​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

June 23, 2023

អាជ្ញាធរខេត្តសៀមរាប រៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំអំពីកិច្ចការរដ្ឋបាល និងស៊ើបអង្កេតបណ្តឹងជូនដល់មន្រ្តីការិយាល័យប្រជាពលរដ្ឋ

ចំនួនអ្នកទស្សនា: Views
(សៀមរាប)៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ អាជ្ញាធរខេត្តសៀមរាប រៀបចំសិក្ខាសាលាផ្សព្វផ្សាយសៀវភៅណែនាំអំពីកិច្ចការរដ្ឋបាល និងស៊ើបអង្កេតបណ្តឹងជូនដល់ប្រធាន និងជំនួយការរបស់ការិយាល័យប្រជាពលរដ្ឋ ក្រុង ស្រុក ចំនួន១២៨នាក់ មកពីខេត្តចំនួន៨ ក្រោមអធិបតីភាពលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃក្រសួងមហាផ្ទៃ និងលោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប។

លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានលើកឡើងថា ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ជាអ្នកទទួលខុសត្រូវក្នុងការទទួល និងបញ្ជូននូវរាល់ឯកសារ លិខិតស្នាម និងពាក្យបណ្ដឹងដែលការិយាល័យប្រជាពលរដ្ឋទទួលបាន។ ក្នុងនោះដែរ ការអនុវត្តតួនាទីនេះ ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ត្រូវសម្របសម្រួលជាមួយរដ្ឋបាលក្រុង ស្រុក សាមី ដើម្បីស្នើសុំការគាំទ្រក្នុងការចាត់ចែងបញ្ជូនលិខិតស្នាមនានា និងពាក្យបណ្ដឹងទៅអ្នកពាក់ព័ន្ធឲ្យបានទាន់ពេលវេលាផងដែរ។

លោក បួន ហេង ប្រធាននាយកដ្ឋានមុខងារ និងធនធាន នៃក្រសួងមហាផ្ទៃ បានថ្លែងថា រាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ១៩ ស្ដីពីការបង្កើតការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ការិយាល័យប្រជាពលរដ្ឋត្រូវបានបង្កើតឡើងនៅរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលរាជធានី ខេត្ត សម្រាប់សៀវភៅណែនាំស្តីពីកិច្ចការរដ្ឋបាល ស៊ើបអង្កេតបណ្តឹងជូនដល់ប្រធាន និងជំនួយការសម្រាប់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក ក្នុងគោលបំណងដាក់ចេញនូវគោលការណ៍ នីតិវិធី បែបបទ និងទម្រង់នានា ពាក់ព័ន្ធកិច្ចការរដ្ឋបាល ដែលនៅខ្វះចន្លោះក្នុងការពង្រឹងការអនុវត្តសិទ្ធិអំណាច និងការបំពេញតួនាទី ភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋ។

លោកបានបន្តថា ការិយាល័យប្រជាពលរដ្ឋមានតួនាទី ភារកិច្ចទទួលការសម្របសម្រួលដោះស្រាយបណ្តឹង ដែលពាក់ព័ន្ធទៅនឹងការគ្រប់គ្រងរដ្ឋបាល និងការផ្តល់សេវាការិយាល័យប្រជាពលរដ្ឋជាយន្តការ អព្យាក្រឹត្យ ដែលប្រធានកើតឡើងដោយការបោះឆ្នោត ការិយាល័យប្រជាពលរដ្ឋ ស្ថិតនៅក្រោមការគ្រប់គ្រងផ្ទាល់របស់ក្រុមប្រឹក្សា ការិយាល័យប្រជាពលរដ្ឋ មិនមានខ្សែគណនេយ្យភាពជាមួយគណៈអភិបាល នាយករដ្ឋបាល និងប្រធានការិយាល័យ អង្គភាពនានាចំណុះរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ហើយត្រូវផ្តល់ការគាំទ្រផ្នែករដ្ឋបាលបុគ្គលិក ហិរញ្ញវត្ថុ និងការគាំទ្រដទៃទៀតដល់ការិយាល័យប្រជាពលរដ្ឋក្រុង ស្រុក មានសិទ្ធិអំណាចប្រើប្រាស់បុគ្គលិក ថវិកា សម្ភារៈ និងមធ្យោបាយនានា សម្រាប់អនុវត្តសកម្មភាពផ្អែកតាមផែនការសកម្មភាព និងថវិការបស់ខ្លួន ដែលទទួលការអនុម័តពីក្រុមប្រឹក្សា។

