​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

January 13, 2023

លោក ហ៊ុន ម៉ានី៖ ការងារស្ម័គ្រចិត្ត គឺជាផ្នែកមួយដែលបង្ហាញពីភាពជាអ្នកដឹកនាំ

ចំនួនអ្នកទស្សនា: Views


ការលើកឡើងរបស់លោក ហ៊ុន ម៉ានី ក្នុងឱកាសចូលរួមពិធីអបអរសាទរទិវាសប្បុរសធម៌លើកទី១២ ហើយលោកក៏ចូលរួមអបអរសាទខួប៦៣ ឆ្នាំនៃកំណើតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏ដូចជាធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យលើសកម្មភាពការងារកន្លងមក។

លោកបញ្ជាក់ថា និស្សិតទាំងអស់ ដែលបានចូលរួមចំណែកក្នុងការរៀបចំទិវាសប្បុរសធម៌នេះ ឡើងជារៀងរាល់ឆ្នាំ ដែលសកម្មភាពទាំងអស់នេះ ពិតជាមិនអាចកាត់ផ្ដាច់បានពីការចូលរួម និងការឧបត្ថម្ភគាំទ្ររបស់សប្បុរសជន លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានឡើយ។

ផ្សាភ្ជាប់ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានលើកឡើងអំពីសារៈសំខាន់នៃការងារស្ម័គ្រចិត្ត ដែលជាថ្នាលបណ្ដុះចំណេះដឹងបន្ថែមលើចំណេះដឹង ដែលមាននៅក្នុងសាលា ដោយឯកឧត្តមបានលើកឡើងអំពីការចូលរួម ក្នុងកម្មវិធីនានាដែលជាការផ្ដល់ឱកាសសម្រាប់លោកផ្ទាល់ ក៏ដូចជាយុវជនផ្សេងទៀត ក្នុងការរៀនសូត្រពីថ្នាក់ដឹកនាំដទៃ។

ជាក់ស្ដែងកម្មវិធីព្រឹកនេះ ពិតជាបានបង្ហាញយ៉ាងច្បាស់អំពីការសហការគ្នាបានយ៉ាងល្អ រវាងក្លឹបយុវជនកាកបាទក្រហម និងនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងការរៀបចំកម្មវិធីសប្បុរសធម៌នេះឡើង។

ជាចុងក្រោយ លោកបានលើកទឹកចិត្តដល់យុវជនទាំងអស់ ឲ្យបន្តចូលរួមការងារស្ម័គ្រគ្រប់ក្របខណ្ឌទាំងអស់ មិនថាការងារតូចក្ដី ធំក្ដី ទោះធ្វើក្នុងទម្រង់ណាក៏ដោយ ប៉ុន្តែក្រោមរូបភាព និងបង្កប់ទៅដោយអត្ថន័យអប់រំសម្រាប់មនុស្សគ្រប់គ្នា។

សូមជម្រាបជូនថា កម្មវិធីសប្បុរសធម៌លើកទី១២ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ នៅមជ្ឃមមណ្ឌល CKCC។

កម្មវិធីនេះក៏មានការចូលរួមពីលោក ពិត ចំណាន រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និងជាតំណាងលោក ឃួង ស្រេង សប្បុរសជន និងសិស្សានុសិស្ស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាច្រើនរូប៕

Share This
Author Image

About ww.kmmhotnews.com

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្ញើលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានផ្ញើសារលិខិតជូនពរ សម្តេចក្រឡាហោម​ ស​ ខេង​ ឧ​ប​​នា​​​​​យ​​​​​​ក​​​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសថ្ងៃខួបកំណើតរបស់សម្តេច​ នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ។

សារលិខិតនោះមានខ្លឹមសារថា​៖ «ក្នុងឱកាសប្រកបដោយសិរីមង្គលដ៏ប្រសើរថ្លៃថ្លា នៃពិធីចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ឈានចូល ៧៣ឆ្នាំ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខ្ញុំ និងសហការី នៃកាកបាទក្រហមកម្ពុជា សូមចូលរួមសម្តែងនូវអំណរសាទរ ប្រកបដោយក្តីសោមនស្សរីករាយ និងសូមជូននូវសព្ទសាធុការពរជ័យសិរីវឌ្ឍនមង្គល ជូន សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាភ្លឺថ្លាវាងវៃ មានជន្មាយុយឺនយូរ វិបុលសុខមហារប្រសើរ ដើម្បីរួមចំណែកក្នុងការដឹកនាំសង្គមជាតិ មាតុភូមិឱ្យទទួលបាននូវវឌ្ឍនភាពថ្មីៗគួរជាទីមោទកភាព បន្តបន្ទាប់បន្ថែមទៀត»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សូមសម្តែងនូវការគោរពកោតសរសើរដោយស្មោះចំពោះ សម្ដេចក្រឡាហោម ដែលបានខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈមោះមុត ក្នុងបេសកកម្មដឹកនាំក្រសួងមហាផ្ទៃ ទប់ស្កាត់បាននូវរាល់សកម្មភាពភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទ ទទួលបានជោគជ័យជាបន្តបន្ទាប់ មានការទទួលស្គាល់ពីអន្តរជាតិ ជាក់ស្តែងគ្រឿងឥស្សរិយយស មេដាយមាសអនុស្សាវរីយ៍ មហាកំពែង (Great Wall Comme morative Medal) ពីសាធារណរដ្ឋប្រជាមានិតចិន។

