kmmhotnews
  • ទំព័រដើម
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • ទេសចរណ៍
  • សុខភាពនិងសម្រស់
  • កីឡា
  • ព័ត៌មានវិទ្យា
  • ជីវិតកំសាន្ត
  • Home
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • សេដ្ឋកិច្ច
  • សន្តិសុខសង្គម
  • ទេសចរណ៍
  • កីឡា
  • ព័ត៌មានវិទ្យា
  • ជីវិតកំសាន្ត
​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

May 26, 2023

អភិបាលខេត្តពោធិ៍សាត់ ណែនាំមន្ទីរអង្គភាព ពង្រឹងការងារគ្រប់ផ្នែកឡើងវិញ ដើម្បីទទួលបានការគាំទ្រ និងការកោតសរសើរពីប្រជាពលរដ្ឋ

ចំនួនអ្នកទស្សនា: Views
May 26, 2023    No comments

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត ប្រធានសាលាដំបូងបូង ព្រះរាជអាជ្ញាអមសាលាតំបូង មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៧ អធិការនគរបាល មេឃុំ ប៉ុស្ដិ៍រដ្ឋបាល និងមន្រ្ដីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត គឺដើម្បីណែនាំ និងពង្រឹងការងារតាមមន្ទីរអង្គភាព ក្រុងស្រុក ការអនុវត្តច្បាប់ បទបញ្ជារបស់រាជរដ្ឋាភិបាល ពិភាក្សាលើបញ្ហាប្រឈមនានា សំដៅលើកកម្ពស់ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការឃោសនា ការបោះឆ្នោតនាពេលខាងមុខ ជំរុញការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ទប់ស្កាត់បទល្មើសនានាក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ និងកិច្ចការសំខាន់ផ្សេងៗមួយចំនួនទៀត។

លោកអភិបាលខេត្ត បានកោតសរសើរដល់គណៈបញ្ជាការឯកភាពក្រុងស្រុកទាំង៧ ដែលបានខិតខំបំពេញការងារនាពេលកន្លងមក សម្រេចបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ពិសេសបានទប់ស្កាត់នូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន ល្បែងស៊ីសង ករណីចោរកម្ម បទល្មើសព្រៃឈើ បទល្មើសនេសាទ និងករណីក្មេងទំនើងកាប់ចាក់គ្នាជាដើម។

លោកអភិបាលខេត្ត សូមឲ្យគណៈបញ្ជាការក្រុងស្រុកទាំង៧ បន្ដណែនាំដល់ប្រជាពលរដ្ឋ ត្រូវគោរពច្បាប់ចរាចរណ៍អោយបានខ្ជាប់ខ្ជួន ចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទប់ស្កាត់ឲ្យបានដាច់ខាតការកាប់បំផ្លាញព្រៃឈើ ការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ ការសង់សំណង់អនាធិបតេយ្យថ្មីៗបន្ថែមទៀតនៅតាមមាត់ស្ទឹង តាមខ្នងប្រឡាយ និងត្រូវសម្អាតអនាម័យបរិស្ថានឲ្យបានស្អាតជានិច្ច។


មន្ទីរអង្គភាព និងអាជ្ញាធរក្រុងស្រុក ត្រូវអនុវត្តការងារតាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានត្រឹមត្រូវ ចៀសវាងមានការថ្នាំងថ្នាក់ពីមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋ ដែលកើតចេញពីអំពើពុករលួយឬបក្ខពួកនិយម។ បន្តបម្រើសេវាសាធារណៈនិងដោះស្រាយបញ្ហាក្រៅប្រព័ន្ធតុលាការជូនប្រជាពលរដ្ឋឲ្យបានល្អ ការងារអតីតយុទ្ធជន ការគ្រប់គ្រងគ្រោះមហន្តរាយ ហើយរបាយការណ៍ត្រូវធ្វើឲ្យបានមុនម៉ោង១៩ ដើម្បីរាយការណ៍បន្តទៅថ្នាក់លើ។


ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ច និងមន្ទីជំនាញ ត្រូវត្រួតពិនិត្យអាជីវកម្មបូមខ្សាច់ និងការដឹកជញ្ជូនខ្សាច់គ្រប់គោលដៅទាំងអស់ បើមានការអន្តរាគមន៍ត្រូវរាយការណ៍មកខេត្តជាបន្ទាន់។ ត្រូវរួមគ្នាធ្វើឲ្យខេត្តពោធិ៍សាត់ទទួលជោគជ័យ មានការរីកចម្រើន និងមានសោភ័ណភាពស្រស់បំព្រងគ្រប់ទីកន្លែង ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងប្រមុខរាជរដ្ឋាភិបាលរបស់យើង៕