ជាមួយនេះដែរ លោកក៏បានធ្វើការផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់នូវរាល់ឯកសារ ដែលវាគ្មិនបានធ្វើការបង្ហាត់បង្ហាញ នូវនិតិវិធី ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើមី្បបង្កើនភាពជឿជាត់របស់ប្រជាពលរដ្ឋ ក្នុងការទទួលនូវសេវាសាធារណៈផងដែរ៕

Share This
Author Image

About ww.kmmhotnews.com

ប្រសាសន៍សំខាន់ៗរបស់ សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករជិត២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តជួបសំណេះសំណាលជាមួយកម្មករ និយោ​ជិតប្រមាណ ១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣។ ជំនួបសំណេះ​សំណាល​​នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញជួបកម្មករជិត២ម៉ឺននាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ៖

* សម្តេចតេជោ ហ៊ុន សែន ទម្លាយថា អវត្តមានសម្តេចជាសាធារណៈប៉ុន្មាន​ថ្ងៃនេះ គឺកំដរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពិនិត្យសុខភាព។

* សម្តេចតេជោ ហ៊ុន សែន ណែនាំលោក ឆៃ ស៊ីណារិទ្ធ តាមដានអ្នកខុមមិនប្រមាថសម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរៀបចំឱ្យមានប្រាក់សោធននិវត្តន៍សម្រាង់កម្មករ កម្មការិនី មិនមែនជារឿងចៃដន្យនោះឡើយ តែជាការគិតគូរគ្រប់ជ្រុងជ្រោយរបស់គណបក្សប្រជាជនកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន ចាក់ឃ្លីបត្រូលឆាវឆាវ ស្តីពីការបោះឆ្នោតលើវេទិកាសាធារណៈ និងណែនាំឱ្យក្រុមការងារចាក់ឃ្លីបនេះ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត។

* សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកបង្ហាញពីកិច្ចអន្តរាគមន៍មួយចំនួនរបស់រាជរដ្ឋាភិបាល សម្រាប់កម្មករ កម្មការិនី ក្នុងពេលជួបវិបត្តិកូវីដ១៩ ដូចជាការរកវ៉ាក់សាំងចាក់ បន្តដំឡើងប្រាក់ឈ្នួលអប្បរមា និងការព្យាយាមទប់ការឡើងថ្លៃទំនិញលើទីផ្សារជាដើម។

* សម្តេចតេជោ ហ៊ុន សែន ព្យាករណ៍ថា ដរាបណាសង្គ្រាមនៅអ៊ុយក្រែន មិនបញ្ចប់ទេ វិបត្តិសិដ្ឋកិច្ចមិនអាចល្អប្រសើរនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញពីការដាក់ចេញនយោបាយ និងការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ដើម្បីទាក់ទាញការវិនិយោគនៅកម្ពុជា។ នយោបាយនោះ មានការអនុញ្ញាតឱ្យថៅកែប្រើដុល្លារសម្រាប់បើកប្រាក់ឈ្នួល ការសាងសង់ផ្លូវ និងកំពង់ផែជាដើម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ត្រូវរក្សាចាស់ និងបង្កើតថ្មី ដើម្បីរក្សាស្ថេរភាពការងារនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយការងារ គណបក្សប្រជាជនមានការគិតគូរច្បាស់លាស់ មិនមែនឆក់កណ្តៀតនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅកម្ពុជា មានមនុស្សចង្រៃមួយប្រាប់គេផ្តាច់ជំនួយ កុំមកវិនិយោគ និងកុំទិញទំនិញពីកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្មករ កម្មការិនី នាំគ្នាថ្កោលទោសលើសកម្មភាពក្រុមចង្រៃទាំងអស់នោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សន្តិភាព គឺជាលក្ខខណ្ឌចាំបាច់ ដែលនាំឱ្យមានការវិនិយោគ និងមានការងារធ្វើ។

