​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

January 6, 2023

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ផ្តល់អំណោយជូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី នៅក្រុងស្ទឹងសែន

ចំនួនអ្នកទស្សនា: Views

 (កំពង់ធំ)៖ ដើម្បីអបរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជន្នះ៧មករា និងដឹងគុណចំពោះអតីតយុទ្ធជន ដែលបានពលីជីវិតនិងធ្លាក់ខ្លួនពិការដើម្បីជាតិមាតុភូមិ នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី បន្តនាំយកអំណោយរបស់ ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ទៅឧបត្ថម្ភជូនអតីតយុទ្ធជនពិការ និងគ្រួសារអតីតយុទ្ធជនពលី ដែលមានជីវភាពលំបាកខ្វះខាតចំនួន១២គ្រួសារ រស់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងពិធីដែលប្រព្រឹត្តទៅនៅផ្នែកសឹករងស្ទឹងសែន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការដឹងគុណចំពោះវីរភាពដ៏ថ្លៃថ្លារបស់អតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ រហូតធ្លាក់ខ្លួនពិការ ហើយមួយចំនួនទៀត បានពលីជីវិត ដើម្បីចូលរួមចំណែកទប់ស្កាត់ការ វិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបានចូលរួមចំណែកអនុវត្តន៍នូវនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា និងបង្រួបបង្រួមជាតិ ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។

ព្រមជាមួយនេះដែរ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំបានណែនាំឲ្យក្រុមគ្រួសារអតីតយុទ្ឋជនទាំងអស់ ត្រូវខិតខំបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វ តាមលក្ខណៈគ្រួសារ និងត្រូវប្រកបមុខរបររកទទួលទាន ដោយសុច្ចរិតទៀងត្រង់ ស្របតាមច្បាប់របស់រដ្ឋ និងត្រូវចូលរួមអនុវត្តន៍ឲ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព។

អំណោយ ដែលបានឧបត្ថម្ភជូននៅពេលនេះ ក្នុងមួយគ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ត្រីខកំប៉ុងចំនួន១យួរ ទឹកបរិសុទ្ធចំនួន១យួរ និងទឹកត្រីចំនួន១យួរផងដែរ៕

Share This
Author Image

About ww.kmmhotnews.com

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៤៤ នៃថ្ងៃជ័យជំនះ៧ មករា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋសរុបជាង ២ម៉ឺននាក់ ជួបជុំគ្នាប្រារព្ធពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលជាថ្ងៃដ៏វិសេសវិសាលសម្រាប់ប្រជាជនកម្ពុជា បានរួចជីវិតពីរណ្តៅមរណៈនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្រោមការប្រយុទ្ធតស៊ូដ៏អង់អាចក្លាហានរបស់យុទ្ធជន និងយុទ្ធនារី ក្រោមការដឹកនាំរបស់ឥស្សរជននៃគណបក្សប្រជាជនកម្ពុជា។

Share This
Author Image

About ww.kmmhotnews.com

January 5, 2023

រដ្ឋបាលខេត្តកណ្ដាល កោះហៅម្ចាស់អាជីវកម្មទូក-ដ មកណែនាំពីការប្រកបអាជីវកម្ម ដើម្បីបញ្ជៀសគ្រោះថ្នាក់ដល់អ្នកដំណើរ

ចំនួនអ្នកទស្សនា: Views
(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល បានកោះហៅម្ចាស់អាជីវកម្មទូក-ដ ទាំងអស់មកប្រជុំគ្នាណែនាំជុំវិញគោលការណ៍ដែលបានដាក់ចេញឱ្យអនុវត្តន៍ស្របតាមស្តង់ដា ដើម្បីបញ្ជៀសហានិភ័យដល់អ្នកដំណើរតទៅទៀត ក្រោយសោដនាដកម្មលិចទូក-ដ បណ្ដាលឱ្យស្លាប់សិស្សសាលាចំនួន ១១នាក់ នៅស្រុកលើកដែក និងករណីថ្មីៗនេះ ធ្លាក់ម៉ូតូកង់៣ ឥណ្ឌាបណ្ដាលឱ្យកុមារីម្នាក់លង់ទឹកស្លាប់ផងនោះ។

ជំនួបនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តកណ្ដាល នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ ប្រព្រឹត្តធ្វើឡើងក្រោមវត្តមានលោក ស៊ី ជីវុត្ថា នាយករដ្ឋបាលសាលាខេត្ត តំណាងលោក នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្ត។

