​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

October 6, 2023

ឯកឧត្តម ហេង សួរ ជួបពិភាក្សាការងារជាមួយ ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា និងគណៈប្រតិភូ នៅទីស្តីការក្រសួង។

ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល ឯកឧត្តមរដ្ឋមន្ត្រី និងសហព័ន្ធសេវាអប់រំនៅកម្ពុជា បានពិភាក្សាយ៉ាងផុលផុសស្តីពីចក្ខុវិស័យរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសដែលកំពុងក្លាយជាប្រធានបទចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់ពីការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ តាមរយៈសាលាបណ្តុះបណ្តាលរបស់ក្រសួង បាននិងកំពុងបណ្តុះបណ្តាលដល់យុវជន និងសិស្សានុសិស្ស ដើម្បីបំពេញតម្រូវការរបស់ទីផ្សារការងារដ៏ទូលំទូលាយនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រី បានកត់សម្គាល់ជូនគណៈប្រតិភូ ពីសារៈសំខាន់នៃការបណ្តុះបណ្តាលជំនាញកម្រិតបច្ចេកទេសទៅដល់ប្រជាពលរដ្ឋពេញកម្លាំងក្នុងទីផ្សារដែលមានស្រាប់ និងកម្លាំងយុវជនដែលត្រៀមនឹងចូលបម្រើក្នុងទីផ្សារការងារដែលកំពុងមានតម្រូវការខ្ពស់។

ក្រោយស្តាប់ការបង្ហាញពីចក្ខុវិស័យក្រសួងរួចមក ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា លោក គង់ សំនៀង បានប្រកាសចង់ចូលរួមជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីផ្តល់ជម្រើសថ្មីបន្ថែមដល់សិស្សានុសិស្ស ឬយុវជនកម្ពុជាលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះដោយបន្ថែមលើសេវាកម្មអប់រំរបស់ខ្លួនដែលមានស្រាប់។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រ និងស្វាគមន៍ចំពោះបំណងរបស់វិស័យឯកជនក្នុងការចូលរួមគាំទ្រការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដើម្បីផ្តល់ជម្រើសបន្ថែមដល់សិស្សានុសិស្សទៅតាមឧបនិស្ស័យ និងជាការជួយជ្រោមជ្រែងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតីជាប្រមុខ ដើម្បីពង្រឹងវិស័យការងារ បង្កើតឱកាសការងារប្រកបដោយភាពទាក់ទាញ និងផលិតភាពខ្ពស់ក្នុងគោលបំណងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលជាការយកចិត្តទុកដាក់ជាអាទិភាព។ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់ពលរដ្ឋកម្ពុជាដែលពេញកម្លាំងក្នុងទីផ្សារ និងត្រៀមចូលទីផ្សារការងារ គឺជាសសរស្តម្ភដ៏សំខាន់មួយ ដើម្បីបំពេញចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសអ្នកមាននៅឆ្នាំ២០៥០។

យ៉ាងណាក៏ដោយ មុននឹងបញ្ចប់ភាគីទាំងពីរ បានប្រកាសជួយគាំទ្រគ្នានិងពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរឡើងដើម្បីឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យមានភាពល្អប្រសើរឡើង ដើម្បីវឌ្ឍនភាព និងការរីកចម្រើនរបស់សង្គមជាតិ៕ សម្រួលផ្សាយ៖ ដារ៉ា, ប្រភព៖ ក្រសួងការងារ

Share This
Author Image

About ww.kmmhotnews.com

ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត ចុះជួបសំណេះសំណាល និងនាំអំណោយចែកជូនវរសេនាតូចលេខ៣៨៥ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ចំនួនអ្នកទស្សនា: Views

(ព្រះវិហារ)៖ លោក ហូ សិទ្ធីគុណ នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តំណាងលោក ហូ សិទ្ធី នាយកខុទ្ទកាល័យ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយជាថវិកា សម្ភារ មកចែកជូននាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពវរសេនាតូចលេខ៣៨៥ ឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ សមូរភូមិមុខទិសទី១ប្រាសាទព្រះវិហារ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

