​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

March 24, 2023

រដ្ឋមន្ត្រី ព្រុំ សុខា អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ខេត្តក្រចេះ

ចំនួនអ្នកទស្សនា: Views

 

 (ក្រចេះ)៖ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអញ្ជើញចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ២០២៣ និងឆ្នាំបន្តរបស់រដ្ឋបាលខេត្តក្រចេះ។

Share This
Author Image

About ww.kmmhotnews.com

លោក គង់ វិបុល ចូលរួមពិធីបុណ្យឆ្លងពន្លៃព្រះអង្គខ្មៅ និងសម្ពោធសមិទ្ធផលនានានៅវត្តកេសរបុប្ផារាម (បន្ទាយម្ជូរ) នៅស្រុកល្វាឯម ខេត្តកណ្តាល

ចំនួនអ្នកទស្សនា: Views

(កណ្តាល)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកល្វាឯម ខេត្តកណ្តាល នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមពិធីបុណ្យឆ្លងពន្លៃព្រះអង្គខ្មៅ និងសម្ពោធសមិទ្ធផលនានានៅវត្តកេសរបុប្ផារាម (បន្ទាយម្ជូរ) នៅជ្រោងជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ។

Share This
Author Image

About ww.kmmhotnews.com

March 23, 2023

ទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​៖​ កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅដល់ធ្លាម្អម នឹងសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ​នៅខែមិថុនាខាងមុខ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖​ ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា​ ពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម ទៅដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) និងពិធីបើកការដ្ឋានគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណ ទៅដល់ក្រុងប៉ោយប៉ែត គ្រោងនឹងធ្វើឡើងនៅក្នុងសប្តាហ៍ទី៣ នៃខែមិថុនា ឱ្យបានមុនយុទ្ធនាការបោះឆ្នោត ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា ឆ្នាំ២០២៣។

នេះបេីតាមការបញ្ជាក់ឱ្យដឹងរបស់លោកទេសរដ្ឋមន្ត្រី​ ស៊ុន​ ចាន់ថុល​ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ​ នាឱកាសដែលលោកបានអនុញ្ញាតឱ្យលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ខណៈដែលលោកស្រីនឹងបញ្ចប់បេសកកម្មការងារនៅកម្ពុជា នាចុងខែមីនានេះ។

ក្នុងជំនួបនាឱកាសនេះក៏មានការចូលរួមផងដែរពីសំណាក់លោក Sanui Kazumasa ដែលត្រូវបានតែងតាំងជាប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា បន្តពីលោកស្រី Kamei Haruko និងសហការី ព្រមទាំងវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

ជាមួយគ្នានោះលោកទេសរដ្ឋមន្ដ្រី ក៏បានបង្ហាញក្តីសង្ឃឹមថា JICA នឹងបន្តសកម្មភាពក្នុងនាមជាដៃគូអភិវឌ្ឍន៍ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការនាពេលអនាគត ជាពិសេសក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅប៉ូលសេដ្ឋកិច្ចទាំង៤ ដើម្បីជំរុញឱ្យដំណើរការនៃប៉ូលសេដ្ឋកិច្ចទាំងអស់មានភាពរីកចម្រើន និងមាននិរន្តរភាពផងដែរ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន និងផ្សារភ្ជាប់ទៅប្រទេសជិតខាងនៅក្នុងតំបន់ផងដែរ។

លេីកឡេីងនាឱកាសនោះដែរលោកស្រី Kamei Haruko បានថ្លែងអំណរគុណចំពោះលោកទេសរដ្ឋមន្រ្ដី ដែលបានអនុញ្ញាតឱ្យលោកស្រី និងសហការីបានជួបសំដែងការគួរសម និងជម្រាបលានាពេលនេះ ហើយលោកស្រីបានសម្ដែងនូវចំណាប់អារម្មណ៍ខ្ពស់ដល់ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់ដំណើរការអនុវត្តគម្រោងលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ និងភស្តុភារកម្មនៅកម្ពុជា ក្រោមជំនួយហិរញ្ញប្បទានរបស់ JICA ដែលមានដូចជា គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ៥ គម្រោងសិក្សាចំណតផែកុងតឺន័រទឹកជ្រៅ នៅកំពង់ផែខេត្តព្រះសីហនុ និងគម្រោងសិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជា ជាដើម។

លោកស្រី​ ក៏បានសម្តែងនូវសុទិដ្ឋិនិយមថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺជាដៃគូមិនអាចខ្វះបានក្នុងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅថែមទៀតក្នុងការលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជនកម្ពុជា តាមរយៈការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន៕