ក្រោយស្ដាប់ការលើកឡើងរបស់ម្ចាស់អាជីវកម្មទូក-ដ រួចមក លោកនាយករដ្ឋបាលបានដាក់គោលការណ៍យ៉ាងម៉ឺងម៉ាត់ចំពោះម្ចាស់អាជីវកម្មទាំងអស់ត្រូវតែគោរពតាមលក្ខណជាដាច់ខាត ព្រោះបើមានករណីស្លាប់មនុស្សទៀត ម្ចាស់អាជីវកម្មនោះនឹងត្រូវរងបណ្ដឹងអាជ្ញាមុនគេ ហើយត្រូវសងសំណងដល់ជនរងគ្រោះថែមទៀត។ ហើយគោលការណ៍ដែលមក បើពុំគោរពទេ នោះម្ចាស់ទីតាំងនឹងត្រូវបញ្ឈប់អាជីវកម្មភ្លាមដោយគ្មានការយោគយល់ ព្រោះរឿងនេះលោកអភិបាលខេត្តកណ្ដាល យកចិត្តទុកដាក់ណាស់ ហើយលោកតាមដានជានិច្ចចំពោះកិច្ចការនេះ។

នាយករដ្ឋបាលខេត្តកណ្តាល បានបញ្ជាដល់រដ្ឋបាលតាមស្រុកនីមួយៗ ចាប់ពីថ្ងៃនេះទៅ ត្រូវតាមដានឱ្យបានគ្រប់ជ្រុងដោយរាយការណ៍ពីការវិវត្តន៍របស់ទូក-ដ នៅតាមមូលដ្ឋានរៀងៗខ្លួន ដោយរាយការណ៍មករដ្ឋបាលខេត្តជារៀងរាល់ចុងសប្ដាហ៍ ដើម្បីតាមដានថា តើម្ចាស់អាជីវកម្មរូបណាខ្លះដែលបានអនុវត្តន៍តាម ឬអនុវត្តន៍បានដល់កម្រិតណាហើយ។

លោក ស៊ី ជីវុត្ថា បានអះអាងថា ឱសានវាទដែលលោកអភិបាលខេត្តដាក់មក យ៉ាងយូរដាច់ខែមករានេះ ដូច្នេះ ទោះយ៉ាងណាក៏ដោយ សូមម្ចាស់ជីវកម្មទូក-ដទាំងឡាយត្រូវគោរព និងធ្វើតាមឱ្យខានតែបាន បើពុំដូច្នោះទេនឹងត្រូវប្រឈមនឹងការលុបអាជ្ញាបណ្ណចោលជាមិនខានឡើយ។

ស្ថិតក្នុងជុំនុំនេះដែរ លោក ប៉ែត សារ៉ាត់ អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ត បានលើកឡើងពីពន្យល់ដល់ម្ចាស់ទុក-ដ ទាំងអស់ពីបថដ្ឋានបច្ចេកទេសនៃទូក-ដ ដែលត្រូវដាក់ឲ្យប្រើប្រាស់ឲ្យសរបតាមស្តង់ដា ដែលទូកបច្ចេកទេសទាំងនោះ ខាងសាធារណការនឹងចុះពិនិត្យមើល និងតាមដានមើលលើរឿងនេះ ដោយពុំឲ្យមានទូក-ដ ណាខុសបច្ចេកទេសឡើយ។

សូមជម្រាបជូនថា បន្ទាប់ពីកើតមានករណីសោដកានកម្មលិចទូក-ដ បណ្ដាលឲ្យស្លាប់សិស្សសាលា១១នាក់ នៅស្រុកលើកដែក អភិបាលខេត្តកណ្ដាល បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវដោះស្រាយមើលលើបញ្ហារឿងនេះ ប៉ុន្តែ គ្មាននរណាធ្វើការបានច្បាស់លាស់ល្អឡើយ រហូតមកដល់ផ្ទុះរឿងរអិលធ្លាក់កង់៣ឥណ្ឌាបណ្ដាលឱ្យកុមារីម្នាក់លង់ទឹកស្លាប់ នៅស្រុកស្អាង ទើបបណ្ដាលឱ្យអភិបាលខេត្តរឹតតែឈួលក្ដៅ និងខឹងយ៉ាងខ្លាំង ដោយដាក់បញ្ជាដាច់ណាត់មកលើមន្ត្រីថ្នាក់ក្រោម ឱ្យធ្វើរឿងនេះឱ្យមានប្រសិទ្ធភាពជាដាច់ខាត ទើបឃើញមន្ត្រីពាក់ព័ន្ធស្ទុះស្ទារកោះប្រជុំនេះឡើង។

សូមបញ្ជាក់ថា អាជីវកម្មទូក-ដ នៅខេត្តកណ្ដាល ដែលបានចុះបញ្ជីត្រឹមត្រូវមានចំនួន ៣៩ទីតាំង ហើយសល់ប៉ុន្មានជាច្រើនទៀត ត្រូវបានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពុងរៀបចំឱ្យពួកគេចុះបញ្ជីឱ្យស្របច្បាប់ ហើយតាមដឹងច្បាស់ ទីតាំងដែលបង្កឱ្យមនុស្សស្លាប់ដោយធ្លាក់ទឹក ឬលង់ទឹកស្លាប់ គឺភាគច្រើនកើតឡើងចំពោះទូក-ដ ពុំទាន់មានច្បាប់នេះឯង៕

