​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

March 3, 2023

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រំលេចពីស្នាដៃកូនប្រុស ដែលរួមចំណែកហ្វឹកហ្វឺនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោយបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ដ្រាលី

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរំលេចអំពីស្នាដៃកូនប្រុសបង្កើតរបស់ខ្លួន គឺលោកវរសេនីយ៍ឯក សៀ ទីន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ តាមរយៈការយកចំណេះជំនាញ ដែលខ្លួនបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ដ្រាលី រួមផ្សំជាមួយបទពិសោធន៍របស់រាមច្បងអាវុធហត្ថ មកជួយហ្វឹកហ្វឺនដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ការចេញមករំលេចអំពីស្នាដៃក្នុងការចូលរួមចំណែកដើម្បីហ្វឹកហ្វឺនដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ របស់កូនប្រុស ពីសំណាក់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ធ្វើឡើងស្របពេលដែលសមាជិកដែលនៅក្រោមការគ្រប់គ្រងដឹកនាំ និងទទួលបានការហ្វឹកហ្វឺនផ្ទាល់ជាប់ជាប្រចាំ ពីកូនប្រុសច្បងរបស់លោក បានរៀបចំកម្មវិធីរំលឹកខួប នៃការបង្កើតក្រុមពួកគេ ដែលមកទល់ពេលនេះ មានរយៈពេល៨ឆ្នាំហើយ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «សមាជិកដែលនៅក្រោមការគ្រប់គ្រងដឹកនាំ និងទទួលបានការហ្វឹកហ្វឺនផ្ទាល់ជាប់ជាប្រចាំ ពីកូនប្រុសច្បងរបស់ខ្ញុំ បានរៀបចំកម្មវិធី រំលឹកខួប នៃការបង្កើតក្រុមពួកគេ ដែលធ្វើឲ្យខ្ញុំឃើញហើយ ហាក់ភ្ញាក់បន្តិចថា ពេលវេលាពិតជាដើរលឿនមែន។

គិតៗទៅ គឺរយៈពេល៨ឆ្នាំមកហើយ ដែលកូនប្រុសច្បងរបស់ខ្ញុំ បានយកចំណេះជំនាញ ដែលខ្លួនបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី មករួមផ្សំជាមួយបទពិសោធន៍រៀមច្បង ជួយធ្វើការហ្វឹកហ្វឺនដល់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ»

Share This
Author Image

About ww.kmmhotnews.com

ឯកឧត្តម ស្បោង សារ៉ាត់ ជម្រុញឲ្យមន្ទីរអង្គភាព និងអាជ្ញារធរ ត្រូវយកចំនុចខ្វះខាតរបស់ខ្លួនទាំងអស់ ដែលអនុវត្តកន្លងមកត្រូវខិតខំបំពេញឲ្យកាន់តែប្រសើឡើង

ចំនួនអ្នកទស្សនា: Views

ព្រៃវែង៖ ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ដើម្បីពិនិត្យនិងវាយតម្លៃ និងស្ដាប់នៅផែនការសកម្មភាព និងបញ្ហាប្រឈមនានា របស់មន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំ និងអនុវត្តកន្លងមក ដើម្បីរួមគំនិតមតិយោបល់ដើម្បីធ្វើការដោះស្រាយនៅបញ្ហាដែលខ្វះខាតទាំងអស់នោះធ្វើយ៉ាងណាដើម្បីដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យគាត់ទទួលបានសេវាទាំងអស់នោះបានទាន់ពេលវេលា និងពេញចិត្ត ដោការប្រជុំនេះធ្វើនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តព្រៃវែង។

ក្រោយពីបានស្ដាប់នូវផែនការសកម្មភាពរបាយការណ៍ និងបញ្ហាប្រឈមមួយចំនួនដែលបានលើកឡើងរបស់មន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធនៅសកម្មភាព​របស់ខ្លួនដែលបានអនុវត្តកន្លងរួចមកនោះ។

ឯកឧត្តម ស្បោង សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងកើតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារឲ្យកម្លាំងកាយចិត្តរបស់​មន្ទីរអង្គភាព​អាជ្ញាធរពាក់ព័ន្ធដែលបានខិតខំ អស់កម្លាំងកាយចិត្តក្នុងការបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន​បានយ៉ាងល្អប្រសើ នាពេលកន្លងមក។

ក្នុងនោះដែរ ឯកឧត្តម ស្បោ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្តក៏បានលើកឡើងចំណុចសំខាន់ៗ មួយចំនួន សម្រាប់ ឲ្យមន្ត្រីមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព ដោយឲ្យមន្ត្រីមន្ទីរអង្គភាពអាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យនិងតាមដាន រាល់បញ្ហាសំណូមពរខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋដើម្បីធ្វើយ៉ាងណាឆ្លើយតបឲ្យគាត់ឲ្យបានទាន់ពេលវេលា។ ត្រូវតាមដាននិងក្តាប់ឲ្យបានរដ្ឋភាពបាសកម្មទាំងឡាយមួយចំនួនជាពិសេសការអនុវត្តឲ្យបាននូវភូមិឃុំមានសុវត្ថិភាពបានល្អប្រសើជូនបងប្អូនប្រជាពលរដ្ឋានមូលដ្ឋាន។  កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត បង្ក្រាប នៅបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានមានប្រសិទ្ធភាពខ្ពស់។  ត្រូវជម្រុញឲ្យបានល្អក្នុងការ ផ្តល់សេវាសាធារណៈគ្រប់ប្រភេទ និងគ្រប់ជ្រុងជ្រោយ ជូនដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការចាំបាច់ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងទទួលបាននូវទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានចុះអប់រំផ្សព្វផ្សាយ អំពីវិធានការទប់ស្កាត់នូវជម្ងឺផ្តាសាយបក្សី (H5N1) ដែលកំពង់មានវត្តមាននៅក្នុងទឹកដីនៃខេត្តព្រៃវែងនេះ។