លើសពីនេះទៅទៀត ក្នុងការរក្សាសុវត្ថិភាពសង្គម របៀបរៀបរយសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសសុវត្ថិភាពចរាចរណ៍ និងផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋកាន់តែមានទំនុកចិត្តមកលើរាជរដ្ឋាភិបាល ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ ក្នុងបុព្វហេតុជាតិ មាតុភូមិ និងប្រជាជននៅទូទាំងប្រទេស។

ខាងក្រោមនេះ​ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ផ្ញើជូន​ សម្តេចក្រឡាហោម​ ស​ ខេង​៖






Share This
Author Image

About ww.kmmhotnews.com

January 12, 2023

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា ប្រធានអង្គភាព ស្ថាប័ន ត្រូវចាំថា និងត្រូវគិត​យ៉ាង​ណា​កុំ​​ឱ្យអ្នក​នាំពាក្យ ឬមន្ត្រីព័ត៌មានរបស់ខ្លួននិយាយកុហក់ឱ្យសោះ

ចំនួនអ្នកទស្សនា: Views

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា ប្រធានអង្គភាព ស្ថាប័ន ត្រូវចាំថា និងត្រូវគិត​យ៉ាង​ណា​កុំ​​ឱ្យអ្នក​នាំពាក្យ ឬមន្ត្រីព័ត៌មានរបស់ខ្លួននិយាយកុហក់ឱ្យសោះ ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា ប្រធានអង្គភាព ស្ថាប័ន ត្រូវចាំថា និងត្រូវគិតយ៉ាងណាកុំ​ឱ្យអ្នក​នាំពាក្យ ឬមន្រ្តីព័ត៌មានរបស់ខ្លួននិយាយ​កុហក់​ឱ្យសោះ បើមិនដូច្នោះទេ ដូចជាសម្លាប់​មន្ត្រី​អ្នកនាំពាក្យ ។
 ការលើកឡើងរបស់ឯកឧត្ដម​រដ្ឋ​មន្រ្ដីនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងបើកកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី "យុទ្ធ​សាស្ត្រនយោបាយព័ត៌មាន" នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង​មហាផ្ទៃ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថា ព័ត៌មានដូចជាការប្រគំតន្ត្រីមួយអីចឹង និយាយ​​រួម ទាល់​តែមាន ភេ្លង ស្គរ ហ្គីតា និងឧបករណ៍ផ្សេងៗ ដាក់បញ្ចូលគ្នាទើបក្លាយ​ជាបទភ្លេង​ដែល​ពិរោះ ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា ដើម្បីបង្ហាញថាស្ថាប័នរាជ​រដ្ឋា​ភិបាលដំណើរ​ការទៅបានល្អ គឺទាមទារឱ្យ​មាន​កិច្ចសហការគ្នារវាងមន្រ្តីព័ត៌មាន គឺជា​ការសំខាន់ណាស់ ក្នុងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅ​មក។ ឯកឧត្ដមរដ្ឋមន្រ្ដីបានណែ​នាំ​ថា ត្រូវចាំឱ្យ​ច្បាស់​ថា មន្ត្រីព័ត៌មាន និងអ្នកនាំពាក្យ កុំនិយាយកុហក់ឱ្យ​សោះ ហើយ​ត្រូវ​ពន្យល់ឱ្យបាន​នូវ​ពាក្យ​ហេតុអី ដោយកុំបំភ្លៃសភាពការណ៍ កុំបំភ្លៃព័ត៌មាន ដែល​នាំឱ្យ​បាត់​បង់ជំនឿទុកចិត្ត។

 ឯកឧត្តម ខៀវ កាញារីទ្ធ បានវាយតម្លៃខ្ពស់ចំពោះ ក្រសួង ស្ថាប័ន មន្ទីរជំនាញ ដែល​បានប្រឹងប្រែងបំពេញកិច្ចការងារបានយ៉ាងល្អ ពិសេសពាក់​ព័ន្ធ​កិច្ចការងារព័ត៌មាន ។ ដូច្នេះ ដើម្បីឱ្យកិច្ចការងារព័ត៌មាន និងផ្សព្វផ្សាយ បានកាន់​តែ​ទូលំ​ទូលាយ គឺត្រូវរួម​សហ​ការ សាមគ្គីគ្នា ជួយផ្សាយបន្តពីគ្នាទៅវិញទៅមក ទើបរាល់​ព័ត៌មាន និងដំណឹងទាំង​នោះ​បានជ្រួតជ្រាបដល់សាធាសារណជនទូទៅបានដឹងរហ័សទាន់ពេល។ 

