​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

February 11, 2022

សម្តេចតេជោ នាយករដ្ឋមន្ត្រី ទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ជាផ្លូវការ

ចំនួនអ្នកទស្សនា: Views




សេអ៊ូល: ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទទួលពានរង្វាន់សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២ ជាផ្លូវការ ពីលោកជំទាវបណ្ឌិត ហាក់ ចា ហាន មូន (Hak Ja Han Moon) សហស្ថាបនិកមូលនិធិស៊ុនហាក់ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ខណៈសម្ដេចអញ្ជើញចូលរួមជាសហប្រធានកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២។

រូបថត៖ អនឃួន សំអូន

Share This
Author Image

About ww.kmmhotnews.com

February 10, 2022

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញថ្លែងសុន្ទកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ នៅសាធារណរដ្ឋកូរ៉េ

ចំនួនអ្នកទស្សនា: Views




 សេអ៊ូល:  ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២  
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសុន្ទកថាបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមមូលបទ «សន្តិភាពនៅឧបទ្វីបកូរ៉េ» ខណៈសម្តេចអញ្ជើញធ្វើជាសហប្រធានកិច្ចប្រជុំកំពូលនេះ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

 រូបថត៖ អនឃួន សំអូន

Share This
Author Image

About ww.kmmhotnews.com

February 9, 2022

ពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធថ្មីនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views

  



 ភ្នំពេញ: ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២  អគារថ្មី និងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ផ្សេងៗទៀតនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ ពិធីសម្ពោធនេះបានធ្វើឡើងនៅថ្ងៃទី៩ ខែកុម្ភៈ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក Mikami Masahiro ។

សមិទ្ធិផលទាំងនេះគឺជាលទ្ធផលនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់វិទ្យាស្ថានអប់រំ ដែលគាំទ្រដោយជំនួយឥតសំណងពីប្រជាជន និងរដ្ឋាភិបាលនៃប្រទេសជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្នុងគោលបំណងពង្រឹងមូលដ្ឋានគ្រឹះជាក់ស្តែងចាំបាច់សម្រាប់វិទ្យាស្ថានគរុកោសល្យចំនួនពីរក្នុងរាជធានីភ្នំពេញ។ និង​នៅ​ខេត្ត​បាត់ដំបង។

គ្រូបង្រៀនដែលបានទទួលការបណ្តុះបណ្តាលយ៉ាងល្អនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពនៃការអប់រំនៅក្នុងសាលាបឋមសិក្សា និងមធ្យមសិក្សា។ យោងតាមក្រសួងអប់រំ យុវជន និងកីឡា ការងារដែលសម្ពោធដាក់ឱ្យប្រើប្រាស់រួមមាន អគាររដ្ឋបាល ការសិក្សា និងបណ្ណាល័យ និងសាលពហុបំណង ដែលបំពាក់ដោយបច្ចេកវិទ្យាទំនើប។

Share This
Author Image

About ww.kmmhotnews.com

February 8, 2022

​លោក ហ៊ី ទូច រហស្សនាម (T77) ត្រូវបាន​ក្រុម​អ្នក​កក់​ឆ្នោត រិះគន់ថា ប្រើប្រាស​កម្លាំង​សមត្ថកិច្ច​ដើ​ចាប់បង្ខំ​មេ​កញ្ច្រែង​ឆ្នោត​តូចតាច​អោយ​កក់​ឆ្នោត​អោយ​ខ្លួន​បើ​មិន​ព្រម​ទេ ក្រុម​អ្នក​កក់​ឆ្នោត​ទាំង​នោះ​រកស៊ី​មិន​បាន​សុខ​ឡើយ​

ចំនួនអ្នកទស្សនា: Views




Share This
Author Image

About ww.kmmhotnews.com

February 7, 2022

សម្តេចក្រឡាហោម ស ខេង ស្នើក្រុមការងារពាក់ព័ន្ធនឹងពន្លឿនការគូរប្លង់ទីតាំងសាលាក្រុងបូកគោ ឱ្យដូចបណ្តាក្រុងផ្សេងទៀត

