September 16, 2022
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និងលោក កើត ឆែ អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌកំបូល
ចំនួនអ្នកទស្សនា: Views
About ww.kmmhotnews.com
ថ្ងៃនេះបិណ្ឌ៧ ! សូមឈ្វេងយល់ប្រវត្តិពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ ដែលជាទំនៀមទម្លាប់ប្រជាជនខ្មែរ
ចំនួនអ្នកទស្សនា: Views
About ww.kmmhotnews.com
September 15, 2022
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលថវិកាក្នុងឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមអន្តរជាតិ
ចំនួនអ្នកទស្សនា: Views





About ww.kmmhotnews.com
សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងនាមជាប្រធានអាស៊ានសម្រាប់ ឆ្នាំ២០២២ កម្ពុជានឹងខិតខំបន្តពង្រឹងកិច្ចសហការអាស៊ានជាមួយសាធារណរដ្ឋប្រជាមានិតចិន ឱ្យកាន់តែប្រសើរឡើង
ចំនួនអ្នកទស្សនា: Views
About ww.kmmhotnews.com
September 14, 2022
ឯកឧត្ដម គន់ គីម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ
ចំនួនអ្នកទស្សនា: Viewsយោងតាមសេចក្តីសម្រេចរបស់គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា ត្រូវបានទទួលស្គាល់ ឯកឧត្ដម អ៊ូ សុបុណ្ណា ជាប្រធានគណៈកម្មាធិការ និងជាប្រធានគណៈអចិន្រ្តៃយ៍គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តក្រចេះ ជំនួសឯកឧត្ដម លន់ សុផាត ដែលត្រូវបានផ្លាស់ប្ដូរភារកិច្ច ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់មិនអាចកាត់ថ្លៃបាន របស់បងប្អូនអតីតយុទ្ធជន ក្នុងបុព្វហេតុស្វែងរកសុខសន្តិភាពជូនប្រទេសជាតិមាតុភូមិ អាជ្ញាធរមានសមត្ថកិច្ច មន្ទីរជំនាញពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសុខទុក្ខ ការលំបាកក្នុងជីវភាពរស់នៅរបស់បងប្អូនក្រុមគ្រួសារអតីតយុទ្ធជន ឱ្យបានល្អថែមទៀត ។ ឯកឧត្ដមបានណែនាំដល់ឯកឧត្តមជាប្រធានសមាគមន ដែលទើបតែតាំងថ្មីនាពេលនេះ ត្រូវបន្តអនុវត្តន៍ការងារឱ្យបានល្អ ចុះស្រង់ស្ថិតិស្ថានភាពអតីតយុទ្ធជនក្រីក្រ និងផ្តល់ជូនសម្ភារ គ្រឿងឧបភោគបរិភោគជូនពួកគាត់ តាមរយ:ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ- សង្កាត់នីមួយៗ ពិសេសក្នុងពេលបុណ្យភ្ជុំបិណ្ឌ និងបុណ្យជាតិនានាទៀត បន្តត្រួតពិនិត្យអតីតយុទ្ធជនក្រីក្រ ខ្វះខាតដីពិតប្រាកដ ដើម្បីធ្វើការផ្តល់ជូនឱ្យពួកគាត់ទទួលបានទ្រព្យសម្បត្តិ និងមានសិទ្ធិកាន់កាប់ប្រើប្រាស់អាស្រ័យផល ក្នុងការរស់នៅប្រចាំថ្ងៃ ប្រកបដោយភាពស្ងប់ចិត្ត និងសប្បាយរីករាយដូចអតីតយុទ្ធជនដទៃទៀតដែរ។ ត្រូវខិតខំដោះស្រាយបញ្ហាទំនាស់ដីធ្លីជូនពួក គាត់ប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព ចុះសួរសុខទុក្ខសម្របសម្រួលនិងជំរុញឱ្យពួកគាត់មកចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ។
ឯកឧត្ដមនាយឧត្ដមសេនីយ៍ គន់ គីម ក៏បានជំរុញឱ្យប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ត្រូវឧស្សាហ៍ចុះសួរសុខទុក្ខបងប្អូន ជាសមាជិកអតីតយុទ្ធជន ផ្សាភ្ជាប់ការរស់នៅប្រចាំថ្ងៃ ដើម្បីបញ្ជាក់ពីការគិតគូរយកចិត្តទុកដាក់ពីអាណាព្យាបាល ដើម្បីបង្កើនភាពស្និទ្ធ ស្នាល រវាងអ្នកចាស់និងអ្នកថ្មី និងរវាងក្មេង និងមនុស្សចាស់ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ៕ ដោយជួន សុជាតិ សម្រួលផ្សាយដោយ៖ dara




