(ភ្នំពេញ)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ខណ្ឌដូនពេញ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានបន្តចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយបក្ស បង្រៀនពីការគូសសន្លឹកឆ្នោត និងប្រាប់ឱ្យពលរដ្ឋភ្ជាប់ Channel Telegram សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីទទួលបានព័ត៌មានពិត។
ការចុះផ្សព្វផ្សាយកម្មវិធីគោលនយោបាយបក្ស បង្រៀនពីការគូសសន្លឹកឆ្នោត និងប្រាប់ឱ្យពលរដ្ឋភ្ជាប់ Channel Telegram សម្តេចតេជោនេះ បានធ្វើឡើងតាមការណែនាំពីលោក សូ ម៉ារ៉ា ប្រធានក្រុមការងារ និងលោក ជា ខេមាប្រធានគណៈកម្មាធិការបក្សខណ្ឌដូនពេញ លោក សួនរិនឌី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ, លោក ហ៊ូ ស្រុី អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ។
លោក ចាប ឌីណា អនុប្រធានគណៈកម្មការបក្សខណ្ឌដូនពេញ និងជាអនុប្រធានទី១ ក្រុមការងារចុះជួយសង្កាត់ផ្សារថ្មៃទី២ បានចុះដឹកនាំដង្ហែក្បួនឃោសនា និងបានចុះណែនាំប្រជាពលរដ្ឋក្នុងសង្កាត់ពីរបៀបគូសសន្លឹកឆ្នោតគឺគូសក្នុងសញ្ញាទ្រុងជ្រូក (សញ្ញាធីក) នៅចំលេខ ១៨ (លេខចុងក្រោយគេ) ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញា។
លោកបានបញ្ជាក់ថា បើលោកតាលោកយាយ ជនពិការ អ្នកមិនចេះអក្សរត្រូវធ្វើការចងចាំថា «គណបក្សប្រជាជនមានរូបសញ្ញាទេវតាបាចផ្កា ដែលមានលេខរៀងទី១៨ នៅចុងសន្លឹកឆ្នោត»។ ដូច្នេះសូមបងប្អូនពូមីងប្រជាពលរដ្ឋដែលមានអាយុត្រូវបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត៕
0 comments:
Post a Comment