Share This
Author Image

About ww.kmmhotnews.com

October 5, 2023

មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ ដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតវិសាមញ្ញលើកទី៤ របស់សហភាពប្រៃសណីយ៍សកល ប្រទេសអារ៉ាប៊ីសាអូឌីត

ចំនួនអ្នកទស្សនា: Views
(អារ៉ាប៊ីសាអូឌីត)៖ លោក ប៉ា វង្សវិចិត្រ អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតវិសាមញ្ញលើកទី៤ របស់សហភាពប្រៃសណីយ៍សកល នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

មហាសន្និបាតវិសាមញ្ញនេះ មានការចូលរួមពីថ្នាក់ដឹកនាំប្រទេសសមាជិក និងប្រតិបត្តិករប្រៃសណីយ៍ជាតិ និងឯកជន មកពី​ ១៩២ប្រទេស។

ក្នុងឱកាសមហាសន្និបាតវិសមញ្ញនេះ ប្រធានបទសំខាន់មួយ ដែលត្រូវបានលើកយកពិភាក្សា គឺការបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្រប់ភាគី ដើម្បីពង្រីកវិស័យប្រៃសណីយ៍កាន់តែទូលំទូលាយ (WPSPs) ដែល រួមមានក្រុមហ៊ុនឯកជន និងអង្គការដៃគូនៅខាងក្រៅបណ្តាញរបស់សហភាពប្រៃសណីយ៍សកល (UPU) ជាពិសេសការប្រើឌីជីថលជាជំនួយ ដើម្បីធានាបាននូវសេវាកម្ម ប្រកបដោយប្រសិទ្ធភាពជាសកល។

ទន្ទឹមនឹងនេះ ប្រទេសសមាជិកក៏បានពិនិត្យមើលវិធីសាស្រ្ត ក្នុងការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុប្រៃសណីយ៍ ផងដែរ។ សំណើដែលបានលើកឡើង បានពិភាក្សាទៅលើការស្វែងរកដំណោះស្រាយ លើបញ្ហាប្រឈមនានា ដែលទាក់ទងនឹងការផ្លាស់ប្តូរទីផ្សារយ៉ាងឆាប់រហ័ស និងដើម្បីពង្រីកតួនាទីរបស់វិស័យប្រៃសណីយ៍ ក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុសកល សម្រាប់មនុស្សជាងមួយពាន់លាននាក់ ដែលមិនបានប្រើប្រាស់សេវាកម្មធនាគារ។

មហាសន្និបាតវិសាមញ្ញនេះ ក៏បានពិភាក្សាបន្ថែមដោយឈរលើមូលដ្ឋានសេចក្តីសម្រេច មហាសន្និបាតលើកទី២៧ នៅក្រុងអាប៊ីហ្សង់ ប្រទេសកូតឌីវ័រ ឆ្នាំ២០២១ ដែលផ្តោតលើសកម្មភាពការការពារអាកាសធាតុ ក្នុងវិស័យប្រៃសណីយ៍។

ប្រទេសសមាជិក ក៏បានពិនិត្យឡើងវិញនូវសំណើសម្រាប់គោលដៅអនុវត្ត កាត់បន្ថយការបំភាយឧស្ម័នដោយស្ម័គ្រចិត្ត និងការប្តេជ្ញាលើការដាក់ចេញសកម្មភាព ដោះស្រាយបញ្ហាអាកាសធាតុ គំនិតផ្តួចផ្តើមការកសាងសមត្ថភាព និងឱកាសក្នុងកិច្ចសហប្រតិបត្តិការជាមួយ WPSPs ដើម្បីរកដំណោះស្រាយ បញ្ហាអាកាសធាតុ។