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ :ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យក្រុមការងារពាក់ព័ន្ធនឹងពន្លឿនការគូរប្លង់ទីតាំងសាលាក្រុងបូកគោ ឱ្យដួចបណ្តាក្រុងផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា ពិសេសនោះកន្លែងធ្វើការងារ។ ការស្នើនេះខណៈកាលពីថ្ងៃ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្តេច
ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យទីតាំងសាងសង់អគាររដ្ឋសាលាក្រុងបូកគោ ខេត្តកំពត។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ភូមិសាស្ត្រក្រុងបូកគោ បច្ចុប្បន្នមានធំទូលាយ ប៉ុន្តែនៅថ្ងៃអនាគត ក្រុងថ្មីនេះអាចនឹងមានប្រជាជនមករស់នៅកាន់តែច្រើន ពិសេសនៅលើភ្នំបូកគោដែលកំពុងមានការអភិវឌ្ឍ។ 

សម្ដេចបន្តថា ដើម្បីបង្កើនភាពងាយស្រួល និងឆាប់រហ័សក្នុងការបម្រើសេវាផ្សេងៗជូនប្រជាពលរដ្ឋ រដ្ឋបានសម្រេចរៀបចំទីតាំងអគាររដ្ឋបាលក្រុងបូកគោជា២កន្លែង គឺនៅសាលាក្រុងចាស់ក្បែរច្រកចូលឧទ្យានជាតិព្រះមុនីវង្សបូកគោ និងនៅក្បែរកាស៊ីណូចាស់ លើភ្នំបូកគោ ។ ជាមួយគ្នានោះដែរ សម្តេចបានណែនាំអាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃពិភាក្សាគ្នា ថាតើការិយាល័យជំនាញណាខ្លះ ត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងក្រោម និងការិយាល័យណាខ្លះ ត្រូវនៅរដ្ឋបាលក្រុងទីតាំងខាងលើ

 ឬក៏ចាំបាច់ត្រូវមានទាំងពីរទីតាំង។ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍ទៀតថា ក្រុមការងារពាក់ព័ន្ធនឹងពន្លឿនការគូរប្លង់ទីតាំងសាលាក្រុងបូកគោផ្នែកខាងក្រោម ដើម្បីរៀបចំកសាងកន្លែងធ្វើការងារឱ្យបានត្រឹមត្រូវ និងសមរម្យដូចបណ្តាក្រុងផ្សេងៗដែរ ៕ដោយ អ៊ាង ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ dara


Share This
Author Image

About ww.kmmhotnews.com

February 6, 2022

រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ ធីតាTYDA បន្ដចុះរកអ្នកឆ្លងមេរោគកូវីដ-១៩ទៅលើបាតុករ អតីតណាហ្គាវើល ឃើញវិជ្ជមាន ២៩នាក់បន្ថែមទៀត

ចំនួនអ្នកទស្សនា: Views





រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ ធីតាTYDA បន្ដចុះរកអ្នកឆ្លងមេរោគកូវីដ-១៩ទៅលើបាតុករ អតីតណាហ្គាវើល ឃើញវិជ្ជមាន ២៩នាក់បន្ថែមទៀត ភ្នំពេញ :ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ តាមសេចក្តីជូនដំណឹង របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ ឱ្យបានជ្រាបថា នៅ

ថ្ងៃ៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតា TYDA បានធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករ អតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៏ ។ 

 ជាលទ្ធផលគិតត្រឹមម៉ោង១៨:៤៥នាទីនៅល្ងាចថ្ងៃដដែលនេះ មានបាតុករចំនួន២៩ នាក់បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩ (វិជ្ជមាន) ខណៈកាលពីថ្ងៃទី០៥ ខែកុម្ភៈ បានរកឃើញ០៤នាក់រួចមក សរុបពីរថ្ងៃរកឃើញ ៣៣នាក់ ។ 

 មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំក្រុមបាតុករទាំងអស់ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។

 បន្ទាប់ពីការធ្វើចត្តាឡីស័កចប់ ត្រូវយកសំណាកនៅតាមកន្លែងដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផល មកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាល ជាកំហិត។ ទន្ទឹមនឹងនេះមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ក៏បានស្នើដល់អ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយក្រុមបាតុករ ព្រមទាំងបងប្អូនបាតុករ ដែលមិនទាន់បានយកសំណាកវិភាគមេរោគកូរីដ-១៩ ត្រូវទៅធ្វើតេស្ត រកមេរោគតាមកន្លែងកំណត់ នៅរាជធានីភ្នំពេញ ៕ដោយសួស សំរិត សម្រួលផ្សាយដោយ៖ dara


Share This
Author Image

About ww.kmmhotnews.com