* សម្តេចតេជោ ហ៊ុន សែន ប្រាប់មនុស្សក្នុងស្រុកមួយចំនួន កុំផ្អើលតាមការញុះញង់របស់ក្រុមជ្រុលនិយមក្រៅប្រទេស បង្កចលាចលក្នុងប្រទេស។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវទប់ស្កាត់កុំឱ្យរោងចក្រ សហគ្រាសក្លាយជាកន្លែងចម្លងមេរោគអេដស៍។

* សម្តេចតេជោ ហ៊ុន សែន អ្នកកើតជំងឺអេដស៍ឆ្នាំ២០២២ កើនប្រមាណ ៣០០នាក់ ធៀបនឹងឆ្នាំ២០២១។ ការកើតនេះ ក្នុងចំណោមអ្នកស្រឡាញ់ភេទដូចគ្នា ជាពិសេសបុរស ស្រឡាញ់បុរស។ នៅឆ្នាំ២០២២ អ្នកកើតមេរោគអេដស៍ថ្មីមានចំនួន ១៤០០នាក់។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរួមគ្នាទប់ស្កាត់ការឆ្លងមេរោគអេដស៍ និងកុំរើសអើងចំពោះអ្នកកើតមេរោគអេដស៍។

* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកកើតមេរោគអេដស៍ កុំដើរចម្លងទៅអ្នកដទៃ។


Share This
Author Image

About ww.kmmhotnews.com

June 22, 2023

សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារគណបក្សប្រជាជនកម្ពុជាឃុំរលាប្អៀរ និងសមិទ្ធផលនានា

ចំនួនអ្នកទស្សនា: Views

  កំពង់ឆ្នាំង: ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ថ្ងៃព្រហស្បតិ៍ ៥កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចចៅហ្វាវាំង វរវៀងជ័យ ធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង អមដំណើរដោយឯកឧត្ដម គុយ សុផល ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារគណបក្សប្រជាជនកម្ពុជាឃុំរលាប្អៀរ និងសមិទ្ធផលនានា នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។

សម្ដេចចៅហ្វាវាំង គង់ សំអុល បានលើកឡើងអំពីសមិទ្ធផលនានា បង្ហាញឱ្យឃើញពីការរីកចម្រើនគ្រប់វិស័យ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់នោះ គឺប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ មានភាពសុខុដុម ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ថ្នល់ សាលារៀន វត្តអារាមនិងសន្តិសុខសង្គម ព្រមទាំងគាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព រដ្ឋបាលខេត្តបានពង្រឹងជាប្រចាំ នូវការទប់ស្កាត់បទល្មើសនានាក្នុងមូលដ្ឋាន។

សម្ដេចចៅហ្វាវាំងបានមានប្រសាសន៍បន្តថា ស្របតាមគោលនយោបាយសុខដុមនីយកម្ម គឺជាការបង្ហាញនូវភាពសម្បូរបែបរបស់ប្រទេសកម្ពុជា និងជាភស្តុតាងបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រទេសមានសេរីភាព សន្តិភាពយ៉ាងពេញលេញ និងមានសុខដុមនីយកម្មដល់ប្រជាពលរដ្ឋយើងគ្រប់គ្នា។

សម្ដេចចៅហ្វាវាំងបានកត់សម្គាល់ថា​ ប្រធានបទសន្តិភាពទាំងនេះ សមស្របនឹងបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា និងជាសារនយោបាយមួយ ដែលត្រូវបានអនុវត្តយ៉ាងសស្រាក់សស្រាំ និងផុលផុសតាមមជ្ឈដ្ឋានគ្រប់ទិសទី ដើម្បីជាការចូលរួមរក្សាគុណតម្លៃជាតិ ពង្រឹងនិងពង្រីកសីលធម៌ និងកសាងមោទកភាពជាតិ លើកម្ពស់កិត្យានុភាព ដែលប្រទេសយើងមានការរីកចម្រើន និងរក្សាបាននូវសុខសន្តិភាព ធ្វើឱ្យសហគមន៍ជឿនលឿន ដែលជាផ្នែកមួយ នៃអំណោយផលដល់ការប្រែក្លាយប្រទេសជាតិទៅកាន់វឌ្ឍនភាព។