(សូមអានបន្ត)
Share This
Author Image

About ww.kmmhotnews.com

អាជ្ញាធររាជធានីភ្នំពេញពង្រឹងការអនុវត្តន៍យ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព

ចំនួនអ្នកទស្សនា: Views
May 26, 2023    No comments
លោក ហ៊ុន សុរិទ្ធី អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងថា ក្នុងរយៈ ពេល ៥ ខែ ដើមឆ្នាំ២០២៣ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តចាត់តាំងអនុវត្តយ៉ាងម៉ឹងម៉ាត់នូវគោលនយោបាយ "ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព" ដោយរក្សាបាននូវសន្តិសុខ-សណ្តាប់ធ្នាប់សាធារណៈយ៉ាង ល្អប្រសើរ ជាពិសេសក្នុងអំឡុងពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ដែលទើបកន្លងផុតទៅថ្មីៗនេះ ប្រកបដោយបរិយាកាសសប្បាយរីករាយ អធិកអធម និងពោរពេញ ដោយក្តីមោទនភាពបំផុត។

លោក ហ៊ុន សុរិទ្ធី បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាតំណាង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងជំរុញការអនុវត្តន៍គោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៅ ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ដោយបានបញ្ជាក់ថាក្នុងត្រីមាសទី១ ឆ្នាំ២០២៣ នេះ ទោះបីចំនួនបទល្មើសព្រហ្មទណ្ឌដែលបានកើតមានក្នុងរាជធានីភ្នំពេញ មានការកើនឡើង ១៤៤/១៣៣លើក កើនឡើងចំនួន ១១ លើក ស្មើនឹង ៨,២% ប៉ុន្តែគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានម្ចាស់ការបង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន ១២២ ករណី ស្មើនឹង ៨៤,៧២% ចំនួនបទល្មើសរួម ដោយបានឃាត់ខ្លួនជនល្មើសចំនួន ២០៦ នាក់ និងបានដកហូតវត្ថុតាង ព្រមទាំងសម្ភារៈពាក់ព័ន្ធ មួយចំនួនទៀត ដែលនេះ បានបង្ហាញពីប្រសិទ្ធភាពនៃការអនុវត្តន៍

គោលនយោបាយ "ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដូច ភ្លៀងរលឹម របស់កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅរាជធានីភ្នំពេញ។

ឯកឧត្ដម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ ត្រួតពិនិត្យ និងជំរុញការអនុវត្តន៍គោលនយោបាយ "ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ស្ថិតក្នុងសមត្ថកិច្ចក្រសួង មហាផ្ទៃ បានថ្លែងថា  រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់លើ វិស័យសន្តិសុខជាតិយ៉ាងខ្លាំង ដោយបានបង្កើតឱ្យមាន គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីឱ្យថ្នាក់ក្រោមជាតិអនុវត្ត សំដៅធ្វើយ៉ាងណាធានាសុវត្ថិភាពប្រជាពលរដ្ឋរស់នៅដោយគ្មានភាពភ័យខ្លាច ។  ឯកឧត្ដមបានបញ្ជាក់ថា មិនត្រឹមតែប៉ុណ្ណោះទេ រាជរដ្ឋាភិបាលបានបង្កើតឱ្យមាន ការប្រឡងប្រណាំងនិងផ្តល់រង្វាន់លើកទឹកចិត្តចំពោះមូលដ្ឋានណាដែលអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពនេះបានល្អជាងគេផងដែរ។

គួរបញ្ជាក់ថា៖ គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពចំនួន៧ចំណុចនេះរួមមាន៖ ១. ការផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត ២. គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍

៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងក្មេងទំនើង ៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព

៦. មានអនាម័យ មានសោភ័ណភាពល្អ និងបរិស្ថានល្អ

និង៧. ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព៕

   

(សូមអានបន្ត)
Share This
Author Image

About ww.kmmhotnews.com

May 25, 2023

អាជ្ញាធរខេត្តកំពង់ធំ ជំរុញកសិករបង្កើនការដាំស្វាយចន្ទីរ ស្របពេលរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយជាតិបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីរ

ចំនួនអ្នកទស្សនា: Views
May 25, 2023  ព័ត៌មានជាតិ  No comments

(កំពង់ធំ)៖ លោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ បានជំរុញប្រជាកសិករបង្កើនការដាំដុះស្វាយចន្ទីរដែលមានពូជល្អឲ្យបានច្រើន ស្របពេលរាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយជាតិ «កម្ពុជាជាអធិរាជនាំចេញគ្រាប់ស្វាយចន្ទីរទៅកាន់ទីផ្សាក្រៅប្រទេស»។

លោក ជា វ៉ាន់ចាន់ បានថ្លែងបែបនេះគឺនៅក្នុងពិធីទទួលប្រតិភូក្រុមហ៊ុនវិនិយោគជប៉ុន ដែលទៅធ្វើទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសម្បូរ ស្ថិតនៅក្នុងភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣។

លោកអភិបាលរងខេត្តបានឱ្យដឹង ខេត្តកំពង់ធំជាខេត្តមានសក្ដានុពលនៅក្នុងដំណាំស្វាយចន្ទីរ ក្រៅពីដំណាំកសិឧស្សាហកម្មផ្សេងៗទៀតនោះ គឺកសិករបានធ្វើការដាំដុះនៅលើផ្ទៃដីជាង១៤ម៉ឺនហិកតា ហើយកសិផលដែល ប្រជាកសិករបានប្រមូលនិងលក់ជូនទៅឱ្យពាជណិជ្ជករនាំចេញទៅក្រៅប្រទេសមួយចំនួន ហើយចំនួនទៀតគឺបានលក់ជូនក្រុមហ៊ុនកែច្នៃ ក៏ដូចជាសិប្បកម្មផ្សេងៗផងដែរ។ ជាក់ស្ដែង គឺនៅក្នុងក្រុមហ៊ុន TPC នេះ ក៏មានការប្រមូលទិញគ្រាប់ស្វាយចន្ទីពីប្រជាកសិករយកមកកែច្នៃ ដើម្បីនាំចេញប្រទេសជប៉ុនផ្ទាល់តែម្ដង។

ក្នុងនាមអាជ្ញាធរខេត្តកំពង់ធំ លោកបានសំណូមពរដល់ប្រជាកសិករបង្កើនការថែទាំដំណាំរបស់ខ្លួន ក៏ដូចជាការប្រើប្រាស់ថ្នាំក្ដី ជីក្ដី ឬបច្ចេកទេសផ្សេងៗឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានទិន្នផលដែលមានគុណភាព។

លោកអះអាងថា រដ្ឋបាលខេត្តក៏បានទាក់ទាញវិនិយោគិន ជាក់ស្ដែងគឺវិនិយោគិនមកប្រទេសជប៉ុនដែលអញ្ជើញមកថ្ងៃនេះគឺមានជាង១០ក្រុមហ៊ុន ដែលចាប់អារម្មណ៍ទៅលើការកែច្នៃគ្រាប់ស្វាយចន្ទីនេះ។ អ្វីដែលយើងទទួលបានក្រៅពីគ្រាប់ស្វាយចន្ទី គឺអាចយកសម្បកគ្រាប់ធ្វើជាប្រេងដែលមានគុណភាពខ្ពស់សម្រាប់ការប្រើប្រាស់នៅក្នុងប្រទេសជប៉ុនជាដើម។

រដ្ឋបាលខេត្តក៏បានជំរុញឱ្យវិស័យឯកជននានាដែលមានបំណងចង់វិនិយោគទៅលើការកែច្នៃគ្រាប់ស្វាយចន្ទីនេះផងដែរ ដោយរដ្ឋបាលខេត្តនឹងជួយគាំទ្រទាំងផ្នែកផ្លូវច្បាប់ ក៏ដូចជាការសម្របសម្រួលផ្សេងៗ ជួយបង្កលក្ខណៈឱ្យពួកគាត់អាចលទ្ធភាពក្នុងការបើក និងការកែច្នៃនូវគ្រាប់ស្វាយចន្ទីសម្រាប់ជួយសម្រាលបន្ទុក ពិសេសគឺទីផ្សារដ៏ធំរបស់ប្រជាកសិករ។

លោក អ៊ីម៉ាហាស៊ី តាកាយូគី IMAHASHI TAKAYUKI) តំណាងក្រុមហ៊ុន Top Planning Corporation (TPC) បានឱ្យដឹងថា ស្វាយចន្ទីរនៅប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង ជាកន្លែងផលិតស្វាយចន្ទីធំជាងគេមួយ ក្នុងពិភពលោក ប៉ុន្តែអ្វីដែលគួរឱ្យស្ដាយនោះគឺគ្មានការកន្លែងកែច្នៃច្រើនក្នុងប្រទេស ហើយឥឡូវនេះខាងក្រុមហ៊ុនជប៉ុនមានការចាប់អារម្មណ៍ក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីរនៅក្នុងប្រទេសនេះ។

លោកបន្តថា ចំពោះផែនការរបស់ក្រុមហ៊ុន មិនសំដៅតែទីផ្សារប្រទេសជប៉ុនទេ គឺអាចទៅកាន់ទីផ្សារប្រទេសចិន អឺរ៉ុប អូស្ត្រាលីជាដើម ប៉ុន្តែដោយសារដំបូងនេះគឺធ្វើការសាកល្បងទៅលើទីផ្សារជប៉ុនសិន ហើយយើងក៏ទទួលបានជោគជ័យរហូតទៅដល់មានផ្សារទំនើបចំនួន៣០០កន្លែង ដែលទទួលទិញផលិតផល។

លោកស្រី អ៊ិន ឡៃហួត អ្នកគ្រប់គ្រងរោងចក្រសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសម្បូរ បានលើកឡើងថា មកដល់ឆ្នាំ២០២៣ ជ័យសម្បូរបានរៀបចំកែច្នៃរៀបចំពង្រីកទីផ្សារ និងធ្វើការសហការជាមួយក្រុមហ៊ុន Top Planning ផងដែរ។

សម្រាប់ការចុះកុងត្រាជាមួយកសិករនៅក្នុងជ័យសម្បូរមានចំនួន៩ក្រុម អេស៊ីនៅខាងព្រះវិហារមានចំនួន៤ក្រុម ចំណែកនៅកំពង់ធំកំពុងរៀបចំសហការជាមួយខាងអេស៊ីកំពង់ធំចំនួន៤ក្រុមទៀត ហើយជាពិសេស គឺមានកសិករគំរូ របស់ជ័យសម្បូរ គឺមានចំនួន៥០គ្រួសារហើយ ដូច្នេះសម្រាប់ការចុះកុងត្រាជាមួយកសិករ គឺមិនទាន់ប្រមូលទិញពីគាត់អស់ទេ គឺទិន្នផលដែលកសិករប្រមូលបានមានបរិមាណច្រើន ដោយសារជ័យសំបូរនៅមានកម្រិតនៅឡើយ អ៉ីចឹងយើងរៀបចំជាស្ដង់ដាមួយ ដើម្បីប្រមូលទិញជាគំរូសាកល្បងជាមួយកសិករ បើសិនយើងធ្វើការប្រមូលទិញពីកសិករគំរូទាំង៩ក្រុម យ៉ាងហោចណាស់ក៏បានចំនួនពីរពាន់តោនដែរ។ ប៉ុន្តែសម្រាប់ទាំង៩ក្រុមនោះ ត្រូវការចំណាយដើមទុនច្រើន បើសិនយើងត្រូវការកុងត្រាពីគាត់ ប៉ុន្តែដោយសារយើងទើបតែចាប់ផ្ដើម មិនទាន់ជាក់ជាក់ជាមួយពួកគាត់ ។

ផែនការនៅក្នុងការចុះ MOU នេះ បើសម្រាប់ក្រុមហ៊ុន ជ័យសម្បូររបស់យើងនេះ មានការផ្គត់ផ្គង់ឱ្យក្រុមហ៊ុនចំនួន៣ គឺមានជប៉ុន កូរ៉េ និងកាណាដា ប៉ុន្តែនៅក្នុងនោះក៏មានចិនផងដែរ ហើយយើងគិតថាបរិមាណនៅក្នុងការផ្គត់ផ្គង់ គឺមានផលិតផលសម្រេចពី៤០០ទៅ៥០០តោន ស្មើនឹងគ្រាប់ស្វាយចន្ទីដែលមិនទាន់កែច្នៃចំនួន១៥០០តោន ដែលត្រូវផ្គត់ផ្គង់ក្នុងឆ្នាំ២០២៣។

លោកស្រីផ្ដាំផ្ញើទៅដល់ប្រជាកសិករដាំស្វាយចន្ទីទាំងអស់ចូលរួមគាំទ្រទៅលើស្តង់ដា ដើម្បីឱ្យគុណភាពគ្រាប់ស្វាយចន្ទីកម្ពុជារកបានទីផ្សារកាន់តែល្អ ដើម្បីឱ្យក្រុមវិនិយោគចូលរួមគាំទ្រស្ដង់ដារបស់យើងកាន់តែច្រើន។

លោកស្រីក៏បានស្នើឱ្យរាជរដ្ឋាភិបាលជួយជ្រោមជ្រែងផ្សព្វផ្សាយទីផ្សារ និងជួយជ្រោមជ្រែងឱ្យមានការបើកវគ្គបណ្ដុះបណ្ដាលផ្ទាល់ជាមួយកសិករនៅក្នុងវគ្គគ្រប់គ្រង ក្រោយប្រមូលផលដើម្បីទទួលបានស្ដង់ដា គ្រាប់ស្រស់ឱ្យបានល្អប្រសើរ ដើម្បីធ្វើឱ្យស្វាយចន្ទីកម្ពុជាកាន់តែប្រសើរឡើង៕

(សូមអានបន្ត)
Share This
Author Image

About ww.kmmhotnews.com

លោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយសមាជិកបម្រុង នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តហូជីមិញ

ចំនួនអ្នកទស្សនា: Views
May 25, 2023  ព័ត៌មានជាតិ  No comments
(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា) នាល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានទទួលជួបពិភាក្សាការងារជាមួយ លោក ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបម្រុង នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តហូជីមិញ អាណត្តិទី១៣ និងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ក្នុងឱកាសបំពេញទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២៣ ដល់២៦ ខែឧសភា ឆ្នាំ២០២៣។បន្ទាប់ពីជំនួបពិភាក្សា ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ សម្រាប់ឆ្នាំ ២០២៣-២០២៨។

ក្នុងឱកាសជំនួបនោះ លោក ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) បានថ្លែងនូវការអបអរសាទរចំពោះសមិទ្ធផលនានាដែលកម្ពុជាសម្រេចបានជាទីគាប់ចិត្ត នាពេលកន្លងមក រួមមាន ការគ្រប់គ្រងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ បានយ៉ាងល្អ ការបើកដំណើរការសេដ្ឋកិច្ច សង្គមកម្ពុជាឡើងវិញ ការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កិច្ចប្រជុំអន្តរសភាអាយប៉ា លើកទី៣២ ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ បានល្អការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់ និងឆ្ពោះទៅរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាពេលឆាប់ៗនេះ។

លោកបន្ដថា ភាពជោគជ័យទាំងនេះ បានលើកកម្ពស់តួនាទី និងកិត្យានុភាពរបស់កម្ពុជាទាំងក្នុងក្របខ័ណ្ឌតំបន់ និងលើឆាកអន្តរជាតិ ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងសម្តេចតេជោប្រធានគណបក្ស។ ទន្ទឹមនឹងនេះ លោកក៏បានបង្ហាញនូវជំនឿជាក់ថា កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅខែកក្កដា ឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ។

ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងនូវការអបអរសាទរចំពោះការរៀបចំមហាសន្និបាតមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ប្រកបដោយភាពជោគជ័យ និងផ្លែផ្កា ព្រមទាំងអបអរសាទរដល់ លោក ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) ដែលទទួលបានការតែងតាំងជាផ្លូវការជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ។

ភាគីទាំងពីរបានបង្ហាញនូវសុទិដ្ឋិនិយមក្នុងការពង្រឹង និងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញ ស្របតាមស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រឹងមាំយូរអង្វែង ឲ្យកាន់តែល្អប្រសើរ និងឈានឆ្ពោះឡើងកម្រិតថ្មីមួយទៀត។

បន្ទាប់ពីជំនួបពិភាក្សា ភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងមជ្ឈិមសម្ព័ន្ធកុម្មុយនីស្តហូជីមិញ សម្រាប់ឆ្នាំ២០២៣-២០២៨៕