ឯកឧត្តមរដ្ឋមន្រ្ដីក៏ បានលើកពីការងារអ្នកនាំពាក្យ គឺមិនអាចធ្វើតែម្នាក់ឯងបាននោះទេ ព្រោះ​កិច្ច​ការ​ព័ត៌មាន និងអ្នកនាំពាក្យ ធ្វើ១ថ្ងៃ២៤ម៉ោង, ១សប្តាហ៍ ៧ ថ្ងៃ។ ដូចនេះ ត្រូវចងក្រង​ឯកសារ ចងក្រង​បង្កើតជាក្រុមសម្រាប់ធ្វើការរួមគ្នា មានកិច្ចសហការគ្នាល្អ រវាងខេត្ត និង ខេត្ត ក្រសួង និង ក្រសួង ដើម្បីផ្គុំគ្នាផ្សាយរាល់ដំណឹងពិត ត្រឹមត្រូវ និងបកស្រាយ​ឆ្លើយ​តបរាល់បញ្ហាដែល​ពាក់ព័ន្ធស្ថាប័នរបស់ខ្លួន ។ 

 ឯកឧត្តមរដ្ឋមន្រ្ដីបានសំណូមពរ ឱ្យគ្រប់ស្ថាប័ន អង្គភាព បញ្ជាការដ្ឋាន ស្នងការ យោធ​ភូមិភាគ និងស្ថាប័នដទៃទៀត គួរតែបង្កើត​ឱ្យមានមន្រ្តីព័ត៌មាន ឬអ្នកនាំពាក្យរបស់​ខ្លួន ដើម្បីអាចឆ្លើយតប​ជាមួយអ្នក​សារ​ព័ត៌មាន និងចម្ងល់របស់ប្រជាពលរដ្ឋ នៅពេល​មាន​បញ្ហាពាក់ព័ន្ធជាមួយអង្គភាពរបស់យើង ដោយមិនចាំបាច់ ប្រធានស្ថាប័ន អង្គភាពនោះ ឆ្លើយតបដោយផ្ទាល់នោះទេ ។ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នក​នាំពាក្យ​រាជរដ្ឋាភិបាលបានលើកឡើងថា កិច្ចប្រជុំដែលប្រព្រឹត្តទៅរយៈពេលពេញ ១ថ្ងៃ​នេះ មានគោលបំណងស្នូល ក្នុងកិច្ចពង្រឹងយន្តការ និងគោលការណ៍​នយោបាយព័ត៌​មាន​ថ្នាក់ក្រោមជាតិ ដើម្បីធ្វើយុទ្ធនាការ រួមគ្នាប្រមូលផ្ដុំផ្សព្វផ្សាយ បំផុសឱ្យប្រជាពលរដ្ឋ យល់​ដឹងកាន់តែច្បាស់ នូវសមិទ្ធផល ដែលជាការប្រឹងប្រែងរបស់រដ្ឋបាលរាជធានី-ខេត្ត។ 

កិច្ច​ប្រជុំនេះ ក៏នឹងជំរុញការផ្តល់សេវាសាធារណៈឱ្យទៅគៀកផ្ទាល់ជូនប្រជា​ពលរដ្ឋនៅ​មូល​ដ្ឋាន ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពផងដែរ។ សូមជម្រាបជូនថា កិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្តីពី "យុទ្ធសាស្ត្រនយោបាយ​ព័ត៌មាន" ដើម្បីបំផុសផ្សព្វផ្សាយនូវទស្សនទាន និងសមិទ្ធផល ក្នុងអាណត្តិទី៦ របស់រាជ​រដ្ឋាភិបាល ដែលបានអនុវត្តនៅថ្នាក់ក្រោមជាតិ រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជ​រដ្ឋាភិបាល។ 

ចំពោះសមាសភាពដែលបានចូលរួម រួមមាន អ្នកនាំពាក្យ មកពីគ្រប់ ក្រសួង-ស្ថាប័ន អភិបាលរង ទទួលបន្ទុកកិច្ចការនាំពាក្យ និងប្រធានមន្ទីរព័ត៌មាន រាជ​ធានី-ខេត្ត។ កិច្ចប្រជុំធ្វើឡើងក្នុងគោលបំណង ផ្តោតលើកិច្ចធ្វើយុទ្ធនាការពន្យល់ផ្សព្វ​ផ្សាយ​ដល់សាធារណជនអំពីសមិទ្ធផលការងាររបស់មន្ទីរជំនាញនានាជុំវិញ រាជធានី-ខេត្ត រួមគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី “ភាពជោគជ័យរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាល​រាជធានី-ខេត្ត ដើម្បីរៀបចំវេទិកាសាធារណៈ ក៏ដូចជាវេទិកាឆ្លើយឆ្លងតាមរលកធាតុ អាកាស​​ទៅដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ នៅក្នុងដែនដីនៃរដ្ឋបាលរាជធានី-ខេត្ត របស់ខ្លួន ៕ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ាសម្រួលដោយ៖ដារ៉ា
Share This
Author Image