Share This
Author Image

About ww.kmmhotnews.com

មន្រ្ដីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា ព្រមានអ្នកផ្តល់ឥណទាន ដែលយកអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សំបុត្រកំណើត ធ្វើវត្ថុធានា

ចំនួនអ្នកទស្សនា: Views

(កំពង់ចាម)៖ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធរស្រុកចំការលើ ខេត្តកំពង់ចាម បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ជូនប្រជាពលរដ្ឋក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ដើម្បីបញ្ជ្របចំណេះដឹង ​ពីការប្រើប្រាស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ឲ្យចំគោលដៅ និងមិនប្រឈមនឹងបំណុលវ័ណ្ឌក។

សិក្ខាសាលានេះរៀបចំឡើងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ក្នុងនោះក៏មានការចូលរួមពីលោក សុំ ពិសិដ្ឋ អភិបាលស្រុកចំការលើផងដែរ។

លោក គិត សុវណ្ណារិទ្ធ បានបង្ហាញក្ដីព្រួយបារម្ភ ចំពោះការប្រើប្រាក់កម្ចីមិនចំគោលដៅ ដែលនឹងប្រឈមហានិភ័យជាច្រើន រហូតក្លាយជាបំណុលវ័ណ្ឌករុញច្រានឲ្យក្រុមគ្រួសារ ធ្លាក់ក្នុងភាពក្រីក្រ។ ក្នុងឱកាសនោះលោកអគ្គនាយករងរូបនេះ បានព្រមានដល់បុគ្គលឥណទាន និងអ្នករួមគំនិតទាំងឡាយណា ដែលឃុតឃិតគ្នាមិនយកគោលការណ៍ច្បាប់ មកអនុវត្តក្នុងផ្ដល់ឥណទាន ដល់ប្រជាជន និងអ្នកប្រើប្រាស់ប្រាក់កម្ចី ដូចជាតម្រូវឲ្យយកអត្តសញ្ញាណប័ណ្ណប្រជាជន, សៀវភៅគ្រួសារ ហើយមានកន្លែងឈានដល់យកសំបុត្រកំណើតទៀតផង។

លោក គិត សុវណ្ណារិទ្ធ បានព្រមានថា បើមានករណីអ្នកណាម្នាក់អនុត្តន៍ខុស ពីគោលការណ៍ និងបទបញ្ញាត្តិ នឹងត្រូវរងការដាក់ពិន័យ ឬអាចដល់ការប្រឈមមុខចំពោះតាមច្បាប់។

លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាកូ បានក្រើនរំលឹក ផ្សព្វផ្សាយដល់ប្រជាជន និងអ្នកប្រើប្រាស់ប្រាក់កម្ចីទាំងអស់ ឲ្យមានការប្រុងប្រយ័ត្ន ចំពោះក្រុមហ៊ុនដែលផ្តល់ការប្រាក់ខ្ពស់ ហើយមុននឹងឲ្យខ្ចីត្រូវពិនិត្យពីស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនឲ្យបានម៉ត់ចត់ មុននឹងចេញលិខិតបញ្ជាក់ សម្រាប់ការស្នើសុំប្រាក់កម្ចី។

លោកបានបន្ដថា ក្នុងករណីកំពុងមានបំណុលច្រើនលើសពីសមត្ថភាពសង ពុំគួរចេញលិខិតជូននោះឡើយ និងពុំគួរចូលរួមជាមួយបុគ្គលិកឥណទាន របស់គ្រឹះស្ថានទារ ឬដើរប្រមូលប្រាក់ពីប្រជាជននោះឡើយ។

សូមបញ្ជាក់ថា ទោះបីមានបញ្ហាប្រឈមខ្លះៗ ក្នុងវិស័យនេះក៏ដោយបើតាមរបាយការណ៍ របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាឲ្យដឹងថា គិតត្រឹមបំណាច់ខែធ្នូ ឆ្នាំ២០២២បង្ហាញថា មានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១៧ កំពុងមានប្រតិបត្តិការនៅទូទាំងស្រុកចំការលើ ខេត្តកំពង់ចាម បានផ្តល់សេវាឥណទាន ដល់ប្រជាពលរដ្ឋចំនួន១៦ ៥៩៩ គ្រួសារ ជាមួយនឹងសមតុល្យឥណទានសរុបប្រមាណ ៦២លានដុល្លារ។

ចំណែកឯអតិថិជនប្រាក់បញ្ញើមានចំនួនប្រមាណ ២៣ ៥៦៦នាក់ និងមានសមតុល្យប្រាក់បញ្ញើសរុបចំនួន ៦.៩លានដុល្លារអាមេរិក៕