សម្ដេចចៅហ្វាវាំង គង់ សំអុល បានបន្តទៀតថា ដើម្បីប្រទេសជាតិមានការរីកចម្រើន និងអភិ វឌ្ឍន៍បន្តទៀត សមិទ្ធផលនានាជាច្រើនរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់គណបក្សប្រជាជនកម្ពុជា ជាពិសេស ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ ដោយលើកកម្រិតកម្ពស់ផ្លូវ ពីផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងជាច្រើនខ្សែនៅទូទាំប្រទេស រួមទាំងអាគារ សាលារៀន និងវត្តអារាម ដោយឡែកនៅក្នុងខេត្តកំពង់ឆ្នាំងយើងនេះ។ ដូចនេះសូមបងប្អូនជនរួមជាតិ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចេញនូវកាតព្វកិច្ចជាពលរដ្ឋខ្មែរ ៕

Share This
Author Image

About ww.kmmhotnews.com

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជាអាចទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសស្រាក់សស្រាំ ពីសំណាក់ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជន អាស្រ័យលើកត្តាចំនួន ៤

ចំនួនអ្នកទស្សនា: Views

 រាជធានីភ្នំពេញ: ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣«គណបក្សប្រជាជនកម្ពុជាអាចទទួលបានការគាំទ្រ និងការចូលរួមយ៉ាងសស្រាក់សស្រាំ និងយ៉ាងកុះករពីសំណាក់ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសយុវជន និងអ្នកមានចំណេះដឹងអាស្រ័យលើកត្តាចំនួន ៤ សំខាន់ៗរួមមាន៖ ទី១. សមិទ្ធផលនៃតឹកតាងប្រវត្តិសាស្ត្រ, ចក្ខុវិស័យ និងសកម្មភាពជាប្រចាំរបស់គណបក្ស ដោយឈរលើបុព្វហេតុជាតិ និងប្រជាជនយ៉ាងត្រឹមត្រូវ និងច្បាស់លាស់រាប់ចាប់ពីការតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍, ការកសាងប្រទេសពីបាតដៃទទេ, ការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី, ការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ជាពិសេសការសង្គ្រោះជីវិតរបស់ប្រជាជនក្មេងចាស់ពីជំងឺរាតត្បាតជាសាកលដ៏កាចសាហាវ គឺជំងឺកូវីដ-១៩; ទី២. ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺដើម្បីទទួលបានឱកាសក្នុងការរួមចំណែក ដើម្បីធ្វើឱ្យសង្គមជាតិយើងមានការវិវត្តន៍ក្នុងផ្លូវវិជ្ជមាន តាមរយៈការធ្វើពិតដោយអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយដ៏ត្រឹមត្រូវរបស់បក្ស ដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបម្រើផលប្រយោជន៍ជាតិ និងប្រជាជន; ទី៣. គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយប្រាកដនិយម មិនប្រជាភិថុត និងមិនសន្យានោះទេ ពិសេសបានគោរពបដិបត្តិយ៉ាងម៉ឺងម៉ាត់នូវ បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ហើយបំពេញតួនាទីជាគណបក្សដែលកើតពីប្រជាជន របស់ប្រជាជន និងដើម្បីប្រជាជន; និងទី៤. គណបក្សប្រជាជនកម្ពុជាបានរក្សាភាពស្មោះត្រង់ក្នុងការបម្រើជាតិ និងប្រជាជនតែមួយឥតងាករេ ហើយជាពិសេសគណបក្សតែងរក្សាបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុងយ៉ាងរឹងមាំចាប់ពីកម្រិតកំពូលដល់ថ្នាក់ក្រោម និងតែងបានកែលម្អចំណុចខ្វះខាតដោយអនុវត្តអភិក្រមទាំង ៥ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់”»។

នេះជាការលើកឡើងរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង កាលពីថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ម្សិលមិញនេះ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានគូសរំលេចថា យើងម្នាក់ៗមានដំណើរជីវិតផ្សេងៗគ្នា ប៉ុន្តែយើងសុទ្ធតែជាខ្មែរដែលមានប្រវត្តិសាវតារតែមួយ និងទឹកដីកំណើតតែមួយ ហើយត្រូវបានកំណត់អត្តសញ្ញាណដោយទង់ជាតិមានប្រាសាទអង្គរវត្តជាតំណាង។ យើងត្រូវមើលប្រវត្តិសាស្ត្រអំពីដើមកំណើតរួមរបស់យើង និងដំណើរវិវត្តដល់មកដល់បច្ចុប្បន្ន ក៏ដូចជាឯកភាពរួមគ្នាលើគោលដៅឆ្ពោះទៅអនាគត។ អតីតកាល អាចផ្តល់មេរៀនឱ្យយើងគេចចេញពីកន្លែងលំបាក ហើយកន្លែងណាល្អៗត្រូវខិតខំកសាង និងពង្រឹងបន្ថែមទៀត ជាពិសេសការថែរក្សាឱ្យបានដាច់ខាតនូវសុខសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ។ ចំពោះអនាគត គឺយើងមានគោលដៅកសាងពង្រឹងសមត្ថភាពកូនខ្មែរឱ្យខ្លាំងតាមរយៈការអភិវឌ្ឍសមត្ថភាពរបស់យុវជន ពីព្រោះយុវជនគឺជាកម្លាំងស្នូលនៅក្នុងគ្រប់កិច្ចការរបស់ប្រទេសជាតិ ដែលអាចធានាអនាគត និងក្តីសង្ឃឹមសម្រាប់ជាតិ និងប្រជាជនតទៅខាងមុខ។

ក្នុងនាមជាសកម្មជនយុវជនបក្ស ដែលជាជំនួយការរបស់បក្ស, ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំដល់សមាជិករបស់ខ្លួនទាំងអស់ត្រូវមានភារកិច្ចបំផុសចលនាយុវជន ក៏ដូចជាមហាជនគ្រប់មជ្ឈដ្ឋាន ឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស។ ក្នុងន័យនេះ យើងចាំបាច់ត្រូវខិតខំប្រឹងប្រែងពង្រឹងសមត្ថភាព តាមរយៈការយកចិត្តទុកដាក់សិក្សាស្វែងយល់អំពីប្រវត្តិ, ស្នាដៃ, សមិទ្ធផល, លក្ខន្តិកៈ, កម្មវិធីនយោបាយ និងផែនការសកម្មភាពផ្សេងៗ ដើម្បីជាមូលដ្ឋានរឹងមាំក្នុងការថែរក្សាជំនឿជឿជាក់របស់ប្រជាពលរដ្ឋមកលើគណបក្ស ជាពិសេសការប្រែក្លាយខ្លួនជាឃោសនិកដ៏មានឥទ្ធិពលក្នុងការឃោសនាផ្សព្វផ្សាយដល់មហាជន ឱ្យបានជ្រាបច្បាស់ពីសមិទ្ធផលវិជ្ជមាន, សក្តានុពល និងបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ដែលបានធ្វើកន្លងមក, កំពុងធ្វើ និងបន្តធ្វើដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនរបស់យើងបន្តទៅមុខជានិច្ចនិរន្តរ៍ ៕ សម្រួលផ្សាយ៖dara

Share This
Author Image

About ww.kmmhotnews.com

June 21, 2023

តំណាងឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ចុះជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ ត្រៀម​ប្រឡងបាក់ឌុប នៅស្រុកខ្សាច់កណ្តាល និងនាំយកថវិកាឧបត្ថម្ភគ្រូដែលខិតខំបង្រៀនបំប៉ន

ចំនួនអ្នកទស្សនា: Views

(កណ្តាល)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានក្រុមការងារចលនាយុវជន របស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្ដាល តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល, និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ បានចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលសិស្សនៃវិទ្យាល័យទាំង២ ក្នុងស្រុកខ្សាច់កណ្ដាលប្រមាណ ៤០០ នាក់។

កម្មវិធីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកខ្សាច់កណ្ដាល។

ពិធីសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បី៖ ទី១-លើកទឹកចិត្តដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំប្រឹងប្រែង ក្នុងការអប់រំបង្ហាត់បង្រៀនសិស្សានុសិស្ស ពិសេសការបង្រៀនបំប៉នបន្ថែម ម៉ោងដល់សិស្សថ្នាក់ទី១២, ទី២- លើកទឹកចិត្តដល់សិស្សានុសិស្សថ្នាក់ទី១២ ឱ្យខិតខំសិក្សារៀនសូត្រ សម្រាប់ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខ ដើម្បីជាប់និទ្ទេស A ឱ្យបានច្រើន, និង ទី៣-នាំយកថវិកាដ៏ថ្លៃថ្លារបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្រៀនបំប៉នបន្ថែមម៉ោងដល់សិស្សថ្នាក់ទី ១២នៅវិទ្យាល័យ ហ៊ុន សែន ខ្សាច់កណ្ដាល និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ហ៊ុន សែន រ៉ូតា ខ្សាច់កណ្ដាល។