About ww.kmmhotnews.com

សម្តេចក្រឡាហោមណែនាំអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំយុទ្ធសាស្ត្រព័ត៌មានឱ្យបានច្បាស់លាស់ ដើម្បីភាពជោគជ័យក្នុងការផ្តល់ព័ត៌មានឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ :ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំយុទ្ធសាស្ត្រព័ត៌មានឱ្យបានច្បាស់ លាស់ ដើម្បីភាពជោគជ័យក្នុងការផ្តល់ព័ត៌មានឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក្នុងកិច្ចទទួលខុសត្រូវលើការដឹង និងការយល់របស់ប្រជាពលរដ្ឋដែលអាចចូលរួមយ៉ាងជិត ស្និទ ទទួលសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងបរិយាបន្ន។

ការណែនាំរបស់សម្តេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងពិធីបិទកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយស្ដីពី «យុទ្ធសាស្រ្តនយោបាយព័ត៌មាន» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

សម្ដេចក្រឡាហោមបានថ្លែងថា វិស័យព័ត៌មាន ត្រូវបានចាត់ទុកជាវិស័យមួយយ៉ាងសំខាន់សម្រាប់ជួយលើកកម្ពស់ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពនៃការផ្តល់សេវាសាធារណៈ ប្រកបដោយបរិយាបន្ន ក្នុងការធ្វើកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ មិនតែប៉ុណ្ណោះ ព័ត៌មានក៏គឺជាមធ្យោបាយសម្រាប់ធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយដែលរដ្ឋបានដាក់ចេញឬសេវាសាធារណៈនានាដែលរដ្ឋត្រូវផ្ដល់ជូនប្រជាពលរដ្ឋ។ មានន័យថា «ព័ត៌មាន» ជាមធ្យោបាយផ្សព្វផ្សាយអំពីសមិទ្ធផល និងស្នាដៃនានា ដែលរាជរដ្ឋាភិបាលបានកសាងជូនជាតិ មាតុភូមិ ហើយទន្ទឹមនេះ រាជរដ្ឋាភិបាលក៏ត្រូវការព័ត៌មានត្រឡប់ពីប្រជាពលរដ្ឋវិញផងដែរ ដើម្បីដឹងពីតម្រូវការ និងបញ្ហាប្រឈមការលំបាក ក៏ដូចជាសំណូមពរផ្សេងៗ ដើម្បីទុកជាមូលដ្ឋាន ក្នុងការរៀបចំគោលនយោបាយ ដោះស្រាយ និងឆ្លើយតបជូនប្រជាពលរដ្ឋវិញ។

សម្ដេចក៏បានបង្ហាញការសង្កេតឃើញថា កន្លងមកនេះ មានតំណាងក្រសួងស្ថាប័នទាំងថ្នាក់ជាតិ ក៏ដូចជា ថ្នាក់ក្រោមជាតិបានខិតខំផ្សព្វផ្សាយព័ត៌មានទាំងក្នុងក្របខណ្ឌរបស់អង្គភាពខ្លួន និង តាមវេទិកាសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដើម្បីបញ្ជ្រាបសមិទ្ធផល និងស្នាដៃរបស់អង្គភាព និងស្ថាប័នរបស់ខ្លួនជូនចំពោះប្រជាពលរដ្ឋ។

នាឱកាសនោះ សម្ដេចក្រឡាហោម ក៏បានផ្ដល់នូវអនុសាសន៍ឱ្យអភិបាលរង នៃគណៈអភិបាលរាជធានី-ខេត្ត ទទួលបន្ទុកកិច្ចការនាំពាក្យ ត្រូវតែសកម្មថែមទៀត ប្រកបដោយស្មារតីសាមគ្គីភាព និងបង្កើនទំនាក់ទំនងល្អ និងជិតស្និទជាមួយនឹងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី-ខេត្ត ក៏ដូចជាការរៀបចំយុទ្ធសាស្ត្រព័ត៌មានឱ្យបានច្បាស់លាស់ ដើម្បីភាពជោគជ័យក្នុងការផ្តល់ព័ត៌មានឱ្យបានទូលំទូលាយ និងគ្រប់ជ្រុងជ្រោយ ក្នុងកិច្ចទទួលខុសត្រូវលើការដឹង និងការយល់របស់ប្រជាពលរដ្ឋ ដែលអាចចូលរួមយ៉ាងជិតស្និទ ទទួលសេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងបរិយាបន្ន។

ជាមួយគ្នានេះ សម្ដេចក្រឡាហោមក៏ស្នើអ្នកនាំពាក្យគ្រប់ក្រសួង-ស្ថាប័ន រួមនិងមន្ទីរអង្គភាពជំនាញជុំវិញរាជធានី-ខេត្ត ចូលរួមសហការដោយឆន្ទៈខ្ពស់ ដើម្បីពង្រឹងគុណភាព និងឯកភាពព័ត៌មានក្នុងជួររដ្ឋបាលរាជធានី-ខេត្ត ក្នុងន័យរៀបចំយន្តការច្រកព័ត៌មានទុកតែមួយ ហើយបញ្ចេញតាមច្រកតែមួយ តាមរយៈការបំផុសការផ្សព្វផ្សាយ (វេទិកាសាធារណៈ និងការឆ្លើយឆ្លងតាមរលកអាកាសវិទ្យុ និងបណ្តាញសង្គមនានា) នូវរាល់សមិទ្ធផលជាក់ស្តែងដែលកើតចេញពីការប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតប ទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕ អត្ថបទ៖ លោកស្រី ធីណា ឌីណេ, សម្រួលការផ្សាយដោយ៖dara