Share This
Author Image

About ww.kmmhotnews.com

March 22, 2023

អភិបាលខណ្ឌច្បារអំពៅ ប្រជុំដាក់ទិសដៅ ឲ្យរួមគ្នាពង្រឹង ការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធិភាព

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ នៅសាលប្រជុំសាលាខណ្ឌច្បារអំពៅ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធខណ្ឌ លោក លោកស្រី លោកប្រធានការិយាល័យ លោក​-លោកស្រី ចៅសង្កាត់​ លោកមេប៉ុស្តិ៍ និងស្មៀនសង្កាត់ទាំង៨។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោកអភិបាលខណ្ឌបានក្រើនរំលឹក ក៏ដូចជាណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងសង្កាត់ ត្រូវរួមគ្នាខិតខំប្រឹងប្រែងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាព។

* ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញឲ្យបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្តឲ្យទទួលបានលទ្ធផលល្អ និងត្រូវរួមគ្នាអនុវត្តបទបញ្ជាខ្ពង់ខ្ពស់របស់សម្តេចតេជោឲ្យបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង គ្រប់ប្រភេទនិងល្បែងតាមអនឡាញ ។

* ជាពិសេសកិច្ចការពង្រឹងសន្តិសុខនៅតាមមូលដ្ឋានចុះល្បាតជាប្រចាំ នៅតាមគោលដៅងាយរងគ្រោះរួមមាន គោលដៅចោរកម្ម. គោលដៅស្មុគ្រស្មាញ. គោលដៅក្មេងទំនើង. គោលដៅប្រើប្រាស់និងចែកចាយគ្រឿងញៀន។

* ចុះត្រួតពិនិត្យជាប់ជាប្រចាំនៅតាមទីតាំងលក់អេតចាយគ្រប់ប្រភេទ ដោយធ្វើការណែនាំឲ្យម្ចាស់ទីតាំងហាម កុំឲ្យទិញរបស់របរណាដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ បើហ៊ានទិញត្រូវប្រឈមមុខជាមួយច្បាប់ និយាយរួមជាអ្នកបំរើប្រពលរដ្ឋ ដូច្នេះត្រូវពង្រឹងការទទួលខុសត្រូវ ចំពោះមុខតួនាទីភារៈកិច្ច និងកាតព្វកិច្ចរបស់របស់ខ្លួនដើម្បីប្រជាពលរដ្ឋ។

* គោលដៅសំខាន់មួយទៀតត្រូវរួមគ្នា បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ព្រោះវាធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមគ្រួសារ ដល់សហគមន៍ និងសង្គមជាតិទាំងមូល ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរសង្កាត់ត្រូវរួមគ្នា កំណត់មុខសញ្ញាគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ធ្វើយ៉ាងណាឲ្យមូលដ្ឋានរបស់យើង គ្មានគ្រឿងញៀន មួយទៀតត្រូវជំរុញការផ្សព្វផ្សាយ ឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រឿងញៀន។

* ការងារសន្តិសុខនេះ ជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមាន ឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា។

ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលខណ្ឌ បានណែនាំឲ្យមន្ត្រីក្នុងជួរគណៈបញ្ជាការឯកភាពខណ្ឌ ត្រូវត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និងបំផុសដល់ប្រជាពលរដ្ឋ ឲ្យចូលរួមលេងល្បែងប្រជាប្រិយនៅសង្ក្រាន្តតាមវត្តអារាម ជាពិសេសផ្សព្វផ្សាយ ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋពីកម្មវិធីសង្ក្រាន្តនៅអង្គរវត្ត និងនៅរម្មណីដ្ឋានវត្តភ្នំ និងត្រៀមការពារការប្រកួតកីឡាស៉ីហ្គេម និងកីឡាសីហ្គេមប៉ារ៉ាហ្គេម ដែលនឹងចូលមកដល់នៅពេលខាងមុខ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌ ក៏បានស្នើដល់កម្លាំងទាំងអស់ ត្រូវរួមគ្នាខិតខំប្រឹងប្រែងសម្រួលចរាចរណ៍លើផ្លូវជាតិលេខ១ ផ្លូវព្រែកបារាំង និងផ្លូវ៣៦៩ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ដោយរលូន និងខិតខំដោះស្រាយសម្របសម្រួលទំនាស់ក្រៅប្រព័ន្ធ ឲ្យច្រើនជាអតិប្បរិមា៕

