​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

November 3, 2023

ឯកឧត្តម ឆាយ ប្ញទ្ធិសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរបស់គណៈកម្មការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្ដីការក្រសួង

ចំនួនអ្នកទស្សនា: Views

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំរបស់គណៈកម្មការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញជាវត្តមានក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក អគ្គនាយករង ឯកឧត្តម លោក លោកស្រី ប្រធាននាយកដ្ឋានទាំង១១ ជាសមាសភាព នៃគណៈកម្មការគ្រប់គ្រងធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមដោយផ្ទាល់ ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរ និងអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្តទាំង២៥ ចូលរួមតាមប្រព័ន្ធនិម្មិត (zoom)។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការពង្រឹងស្ថាប័ន និងការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺជាការចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់ជាអាទិភាពទី១ គឺការអភិវឌ្ឍមូលធនមនុស្ស ដែលជាមូលដ្ឋានគ្រឹះដើម្បីកសាងប្រទេសកម្ពុជារីកចម្រើន ឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់ឱកាសដល់សមាជិកអង្គប្រជុំចូលរួមយោបល់លើការងារពាក់ព័ន្ធនឹងការងារពង្រឹងស្ថាប័ន ការបែងចែកភារកិច្ចទាំងមន្រ្ដីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា ទៅតាមគុណាធិបតេយ្យ។

ដើម្បីធានាប្រសិទ្ធភាព លើការងារពង្រឹងស្ថាប័ន និងការពង្រឹងការគ្រប់គ្រងធនធនមនុស្សរបស់ក្រសួងបានដោយជោគជ័យ ឯកឧត្តម ឆាយ ប្ញទ្ធិសែន បានផ្ដល់អនុសាសន៍ដូចខាងក្រោម៖

- បន្ដអនុវត្តការចុះបញ្ជីវត្តមានមន្ត្រី និងបង្កើតប្រព័ន្ធវាយតម្លៃ ដើម្បីផ្ដល់ការលើកទឹកចិត្តតាមមធ្យោបាយនានា ដូចជាតំឡើងឋានន្ដរសក្ដិ គ្រឿងឥស្សរិយយស ឬរង្វាន់ផ្សេងៗ ដល់មន្រ្ដីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

- ធ្វើបច្ចុប្បន្នភាពភារកិច្ចរបស់អង្គភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឱ្យស្របតាមកម្មវិធីអាទិភាពរបស់ក្រសួង និងចាត់មន្រ្ដីឱ្យត្រូវតាមជំនាញ និងស្របតាមតម្រូវការការងារក្នុងអង្គភាព

- ធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប និងកម្រិតជំនាញរបស់មន្ដ្រីរាជការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

- ធ្វើបច្ចុប្បន្នភាពប្រវត្តិរូបសង្ខេប និងកម្រិតជំនាញរបស់មន្ដ្រីជាប់កិច្ចសន្យាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងការចាត់តាំងទៅតាមជំនាញ និងស្របតាមតម្រូវការការងារក្នុងអង្គភាព - ស្នើសុំ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មការធនធានមនុស្សក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងអនុវត្តការងារដែលបានបែងចែកខាងលើឱ្យមានប្រសិទ្ធភាព៕

Share This
Author Image

About ww.kmmhotnews.com

រដ្ឋមន្ត្រីសាធារណការ ជំរុញឱ្យមន្ទីរសាធារណការខេត្តកំពង់ស្ពឺ បន្តលើកកម្ពស់សេវាដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព លឿនរហ័ស និងស្អាតស្អំ

ចំនួនអ្នកទស្សនា: Views

(កំពង់ស្ពឺ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកដឹកជញ្ជូន បានជំរុញបន្ថែមឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ ត្រូវបន្តលើកកម្ពស់សេវាដឹកជញ្ជូនឱ្យកាន់តែមានប្រសិទ្ធិភាព គុណភាព លឿនរហ័ស និងស្អាតស្អំ ត្រូវបន្តលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនពហុមធ្យោបាយ ភស្តុភាកម្ម និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ ផ្លូវថ្នល់ ស្ពាន ផ្លូវដែក និងផ្លូវទឹក។

ការណែនាំបែបនេះរបស់លោក ប៉េង ពោធិ៍នា បានធ្វើឡើងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីសាធារណការខេត្តកំពង់ស្ពឺ នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

នាឱកាសនោះដែរ លោករដ្ឋមន្ត្រីក៏បានណែនាំឱ្យមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ស្ពឺ ត្រូវខិតខំបំពេញការងារប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដើម្បីចូលរួមសម្រេចនូវគោលដៅរបស់ក្រសួង និងបម្រើដល់ផលប្រយោជន៍រួម។