Share This
Author Image

About ww.kmmhotnews.com

January 11, 2023

អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ រីករាយជាមួយនឹងវឌ្ឍនភាពរបស់ព្រះរាជាណាចក្រកម្ពុជា

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ :ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម Park Byeong Seug អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ បានសម្ដែងនូវការរីករាយ ជាមួយនឹងវឌ្ឍនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ហើយអ្វីដែលឯកឧត្ដមកាន់តែមានភាពរីករាយ និងមោទនភាពបំផុតទៀតនោះ គឺកម្ពុជាបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងភាពជាប្រធានអាស៊ាន ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ លើកស្ទួយកិត្តិស័ព្ទកម្ពុជាលើឆាកអន្តរជាតិ។ នេះបើតាមការឱ្យដឹងរបស់ ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម Park Byeong Seug អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ ឯកឧត្តម Parkបានជម្រាបជូនសម្ដេចតេជោថា ឯកឧត្ដមបានសង្កេតឃើញព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងរយៈពេល១០ឆ្នាំកន្លងមកនេះ។ ឯកឧត្ដមពិតជាមានការរីករាយណាស់ជាមួយនឹងវឌ្ឍនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ហើយអ្វីដែលឯកឧត្ដមកាន់តែមានភាពរីករាយ និងមោទនភាពបំផុតទៀតនោះ គឺកម្ពុជាបានរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងភាពជាប្រធានអាស៊ានទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ លើកស្ទួយកិត្តិស័ព្ទកម្ពុជាលើឆាកអន្តរជាតិ។ ក្នុងន័យនេះឯកឧត្តម Park សូមគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ។

ឯកឧត្ដមក៏បានជម្រាបជូនសម្ដេចតេជោផងដែរថា កាលពីឆ្នាំកន្លទៅសម្ដេចតេជោបានដាក់ការងារឱ្យឯកឧត្ដមធ្វើចំនួនបី ទី១. ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ ទី២.គាំទ្រការផ្ដល់ហិរញ្ញប្បទានសម្រាប់ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងទី៣.បង្កើនកូតាសម្រាប់ឱ្យពលករកម្ពុជាបានទៅធ្វើការនៅប្រទេសកូរ៉េ។

នៅពេលនេះ ការងារទាំងបីនេះគឺបានធ្វើរួចរាល់ប្រកបដោយជោគជ័យហើយ នោះគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-កូរ៉េ បានចូលជាធរមាន ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក៏បានចុះហត្ថលេខាធ្វើការសាងសង់ និងកូតាសម្រាប់អនុញ្ញាតឱ្យពលករកម្ពុជាទៅធ្វើការនៅកូរ៉េ បានកើនឡើងចំនួន៤០ភាគរយ។

ឯកឧត្តម Park Byeong Seug បានមានប្រសាសន៍ទៀតថា អ្វីដែលឯកឧត្ដម និងប្រតិភូ នឹងធ្វើបន្ត គឺ ១. ធ្វើយ៉ាងណាជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េឱ្យកាន់តែរីកធំធាត់ និងរឹងមាំថែមទៀត។ ទី២. ស្វែងរកការគាំទ្រជួយដល់កម្ពុជាលើវិស័យដោះមីន និងទី៣. លើកទឹកចិត្តឱ្យអ្នកវិនិយោគកូរ៉េមកវិនិយោគនៅកម្ពុជាដោយផ្ទាល់ ឬក៏តាមរយៈ ១បូក ព្រោះថាកម្ពុជាមានកត្តាអនុគ្រោះល្អ ដែលកត្តាទាំងនោះមាន កម្លាំងយុវជនមានថាមពលនិងគុណភាពខ្ពស់ កម្ពុជាប្រើប្រាស់លុយដុល្លារ និងកម្ពុជា-កូរ៉េ មានកិច្ចព្រមព្រៀងគាំពារវិនិយោគ និងពាណិជ្ជកម្មសេរី ជាមួយនិងកត្តាសក្ដានុពលជាច្រើនទៀតដែលមាននៅកម្ពុជា។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនឯកឧត្តម Park ចំពោះការវាយតម្លៃលើវឌ្ឍនភាពកម្ពុជា ជាមួយការអបអរសាទរលើកជោគជ័យនៃការរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណឯកឧត្តម Parkផងដែរ ដែលបានធ្វើការទាំងបីដែលសម្ដេចតេជោបានស្នើសុំឱ្យជួយកន្លងមក បានយ៉ាងជោគជ័យ ជាមួយនឹងការយកចិត្តទុកដាក់ជួយដល់កម្ពុជាថែមទៀត តាមរយៈការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំឡើង ស្វែងរកជំនួយជួយដល់កម្ពុជាលើវិស័យដោះមីន និងជំរុញអ្នកវិនិយោគកូរ៉េឱ្យមកកាន់កម្ពុជា កាន់តែច្រើនថែមទៀត តាមរយៈការមកវិនិយោគផ្ទាល់ និងតាមរយៈ១បូក៕ដោយ៖ ជឹម ណារីសម្រួលដោយ:dara

Share This
Author Image

About ww.kmmhotnews.com

អាជ្ញាធររាជធានីភ្នំពេញ កោះហៅម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ មកប្រជុំផ្សព្វផ្សាយ ដើម្បីឱ្យ ផ្ដល់សេវាកាន់តែល្អ ចៀសវាងកើតឡើងបទល្មើសផ្សេងៗ

ចំនួនអ្នកទស្សនា: Views

អាជ្ញាធររាជធានីភ្នំពេញ កោះហៅម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ មកប្រជុំផ្សព្វផ្សាយ ដើម្បីឱ្យ ផ្ដល់សេវាកាន់តែល្អ ចៀសវាងកើតឡើងបទល្មើសផ្សេងៗ

ភ្នំពេញ :ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការកោះហៅម្ចាស់ផ្ទះសំណាក់ សណ្ឋាគារនិងម្ចាស់ទីតាំងដែលផ្ដល់សេវាកម្មស្នាក់នៅ នៅក្នុងរាជធានីភ្នំពេញ ទាំងអស់មកចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយមួយនៅសាលារាជធានីភ្នំពេញ ដើម្បីឱ្យការគ្រប់គ្រងការស្នាក់នៅដំណើការទៅដោយរលូន ចៀសវាងកើតឡើងបទល្មើសផ្សេងៗ ទាំងការជួញដូរមនុស្សក៏ដូចជាការជួញដូរគ្រឿងញៀនជាដើម។

កិច្ចប្រជុំផ្សព្វផ្សាយនេះបានធ្វើឡើង នារសៀលថ្ងៃទី១១ ខែខែមករាឆ្នាំ ២០២៣នេះ ក្រោមវត្តមាន ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តម ហួត ហៃ បានមានប្រសាសន៍ថា អាជ្ញាធររាជធានីភ្នំពេញ អញ្ជើញបងប្អូនម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់អូតែល ម្ចាស់ផ្ទះសំណាក់មកប្រជុំសព្វផ្សាយនាពេលនេះ ក្នុងគោលបំណង ឱ្យបងប្អូនជាម្ចាស់អាជីវកម្មទាំងអស់គ្រប់គ្រងការស្នាក់នៅឱ្យបានល្អប្រសើរ ទាំងការផ្ដល់សេវា ហូបចុក បរិស្ថានល្អ ពិសេសគឺការទប់ស្កាត់នូវបទល្មើសនានា ដូចជាបទល្មើសគ្រឿងញៀន ការជួញដូរមនុស្សជាដើម។

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំនេះក៏បានធ្វើបទបង្ហាញអំពីការផ្ដល់សេវា តាមរយៈច្រកចេញ ចូលតែមួយ ជុំវិញការផ្ដល់អាជ្ញាប័ណ្ណទៅឱ្យបងប្អូនដែលរកស៊ីអាជីអាជីវកម្មដ្ឋាន ខាងផ្នែកទេសចរណ៍នេះដែរ ផ្សព្វផ្សាយឱ្យបងប្អូនចេះ បង្ការទប់ស្កាត់នៅបទល្មើសផ្សេងៗ ដែលកើតមាននៅក្នុងទីតាំងអាជីវកម្មដ្ឋានរបស់បងប្អូន ពោលគឺការស្នាក់នៅ ដាច់ខាតម្ចាស់អាជីវកម្មដ្ឋានត្រូវតែកូបពីរប៉ាស្ព័រឬអត្តសញ្ញាណប័ណ្ណភ្ញៀវដែលចូលស្នាក់នៅទីតាំងអាជីវកម្មដ្ឋានរបស់បងប្អូន ចៀសវាង មានបទល្មើសកើតឡើង គឺយើងអាចកំណត់មុខសញ្ញាដែលឈានទៅដល់ការស្រាវជ្រាវចាប់ខ្លួនជនបង្កមកដាក់ទោសទាន់ទៅតាមច្បាប់បាន។

ឯកឧត្តម បញ្ជាក់បន្ថែមថា ក្រោយបើកឱ្យមានដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញ ក្រោយពីការរីករាលដាលនៃជំងឺកូវីដ-១៩ វិស័យទេសចរណ៍បានកម្រើកឡើងវិញ ដូច្នេះទាមទារឱ្យម្ចាស់អាជីកម្មដ្ឋានទាំងអស់ត្រូវតែត្រៀមខ្លួនត្រៀមលក្ខណៈដើម្បីទទួលភ្ញៀវទេសចរ ដែលមកដើរលេងកម្សាន្តនៅរាជធានីភ្នំពេញ ៕

ដោយ៖ សួស សំរិត សម្រួលផ្សាយដោយ៖ ដារ៉ា

Share This
Author Image

About ww.kmmhotnews.com

January 10, 2023

ឃុំស្តុក និងឃុំស្រង់ ខេត្តកំពង់ស្ពឺ ប្រកាសជាឃុំអស់មីន

ចំនួនអ្នកទស្សនា: Views

កំពង់ស្ពឺ:  ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ឃុំស្តុក ដែលមានភូមិអង្គដូនតី, ត្រពាំងថ្ម និងភូមិរលាំងទឹក និងឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ត្រូវបានប្រកាសបិទការដ្ឋានបោសសម្អាតមីន និងប្រកាសជាឃុំអស់មីន ដែលធ្វើឡើងនៅថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នៅភូមិសាស្ត្រឃុំស្តុក ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជាប្រធានប្រតិបត្តិករបោសសម្អាតមីន បានថ្លែងថា បន្ទាប់ពីសង្គ្រាមត្រូវបានបញ្ចប់ គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើន ត្រូវបាននៅសេសសល់កប់ក្នុងដី ដែលតែងតែបង្កជាហានិភ័យ ដល់អាយុជីវិតមនុស្ស សត្វ និងទ្រព្យសម្បត្តិប្រជាជន។ ហេតុនេះហើយ ទើបអាជ្ញាធរមីនកម្ពុជា ផ្តល់សេចក្តីទុកចិត្ត និងសម្រេចប្រគល់ការដ្ឋានបោសសម្អាតមីន នៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដើម្បីធ្វើប្រតិបត្តិការបោសសម្អាតមីន លើផ្ទៃដីធ្លាប់មានគ្រោះថ្នាក់ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគម្រោងសម្តេ ចតេជោ សម្រាប់សកម្មភាពមីនក្រោមប្រធានបទ “ ផ្តល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម ” និងដើម្បីឆ្ពោះទៅរកកម្ពុជាគ្មានមីនឆ្នាំ២០២៥។

ឯកឧត្តម សែម រតនា បានឱ្យដឹងថា មជ្ឈមណ្ឌលជាតិ បានធ្វើការបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅការដ្ឋានផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ មានទំហំផ្ទៃសរុប ២ ៥៦២ ២៨៧ម៉ែត្រក្រឡា រួចរាល់ជាស្ថាពរ ដែលជាសមិទ្ធផលទី១, សមិទ្ធផលទី២ មជ្ឈមណ្ឌលជាតិបានធ្វើការបោសសម្អាតមីន និងប្រកាសភូមិវាល ជាភូមិអស់មីន, ហើយសមិទ្ធផលទី៣នេះ គឺមានចម្ការមីនចំនួន៥ ក្នុងភូមិសាស្ត្រឃុំស្រង់ និងឃុំស្តុក ត្រូវបានប្រកាសថា អស់មីននៅថ្ងៃនេះ ដែលការដ្ឋានចម្ការមីននេះ គឺធ្វើការបោសសម្អាតមីនរយៈពេល៣ខែ ចាប់ពីថ្ងៃទី២៣ ខែសីហា ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ លើផ្ទៃដីសរុបចំនួន ២៩៩ ២៩៤ម៉ែត្រក្រឡា ដោយបានរកឃើញមីនប្រឆាំងមនុស្សជាតិ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៤៩គ្រាប់ និងអំបែងចំនួន ៩៧៤ដុំ ដែលនេះសម្រាប់តែការងារសម្រាប់ខេត្តកំពង់ស្ពឺ។

ឯកឧត្តម បញ្ជាក់ថា មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងក្របខ័ណ្ឌអន្តរជាតិ បានចែករំលែកជំនាញ និងបទពិសោធន៍ តាមរយៈការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចូលរួមបេសក កម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្នុងភារកិច្ចបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពី សង្គ្រាម ជាលក្ខណៈមនុស្សធម៌ នៅប្រទេសចំនួន៥ នៅទ្វីបអាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប រួមមាន៖ ប្រទេសស៊ូដង់, ម៉ាលី, សាយប្រឹស, លីបង់, និងប្រទេសអាហ្វ្រិកកណ្តាល ៕ដោយសំ សាម៉ន សម្រួលផ្សាយដោយ៖ dara