ទន្ទឹមនឹងនេះ UPU ក៏បានបើកកិច្ចប្រជុំកំពូលយុទ្ធសាស្ត្រឆ្នាំ២០២៣ នៅក្នុងឱកាសនៃមហាសន្និបាទនេះផងដែរ ដោយមានវត្តមានពីថ្នាក់ដឹកនាំជាន់ខ្ពស់ដូចជា៖ រដ្ឋមន្ត្រី ប្រធាននិយ័តករប្រៃសណីយ៍ និងនាយកប្រតិបត្តិប្រៃសណីយ៍ ដើម្បីពិភាក្សាអំពី «មនុស្ស គោលបំណង និងវឌ្ឍនភាព៖ ជំពូកថ្មីសម្រាប់វិស័យ ប្រៃសណីយ៍»។

ក្នុងឱកាសនោះដែរ គណៈប្រតិភូ ក.ប.ទ. ក៏បានជួបពិភាក្សាទ្វេភាគីជាមួយគណៈប្រតិភូប្រទេសជប៉ុន ដែលដឹកនាំដោយ លោក Takeuchi អនុរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងគមនាគមន៍ប្រទេសជប៉ុន។

នៅក្នុងជំនួបនេះ លោក ប៉ា វង្សវិចិត្រ និងលោក Takeuchi បានសម្តែងសេចក្តីរីករាយ ចំពោះការចេញផ្សាយតែមប្រិ៍ប្រៃសណីយ៍រួមគ្នា ដើម្បីអបអរសាទរខួបលើកទី៧០ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន និងការចូលរួមចំណែករបស់ប្រទេសជប៉ុន ក្នុងការជួយអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា។

សូមជម្រាបថា សហភាពប្រៃសណីយ៍សកល (UPU) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៨៧៤ បច្ចុប្បន្នមានសមាជិកចំនួន ១៩២ប្រទេស។ សហភាពនេះបានដើរតួនាទីជាវេទិកា សម្រាប់កិច្ចសហប្រតិបត្តិការរវាង តួអង្គទាំងអស់ក្នុងវិស័យប្រៃសណីយ៍ ដោយធានានូវបណ្តាញសកលមួយសម្រាប់ផលិតផល និងសេវាប្រៃសណីយ៍ តាមរយៈការបំពេញមុខងារជាអ្នកប្រឹក្សាយោបល់ សម្របសម្រួល ទំនាក់ទំនង និងការផ្តល់ជំនួយបច្ចេកទេស។

សហភាពនេះក៏បានកំណត់បទប្បញ្ញត្តិនានា ដើម្បីផ្លាស់ប្តូរបញ្ញើ និងផ្តល់អនុសាសន៍សម្រាប់ជំរុញកំណើននៃបរិមាណបញ្ញើ និងសេវាប្រៃសណីយ៍ហិរញ្ញវត្ថុ ព្រមទាំង លើកកម្ពស់គុណភាពសេវាសម្រាប់អ្នកប្រើប្រាស់៕

Share This
Author Image

About ww.kmmhotnews.com

ក្រសួងទេសចរណ៍ ពិភាក្សាជាមួយផ្នែកឯកជននៅខេត្តសៀមរាប ដើម្បីប្រមូលធាតុចូល និងដំណោះស្រាយរួម ចំពោះវិស័យទេសចរណ៍ជាតិ

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ ក្រសួងទេសចរណ៍ បានរៀបចំកិច្ចពិភាក្សាការងារជាមួយផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប ដើម្បីប្រមូលធាតុចូលអំពីបញ្ហា ប្រឈម និងសំណូមពររបស់ប្រតិបត្តិករទេសចរណ៍ ក៏ដូចជាតម្រូវការជាក់ស្ដែងរបស់ទេសចរជាតិ និងអន្តរជាតិ ធ្វើយ៉ាងណារិះរកវិធីសាស្រ្ត និងដំណោះស្រាយរួមគ្នា ចំពោះវិស័យទេសចរណ៍ជាតិ។