លោក ប៉េង ពោធិ៍នា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលផ្តល់អាទិភាពគន្លឹះចំនួន៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដែលក្នុងនោះវិស័យផ្លូវថ្នល់ត្រូវបានផ្តល់ជាវិស័យអាទិភាពក្នុងការបម្រើដល់ការដឹកជញ្ជូននិងការធ្វើដំណើរ។ ជាមួយនោះក្រសួងសាធារណការ និងដឹកជញ្ជូនដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលក៏បាននិងគិតគូរ ពិសេសលើយន្តការថ្មីៗ ដើម្បីអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ពន្ធ័ផ្លូវថ្នល់ និងការដឹកជញ្ជូន ដែលមានភាពធន់ឆ្លើយតបទៅនឹងការបម្រែបម្រួលអាកាសធាតុនៅកម្ពុជា។

ដើម្បីឱ្យអាទិភាពចម្បងចំនួនពីរនេះអាចសម្រេចបាន លោករដ្ឋមន្ត្រី បានបញ្ជាក់បប្រាប់មន្ត្រីក្រោមឱវាទថា ត្រូវមានយន្តការគាំទ្រចំនួន៤ រួមមាន៖

ទី១៖ ពង្រឹងប្រសិទ្ធិភាពអភិបាលកិច្ចរបស់ក្រសួង និងអភិវឌ្ឍន៍ធនធានមនុស្ស

ទី២៖ ពិពិធកម្មនៃប្រភពថវិកា ពង្រីកការគ្រប់គ្រង និងប្រសិទ្ធិភាពនៃការប្រើប្រាស់ថវិកា ស្វែងរកដៃគូអភិវឌ្ឍន៍ ដៃគូវិនិយោគសាធារណៈព្រមទាំងពង្រឹងការរៀបចំថវិកាកម្មវិធីនិងគម្រោងវិនិយោគសាធារណៈ ការកឬទម្រង់ប្រពន្ធ័គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង

ទី៣៖ ពង្រីក ពង្រឹងការងារនាដកម្ម និងការកសាងបទដ្ឋានបច្ចេកទេស ជំរុញរៀបចំគោលនយោបាយច្បាប់ បទបញ្ញតិ និងបទដ្ឋានបច្ចេកទេសដើម្បីពង្រឹងភាពច្បាស់លាស់និងទិដ្ឋភាព ទាំងទិដ្ឋផ្លូវច្បាប់និងការងារបច្ចេកទេសក្នុងវិស័យសាធារណការនិងដឹកជញ្ជូន និង ។

ទី៤៖ ពង្រឹងការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងឌីជីថលក្នុងការគ្រប់គ្រងស្ថាប័ន និងការផ្តល់សេវាសាធារណៈ។

ជាមួយនោះ រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានក្រើនរំលឹកបន្ថែមទៅដល់មន្ត្រីគ្រប់គ្រងជញ្ជីង ដែលកន្លងមកតែងតែមានការរិះគន់ពីភាពអសកម្មរបស់មន្ត្រីដែលទទួលការងារនេះសុំឱ្យពង្រឹងឡើងវិញ។ ដើម្បីបង្កើនប្រសិទ្ធិភាពនិងតម្លាភាព មន្ត្រីទទួលបន្ទុកជញ្ជីងត្រូវពិនិត្យ និងកែសម្រួលឡើងវិញជាបន្ទាន់ដើម្បីជៀសវាងការសាងកំហុសបន្ថែមទៀត។ ទន្ទឹមនេះក្រសួងក៏គ្រោងបំពាក់បន្ថែមនូវបច្ចេកវិទ្យាដើម្បីតាមដាននូវរាល់សកម្មរបស់មន្ត្រីផងដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសជួបសំណេះសំណាលនោះ លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា ផ្តល់ជូននូវសម្ភារៈ និងផ្លាកសញ្ញាសុវត្ថិភាពការដ្ឋានផ្លូវថ្នល់សម្រាប់បម្រើដល់ការថែទាំជួសជុលផ្លូវក្នុងភូមិសាស្ត្រខេត្តដែលមន្ទីរទទួលបន្ទុកផងដែរ៕

Share This
Author Image

About ww.kmmhotnews.com

November 2, 2023

រដ្ឋបាលរាជធានីភ្នំពេញ និងក្រុងឆាងសា ប្រទេសចិន ប្តេជ្ញាបន្តជំរុញការវិនិយោគទេសចរណ៍ ពាណិជ្ជកម្ម និងការហោះហើរត្រង់រវាងទីក្រុងភ្នំពេញ និងក្រុងឆាងសា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោក កើត ឆែ អភិបាលស្តីទីនៃគណៈអភិបាលរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោកស្រី វូ គួយអុីង (Ms. Wu Guiying) សមាជិកគណៈកម្មាធិការ អចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្តហ៊ូណាន និងជាលេខាបក្សនៃគណៈកម្មាធិការបក្សក្រុងឆាងសា ប្រទេសចិន ចូលជួបសម្តែងការគួរសម នៅសាលារាជធានីភ្នំពេញ។