Share This
Author Image

About ww.kmmhotnews.com

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ឈរលើមូលដ្ឋាននៃថ្ងៃជ័យជម្នះ ៧ មករា កម្ពុជាបានបោះជំហានទៅមុខឥតឈប់ឈរ និងសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រជាច្រើន

ចំនួនអ្នកទស្សនា: Views

(ក្រចេះ)៖ នៅព្រឹកថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានាក្នុងវត្តឧត្តមសាមគ្គី ហៅវត្តវាលកន្សែង ខេត្តក្រចេះ ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា នៅសល់តែ ២ ថ្ងៃទៀត នឹងដល់គម្រប់ខួបទី៤៤ នៃទិវាជ័យជម្នះ ៧ មករា ដែលបានជួយឱ្យមាតុភូមិកម្ពុជា និងប្រជាជាតិខ្មែរទាំងមូលបានរួចចាកផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ឈរលើមូលដ្ឋាននៃថ្ងៃជ័យជម្នះ ៧ មករា, កម្ពុជាបានបោះជំហានទៅមុខឥតឈប់ឈរ និងសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រជាច្រើន ហើយអត្ថន័យនៃគុណបំណាច់ ៧ មករា នេះ ក៏នឹងបន្តស្ថិតដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជនខ្មែរគ្រប់រូប ដែលទទួលបានការជួយសង្គ្រោះអាយុជីវិតឱ្យរួចផុតពីការកាប់សម្លាប់ក្នុងរបបវាលពិតឃាតដ៏សាហាវយង់ឃ្នង។

ឯកឧត្តមបណ្ឌិត បានលើកឡើងបន្ថែមថា ឆ្នាំ២០២៣ នេះផងដែរ ក៏ជាឆ្នាំនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដែលជាសមិទ្ធផលដ៏ត្រចះត្រចង់ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រួមនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ក៏ដូចជាការចូលរួមរបស់សហគមន៍អន្តរជាតិតាមរយៈអង្គការសហប្រជាជាតិ ក្នុងការផ្តល់នូវឧត្តមប្រយោជន៍នៃយុត្តិធម៌ ដែលធានាដល់ការថែរក្សាសុខសន្តិភាព សាមគ្គីភាពជាតិ និងការជួសជុលសំណងផ្លូវចិត្តមួយដ៏សំខាន់ចាំបាច់សម្រាប់ជនរងគ្រោះ និងក្រុមគ្រួសារ ក៏ដូចជាការរារាំងកុំឱ្យមានការកើតឡើងសាជាថ្មីនូវសោកនាដកម្មដ៏សែនឈឺចាប់ខ្លោចផ្សាដែលកម្ពុជាធ្លាប់បានទទួលរងគ្រោះក្នុងចន្លោះឆ្នាំ១៩៧៥-១៩៧៩ ហើយចក្ខុវិស័យបន្ទាប់របស់ សម្តេចតេជោ គឺធ្វើការជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋពីហានិភ័យនៃគ្រាប់មីន ដែលនៅតែជាឃាតកលាក់មុខនៅទ្បើយ តាមរយៈការខិតខំសម្រេចឱ្យបាននូវគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានអបអរសាទរចំពោះសមិទ្ធផលជាច្រើន ដែលបានកកើតឡើងនៅក្នុងទីអារាមដែលទើបតែមានអាយុកាលប្រមាណជាង ១០ឆ្នាំ មួយនេះ ក្រោមម្លប់សុខសន្តិភាព និងកម្លាំងសាមគ្គីភាពរបស់ពុទ្ធបរិស័ទចំណុះជើងវត្ត អាជ្ញាធរមូលដ្ឋាន ព្រមទាំងសប្បុរសជនជិតឆ្ងាយទាំងអស់ ដែលមានសទ្ធាជ្រះថ្លារួបរួមគ្នាដោយឈរលើមូលដ្ឋាននៃវប្បធម៌ចែករំលែក ដើម្បីតម្កល់ទុកក្នុងព្រះពុទ្ធសាសនា និងបន្សល់ទុកជូនអ្នកជំនាន់ក្រោយៗទៀត។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ក៏បានចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្ស ដែលទើបបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនៅទូទាំងប្រទេស ក៏ដូចជាក្នុងខេត្តក្រចេះនេះផ្ទាល់។ ក្នុងកាលៈទេសៈដែលប្រទេសកំពុងបន្តអភិវឌ្ឍរីកចម្រើនដូចពេលបច្ចុប្បន្ន និងតទៅអនាគត គឺទាមទារនូវការខិតខំប្រឹងប្រែងរបស់ក្មួយៗ ដែលត្រូវកសាងខ្លួនឱ្យក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាពទាំងផ្នែកចំណេះដឹង និងផ្នែកគុណធម៌-សីលធម៌។

Share This
Author Image

About ww.kmmhotnews.com

January 4, 2023

សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ : ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។

រូបថត៖ ក្រសួងមហាផ្ទៃ

Share This
Author Image

About ww.kmmhotnews.com