![]() |

About ww.kmmhotnews.com
ឯកឧត្ដមឃួងស្រេងនិងលោកជំទាវ អញ្ជើញចូលរួម ពិធីសូត្រមន្តកាន់បិណ្ឌជាមួយមន្ត្រីរាជការក្រោមឱវាទនៅវត្តលង្កាព្រះកុសុមារាម
ចំនួនអ្នកទស្សនា: Viewsនៅរសៀលថ្ងៃទី១៤ខែ កញ្ញា ឆ្នាំ២០២២ ដែលត្រូវនឹងវេនទី៤ និងទី៥នៃពិធី បុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវជា ស៊ីណា ឃួងស្រេង បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យកាន់បិណ្ឌជាមួយមន្ត្រីរាជការក្រោមឱវាទរាជធានីភ្នំពេញ និងប្រជាពុទ្ធបរិសទ្ធ័ទីជិតទីឆ្ងាយ ប្រកបដោយសទ្ធាជ្រះថ្លា និងបរិសុទ្ធក្នុងព្រះពុទ្ធសាសនា។ បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌជាប្រពៃណីប្រព្រឹត្តទៅពីថ្ងៃ១រោចដល់ថ្ងៃ១៥ រោចខែ ភទ្របទ ត្រូវនឹងថ្ងៃទី១១ ដល់ថ្ងៃទី២៥ ខែកញ្ញា។ ក្នុងរដូវកាលនេះ ប្រជាពលរដ្ឋអ្នកកាន់ព្រះពុទ្ធសាសនាទីជិតទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្តាយនៅឯស្រុកកំណើតដើម្បីរៀបចំ ម្ហូបអាហារ បាយសម្ល ចង្ហាន់ យកទៅប្រគេនព្រះ សង្ឃដែលគង់នៅតាមទីអអារាមនានា និងបានឧទ្ទិសកុសលផលបុណ្យដែលបានកើតឡើងពីកម្លាំងសទ្ធាជ្រះថ្លាក្នុងឱកាសពិធីបុណ្យកាន់ បិណ្ឌ និងភ្ជុំបិណ្ឌជូនដល់បុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋានទៅកាន់លោកខាង មុខហើយនោះ ។នាឱកាសនេះដែរ យោងប្រសាសន៍ណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តក្រើនរំលឹកដល់ប្រជាពលរដ្ឋគ្រប់រូប សូមអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដើម្បីជៀសវាងការឆ្លងជំងឺកូវីដ-១៩ឡើងវិញ ខណៈដែលជំងឺនេះនៅបន្តរកឃើញនៅឡើយ។ តាមរយៈសារសំឡេងដដែល សម្ដេចតេជោ ក៏បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈ ងាយស្រួលជូនប្រជាពលរដ្ឋ ៕





About ww.kmmhotnews.com
September 13, 2022
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប សៀមរាប ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២
ចំនួនអ្នកទស្សនា: Views

