​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

August 27, 2022

រូបសំណាកព្រះគ្រូឧបជ្ឈា និង រូបសំណាក់សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមសាងសង់នៅខេត្តក្រចេះ

ចំនួនអ្នកទស្សនា: Views



ក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោក ជា ធារិទ្ធ ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន បានធ្វើពិធីក្រុងពាលីសាងសង់ព្រះទីនាំងបុស្បុក និងរូបសំណាកព្រះធម្មាចារ្យ គឹម ច្រែង និងរូបសំណាកសម្តេចតេជោ ហ៊ុន សែន កាលពីកុមារភាព នៅភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី ២៧ សីហា ២០២២ ដើម្បីតម្កល់ជាប្រវត្តិសាស្រ្ត ។

 ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ មានប្រសាសន៍ថា ការសាងសង់នេះ គឺដើម្បីជាការរំលឹកនឹកគុណដល់ព្រះគ្រូឧប្ម្ជព្រះគ្រូឧបជ្ឈា ហ៊ុន សែន ដែលជាគ្រូដំបូងបានអប់រំទូន្មានប្រៀនប្រដៅសម្តេចតេជោ កាលពីសម្តេចនៅវ័យកុមារភាពឲ្យមានចំណេះចេះដឹងក្លាយជាបញ្ញវ័ន

 និងជាវីរជនឆ្នើមរបស់កម្ពុជា ដែលបានដឹកនាំកសាងប្រទេសជាតិឲ្យមានការអភិវឌ្ឍ រីកចម្រើនមកទល់សព្វថ្ងៃ ដែលទីតាំងខេត្តក្រចេះនេះ ក៏ជាតំបន់ប្រវត្តិសាស្រ្តនៃការរំដោះប្រទេសជាតិកម្ពុជា ឲ្យរួចផុតពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត ហើយជាពិសេសគឺដើម្បីឧទ្ទិស

កុសលផលបុណ្យ ជូនសម្តេចតេជោ ហ៊ុន សែន ជាម្ចាស់សាងសង់ព្រះទីនាំងនិងរូបសំណាករបស់ព្រះគ្រូ ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ដល់សាធារណជន និងយុវជនជំនាន់ក្រោយបានដឹង ។ ឯកឧត្តមបន្តថា ទីតាំងនៃការសាងសង់រូបសំណាកនេះ ក៏នឹងក្លាយទៅជាទីតាំងតំបន់ទេសចរណ៍ថ្មីមួយកន្លែងទៀត ជាការលើកមុខមាត់នៃខេត្តក្រចេះផងដែរ ។ 

ស្របពេលនេះដែរ ខេត្តក្រចេះ ក៏កំពុងត្រៀមអបអរសាទរនូវការទទួល បានស្ពានឆ្លងទន្លេប្រវត្តិសាស្រ្ត១ខ្សែ នៅពេលខាងមុខនេះ ដើម្បីពង្រីកការអភិវឌ្ឍរបស់ខេត្ត និងការបង្កើននូវកំណើនសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុក កាត់បន្ថយការធ្វើដំណើរឆ្លងកាត់ និងការដឹកជញ្ជូនកសិផល ទិន្នផល និងផលិតផលនានាឆ្លងកាត់ខេត្តនីមួយៗ ។ 

 ទាំងអស់នេះគឺទទួលបានក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋារដ្ឋាភិបាល និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលកើតចេញពីកូនកសិករ បានគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាជនគ្រប់រូប និងបានបន្តកសាងនូវហេដ្ឋារចនាសម្ព័នរូបវន្ត័ជាច្រើនគ្រប់វិស័យ ដើម្បីឲ្យមុខមាត់ប្រទេសមានការរីកចម្រើនឡើងវិញ និងធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនលើឆាកអន្តរជាតិ ។ 

 ក្នុងនោះដែរឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសគ្រួសារដែលមានមនុស្សចាស់ សូមមកចូលរួមទទួលយកវ៉ាក់សាំងឲ្យបានគ្រប់ដូស ដើម្បីបង្កើនប្រព័ន្ធភាពស៊ាំក្នុងខ្លួនបន្ថែម និងដើម្បីបានរស់នៅយូរជាម្លប់អប់រំទូន្មានដល់កូនចៅ និងបានឃើញនូវការរីកចម្រើនរបស់ស្រុកទេស ក្រោមនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ៕

Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment