពាក់ខ្សែក្រវាត់ឱ្យបានត្រឹមត្រូវ ពេលបើកបររថយន្ត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ រួសរាន់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ចាប់ពីដូសទី១ ដល់ដូសទី៣ឬដូសជំរុញ ដើម្បីកាត់បន្ថយការឆ្លង និងហានិភ័យនៃការស្លាប់ដោយមេរោគកូវីដ-១៩ ខណៈមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង កំពុងផ្ទុះឆ្លង និងបន្តចូលរួមអនុវត្តតាមវិធានការសុវត្ថិភាព របស់ក្រសួងសុខាភិបាល និង ៣កុំ ៣ការពារ ឱ្យបានត្រឹមត្រូវផងដែរ ។
សូមបញ្ជាក់ថា អំណោយដែលផ្តល់ជូននាពេលនេះ ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៤០០គ្រួសារ ដែលប្រជាពលរដ្ឋចំនួន២០០គ្រួសារមកពីស្រុកគាស់ក្រឡ និង ២០០គ្រួសារទៀតមកពីស្រុកមោងឫស្សី ដែលក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ២៥គីឡូក្រាម
ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធ១កេស មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ជែលលាងសម្អាតដៃ១ដប ៕ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ dara




About ww.kmmhotnews.com
March 16, 2022
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី គាំទ្រចំពោះកងយោធពលខេមរភូមិន្ទ ដែលបានរៀបចំ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ ដោយផ្ទាល់ នៅកម្ពុជា
ចំនួនអ្នកទស្សនា: Viewsភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម នាយឧត្តមសេនីយ៍ TAN SRI DATO SRI HJ AFFENDI អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានថ្លែងការគាំទ្រចំពោះកងយោធពលខេមរភូមិន្ទ ដែលបានរៀបចំកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ ដោយផ្ទាល់ ប្រកបដោយភាពម្ចាស់ការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការលើកឡើងរបស់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ TAN SRI DATO SRI HJ AFFENDI អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបង្ហាញពីជំហរបន្តពង្រឹងទំនាក់ទំនងដែលមានស្រាប់ និងជួយសម្របសម្រួលតាមដែលអាចធ្វើបាន ក្នុងនាមជាប្រទេសសមាជិកអាស៊ានដូចគ្នា ដើម្បីរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់។
ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានដឹកនាំប្រតិភូមកចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ។ ឯកឧត្ដម នាយឧត្តមសេនីយ៍សង្ឃឹមថា តាមរយៈកិច្ចប្រជុំនេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងចូលរួមពិភាក្សា ផ្លាស់ប្តូរនូវទស្សនៈល្អៗ ដើម្បីសហគមន៍អាស៊ានបន្តរក្សាបានសន្តិភាព ស្ថិរភាព និងវិបុលភាព៕ដោយ រិទ្ធី ប្រភព៖ អគ្គបញ្ជាការដ្ឋាន សម្រួលផ្សាយដោយ៖ dara




About ww.kmmhotnews.com
លោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីទម្រង់របាយការណ៍!!!
ចំនួនអ្នកទស្សនា: Views
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ នៅសាលប្រជុំតូចអគារសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ប៊ុន ណាំអៀង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយនៃអាវុធមហាប្រល័យខេត្តបន្ទាយមានជ័យ ចំនួន២១នាក់ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីទម្រង់របាយការណ៍ និងរបៀបរបបរាយការណ៍ស្ដីពី ស្រាវជ្រាវបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយនៃអាវុធមហាប្រល័យ ។
កិច្ចប្រជុំនេះធ្វើឡើងតាមរយ:កម្មវិធី ZOOM ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារស្រាវជ្រាវបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយនៃអាវុធប្រល័យ ៕

About ww.kmmhotnews.com
March 15, 2022
រដ្ឋបាលខេត្តស្វាយរៀង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២
ចំនួនអ្នកទស្សនា: Views