ក្នុងជំនួបសំដែងការគួរសមនោះលោក កើត ឆែ បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ពីភាពរីកចម្រើនរបស់រាជធានីភ្នំពេញ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលោកបញ្ជាក់ថា ការរីកចម្រើនរបស់រាជធានីភ្នំពេញ គឺផ្ដើមចេញពីកម្ពុជាមានសន្តិភាពពេញលេញ ហើយការរីកចម្រើនរបស់រាជធានីភ្នំពេញ គឺពិតជាមិនអាចខ្វះបានពីការចូលរួមឧបត្ថម្ភគាំទ្រពីប្រទេសចិន។ ចិនបានជួយវ៉ាក់សាំងកូវីដ១៩ មកកម្ពុជា ក៏ដូចការវិនិយោគជាច្រើនរបស់ចិននៅកម្ពុជា គិតមកដល់ពេលនេះការវិនិយោគរបស់ប្រទេសចិននៅកម្ពុជា នៅតែឈរលំដាប់លេខ១ ការវិនិយោគរបស់ចិនយ៉ាងច្រើននេះ គឺបានមកពីទំនាក់ទំនងយ៉ាងជិតស្និត រវាងប្រទេសចិន និងកម្ពុជា ដែលជាទំនាក់ទំនងត្បូងពេជ្រ។

លោក កើត ឆែ ក៏បានសំដែងនូវការអរគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះប្រទេសចិន ដែលបានជួយឧបត្ថម្ភវ៉ាក់សាំងកូវីដ-១៩មកឱ្យកម្ពុជា លោកបានលើកជាពាក្យស្លោករបស់ខ្មែរមួយឃ្លាថា «គេអាចរកឃើញមិត្តល្អបាន នៅពេលដែលយើងជួបគ្រោះអាសន្ន» ប្រទេសចិន គឺជាមិត្តល្អរបស់កម្ពុជា។

លោក កើត ឆែ បានបន្តទៀតថា ទីក្រុងឆាងសា គឺជាទីក្រុងប្រវត្តិសាស្ត្រ ជាទីក្រុងដែលមានអាយុកាលរាប់ពាន់ឆ្នាំ ហើយក៏ជាទីក្រុងដែលមានសក្តានុពលសេដ្ឋកិច្ចខ្លាំងក្លាផងដែរ។ សម្រាប់រាជធានីភ្នំពេញ និងបន្តកិច្ចសហប្រតិបត្តិការជាមួយទីក្រុងឆាងសា ឲ្យកាន់តែល្អបន្ថែមទៀត ពិសេសគឺការជំរុញការវិនិយោគ ទេសចរណ៍ ពាណិជ្ជកម្ម ការនាំចេញ នាំចូលទំនិញរវាងទីក្រុងទាំងពីរ ពិសេសជំរុញឲ្យមានការហោះហើរត្រង់ រវាងទីក្រុងភ្នំពេញ និងទីក្រុងឆាងសា។

លោកស្រី វូ គួយអុីង ក៏បានលើកឡើងពីស្ថានភាពទូទៅរបស់ទីក្រុងឆាងសា និងបានបញ្ជាក់ថា​ ទីក្រុងឆាងសាក្រៅពីជាទីក្រុងបុរាណ មានធនធានធម្មជាតិ មានទាំងភ្នំ ទន្លេ ទេសភាព គួរឲ្យគយគន់ ទីក្រុងមួយនេះក៏ជាទីក្រុងដែលមានចង្វាក់ផលិតកម្មខ្លាំងក្លាផងដែរ ដោយមានទាំងការផលិតគ្រឿងអេឡិចត្រូនិក ការផលិតរថយន្ត ហើយឆាងសា ក៏បានវិនិយោគច្រើននៅកម្ពុជាផងដែរ ។

លោកស្រីនឹងជំរុញឲ្យអ្នកមាននិយោគរបស់ចិន ពិសេសអ្នកវិនិយោគនៅទីក្រុងឆាងសា បន្តមកវិនិយោគរកស៊ីនៅរាជធានីភ្នំពេញ ឲ្យកាន់តែច្រើនថែមទៀត ហើយវិស័យទេសចរណ៍ ក៏ជាវិស័យមួយដែលមានសារៈសំខាន់ ដោយលោកស្រី នឹងជំរុញឲ្យវិស័យទេសចរណ៍ពីឆាងសា មកកម្ពុជាកាន់តែច្រើនថែមទៀត។ ដើម្បីរឹតចំណងសាមគ្គីភាពឱ្យកាន់តែខ្លាំងក្លា រវាងរាជធានីភ្នំពេញ និងទីក្រុងឆាងសានោះ ទីក្រុងឆាងសា នឹងនាំផលិតផលដូចជារថយន្ត គ្រឿងបន្លាស់រថយន្ត មករាជធានីភ្នំពេញ ព្រមទាំងការវិនិយោគច្រើនទៀត ព្រមទាំងជម្រុញឱ្យមានការហោះហើរត្រង់មកកម្ពុជាផងដែរ៕