សូមបញ្ជាក់ផងដែរថាកិច្ចប្រជុំសាមញ្ញលើកទី ៤៥ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែងនេះ បានធ្វើការ ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ពិនិត្យ ពិភាក្សា ចូលរួមផ្ដល់យោបល់ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅ ការងារខែបន្ទាប់របស់រដ្ឋបាលខេត្ត។ ពិនិត្យ និងអនុម័ត លើសេចក្តីសម្រេចស្តីពី ការកែសម្រួលសមាសភាពគណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត៕ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រៃវែង សម្រួលផ្សាយដោយ៖ dara


Share This
Author Image

About ww.kmmhotnews.com

March 2, 2023

រដ្ឋមន្ត្រី ជា វ៉ាន់ដេត ដឹកនាំគណៈប្រតិភូចូលរួមសមាជទូរសព្ទចល័តពិភពលោក និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីឌីជីថល ឆ្នាំ២០២៣ នៅអេស្ប៉ាញ

ចំនួនអ្នកទស្សនា: Views


(បាសេឡូណា)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូក្រសួងចូលរួម សមាជទូរសព្ទចល័តពិភពលោក និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីឌីជីថលឆ្នាំ២០២៣ នៅទីក្រុងបាសេឡូណា ប្រទេសអេស៉្បាញ។

នៅក្នុងកម្មវិធីខាងលើនេះ មានការអញ្ជើញពីក្រសួងបច្ចេកវិទ្យាឌីជីថល និងបណ្តាថ្នាក់ដឹកនាំមកពីស្ថាប័នអន្តរជាតិធំៗជុំវិញពិភពលោក សរុបប្រមាណជាងប្រាំបីម៉ឺននាក់។

នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបច្ចេកវិទ្យាឌីជីថលឆ្នាំ២០២៣ លោករដ្ឋមន្ត្រី បានចូលរួមពិភាក្សាអំពីវិស័យទូរគមនាគមន៍ និងសេដ្ឋកិច្ចឌីជីថល គោលនយោបាយពាក់ព័ន្ធទៅនឹងវិសាលគមន៍ហ្វ្រេកង់ស៍វិទ្យុ ឯកជនភាពរបស់អ្នកប្រើប្រាស់នៅក្នុង Metaverse, ការពង្រីកបណ្ដាញ 5G, និងបរិយាប័ន្នឌីជីថលជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ក៏បានចូលរួមទស្សនាការតាំងពិព័រណ៍បច្ចេកវិទ្យាទូរគមនាគមន៍ ឧបករណ៍ប្រើប្រាស់បច្ចេកឌីជីថលថ្មីៗ និងបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ ដើម្បីស្វែងយល់អំពីផលិតផល និងនិន្នាការនៃការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល នាពេលអនាគតសម្រាប់កម្ពុជាផងដែរ៕

Share This
Author Image

About ww.kmmhotnews.com

សម្តេចតេជោជំរុញការបង្កើនភាពច្នៃប្រឌិតនិងនវានុវត្តន៍នៅក្នុងការងារអភិវឌ្ឍសិល្បៈវប្បធម៌ដើម្បីជំរុញ វិស័យវប្បធម៌កម្ពុជាឱ្យកាន់តែរីកចម្រើន

ចំនួនអ្នកទស្សនា: Views


 រាជធានីភ្នំពេញ: ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់នូវទស្សនៈដល់ក្រសួងវប្បធម៌ និងអ្នកពាក់ព័ន្ធទាំងអស់ បង្កើនភាពច្នៃប្រឌិតនិងនវានុវត្តន៍នៅក្នុងការងារអភិវឌ្ឍសិល្បៈវប្បធម៌ ដើម្បីជំរុញវិស័យវប្បធម៌កម្ពុជាឱ្យកាន់តែរីកចម្រើន។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាអាហារជាមួយអ្នកសិល្បៈចាស់ក្មេងបុរាណ-សម័យគ្រប់ទម្រង់ ជិត៤ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ កាលពីថ្ងៃទី០២ ខែមីនា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីជំរុញវិស័យវប្បធម៌កម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន សម្តេចតេជោបានផ្ដល់នូវទស្សនៈសំខាន់ៗមួយចំនួន ដល់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈក៏ដូចជាភាគីពាក់ព័ន្ធត្រូវបង្កើនការអភិវឌ្ឍ មូលធនមនុស្សក្នុងវិស័យវប្បធម៌ និងភាពម្ចាស់ការលើការងារអភិរក្ស លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ ជាពិសេសការបង្កើតស្នាដៃសិល្បៈវប្បធម៌ថ្មីៗ ដែលមានភាពច្នៃប្រឌិត។

សម្តេចតេជោ បានបន្តថា តាមរយៈការបង្កើតស្នាដៃសិល្បៈវប្បធម៌ថ្មីៗ ដែលមានភាពច្នៃប្រឌិត គឺត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះមុខមាត់ និងអត្តសញ្ញាណជាតិ ស្របតាមបទដ្ឋានគតិយុត្ត ក្រមសីលធម៌វិជ្ជាជីវៈ និងស្ដង់ដារសកល ដើម្បីបង្កើនផលិតភាព និងសក្ដានុពល ក្នុងការប្រកួតប្រជែងជាមួយសិល្បៈវប្បធម៌ក្នុងតំបន់ និងអន្តរជាតិ។

សំឡេង « ត្រូវបង្កើនភាពច្នៃប្រឌិត និងនវានុវត្តន៍នៅក្នុងការងារអភិវឌ្ឍសិល្បៈវប្បធម៌ ដោយប្រើបច្ចេកវិទ្យា និងគំនិតផ្ដួចផ្ដើមថ្មីៗ ដើម្បីផ្ដល់នូវបទពិសោធន៍រីករាយ និង/ឬរៀនសូត្រពីសិល្បៈវប្បធម៌ក្នុងរូបភាពថ្មីៗ និងមានភាពទាក់ទាញដល់កុមារ យុវជន ស្ត្រី មនុស្សចាស់ ជនមានពិការភាព ប្រជាជនដែលងាយរងគ្រោះ និងភ្ញៀវទេសចរ។

ទន្ទឹមនេះ ក្រសួងក៏ត្រូវបន្តជំរុញការគាំទ្រផ្នែក បច្ចេកទេស ការបណ្ដុះបណ្ដាល បទដ្ឋានគតិយុត្ត និងការសម្របសម្រួលផ្សេងៗ ដើម្បីបង្កើនផលិតភាព និងភាពប្រកួតប្រជែង នៃស្នាដៃសិល្បៈកម្ពុជា នៅលើឆាកជាតិ និងអន្តរជាតិ ក្នុងគោលដៅបង្កើតមុខរបរវិជ្ជាជីវៈ និងសហគ្រិនភាពក្នុងវិស័យសិល្បៈវប្បធម៌។ត្រូវបន្តពង្រឹងប្រសិទ្ធភាពការងារអភិរក្សវប្បធម៌ជាតិ ដូចជាសំណង់បេតិកភណ្ឌ វត្ថុបុរាណស្ថានីយបុរាណ សិលាចារឹក សាស្ត្រាស្លឹករឹត ចំណេះដឹងបុរាណ និងប្រពៃណីខ្មែរ ប្រពៃណីទំនៀមទម្លាប់ កិច្ចប្រតិបត្តិសង្គម សីលធម៌ និងគុណតម្លៃរបស់ខ្មែរ វប្បធម៌នៅតាមវត្តអារាម និងតាមសហគមន៍ ជាពិសេសនៅតាមសហគមន៍ជនជាតិដើមភាគតិច »៕ អត្ថបទ៖ លោក យី វិច្ឆិកា, សម្រួលការផ្សាយដោយ៖ដារ៉ា

Share This
Author Image

About ww.kmmhotnews.com

March 1, 2023

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សានិតព្រិល នៅស្រុកបាណន់ ខេត្តបាត់ដំបង

ចំនួនអ្នកទស្សនា: Views


 ខេត្តបាត់ដំបង: រាជធានីភ្នំពេញ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣

នារសៀលថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សានិតព្រិល ស្ថិតនៅភូមិគរ ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

លោក ស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុកបាណន់ បានធ្វើសេចក្តីរាយការណ៍ជូនសម្ដេចក្រឡាហោម ស ខេង និងអង្គពិធីថា អគារសិក្សា និងសមិទ្ធផលនានានៅក្នុងសាលាបឋមសិក្សានិតព្រិល ស្ថិតនៅភូមិគរ ឃុំស្នឹង ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ បានចំណាយថវិកាសរុបចំនួន ២១៤,០៨០ដុល្លាអាមេរិក។ លោកបន្តថា ថវិកាចំណាយនេះបានមកពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ និងការចូលរួមបរិច្ចាគពីសប្បុរសជននានា។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តបាត់ដំបង ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក ឃុំ ភូមិ កងកម្លាំងមានសមត្ថកិច្ចនានា លោកគ្រូ អ្នកគ្រូ បងប្អូនប្រជាពលរដ្ឋ ក្មួយៗយុវជន និងក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ចូលរួមអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបានអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលធ្វើឱ្យដំណើរការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយជោគជ័យ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ដើម្បីត្រៀមខ្លួនចូល រួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

សម្ដេចបានបង្ហាញការកត់សម្គាល់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង ថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ ដែលមានឯកឧត្តមសន្តិបណ្ឌិត សុខ ផល ជាប្រធានក្រុមការងារ និងឃុំស្នឹង ដែលមានឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មន្រ្ដីរាជការ អាជ្ញាធរ ស្រុក ឃុំ ភូមិ កងកម្លាំងមានសមត្ថកិច្ចនានា លោកគូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក៏បានចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាជាច្រើន ដែលធ្វើឱ្យស្រុកបាណន់ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាក់ស្ដែងថ្ងៃនេះ បានរៀបចំពិធីកាត់ខ្សែបូរ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ និងសមិទ្ធផលនានា នៃសាលាបឋមសិក្សានិតព្រិល ដែលបានសាងសង់រួច។

ជាមួយគ្នានោះ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីស្ថានការណ៍ប្រទេសកម្ពុជាយើង ក៏ដូចបណ្តាប្រទេសនានាទូទាំងសកលលោក ដែលបាននិងកំពុង ខិតខំពុះពារឆ្លងកាត់នូវបញ្ហាប្រឈមដ៏ស្មុគស្មាញបំផុត ដែលបណ្តាលមកពីវិបត្តិសកលនានា រួមមានការផ្ទុះឡើងនូវជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩, ការប្រកួតប្រជែងខាងនយោបាយយោធា សេដ្ឋកិច្ច បច្ចេកវិទ្យារវាងប្រទេសមហាអំណាចនានា, ការផ្ទុះឡើងនូវសង្គ្រាមរវាង ប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ ដែលបណ្ដាលឱ្យមានគ្រោះធម្មជាតិនានាកាន់តែញឹកញាប់ និងកាន់តែអាក្រក់នៅតាមប្រទេសនានាជាច្រើន។

សម្ដេចបានបញ្ជាក់ថា តាមរយៈវិធានការទាំងនេះ រាជរដ្ឋាភិបាលបានជួយសង្គ្រោះអាយុជីវិតប្រជាជនពីជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ និងបានទប់លំនឹងសេដ្ឋកិច្ចជាតិមិនឱ្យដួលរលំ ហើយមានលទ្ធភាពជួយដោះស្រាយជីវភាពប្រជាពលរដ្ឋក្រីក្រឱ្យឆ្លងផុតពីកាលៈទេសៈដ៏លំបាក ព្រមទាំងជំរុញសកម្មភាពសេដ្ឋកិច្ចសង្គមឱ្យស្ទុះងើបឡើងវិញ ជាមួយកំណើនសេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០២២ សម្រេចបាន ៥,២% និងក្នុងឆ្នាំ២០២៣ រំពឹងថា នឹងអាចសម្រេចបានប្រមាណ ៥.៦% ។

សម្ដេចក្រឡាហោម ក៏បានអំពាវនាវប្រជាពលរដ្ឋត្រូវបន្តរួមគ្នាខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យ ស្ថិតស្ថេរគង់វង្សយូរអង្វែង ដើម្បីបង្កបរិយាកាសអំណោយផលដល់ការកសាងជីវភាព គ្រួសារ ការកសាងអភិវឌ្ឍស្រុក ឃុំ ភូមិ និងប្រទេសជាតិយើងឱ្យកាន់តែមានការរីកចម្រើនជាបន្ថែមទៀត ព្រោះថា មានសន្តិភាព គឺមានការអភិវឌ្ឍ និងមានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះ ដូចនេះយើងត្រូវចេះ ស្រឡាញ់សន្តិភាព ថែរក្សាសន្តិភាព ការពារសន្តិភាព និងអរគុណសន្តិភាព។

សម្ដេចក៏បានអំពាវនាវឱ្យបន្តរួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម តាមរយៈការអនុវត្តឱ្យបានសកម្មផុលផុសគ្រប់មូលដ្ឋាននូវគោលនយោបាយភូមិ ឃុំមាន សុវត្ថិភាព ក្នុងនោះ បញ្ហាដែលត្រូវយកចិត្តទុកដាក់ដោះស្រាយរួមមាន បញ្ហាគ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ចោរប្លន់ប្រដាប់អាវុធ និងគ្រោះថ្នាក់ចរាចរណ៍ជាដើ។

លើសពីនេះទៀត សម្តេចក្រឡាហោម បានអំពាវវនាវដល់ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរផុតសុពលភាព ឬជិតផុតសុពលភាព ឬខូចប្រើប្រាស់មិនបាន និងប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ សម្ដេចណែនាំឱ្យប្រញាប់រួសរាន់ ទាក់ទងទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ដែលខ្លួនរស់នៅ ដើម្បីបំពេញបែបបទស្នើសុំ អត្តសញ្ញាណប័ណ្ណថ្មីដោយឥតគិតថ្លៃ ដើម្បីប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សម្រាប់ជាឯកសារបញ្ជាក់អត្តសញ្ញាណក្នុងការបោះឆ្នោត និងសម្រាប់ប្រើប្រាស់ក្នុងការងារ ផ្ទាល់ខ្លួនផ្សេងៗទៀត។

ជាថ្មីម្តងទៀត សម្ដេចក្រឡាហោម បានណែនាំថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក ឃុំ ភូមិ និងកងកម្លាំងមានសមត្ថកិច្ច ទាំងអស់ ត្រូវលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងអនុវត្តឱ្យត្រឹមត្រូវនូវតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ ក្នុងនោះត្រូវយកចិត្តទុកដាក់ខិតខំដោះស្រាយ បញ្ហាប្រឈម និងសំណូមពររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយមិនមានការរើសអើង និន្នាការនយោបាយ ប្រកបដោយយុត្តិធម៌ និងសុចរិតភាព។ សម្ដេចអះអាងថា មេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ មេភូមិ មន្ត្រីសុខាភិបាលបម្រើការងារនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ត្រូវបន្តការយកចិត្តទុកដាក់ និងធ្វើជាគំរូក្នុងការបម្រើប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានដោយមិនរើសអើងនិន្នាការនយោបាយ៕ អត្ថបទ៖ ទទក, ផ្សាយដោយ៖ កន ចំណាន

Share This
Author Image

About ww.kmmhotnews.com

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមន្ទីរពេទ្យថ្មី១ខ្នង តម្លៃជាង២លានដុល្លារអាម៉េរិក នៅខេត្តឧត្តរមានជ័យ

ចំនួនអ្នកទស្សនា: Views




ឧត្តរមានជ័យ :ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមន្ទីរពេទ្យថ្មី១ខ្នង នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអាជ្ញាធរ មន្ត្រីរាជការ នៅខេត្តឧត្តរមាជ័យ ជាច្រើនរូបទៀត។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា អគារមន្ទីរពេទ្យថ្មី១ខ្នង ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ មានទំហំ ៣២ម៉ែត្រ x ៤២ម៉ែត្រ មាន១៨បន្ទប់ នឹងប្រើប្រាស់ជាមធ្យោបាយសម្រាប់ផ្តល់សេវាបង្គ្រប់កម្រិត៣ ដែលមានផ្នែក សម្ភព, រោគស្ត្រី, វះកាត់តូច-ធំ, ជំងឺទូទៅមនុស្សចាស់-កុមារ, និងសេវាផ្សេងទៀត។ អគារថ្មីនេះសាងសង់ដោយ ថវិកាគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP) ចំណាលពេលសាងសង់អស់រយៈពេល១៨ខែ ដោយចំណាយថវិកាសាងសង់សរុប ២ ៣៧៤ ២២៧ដុល្លារអាម៉េរិក ចំណាយលើសំណង់អគារ បំពាក់បរិក្ខារវេជ្ជសាស្ត្រ គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារមន្ទីរពិសោធន៍។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគេនព្រះសង្ឃ ជូនចំពោះលោក លោកស្រី ជាដ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ បុគ្គលិក មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ក្មួយៗសិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តឧត្តរមានជ័យ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបន្តថា ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្ត បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ គិតគូរយ៉ាងហ្មត់ចត់ ទាំងការផ្តល់សុខភាពជូនប្រជាពលរដ្ឋ ទាំងផ្នែកទំនាក់ទំនង ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល ការពង្រឹង ការចូលរួមអនុវត្តកម្មវិធីរបស់ក្រសួងសុខាភិបាល ។

ឯកឧត្តមបានសម្ដែងការកោតសរសើរ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក-យិកា និងបុគ្គលិកទាំងអស់ នៃមន្ទីរសុខាភិបាលខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ចំពោះការបំពេញតួនាទី ភារកិច្ចប្រចាំថ្ងៃ លើការពិនិត្យ ពិគ្រោះយោបល់ ថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ។

ឯកឧត្តមសាស្ត្រាចារ្យ ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរ ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ សូមពង្រឹងវិន័យការងារ ពិនិត្យ ពេលវេលាម៉ោងធ្វើការ វេនប្រចាំការឱ្យបានទៀងទាត់ត្រឹមត្រូវ និងរាល់សកម្មភាពរបស់បុគ្គលិកក្រោមឱវាទ សូមឱ្យមានក្រមសីលធម៌វិជ្ជាជីវៈ និងសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដែលមានការទទួលខុសត្រូវខ្ពស់ចំពោះអ្នកជំងឺ ដោយមិនត្រូវទុកចោលអ្នកជំងឺឡើយ ៕ ដោយ ទិត ស្រ៊

Share This
Author Image

About ww.kmmhotnews.com

February 28, 2023

លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនិងសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ:  លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បាន អញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងសាខាកាក បាទក្រហមកម្ពុជាខេត្តព្រះសីហនុ ដែលមាន ឯកឧត្តម គួច ចំរើន ជាប្រធានគណៈកម្មាធិការសាខា និងសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ដែលមាន ឯកឧត្តម ស្វាយ សំអ៊ាង ជាប្រធានគណៈកម្មាធិការសាខា ដើម្បីលើកកម្ពស់សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើវិស័យមនុស្សធម៌ ជួយគាំទ្រគ្នាទៅវិញទៅមកលើផ្នែកធនធាន បច្ចេកទេស ផ្លាស់ប្តូរព័ត៌មាន តាមរយៈការអនុវត្តយុទ្ធសាស្ត្រ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមានវិស័យអាទិភាពចំនួន៤ កាលពីថ្ងៃចន្ទ ទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣​ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានមានប្រសាសន៍ថា ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លោកជំទាវសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះសាខាទាំងពីរ ដែលមានគំនិតផ្តួចផ្តើម និងឯកភាពគ្នារៀបចំឱ្យមានការចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នានាថ្ងៃនេះ។

លោកជំទាវកិត្តិសង្គហបណ្ឌិតបានបញ្ជាក់ថា «នេះគឺជាលើកទី១ ដែលកាកបាទក្រហមកម្ពុជា មានសាខាចំនួន២ បានចុះហត្ថលេខាលើអនុស្សរណៈយោគ យល់គ្នា ដែលនេះជាគំរូឈានមុខមួយ បានបង្ហាញពីការចែករំលែកនៅក្នុងសមាគមជាតិ រវាងសាខាដែលមានលទ្ធភាពច្រើន ជួយចំពោះសាខាដែលមានលទ្ធភាពតិច និងជាការ សម្រាលបន្ទុករបស់ទីស្នាក់ការកណ្តាលផងដែរ។ ថ្វីត្បិតតែសាខាទាំង២ បានចុះកិច្ចព្រម ព្រៀងជាមួយគ្នាក៏ដោយ ក៏ទីស្នាក់ការកណ្តាលនៅតែចុះធ្វើ អន្តរាគមន៍នៅពេល មានការចាំបាច់ ឬតម្រូវការខ្ពស់ពីសាខា និងនៅតែជាជំហរខាង ផ្នែកបច្ចេកទេស និងជាបង្អែកក្នុងការកសាងសមត្ថភាពរបស់សាខានីមួយៗឱ្យមានភាពធន់ និងបរិយាបន្ន»។

ជាមួយគ្នានោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការថ្លែងអំណរគុណ និងកោតសរសើរចំពោះសាខាទាំងពីរ ក៏ដូចជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែឧបត្ថម្ភគាំទ្រជួយដល់ការពង្រឹងសមត្ថភាពរបស់សាខា ដើម្បីមានធនធាន ហិរញ្ញវត្ថុសម្រាប់បំពេញការងារនៅក្នុងសាខានីមួយៗ និងជូនពរឱ្យ កិច្ចសហប្រតិបត្តិការនេះ ទទួលបានជោគជ័យ និងប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានលើកទឹកចិត្តដល់បណ្តា សាខាផ្សេងៗទៀត ឱ្យគិតគូរពីកិច្ចសហប្រតិបត្តិការរវាងសាខានិងសាខា ដើម្បីបេសកកម្ម ជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងប្រជា ពលរដ្ឋងាយរងគ្រោះបំផុត ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុង វិស័យមនុស្សធម៌។

សូមបញ្ជាក់ថា ក្នុងឱកាសនៃការចុះហត្ថលេខានោះ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានប្រគល់ថវិកាចំនួន ១ម៉ឺនដុល្លារអាម៉េរិក ជូនឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ដើម្បីប្រតិបត្តិការមនុស្សធម៌របស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង។ គោលបំណងនៃការចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នារវាងសាខាទាំងពីរ គឺដើម្បីកិច្ចសហប្រតិបត្តិការលើការងារ ចម្បងចំនួន៣គឺ៖ ១. ជួយគ្នាទៅវិញទៅមកក្នុងពេលមានគ្រោះមហន្តរាយកើតឡើង ពេលមានការរីករាលដាលនៃជំងឺឆ្លងនានា ការងារសុខភាពសហគមន៍ និងគាំទ្រលើផ្នែក បច្ចេកទេស បទពិសោធន៍នៃការបណ្តុះបណ្តាល ឬពេលមានការងារបន្ទាន់ ជាក់ស្តែង។ ២. ផ្លាស់ប្តូរព័ត៌មាន និងចែករំលែកលទ្ធផលការងារទៅវិញទៅមក និង៣. ផ្លាស់ប្តូរទស្សនកិច្ច សិក្សា ដកពិសោធន៍ ក្នុងការងារអភិបាលកិច្ចល្អ ដឹកនាំ និងគ្រប់គ្រងតាមទិសវិមជ្ឈការ និងវិសហមជ្ឈការ៕ ដោយ សាយ​ សុន (ប្រភព៖កាកបាទក្រហមកម្ពុជា​)

Share This
Author Image

About ww.kmmhotnews.com

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួនពីរខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ជិត ៥ពាន់នាក់។ ពិធីនេះនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍​អន្តរ​ជាតិ​កោះពេជ្រ។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា អគារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ដែលសម្ពោធដាក់ឱ្យប្រើ​ប្រាស់នេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហា​វិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្រប​ខ័ណ្ឌ​នៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍​អាស៊ី។ ក្នុងនោះ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់ និង​៧៣បន្ទប់ មានបណ្តោយ ៤៨ម៉ែត្រ និងទទឹង ២១ម៉ែត្រ គិតជាផ្ទៃក្រឡាសរុបជាង ៧ពាន់ម៉ែត្រការ៉េ។ រីឯអគារមហាវិទ្យាល័យវិស្វកម្មសំណង់មានកម្ពស់ ៣ជាន់ និង​២០បន្ទប់ មានបណ្តោយ ២៨ម៉ែត្រ និងទទឹង ១៤ម៉ែត្រ គិតជាផ្ទៃក្រឡាសរុប ១,៧៣៨ម៉ែត្រការ៉េ។

សម្រាប់និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រវិញ រួមមានថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៤,៦១៧នាក់ ក្នុងនោះនារី ១,២៨១នាក់។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដែលបាននិងកំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុង​ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម សម្រាប់រួមចំណែកដល់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។

គិតចាប់តាំងពីឆ្នាំ១៩៨១ មកដល់បច្ចុប្បន្ននេះ និស្សិតបានបញ្ចប់​ការសិក្សាពីវិទ្យា​ស្ថាន​បច្ចេកវិទ្យាកម្ពុជាសរុប ១៤,៩៦៨នាក់ នារី ២,៨៦០នាក់។ អតីតនិស្សិតទាំង​នោះ​បាននិងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការ​មិន​មែនរដ្ឋាភិបាល និងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានឧត្តមភាព សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស។

លោករដ្ឋមន្ត្រី បានឱ្យដឹងថា បច្ចុប្បន្ននេះ វិទ្យាស្ថានមានគណៈគ្រប់គ្រង មន្រ្តីរាជការ សាស្រ្តាចារ្យ និងបុគ្គលិកចំនួន ៤៧៨នាក់ នារី ១៤៨នាក់។ ក្នុងនោះសាស្រ្តាចារ្យ​មាន​សញ្ញាបត្របណ្ឌិតចំនួន ៩៥នាក់។ ឆ្នាំសិក្សា២០២២-២០២៣នេះ វិទ្យាស្ថាន​កំពុងបណ្ដុះបណ្ដាលនិស្សិតសរុប ៧,៨៦០នាក់ នារី ២,៥៦៨នាក់។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទីតាំងភ្នំពេញ មាននិស្សិតសរុប ៧,៧៤៧នាក់ នារី ២,៥២១នាក់ និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាត្បូងឃ្មុំ មាននិស្សិតកម្រិត​វិស្វករ​សរុប ១១៣នាក់ នារី ៤៧នាក់។

លោករដ្ឋមន្ត្រីបានឱ្យដឹងផងដែរថា ដើម្បីចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍ​សេដ្ឋកិច្ច ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៣០ និងឆ្នាំ២០៥០ វិទ្យា​ស្ថានបានបន្តការខិតខំបន្ថែមទៀត ក្នុងការលើកកម្ពស់សមត្ថភាពស្ថាប័ន, សមត្ថភាព​ក្នុងការបណ្តុះបណ្តាល និងស្រាវជ្រាវឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយបន្តពង្រឹង​ការ​អនុវត្ត​ប្រព័ន្ធវាយតម្លៃគុណភាពអប់រំផ្ទៃក្នុងជាប្រចាំ និងបន្តការពង្រឹង និងពង្រីក​កិច្ច​សហប្រតិបត្តិការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅបរទេស និងសហការ​ជាមួយ​បណ្តាញសាកលវិទ្យាល័យអន្តរជាតិនានា។

ជាក់ស្តែងវិទ្យាស្ថានបានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយគ្រឹះស្ថាន​ឧត្តម​សិក្សានៅបរទេសចំនួន ១៩៣ និងជាមួយបណ្តាសាកលវិទ្យាល័យជាតិ និងអន្តរ​ជាតិចំនួន០៩ សម្រាប់ការបណ្តុះបណ្តាល និងការស្រាវជ្រាវ និងកំពុងអនុវត្តកម្មវិធី​អន្តរជាតិថ្នាក់វិស្វករ និងបរិញ្ញាបត្រជាន់ខ្ពស់ជាមួយ ECAM LaSalle នៃប្រទេស​បារាំង, កម្មវិធីឌុបឌីប្លូមថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាមួយវិទ្យាស្ថាន INSA de Rennes នៃប្រទេសបារាំង និងកម្មវិធី Pre-degree ជាមួយសាកលវិទ្យាល័យ Curtin University នៃប្រទេសអូស្ត្រាលី។

ក្នុងឆ្នាំសិក្សា ២០២២-២០២៣ នេះ វិទ្យាស្ថានបានជ្រើសរើសសាស្រ្តាចារ្យ ចំនួន ១១៤នាក់ ដើម្បីសិក្សាលើគម្រោងស្រាវជ្រាវចំនួន ៨៧គម្រោង។ លទ្ធផលនៃការ​សិក្សាត្រូវបានប្រគល់ជូនស្ថាប័នពាក់ព័ន្ធ ដើម្បីដាក់ចូលក្នុងគោលនយោបាយ​អភិ​វឌ្ឍជាតិ ដូចជា៖ ការងារគ្រប់គ្រងបឹងទន្លេសាប, គុណភាពខ្យល់ ទឹក និងបរិស្ថាន, ការអភិវឌ្ឍថាមពល, ទូរគមនាគមន៍, សុវត្ថិភាពអាហារ, ធារាសាស្រ្ត, ការងារសំណង់​ស៊ីវិល, ស្ថាបត្យកម្ម, អាជីវកម្មធនធានរ៉ែ, ព័ត៌មានវិទ្យា, និងគណិតវិទ្យាអនុវត្ត។ល។ ព្រមទាំងបានលើកទឹកចិត្តឱ្យបោះពុម្ពស្នាដៃស្រាវជ្រាវទៅក្នុងទស្សនាវដ្ដីជាតិ-អន្តរជាតិ ដើម្បីលើកកម្ពស់កិត្យានុភាពកម្ពុជា។

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ វិទ្យាស្ថានបានបោះពុម្ពចំនួន ៤៨៤ អត្ថបទស្រាវ​ជ្រាវ នៅក្នុងទស្សនាវដ្ដីវិទ្យាសាស្រ្តជាតិ និងអន្តរជាតិល្បីៗរបស់ពិភពលោក។ ទន្ទឹម​នឹងនេះ វិទ្យាស្ថានបាននិងកំពុងអនុវត្តគម្រោងសហប្រតិបត្តិការ​បច្ចេកទេស​ជាមួយ​ដៃគូអភិវឌ្ឍន៍ ស្ថាប័នអប់រំនិងស្រាវជ្រាវ និងសាកលវិទ្យាល័យអន្តរជាតិនានា ដើម្បីបន្តលើកកម្ពស់សមត្ថភាព ស្ថាប័ន ការបណ្តុះបណ្តាល និងការស្រាវជ្រាវឱ្យកាន់​តែមានប្រសិទ្ធភាពខ្ពស់ មានដូចជា៖

* គម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀង ហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក (២០១៨-២០២៤)

* គម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) ក្រោមក្របខ័ណ្ឌនៃកិច្ចព្រម​ព្រៀង​ហិរញ្ញប្បទាន រវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (២០១៩-២០២៦)

* គម្រោងពង្រឹងការបណ្តុះបណ្តាលវិស្វកម្ម និងស្រាវជ្រាវសម្រាប់អភិវឌ្ឍ​ឧស្សាហកម្ម​តាមរយៈការអប់រំផ្អែកលើការពិសោធន៍ (LBE) របស់ JICA (២០១៩-២០២៤)

* កម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញវិស្វកម្មទឹក និងអនាម័យទីក្រុង​ដែល​ជា​​ជំនួយរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងសហភាពអឺរ៉ុប (២០១៩-២០២៣)

* គម្រោងបណ្តុះបណ្តាលសហគ្រិនជំនាន់ថ្មីក្នុងជំនាញកែច្នៃអាហារ និងកសិកម្ម (FoodSTEM) ដែលជាមូលនិធិរបស់សហភាពអឺរ៉ុប (Erasmus) (២០១៩-២០២៣)