Share This
Author Image

About ww.kmmhotnews.com

រដ្ឋបាលខេត្តត្បូងឃ្មុំ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣

ចំនួនអ្នកទស្សនា: Views



(ត្បូងឃ្មុំ)៖ លោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញអធិបតីភាព បើកសន្និបាតបូកសរុបលទ្ធផលការងាររដ្ឋបាលខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។

មានប្រសាសន៍នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ បានខិតខំយកចិត្តទុកដាក់បំពេញការងារស្របតាមតួនាទី ភារកិច្ចរបស់ខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យរដ្ឋបាលខេត្ដ សម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីមោទន: ទាំងការអភិវឌ្ឍន៍ខេត្ដ និងការធានាស្ថិរភាពនយោបាយ សន្ដិសុខសង្គម សុខសុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ។

លោកបណ្ឌិត អភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរដែនដី មន្ទីរ-អង្គភាព មន្ត្រីរាជការ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបន្តថែរក្សាការពារនូវស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញ ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបទល្មើសនានាអោយខានតែបាន។

លោកបណ្ឌិត បញ្ជាក់បន្ថែមថា ជាពិសេសត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានតឹងរឹង ត្រូវបន្តអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ឲ្យបានម៉ឺងម៉ាត់ និងផុលផុស ហើយត្រូវបន្តខិតខំពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងអោយកាន់តែប្រសើរឡើង និងត្រូវបន្តខិតខំយកចិត្តទុកដាក់ផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលាប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល។

ជាចុងក្រោយ គណៈអធិបតីបានធ្វើការប្រគល់ជូនប័ណ្ណសរសើរជាការលើកទឹកចិត្តដល់ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងប៉ុស្តិ៍នគរបាល ដែលខិតខំយកចិត្តទុកដាក់បំពេញការងារ ទទួលបានស្នាដៃលទ្ធផលការងារបានយ៉ាងប្រសើរ រយៈពេលពេញ១ឆ្នាំកន្លងទៅនេះ៕

Share This
Author Image

About ww.kmmhotnews.com

March 21, 2023

លោកបណ្ឌិត ហ៊ុន ម៉ាណែត ជំរុញឲ្យពង្រឹងគុណភាពពេទ្យ ដោយត្រូវមានមូលដ្ឋានច្បាស់លាស់, ពេទ្យធ្វើការងាររបស់ទេវតា តែពេទ្យមិនជាទេវតាទេ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ថ្ងៃអនាគត បានជំរុញឲ្យពង្រឹងគុណភាពពេទ្យ ដោយបញ្ជាក់ថាពេទ្យត្រូវមានមូលដ្ឋានច្បាស់លាស់ ដែលពេទ្យធ្វើការងាររបស់ទេវតា ប៉ុន្តែពេទ្យមិនមែនជាទេវតាឡើយ។

តាមរយៈបណ្ដាញសង្គម លោកបណ្ឌិតបានពន្យល់ថា អាជីពជាគ្រូពេទ្យខុសពីអាជីពផ្សេងទៀតដែលខុសហើយអាចកែតម្រូវបាន។ លោកថ្លែងថា គ្រូពេទ្យបើព្យាបាលជំងឺខុសហើយ នោះហ្នឹងពិបាក។

«នៅពេលដែលយើងនៅរៀនគ្រូកែខុសមិនអីទេ ប៉ុន្តែនៅពេលដែលយើងចេញធ្វើការ យើងធ្វើខុសគេប្ដឹង ឬមានវិប្បដិសារី រឿងនេះសំខាន់ណាស់ដែលយើងត្រូវមានមូលដ្ឋានច្បាស់លាស់ ពិតណាស់ពេទ្យធ្វើការងាររបស់ទេវតា តែពេទ្យមិនជាទេវតាទេ»។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត។

ទោះជាយ៉ាងនេះក្តី លោកក៏បានបញ្ជាក់ដែរថា ពេទ្យបានធ្វើការងារទេវតា ដោយព្យាបាលមនុស្ស ខំប្រឹងជួយជីវិតមនុស្ស ប៉ុន្តែពេទ្យមិនមែនទេវតាដែលអាចធ្វើឲ្យមនុស្សជួយបាន១០០% ទេ ប៉ុន្តែពួកគេក៏ខិតខំអស់លទ្ធភាពផងដែរ៕


Share This
Author Image

About ww.kmmhotnews.com

រដ្ឋមន្ត្រី ស៊ុយ សែម អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តពោធិ៍សាត់

ចំនួនអ្នកទស្សនា: Views

(ពោធិ៍សាត់)៖ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តពោធិ៍សាត់ ដែលបានដំណើរការរយៈពេលពីរថ្ងៃកន្លងមកនេះ បានប្រារព្ធពិធីបិទ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