សកម្មភាពនេះ ក៏ធ្វើឡើងដើម្បីរួមគ្នារៀបចំជារបាយការណ៍លម្អិតដាក់ ជូនប្រមុខរាជរដ្ឋាភិបាល នាឱកាសវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។

កិច្ចពិភាក្សាការងារនៅខេត្តសៀមរាបនេះដែរគឺធ្វើឡើងនាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីលោកអភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ក្នុងខេត្តសៀមរាបសរុបប្រមាណជាង២៥០រូប។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ចេញយន្តការឆ្លើយតប រាល់តម្រូវការរបស់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់វិស័យទេសចរណ៍កម្ពុជា ពិសេសគឺបានដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការអន្តរាគមន៍សំខាន់ៗ សំដៅស្ដារកំណើនទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩។

លោករដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីពីការដាក់ឱ្យអនុវត្តគំនិតផ្ដួចផ្ដើមយុទ្ធសាស្ត្ររួម ក្នុងការប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដោយផ្ដោតលើសសរស្ដម្ភយុទ្ធសាស្ត្រ ទាំង៥ ហៅកាត់ថា “បង្កើន៥-BUILD” និងការងារគាំទ្រអាទិភាពចំនួន៣ ហៅកាត់ថា “អភិវឌ្ឍន៍៣ -3Ds”។

លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់ និងភាពចាំបាច់នៃភាពជាដៃគូ រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍន៍ (4Ps) ក្នុងការរួបរួមគ្នាពង្រឹងការអភិវឌ្ឍវិស័យទេសចរណ៍នៅក្នុងបរិបទនៃស្ថានភាពប្រឈមផ្នែកសេដ្ឋកិច្ច ភូមិសាស្រ្តនយោបាយ និងការធ្វើដំណើរជាអន្តរជាតិរបស់ទេសចរ។

អង្គពិធីបានប្រមូលធាតុចូលអំពីបញ្ហា ប្រឈម និងសំណូមពររបស់ប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប ក៏ដូចជាតម្រូវការជាក់ស្ដែងរបស់ទេសចរជាតិ និងអន្តរជាតិ ដើម្បីរិះរកវិធីសាស្រ្ត និងដំណោះស្រាយរួមគ្នា និងឈានទៅរៀបចំជារបាយការណ៍លម្អិតដាក់ ជូនរាជរដ្ឋាភិបាលនាឱកាសវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។

ទន្ទឹមនេះ តំណាងស្ថាប័នពាក់ព័ន្ធក៏បានចូលរួមមតិយោបល់ ជាធាតុចូលសំខាន់ៗ គាំទ្រដល់ការពង្រឹងការអភិវឌ្ឍផលិតផលទេសចរណ៍ ការផ្សព្វផ្សាយទេសចរណ៍ និងគុណភាពទេសចរណ៍។

លោករដ្ឋមន្រ្តី អង្គភាពពាក់ព័ន្ធ សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ បានប្តេជ្ញាចិត្តរួមគ្នាបង្កើនកិច្ចសហការបន្ថែម ដើម្បីជំរុញភាពប្រកួតប្រជែង និរន្តរភាព និងបរិយាបន្ននៃវិស័យទេសចរណ៍ខេត្តសៀមរាប ពិសេសចូលរួមផ្សព្វផ្សាយរួមគ្នា ក្នុងនាមខ្មែរតែមួយសម្រាប់វិស័យទេសចរណ៍កម្ពុជា៕

Share This
Author Image

About ww.kmmhotnews.com

October 4, 2023

មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ធំ ជូនដំណឹងពីការផ្អាកចរាចរណ៍ រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅតាមកំណាត់ផ្លូវមួយចំនួន ជាបណ្តោះអាសន្ន