Share This
Author Image

About ww.kmmhotnews.com

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន៖ រាជរដ្ឋាភិបាល​មានមហិច្ឆតា កែទម្រង់វិស័យកសិកម្ម ឱ្យវិវត្តឈានឡើងកាន់តែប្រសើរ ដើម្បីធានាស្ថិរភាពស្បៀង និងជំរុញការនាំចេញ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាល​មានមហិច្ឆតា ក្នុងការកែទម្រង់វិស័យកសិកម្មកម្ពុជាឱ្យវិវត្តឈានឡើងកាន់តែប្រសើរ ដើម្បីធានាស្ថិរភាពស្បៀងនៅក្នុងប្រទេស និងជំរុញការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ។

ការថ្លែងរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើង​ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តនូវ «នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា» ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសូហ្វីតែល។

ទន្ទឹមគ្នានេះអគ្គបណ្ឌិតសភាចារ្យ បានជំរុញដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ត្រូវណែនាំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាកសិករ អំពីវិធី និងរបៀបធ្វើស្រែប្រកបដោយភាពឆ្លាតវៃ តាមរយៈ​ការប្រើប្រាស់សក្តានុពលទឹក ដែលមានស្រាប់នៅតាមទីតាំងនីមួយៗ​, ការប្រើពូជស្រូវ ឱ្យត្រូវតាមទីតាំង និងពេលប្រមូលផល​ និងការស្រាវជ្រាវ និងការផ្សព្វផ្សាយ អំពីពូជស្រូវធន់នឹងអាកាសធាតុ និងដាំបានគ្រប់រដូវជាដើម ។

អគ្គបណ្ឌិតសភាចារ្យបន្ថែមថា ខណៈកម្ពុជា គឺជាប្រទេសសំបូរប្រភពទឹកពីធម្មជាតិ និងមានបណ្តាញធារាសាស្ត្រច្រើនខ្វាត់ខ្វែង​ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធ ត្រូវបន្តចាត់វិធានការចាំបាច់នានា ដើម្បីថែរក្សា និងស្តុកទឹកឱ្យបានច្រើនជាអតិបរមា ទុកសម្រាប់ប្រជាកសិករ ធ្វើស្រែចំការ ពោលគឺត្រូវប្រើប្រាស់សក្តានុពលនៃប្រភពទឹក នៅតាមមូលដ្ឋានឱ្យអស់ពីលទ្ធភាព។

ពាក់ព័ន្ធនឹងការផលិតពូជស្រូវ​ លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម បានលើកឡើងថា ជារៀងរាល់ឆ្នាំក្រសួងកសិកម្ម មានផែនការផលិតពូជស្រូវប្រមាណ ២ពាន់តោន តាមរយៈការធ្វើកិច្ចសន្យាផលិតគ្រាប់ពូជ ជាមួយសហគមន៍កសិករ។ ចំពោះការផលិតពូជស្រូវ មានការប្រែប្រួលទៅតាមតម្រូវការរបស់កសិករ ដែលកន្លងមកមានការផលិតទាំងពូជស្រូវផ្ការំដួល ស្រូវសែនក្រអូប អ៊ីអ៊ែរ៦៦ ខា១៥ និងប្រភេទពូជអូអឹម ជាពូជដែលមានតម្រូវការខ្ពស់ និងពូជដែលទើបបញ្ចេញថ្មីៗនេះ គឺពូជកង្រី ដែលមានអាយុកាលដាំដុះខ្លីជាងគេ ក្នុងចំណោមពូជទាំងអស់នៅកម្ពុជា។

លោកបន្ថែមថា «បើទោះបីយើងជាមានបញ្ហាផ្នែកផលិតកម្មពូជខ្លះ ​ក៏យើងនៅមានតែមានលទ្ធភាពផលិតគ្រាប់ពូជដំណាំ ប្រកបដោយគុណភាពគ្រប់គ្រាន់ ទៅតាមផែនការដែលបានគ្រោងទុក»។

លោកបន្តថា កន្លងមកក្រសួងតែងតែចាត់ការបានទាន់ពេលវេលា ក្នុងមួយរយៈពេលខ្លី ក្នុងការផ្តល់ពូជដល់កសិករ នៅពេលដែលមានគ្រោះមហន្តរាយផ្សេងៗ ​​ដើម្បីលើកកម្ពស់ការផលិតស្រូវនៅកម្ពុជា៕

Share This
Author Image

About ww.kmmhotnews.com