បន្ទាប់ពីគណៈអធិបតីទស្សនាការតាំងពិពណ៌ សកម្មភាពការងាររបស់ថ្នាក់ដឹកនាំខេត្ត និងបណ្ដាស្ថាប័ន មន្ទីរ អង្គភាពនានារួចមក ងតាមបបស់ថ្នាក់ដឹកនុងឱកាសដ៏ថ្លៃលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏បានធ្វើសេចក្ដីរាយការណ៍ អំពី​លទ្ធផល​នៃ​ការគ្រប់គ្រង ដឹកនាំកិច្ចការរដ្ឋបាល ការអភិវឌ្ឍលើគ្រប់វិស័យ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ​ ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្ត​ខេត្តពោធិ៍សាត់ នាឆ្នាំ២០២២កន្លងមក។

លោក ស៊ុយ សែម បានសម្តែង​នូវការ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ​ កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ប្រកប​ដោយស្មារតីទទួលខុសត្រូវ សម្រេចបានសមិទ្ធផលនានាជាច្រើនគួរឱ្យកត់សម្គាល់។ ការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មទាំងនេះ បានរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព នយោបាយ និងខិតខំថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពង្រឹងនីតិរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែរឹងមាំប្រកប​ដោយ​ចីរភាព និងបរិយាប័ន្ន។

លោករដ្ឋមន្ត្រីបានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រទេសយើងបានដាក់ចេញនូវវិធានការ​គ្រប់គ្រងឆ្លើយតបនឹងវិបត្តិ ក៏ដូចបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីស្តារផលប៉ះពាល់នានា មកលើសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បណ្តាលមកពីការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ការប្រែប្រួល​អាកាសធាតុ ដែលបង្កឱ្យមានគ្រោះទឹកជំនន់ទឹកភ្លៀង និងវិបត្តិនានាជាសកល ធ្វើឱ្យសេដ្ឋកិច្ចជាតិយើងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស។

ក្នុងនាមរាជរដ្ឋាភិបាល លោក ស៊ុយ សែម បានណែនាំដល់រដ្ឋបាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ ត្រូវខិតខំពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម។ ការពារឱ្យបានបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ព្រះមហាក្សត្រ​ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត បន្តលើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារ និងលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដើរទន្ទឹមនឹងការពង្រឹងនីតិរដ្ឋស្របតាមរដ្ឋធម្មនុញ្ញ នៃកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន​លើគ្រប់វិស័យ។ បន្តខិតខំពង្រឹង​កម្លាំងប្រជាការពារឱ្យមានចំនួន​សមស្រប​តាមភូមិសាស្ត្រ ទប់ស្កាត់ការជួញដូរ ប្រើប្រាស់ និងផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ យុវជន ដើម្បីទាំងអស់គ្នាជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

លោកបានបន្តថា ចំពោះគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈមដ៏ចម្បងក្នុងសង្គម ដូច្នេះសមត្ថកិច្ចត្រូវបន្តអប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងត្រូវរៀបចំសណ្តាប់ឆ្នាប់តាមដង​ផ្លូវសាធារណៈ ទីប្រជុំជន ជាពិសេសតាមតំបន់រោងចក្រ សហគ្រាសនានា ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងកាត់បន្ថយការកកស្ទះចរាចរណ៍។​ បង្កើនការប្រុងប្រយ័ត្នអគ្គិភ័យឆេះផ្ទះសម្បែង ផ្សារ និងមូលដ្ឋានអាជីវកម្ម ផលិតកម្មនានា។ យកចិត្តទុកដាក់ពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ និងហត្ថពលករបរទេសក្នុងដែលសមត្ថកិច្ចរបស់ខ្លួន។ យកចិត្តទុកដាក់លើការកសាងសមត្ថភាព និងការផ្តល់ការគាំទ្រដល់មន្រ្តីបង្គោលសំខាន់ៗនៅថ្នាក់មូលដ្ឋានរួមមាន៖ មេឃុំ ចៅសង្កាត់ ស្មៀន ប្រធានភូមិ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល មន្រ្តីសុខាភិបាលបម្រើការងារតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែករដ្ឋ សាលារដ្ឋគ្រប់កម្រិតនៅតាមមូលដ្ឋានឱ្យគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងខិតខំបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព មិនមានការរើសអើង និងមិនប្រកាន់និន្នាការនយោបាយ។

ក្នុងឱកាសនោះក៏មានបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខេត្ត ស្រុក ក្រុងផងដែរ៕

Share This
Author Image

About ww.kmmhotnews.com