ចំនួនអ្នកទស្សនា: Views

(កំពង់ធំ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ធំ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្អាកចរាចរណ៍ រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្ន នៅតាមកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រ ខេត្តកំពង់ធំ។ នេះ​បើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។

សេចក្ដីជូនដំណឹង បានឲ្យដឹងថា ដោយស្ថានភាពជំនន់ទឹកភ្លៀង បាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង ជាហេតុបណ្ដាលឲ្យលិចលង់ នៅតាមកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលស្ថានភាពបែបនេះ ធ្វើឲ្យផ្លូវ-ស្ពាន មិនអាចទ្រនឹងទម្ងន់របស់រថយន្តធុនធ្ងន់បានទេ។

ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ ស្កាត់ការខូចខាតរចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ធំ សូមធ្វើការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្ដោះអាសន្នស្ថិតនៅក្នុង៖

* ផ្លូវជាតិលេខ៥០C ស្ថិតក្នុងភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនលេខ០៧ + ០០០ ដល់គីឡូម៉ែត្រលេខ០៨ +០០០) (ចាប់ពីគីឡូម៉ែត្រផ្លូវខេត្តលេខ២៦៤៨៥ ស្ថិត ក្នុងភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ(ចាប់ពីគីឡូម៉ែត្រ លេខ០២ + ០០០ ដល់គីឡូម៉ែត្រលេខ០៥ +០០០)។

* ផ្លូវខេត្តលេខ២៦៤G ស្ថិតក្នុងភូមិក្រសាំង ឃុំពពក ស្រុកស្ទោង (ចាប់ពីគីឡូម៉ែត្រលេខ០៧ ២០០ ដល់គីឡូម៉ែត្រលេខ ០៧ + ៥៥០) ជាបណ្តោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់មានសេចក្តីជូនដំណឹង សារជាថ្មី៕

Share This
Author Image

About ww.kmmhotnews.com

សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ "គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព"

ចំនួនអ្នកទស្សនា: Views

 ភ្នំពេញ :ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញសង្គមតេលេក្រាម នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសារចូលរួមអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ "គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព"។

សម្តេចតេជោ បានគូសបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩៧មក ព្រះរាជាណាចក្រកម្ពុជាយើង​ បានរៀបចំទិវាគ្រូបង្រៀនជារៀងរាល់ឆ្នាំ នៅថ្ងៃទី៥ ខែតុលា។ សម្រាប់ប្រធានបទទិវាគ្រូបង្រៀនឆ្នាំ២០២៣នេះគឺ "គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព" ក្នុងគោលបំណងដើម្បីបំផុសនូវគ្រប់ភូមិសិក្សាទូទាំងប្រទេស និងរំលឹកពីគុណបំណាច់របស់គ្រូបង្រៀន ដែលបានចំណាយពេលវេលា កម្លាំងកាយ កម្លាំងចិត្ត ស្មារតី និងវិជ្ជាជីវៈ ក្នុងការបំពេញភារកិច្ច ជាអ្នកបណ្ដុះបណ្ដាលដើម្បីផ្ទេរនូវតម្លៃ ព្រមទាំងទូន្មានឱ្យសិស្សានុសិស្សធ្វើតែអំពើល្អ ស្គាល់ខុស ស្គាល់ត្រូវ និងចេះគោរពចាស់ទុំ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា គ្រូបង្រៀនត្រូវបានចាត់ទុកជា មាតាបិតា ទីពីរ ដែលបានផ្តល់ការអប់រំទាំងចំណេះវិជ្ជា និងអត្តចរិតដល់កុលបុត្រ កុលធីតា របស់យើងដែលជាទំពាំងស្នងឬស្សី។ ផ្តើមចេញពីការអនុវត្តអ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ នៅក្រោយឆ្នាំ១៩៧៩ ដែលយើងបានងើបចេញពីរបបប្រល័យពូជសាសន៍ ដែលបានបំផ្លាញគ្មានសល់ទាំងធនធានមនុស្ស និងហេដ្ឋាចរនាសម្ព័ន្ធនោះ សង្គមយើងបានកសាងធនធានមនុស្សបានយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ចូលរួម កសាង និងអភិវឌ្ឍប្រទេសជាតិរហូតមកទល់ពេលបច្ចុប្បន្ន។នេះជាគុណបំណាច់ និងការលះបង់យ៉ាងធំធេងមិនអាចកាត់ថ្លៃបានរបស់លោកគ្រូ អ្នកគ្រូ ៕ ដោយ៖ dara