(សូមអានបន្ត)
Share This
Author Image

About ww.kmmhotnews.com

Newer Posts Older Posts Home

  • សម្ដេចតេជោ ហ៊ុន សែន អំពាវនាវ៦ចំណុច ដើម្បីជំរុញលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្លើយតបតម្រូវការទីផ្សារការងារ
    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់គ្រប់តួអង្គពាក់ព័ន្ធចំនួន៦ចំណុចធំៗ ក្នុងឱកាសទិវាជាតិ អប់រំបណ្តុះបណ្...
  • រូបសំណាកព្រះគ្រូឧបជ្ឈា និង រូបសំណាក់សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមសាងសង់នៅខេត្តក្រចេះ
    ក្រចេះ ៖ រដ្ឋបាលខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងលោក ជា ធារិទ្ធ ទីប្រឹក្សាផ្ទាល់សម្តេចតេជោហ៊ុន សែន បានធ្វើពិធីក្រុងពាលីស...
  • លោកជំទាវ ម៉ែន សំអន ៖ ក្រុមការងារ អាជ្ញាធរ និងបេក្ខជន សូមកុំធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន
         ភ្នំពេញ :ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ...
  • កម្ពុជា ថៃ បន្តរួមគ្នាពង្រឹងទំនាក់ទំនងការថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅតាមព្រំដែន
           ភ្នំពេញ ៖កម្ពុជា ថៃ បន្តរួមគ្នាពង្រឹងទំនាក់ទំនងនិងការថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅតាមព្រំដែន ដើម្បីធានាឱ្យតំបន់ព្រំដែនក្លា...
  • វិធានការ ក្តៅ របស់ សម្តេច តេជោជុំ វិញ រឿង ដី ព្រៃ លិច ទឹក នៅ តំបន់ ទន្លេសាប ថ្មីៗ នេះ
     វិធានការ ក្តៅ របស់ សម្តេច តេជោជុំ វិញ រឿង ដី ព្រៃ លិច ទឹក នៅ តំបន់ ទន្លេសាប ថ្មីៗ នេះ មិន ទាន់ ស្ងប់ស្ងាត់ ផង ស្រាប់តែ ដី នៅ តំបន់ឆ្នេរ អង្...
  • ​លោក ហ៊ី ទូច រហស្សនាម (T77) ត្រូវបាន​ក្រុម​អ្នក​កក់​ឆ្នោត រិះគន់ថា ប្រើប្រាស​កម្លាំង​សមត្ថកិច្ច​ដើ​ចាប់បង្ខំ​មេ​កញ្ច្រែង​ឆ្នោត​តូចតាច​អោយ​កក់​ឆ្នោត​អោយ​ខ្លួន​បើ​មិន​ព្រម​ទេ ក្រុម​អ្នក​កក់​ឆ្នោត​ទាំង​នោះ​រកស៊ី​មិន​បាន​សុខ​ឡើយ​
    (​ខេត្ត​កំពត​) ៖ មាន​សេចក្តីរាយការណ៍​មក​ថា បច្ចុប្បន្ន​ល្បែស៊ីសង​កត់​កន្ទុយលេខ​ឆ្នោត​វៀ​មណា​ម បាន​កម្រើក​ឡើង​វិញ​សាជាថ្មី ហើយ​ក្រោយពេល​ស្ងាត...
  • ជើងឯកថ្នាក់ជាតិកីឡាការ៉ាតេ បើកយុទ្ធនាការស្វែងរកធនធានអត្តពលិក
      ព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២២ បាន ដំណើរការបើកជាផ្លូវការនៅព្រឹកថ្ងៃសុក្រទី១៤ ខែមករា ឆ្នាំ២០២២ ដើម្បី...
  • សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលសេឡង់
      ភ្នំពេញ:ថ្ងៃទី២​ ខែមីនា ឆ្នាំ២០២៤សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមអរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលសេឡង់ ដែលបានម...
  • ករណីសាងសង់ភូមិគ្រឹះរំលោភយកដីចំណីព្រែកកណ្ដាលក្រុងកំពតរីឯមន្ត្រីជំនាញនិងអាជ្ញាធរមិនហ៊ានអនុវត្តច្បាប់ល្បីថាអ្នករំលោភយកមានអំណាចជិតដល់ឋានព្រះឥន្ទ
    ខេត្តកំពត ព្រែកដ៏ធំល្វឹងល្វើយឬហៅបានមួយបែបទៀតថាជាដៃសមុទ្រប្រកបដោយសោភណ្ឌភាពស្រស់បំព្រងដែលផ្ដល់ឲ្យ ពីធម្មជាតិជាទីជម្រកនៃមច្ឆាជាតិនិងពពួកជីវៈចម្...
  • អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ប្រឹងប្រែងរួមគ្នាកាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ច និងជួយ SME លើបញ្ហាប្រឈម
      (ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្នុងឱកាសចូលរួមកិច្ចពិភាក្សា ...