រូបថត៖-ស្វាយរៀង

About ww.kmmhotnews.com
March 14, 2022
ពានរង្វាន់បំផុសគំនិតអ្នកសារព័ត៌មានកម្ពុជាដំបូងសម្រាប់ទសវត្សរ៍ឆ្នាំ 1970-2010 នឹងកើតឡើងក្នុងពេលឆាប់ៗនេះ
ចំនួនអ្នកទស្សនា: Views

ដោយ លឹម ណារី

About ww.kmmhotnews.com
March 13, 2022
ឯកឧត្តម គង់ សោភ័ណ្ឌ សម្ពោធឆ្លងមហាកុដិ វត្តត្រពាំងជ្រៃ ស្រុកកោះធំ
ចំនួនអ្នកទស្សនា: Views
កណ្តាល: ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ នៅថ្ងៃ១១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី១៣ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និង សម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា នៃពុទ្ធសាសនា នៅព្រះរាជាណាចក្រកម្ពុជា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ព្រះមេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តសុវណ្ណវារី (ហៅវត្តព្រែកតាទែន) បាននិមន្ត និង ចូលរួមក្នុពិធីសម្ពោធឆ្លងមហាកុដិ សមិទ្ធផលនានា និង ស្រោចព្រះសុគន្ធវារីប្រគេន ព្រះគ្រូសក្សរតនសំវរ ក្រាញ់ ម៉េងស្រ៊ី ឡើងជាព្រះគ្រូចៅអធិការវត្តត្រពាំងជ្រៃ នៅឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល ។
ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានកោតសរសើរ និងថ្លែងអំណរគុណដល់សប្បុរសជន និងពុទ្ធបរិស័ទមកពីទីជិតឆ្ងាយ ព្រះចៅអធិការវត្ត ព្រះសង្ឃ លោកអាចារ្យគណៈកម្មការវត្ត ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានរួបរួមសាមគ្គីកសាងមហាកុដិ និងសមិទ្ធផលនានានៅក្នុងទីអារាមនេះ ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលកាន់ព្រះពុទ្ធសាសនាគោរពបូជា នៅវត្តត្រពាំងជ្រៃ ឃុំត្រពាំងជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។
ឯកឧត្តម អភិបាលខេត្ត មានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចគ្រួសារ របស់បងប្អូនប្រជាពលរដ្ឋ មានស្ថានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ និងនាំមកនូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បូរណភាពទឹកដី និងមានកំណើនសេដ្ឋកិច្ចជាតិ បានកើនឡើងជារៀងរាល់ឆ្នាំផងដែរ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបានអំពាវនាវដល់សប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ ពុទ្ធបរិស័ទទាំងអស់ សូមចូលរួមដើម្បីថែរក្សា កសាងសម្ធិផលក្នុងព្រះពុទ្ធសាសនា ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជណាចក្រកម្ពុជា ដើម្បីលើកកម្ពស់ពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យមានការរីកចម្រើនជាលំដាប់។
មហាកុដិដែលត្រូវបានសម្ពោធឆ្លងនាថ្ងៃនេះ គឺមានបណ្តោយ ២១ម៉ែត្រ និងទទឹង ១១ម៉ែត្រ មានកម្ពស់មួយជាន់ សង់អំពីថ្ម ប្រក់ក្បឿង ។
សូមជម្រាបផងដែរថា ខេត្តកណ្តាលមានវត្ត ៣៧២វត្ត មានព្រះសង្ឃ ៦១៨៧អង្គ ក្នុងនោះមានវត្តគណៈមហានិកាយ ៣២៧វត្ត និង ព្រះសង្ឃ ៥៨២១អង្គ អាចារ្យ ១២២៨នាក់ គណៈកម្មការ ២៥២២នាក់ និងសាលាឆទាន និងសាលាបុណ្យ ៤០២កន្លែង អាស្រម ៩កន្លែង និងពុទ្ធមណ្ឌល ៤កន្លែង ៕ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ ដារ៉ា




About ww.kmmhotnews.com