បណ្ឌិត កៅ ថាច បានពាំនាំនូវបណ្តាំសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ដែលតែងតែយកចិត្តទុក្ខដាក់គិតគូរជានិច្ច ចំពោះសុខទុក្ខ សុខុមាលភាព និងជីវភាពរបស់ក្មួយៗ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកសិក្សាទាំងអស់ ជាពិសេសការបង្កើតក្លឹបសិក្សាពិសេសសម្រាប់ការបង្រៀនបន្ថែមម៉ោង ដល់សិស្សថ្នាក់ទី១២ ព្រមទាំងផ្តល់ជូននូវអាហារូបករណ៍ជារៀងរាល់ឆ្នាំ ដល់សិស្សនៅក្នុងស្រុកខ្សាច់កណ្តាល។

បណ្ឌិតក៏បានណែនាំផ្តាំផ្ញើ និងចែករំលែកបទពិសោធន៍ដល់សិស្សានុសិស្ស ក្នុងការសិក្សារៀនសូត្រ ដោយត្រូវធ្វើការរំលឹកមេរៀន សរសេរអានឱ្យបានច្រើន និងអនុវត្តតាមអង្គ ៤ តាមពុទ្ធឱវាទ គឺ សុត(ស្តាប់), ចិន្ត (គិត), បុច្ឆ(សួរ), លិខ(កត់) បានន័យថា «ស្តាប់ គិត សួរ កត់ត្រា» ឬហៅកាត់ខ្លីថា «សុ ចិ បុ លិ» ព្រមទាំងសិក្សាស្រាវជ្រាវតាមរយៈឯកសារផ្សេងៗ ដូចជាតាមកម្មវិធីអនឡាញ APP អ៊ីស្គូលរបស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមយូធូបជាដើម។ល។ ដែលអាចជួយបំពេញបន្ថែម ដើម្បីឱ្យការប្រឡងនាពេលខាងមុខ ទទួលបាននូវលទ្ធផលល្អប្រសើរ និងជាពិសេសជាប់និទ្ទេស A ឱ្យបានច្រើន។

លោកបណ្ឌិតក៏សំណូមពរដល់មាតាបិតាសិស្ស ឱ្យផ្តល់ឱកាសឱ្យកូនៗ មានពេលវេលាគ្រប់គ្រាន់ ក្នុងការសិក្សារៀនសូត្រ។ បន្ថែមលើនេះ លោកបណ្ឌិត ក៏បានផ្តាំផ្ញើដល់លោកគ្រូអ្នកគ្រូ ឱ្យយកចិត្តទុកដាក់លើការសិក្សាស្រាវជ្រាវបន្ថែម ដើម្បីពង្រឹងសមត្ថភាពចំណេះដឹង ពិសេសផ្នែកព័ត៌មានវិទ្យា ក្នុងសម័យបច្ចេកវិទ្យាឌីជីថល និងជួយបណ្តុះបណ្តាលជំនាញទន់, បណ្តុះស្មារតីសិស្សឱ្យចូលចិត្តលេងកីឡា, បណ្តុះឥរិយាបទសិស្ស ឱ្យមានសុជីវធម៌ គុណធម៌ និងមានសីលធម៌ល្អ, អប់រំណែនាំដល់សិស្សឱ្យប្រព្រឹត្តតែអំពើល្អ, ឱ្យចូលរួមធ្វើការងារសង្គម ការងារបរិស្ថាន ដូចជាដាំដើមឈើ និងសម្អាតអនាម័យតាមទីសាធារណៈជាដើម។ល។

លោកបណ្ឌិត ក៏បានរំលឹកជម្រាបជូនក្មួយៗសិស្សានុសិស្ស អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដែលបានកំណត់យកអាទិភាព ៤ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង» និងចក្ខុវិស័យ និងបំណងប្រាថ្នារបស់សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តី ដែលនឹងប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

ក្នុងឱកាសនោះដែរ បណ្ឌិតក៏បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់សាលាស្រុកខ្សាច់កណ្ដាល សិស្សានុសិស្ស និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីផងដែរ៕


Share This
Author Image

About ww.kmmhotnews.com