Labels

  • កីឡា
  • ទេសចរណ៍
  • ព័ត៌មានជាតិ
  • ព័ត៌មានអន្តរជាតិ
  • ព័ត៌សេដ្ឋកិច្ច
  • សន្តិសុខ

PEGE ផ្លូវការ KMM HOT NEWS

គេហទំព័រ ខេអឹមអឹម ហតញូkmmhotnews

ព័ត៌មានទូទៅប្រចាំថ្ងៃ

  • សម្ដេចតេជោ ហ៊ុន សែន អំពាវនាវ៦ចំណុច ដើម្បីជំរុញលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្លើយតបតម្រូវការទីផ្សារការងារ
  • រូបសំណាកព្រះគ្រូឧបជ្ឈា និង រូបសំណាក់សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមសាងសង់នៅខេត្តក្រចេះ
  • លោកជំទាវ ម៉ែន សំអន ៖ ក្រុមការងារ អាជ្ញាធរ និងបេក្ខជន សូមកុំធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន
  • កម្ពុជា ថៃ បន្តរួមគ្នាពង្រឹងទំនាក់ទំនងការថែរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពនៅតាមព្រំដែន
  • វិធានការ ក្តៅ របស់ សម្តេច តេជោជុំ វិញ រឿង ដី ព្រៃ លិច ទឹក នៅ តំបន់ ទន្លេសាប ថ្មីៗ នេះ
  • ​លោក ហ៊ី ទូច រហស្សនាម (T77) ត្រូវបាន​ក្រុម​អ្នក​កក់​ឆ្នោត រិះគន់ថា ប្រើប្រាស​កម្លាំង​សមត្ថកិច្ច​ដើ​ចាប់បង្ខំ​មេ​កញ្ច្រែង​ឆ្នោត​តូចតាច​អោយ​កក់​ឆ្នោត​អោយ​ខ្លួន​បើ​មិន​ព្រម​ទេ ក្រុម​អ្នក​កក់​ឆ្នោត​ទាំង​នោះ​រកស៊ី​មិន​បាន​សុខ​ឡើយ​
  • ជើងឯកថ្នាក់ជាតិកីឡាការ៉ាតេ បើកយុទ្ធនាការស្វែងរកធនធានអត្តពលិក
  • សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលី និងនូវ៉ែលសេឡង់
  • ករណីសាងសង់ភូមិគ្រឹះរំលោភយកដីចំណីព្រែកកណ្ដាលក្រុងកំពតរីឯមន្ត្រីជំនាញនិងអាជ្ញាធរមិនហ៊ានអនុវត្តច្បាប់ល្បីថាអ្នករំលោភយកមានអំណាចជិតដល់ឋានព្រះឥន្ទ
  • អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន ប្រឹងប្រែងរួមគ្នាកាត់បន្ថយថ្លៃដើមនៃការធ្វើធុរកិច្ច និងជួយ SME លើបញ្ហាប្រឈម