Share This
Author Image

About ww.kmmhotnews.com

October 3, 2023

រដ្ឋបាលរាជធានី គ្រោងសាងសង់ស្ពានឆ្លងទន្លេ ២កន្លែងទៀត ឆ្លងពីព្រែកប្រា ទៅផ្លូវជាតិលេខ២ និងទៅផ្លូវ៦០ម៉ែត្រ ដើម្បីសម្រួលចរាចរណ៍

ចំនួនអ្នកទស្សនា: Views

 (ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ស្ពានឆ្លងទន្លេ ២កន្លែងទៀត គឺឆ្លងពីព្រែកប្រា ឆ្លងទៅផ្លូវជាតិលេខ២ និងទៅផ្លូវ៦០ម៉ែត្រ តំបន់អភិវឌ្ឍន៍ជើងឯក។ បើតាមលោកអភិបាលរាជធានីភ្នំពេញ បានជំនឿថា ក្រោយស្ពាន២នេះ ស្ថាបនារួចរាល់ ទើបតំបន់ខាងលើនេះ អាចដោះស្រាយបានល្អប្រសើរ លែងមានការកកស្ទះចរាចរណ៍ទៀត។ ការឱ្យដឹងបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសលោកនាំកិច្ចប្រជុំស្តីពី ការងារការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ ដែលមានការចូលរួមពីស្នងការដ្ឋានរាជធានី, ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី, កងកម្លាំងនៃអធិការដ្ឋានទាំង១៤ខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ។
Share This
Author Image

About ww.kmmhotnews.com

អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាស៤ ឆ្នាំ២០២៣!

ចំនួនអ្នកទស្សនា: Views
(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ផងដែរ។ 

ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំដល់ លោកមេបញ្ជាការរង ទទួលជំនាញ លោកមេបញ្ជាការ តាមបណ្ដាខណ្ឌទាំង១៤ និង ប្រធានអង្គភាពចំណុះអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានម៉ឹងម៉ាត់នូវអនុសាសន៍ណែនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបោសសម្អាតការជួញដូរគ្រឿងញៀន ជាអត្ថិភាពទី១ដែលត្រូវអនុវត្តន៍ និងត្រូវត្រៀមចូលរួមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលទទួលរងដោយគ្រោះមហន្តរាយ (ជំនន់ទឹកភ្លៀង) នារដូវវស្សា ឬហេតុការណ៍ផ្សេងៗដែលកើតមានឡើង ក្នុងភូមិសាស្ត្រធានីភ្នំពេញ។

ប្រសិនបើមានសមាជិកអាវុធហត្ថរាជធានីភ្នំពេញណាម្នាក់ មានការពាក់ព័ន្ធជាមួយគ្រឿងញៀន នឹងត្រូវបានស្នើសុំបណ្តេញចេញពីក្របខណ្ឌដោយគ្មានលើកលែង ក្រៅពីនេះត្រូវត្រួតពិនិត្យ ទាំងមធ្យោបាយ សម្ភារ គ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ ដើម្បីចូលរួមបង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ បង្កលក្ខណៈងាយស្រួលជូនដល់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ ដែលចូលរួមក្នុងឱកាសពិធីបុណ្យដាក់បិណ្ឌនេះ ក៏ដូចជាបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខឲ្យដំណើរការទៅបានដោយរលូន៕

Share This
Author Image

About ww.kmmhotnews.com