* គម្រោងបង្កើតវេទិកាគ្រប់គ្រងហានិភ័យនៃការបំពុលខ្យល់នៅកម្ពុជា ដែលគាំទ្រ​ថវិកា​ដោយរដ្ឋាភិបាលជប៉ុន (២០២២-២០២៧)

* គម្រោងគាំទ្រស្ថាប័ន របស់កម្មវិធីស្រាវជ្រាវ និងបណ្តុះបណ្តាលឧត្តមសិក្សា នៃប្រទេសបែលហ្សិក (ARES) (២០២២-២០២៧)។

* គម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសម្រាប់ការអប់រំកម្រិតមធ្យមសិក្សា(STEP-UP) ដែលជាហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (២០២៣-២០២៨)៕

Share This
Author Image

About ww.kmmhotnews.com

February 27, 2023

អភិបាលខេត្តក្រចេះ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការសាលាបឋមសិក្សា១កន្លែង ក្នុងស្រុកចិត្របុរី

ចំនួនអ្នកទស្សនា: Views


(ក្រចេះ)៖ អគារសាលាបឋមសិក្សា កែឌឿក ត្រពាំងឬស្សី ១ខ្នង ៣បន្ទប់ រួមនិងរបង ខ្លោងទ្វារ ស្ថិតនៅក្នុងឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ជាអំណោយរបស់ព្រះសង្ឃ និងសប្បុរសជននានាដែលប្រើប្រាស់ ថវិការអស់ចំនួនប្រមាណជាង១៦៣លានរៀល បានសម្រេចជាស្ថាពរ និងបានធ្វើពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធីបតីភាពលោក វ៉ា ថន អភិបាលខេត្តក្រចេះ។

លោក យិន វណ្ណៈ អភិបាលស្រុកចិត្របុរី បានថា សាលាបឋម១ខ្នងនេះ កើតចេញពីការផ្ដួចផ្ដើមឡើងតាមរយៈការដឹកនាំកសាងដោយព្រះគ្រូ មង្គលវិសុទ្ធិមុនី យិន ចាន់ធា ជាព្រះគ្រូចៅអធិការវត្តថ្មគ្រែ និងអតីតព្រះគ្រូសូត្រស្តាំ និងឆ្វេងនៃវត្តថ្មគ្រែ រួមអាចារ្យគណៈកម្មការ និងសប្បុរសជននានាមួយចំនួនទៀត ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រ ដើម្បីជាចំណងដៃគោរពដឹងគុណ ទុកជាកេរតំណែលសម្រាប់ប្រជាពុទ្ធបរិស័ទ និងសិស្សានុសិស្សសិក្សារៀនសូត្រ ចំពោះព្រះគ្រូ កែ ឌឿក ជាអតីតព្រះចៅអធិការវត្តដំបូងគេ នៃវត្តថ្មគ្រែនេះ រួមនិងសមិទ្ធផលនានាបន្ថែមទៀត ដែលចំណាយថវិការអស់ប្រមាណជាង ១៦៣លានរៀល។

លោក វ៉ា ថន អភិបាលខេត្ត បានបញ្ជាក់ថា សមិទ្ធផលដែលស្តែងចេញនាពេលនេះ បញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់មួយពីសំណាក់ព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋទាំងអស់តំបន់នេះ ក្នុងការចូលរួមតបស្នងសងគុណចំពោះ អតីត ព្រះចៅអធិការវត្ត និងជាការសងគុណចំពោះរាជរដ្ឋាភិបាលដែលបានដឹកនាំនាវាកម្ពុជាឲ្យមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍រីកចម្រើនលើកគ្រប់វិស័យ ក្នុងនោះគឺវិស័យសេដ្ឋកិច្ច ប្រជាជនមានភាពធូរធា មានលទ្ធភាព និងឱកាសបានចូលរួមជួយសង្គមជាមួយគ្នា មិនថានៅតំបន់ជនបទដាច់ស្រយ៉ាលនោះទេ។ ដូច្នេះសូមបងប្អូនចូលរួមថែរក្សា ការពារនៅសមិទ្ធផលដែលបានកកើតឡើង និងរក្សាសុខសន្តិភាពឱ្យបានគង់វង្សទោះស្ថិត ក្នុងតម្លៃណាក៏ដោយ។

លោកអភិបាលខេត្ត បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះព្រះតេជគុណ យិន ចាន់ធា ព្រះចៅអធិការវត្តថ្មគ្រែ រួមទាំងអតីតគ្រូសូត្រស្តាំ-ឆ្វេង រួមនិងគណៈកម្មាការអាចារ្យវត្ត និងសប្បុរសជននានា ដែលបានរួមគ្នាផ្ដួចផ្ដើម កសាងបានសាលារៀនបឋមសិក្សានេះឡើងសម្រេចចេញជារូបរាង ។ សាលារៀន គឺជាថ្នាលបណ្ដុះបណ្ដាលសាបព្រួស នូវចំណេះដឹងទូទៅដល់សិស្សានុសិស្សគ្រប់រូប ដែលជាធនធានមិនអាចខ្វះបាន ប្រទេសជាតិមានការរីកចម្រើន អភិវឌ្ឍន៍ទៅមុខបាន ក៏ដោយសារមានធនធានមនុស្ស ប្រកបដោយចំនេះដឹង-ជំនាញ និងការវិនិយោគទំនាក់ទំនង គៀងគរដៃគូរជំនួយលើកិច្ចសហប្រតិបត្តការណ៍៕


Share This
Author Image

About ww.kmmhotnews.com