មាតិកាព័ត៌មាន

  • ►  2024 (52)
    • ►  07/28 - 08/04 (1)
    • ►  03/03 - 03/10 (1)
    • ►  02/25 - 03/03 (5)
    • ►  02/18 - 02/25 (6)
    • ►  02/11 - 02/18 (1)
    • ►  02/04 - 02/11 (8)
    • ►  01/28 - 02/04 (14)
    • ►  01/21 - 01/28 (12)
    • ►  01/14 - 01/21 (4)
  • ▼  2023 (564)
    • ►  12/31 - 01/07 (1)
    • ►  12/24 - 12/31 (6)
    • ►  12/17 - 12/24 (5)
    • ►  12/10 - 12/17 (6)
    • ►  12/03 - 12/10 (7)
    • ►  11/12 - 11/19 (6)
    • ►  11/05 - 11/12 (11)
    • ►  10/29 - 11/05 (12)
    • ►  10/22 - 10/29 (13)
    • ►  10/15 - 10/22 (12)
    • ►  10/08 - 10/15 (10)
    • ►  10/01 - 10/08 (12)
    • ►  09/24 - 10/01 (13)
    • ►  09/17 - 09/24 (12)
    • ►  09/10 - 09/17 (12)
    • ►  09/03 - 09/10 (15)
    • ►  08/27 - 09/03 (12)
    • ►  08/20 - 08/27 (12)
    • ►  08/13 - 08/20 (12)
    • ►  08/06 - 08/13 (4)
    • ►  07/23 - 07/30 (12)
    • ►  07/16 - 07/23 (12)
    • ►  07/09 - 07/16 (12)
    • ►  07/02 - 07/09 (12)
    • ►  06/25 - 07/02 (12)
    • ►  06/18 - 06/25 (12)
    • ►  06/11 - 06/18 (12)
    • ►  06/04 - 06/11 (12)
    • ►  05/28 - 06/04 (12)
    • ▼  05/21 - 05/28 (12)
      • អភិបាលខេត្តពោធិ៍សាត់ ណែនាំមន្ទីរអង្គភាព ពង្រឹងការង...
      • អាជ្ញាធររាជធានីភ្នំពេញពង្រឹងការអនុវត្តន៍យ៉ាងម៉ឹងម៉...
      • អាជ្ញាធរខេត្តកំពង់ធំ ជំរុញកសិករបង្កើនការដាំស្វាយចន...
      • លោកបណ្ឌិត ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយសមាជិក...
      • សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យនាយកអង្គការយូនីសេហ...
      • ឯកឧត្តម គង់ សោភ័ណ្ឌ ស្នើឱ្យអាជ្ញាធរស្រុកលើកដែក ផ្ត...
      • រដ្ឋសភា នឹងពិភាក្សា និងអនុម័តសេចក្តីព្រាងក្រមបរិស្...
      • ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញស...
      • ថ្នាក់ដឹកនាំសមាគមរាជសីហ៍ អញ្ជើញជាអធិបតីពិធី ប្រកាស...
      • ព្រឹកនេះ សម្ដេចតេជោនាយករដ្ឋមន្រ្តីនិងសម្តេចកិត្តិព...
      • ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុ...
      • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបិទពិធីសូត...
    • ►  05/14 - 05/21 (12)
    • ►  05/07 - 05/14 (10)
    • ►  04/30 - 05/07 (12)
    • ►  04/23 - 04/30 (14)
    • ►  04/16 - 04/23 (13)
    • ►  04/09 - 04/16 (14)
    • ►  04/02 - 04/09 (14)
    • ►  03/26 - 04/02 (12)
    • ►  03/19 - 03/26 (12)
    • ►  03/12 - 03/19 (12)
    • ►  03/05 - 03/12 (12)
    • ►  02/26 - 03/05 (12)
    • ►  02/19 - 02/26 (12)
    • ►  02/12 - 02/19 (13)
    • ►  02/05 - 02/12 (14)
    • ►  01/29 - 02/05 (12)
    • ►  01/22 - 01/29 (12)
    • ►  01/15 - 01/22 (14)
    • ►  01/08 - 01/15 (12)
    • ►  01/01 - 01/08 (13)
  • ►  2022 (306)
    • ►  12/25 - 01/01 (12)
    • ►  12/18 - 12/25 (14)
    • ►  12/11 - 12/18 (12)
    • ►  12/04 - 12/11 (8)
    • ►  11/27 - 12/04 (12)
    • ►  11/20 - 11/27 (13)
    • ►  11/13 - 11/20 (12)
    • ►  11/06 - 11/13 (10)
    • ►  10/30 - 11/06 (11)
    • ►  10/23 - 10/30 (12)
    • ►  10/16 - 10/23 (12)
    • ►  10/09 - 10/16 (12)
    • ►  10/02 - 10/09 (12)
    • ►  09/25 - 10/02 (12)
    • ►  09/18 - 09/25 (14)
    • ►  09/11 - 09/18 (12)
    • ►  09/04 - 09/11 (11)
    • ►  08/28 - 09/04 (7)
    • ►  08/21 - 08/28 (1)
    • ►  06/12 - 06/19 (1)
    • ►  04/10 - 04/17 (1)
    • ►  04/03 - 04/10 (6)
    • ►  03/27 - 04/03 (8)
    • ►  03/20 - 03/27 (7)
    • ►  03/13 - 03/20 (7)
    • ►  03/06 - 03/13 (8)
    • ►  02/27 - 03/06 (6)
    • ►  02/20 - 02/27 (6)
    • ►  02/13 - 02/20 (7)
    • ►  02/06 - 02/13 (6)
    • ►  01/30 - 02/06 (6)
    • ►  01/23 - 01/30 (7)
    • ►  01/16 - 01/23 (8)
    • ►  01/09 - 01/16 (13)

 

-Copyright © kmmhotnews | រចនាដោយ៖ website ចាងហ្វាងការផ្សាយ : លោក សេន បូរី ទីស្នាក់ការ ភូមិ ព្រៃពកស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត / ទំនាក់ទំនង Tel: 069 595 257 / 071 515 133 553 ។
Copyright © kmmhotnews | រចនាដោយ៖ website
| -
|