About ww.kmmhotnews.com
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្ដរស័ក្ដិ ជូនមេបញ្ជាការ និងនាយសេនាធិការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង
ចំនួនអ្នកទស្សនា: Views(កោះកុង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមេបញ្ជាការ និងនាយសេនាធិការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង។
ក្នុងនោះ លោកឧត្តមសេនីយ៍ត្រី ថុង ណារុង ត្រូវបានផ្លាស់ប្តូរមុខតំណែង ជាសមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន និងតែងតាំងលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ជំនួសវិញ។ ដោយឡែក លោកវរសេនីយ៍ទោ ម៉ាន់ ដាវីត ពីនាយករងខុទ្ទកាល័យ ទៅជានាយសេនាធិការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានលើកឡើងថា ការតែងតាំងដំឡើង ផ្លាស់ប្តូរមុខតំណែង កន្លែងធ្វើការ នៅក្នុងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល ក៏ដូចជាវិស័យឯកជន នោះគឺជាក្រឹត្យក្រមនៃការងារចាត់តាំង រៀបចំធនធានមនុស្ស ដើម្បីភាពរីកចម្រើនការងារ និងក៏ជាឱកាសនៃការផ្លាស់ប្តូរបរិយាកាស ទីកន្លែងធ្វើការងារ ការផ្លាស់ប្តូរមុខតំណែង គឺមានអត្ថប្រយោជន៍៤ជាគន្លឹះ៖
*ទី១៖ ដើម្បីការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នាយទាហាន
*ទី២៖ រៀបចំធនធានមនុស្សឲ្យស្រប និងសមត្ថភាពជំនាញ និងនិស្ស័យ
*ទី៣៖ ជាការផ្តល់ឱកាសសម្រាប់អ្នកបន្តវេន
*ទី៤៖ ជាការចែករំលែកបទពិសោធន៍ល្អ ក្នុងបំណងធ្វើឲ្យអង្គភាព ស្ថាប័នរីកចម្រើន ព្រមៗគ្នា។
បើតាមនាយឧត្តមសេនីយ៍ សៅ សុខា លក្ខខណ្ឌក្នុងការតែងតាំងនាយទាហាន ដឹកនាំបញ្ជា ក៏ដូចជាប្រធានបណ្តាស្ថាប័ន ក្នុងកងរាជអាវុធហត្ថទាមទារនូវលក្ខណសម្បត្តិ គឺសុខភាពល្អ កាយសប្បទាមាំមួន មានសមត្ថភាព វិជ្ជាជីវៈ ជំនាញនិងបទពិសោធន៍ ក្នុងការដឹកនាំបញ្ជា គ្រប់គ្រង និងមានភាពឆ្លាតវៃ មានសីលធម៌ សុជីវធម៌ គុណធម៌ មានភាពស្មោះត្រង់ មានឆន្ទៈ ការលះបង់ គម្រូ ឧស្សាហ៍ព្យាយាម មានភាពក្លាហាន និងមានស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះតួនាទី ភារកិច្ច ពុំធ្លាប់ទទួលទណ្ឌកម្មតាមច្បាប់លក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ ឬការផ្តន្ទាទោសតាមផ្លូវតុលាការ ព្រមទាំងទទួលបាននូវការគោរពស្រឡាញ់ពីមិត្តភក្តិក្នុងអង្គភាព និងមហាជនប្រជាជន ស្គាល់ ដឹង ចេះនិងប្រើប្រាស់នូវបច្ចេកវិទ្យាព័ត៌មាន។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ មេបញ្ជាការ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧត្តមសេនីយ៍ត្រី ថុង ណារុង ដែលបានជួយមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងការដឹកនាំបញ្ជា គ្រប់គ្រងកងរាជអាវុធហត្ថខេត្តកោះកុង សម្រេចបាននូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងអាណត្តិ ហើយត្រូវបានផ្លាស់ចេញប្រកបដោយកិត្តិយសទៅតាមក្រឹត្យក្រមការងារចាត់តាំង ដោយពុំមានកំហុសខុសឆ្គង ឬទទួលវិន័យទណ្ឌកម្ម និងសូមជូនពរលោកឧត្តមសេនីយ៍ ទទួលតួនាទីភារកិច្ចនៅកន្លែងថ្មី បន្តទទួលបានជោគជ័យ។
ចំពោះមេបញ្ជាការ ដែលត្រូវទទួលបាននូវការតែងតាំងនាថ្ងៃនេះ គឺលោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង គប្បីត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូលត្រូវយល់ដឹង និងអនុវត្ត ៧ចំណុច រួមមានហូប, ស្លៀកពាក់, ស្នាក់នៅ, សុខភាព, អប់រំរៀនសូត្រ, មធ្យោបាយធ្វើដំណើរ, កម្សាន្តសប្បាយ និងដោះស្រាយទុក្ខលំបាក។
ត្រូវថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់, គ្រប់គ្រងអចលនទ្រព្យ ដំណើរការការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព, ការងារកសាងអង្គភាពទីកន្លែងធ្វើការងារ, ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ, ទីកន្លែងស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព, ការងារដឹកនាំ គ្រប់គ្រង បញ្ជា អង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់នូវតួនាទីភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោកចំពោះប្រទេសជាតិត្រូវតែការពារ ចំពោះប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព និងបទល្មើសត្រូវតែបង្ក្រាប៕

About ww.kmmhotnews.com