Share This
Author Image

About ww.kmmhotnews.com

រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រនិងបន្ដពង្រីកការផ្សព្វផ្សាយអំពីសេវាសាធារណៈរបស់រាជរដ្ឋាភិបាល ឱ្យបានកាន់តែទូលំទូលាយ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ:ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងព័ត៌មាន គាំទ្រនិងបន្ដពង្រីកការផ្សព្វផ្សាយអំពីសេវាសាធារណៈរបស់រាជរដ្ឋាភិបាល ឱ្យបានកាន់តែទូលំទូលាយ ដើម្បីបានទៅដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ការគាំទ្រនិងបន្ដពង្រីកការផ្សព្វផ្សាយរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន តបតាមការស្នើសុំរបស់ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានស្នើការគាំទ្រចំពោះផែនការ ការងាររបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ពង្រឹងពង្រីកកិច្ចសហការរបស់ស្ថាប័ន ក្រសួង មន្ទីរនានា ពិសេសមន្ទីរព័ត៌មាន រាជធានី ខេត្ត ដើម្បីធ្វើការផ្សព្វ ផ្សាយព័ត៌មាន ឱ្យបានកាន់តែទូលំទូលាយ បានទៅដល់ ប្រជា ពលរដ្ឋនៅតាមមូលដ្ឋាន អំពីសេវាសាធារណៈរបស់រាជរដ្ឋាភិបាល ផ្តល់ជូនដល់ប្រជាពលរដ្ឋ និងគោលនយោបាយនានា ដើម្បីលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនកាន់តែល្អប្រសើរ និងផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយថែមទៀតផង ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានសំដែងការគាំ ទ្រចំពោះគម្រោងផែនការសកម្ម ភាពការងាររបស់អង្គភាពអ្នកនាំ ពាក្យរាជរដ្ឋាភិបាល បន្តទៅទៀត ហើយក៏បានកោតសរសើរចំពោះលទ្ធផលការងារដែលសម្រេចក្នុងរយៈកន្លងមកនេះផងដែរ។

នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ នាឱកាសនេះដែរ ឯកឧត្តម ផៃ ស៊ីផាន បានគោរពអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តី ជាអធិបតីបើក កិច្ចប្រជុំស្តីពីយុទ្ធសាស្រ្តនយោ បាយព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជ រដ្ឋាភិបាល នឹងប្រព្រឹត្តនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ ។

ឯកឧត្តម បានបន្តថា សម្រាប់កិច្ចប្រជុំពិភាក្សានាពេលខាងមុខ ក្នុងគោលបំណង ផ្តោតលើកិច្ចធ្វើយុទ្ធនាការ ពន្យល់ផ្សព្វផ្សាយ ដល់សាធារណជនអំពី សមិទ្ធផលការងាររបស់មន្ទីរជំនាញនានាជុំវិញ រាជធានី-ខេត្ត រួមគ្នាធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី “ភាពជោគជ័យរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីរៀបចំវេទិកាសាធារណៈ ក៏ដូចជាវេទិកាឆ្លើយឆ្លងតាមរលកធាតុ អាកាស ទៅដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ នៅក្នុងដែនដីនៃរដ្ឋបាលរាជធានី-ខេត្ត របស់ខ្លួន ៕ ប្រភព៖ វិទ្យុជាតិកម្ពុជា សម្រួលផ្សាយដោយ៖ dara

Share This
Author Image

About ww.kmmhotnews.com

January 9, 2023

ឯកឧត្តម ជា ចាន់តូ អញ្ជើញចូលរួមក្នុងពិធីចុះបឋមសិលាអគារសិក្សាថ្មី របស់សាលាបឋមសិក្សា ឯក អេម សង់ឃ្លាំង ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ

ចំនួនអ្នកទស្សនា: Views

(កំពង់ធំ)៖ សាលាបឋមសិក្សាឯក អេម សង់ឃ្លាំង ទទួលបានអគារសិក្សាថ្មីមួយខ្នង៣បន្ទប់ ជាអំណោយរបស់លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកំពង់ធំ និងលោកស្រី ខៀវ ស៊ីណា បន្ទាប់ពីលោកបានមើលឃើញពីការខ្វះខាតថ្នាក់ សម្រាប់ការសិក្សារបស់សិស្សនុសិស្សនៅទីនោះ។

អគារថ្មីមួយខ្នង៣បន្ទប់ដែលបានផ្ដល់ជូន ដល់សាលាបឋមសិក្សាឯក អេម សង់ឃ្លាំងនេះ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលា បើកការសាងសង់ជាផ្លូវការនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រោមការចូលរួមរបស់លោក ជា ចាន់តូ។

លោកអភិបាលស្រុកសន្ទុក ក្នុងនាមមាតា បិតា អាណាព្យាបាលលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សសាលាបឋមសិក្សាឯក អេម សង់ឃ្លាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តនឹងកាយវិការសប្បុរសរបស់លោក ជា ចាន់តូ និង លោកស្រី ខៀវ ស៊ីណា ដែលបានជួយកសាងអគារថ្មីបន្ថែម ដល់សាលាបឋមសិក្សាឯក អេម សង់ឃ្លាំង ដើម្បីបំពេញដល់សេចក្ដីត្រូវការថ្នាក់រៀនរបស់សិស្សានុសិស្ស សម្រាប់ឆ្នាំសិក្សាថ្មី និងឆ្នាំបន្តបន្ទាប់ទៀត។

លោក ឯក ប្រុស អ្នកទទួលការងារសាងសង់បានឲ្យដឹងថា អគារថ្មីដែលត្រូវសាងសង់នៅពេលនេះ សង់ពីថ្មីប្រក់ក្បឿងមានមួយខ្នង៣បន្ទប់ តាមការគ្រោងទុកអគារនេះ នឹងរួចរាល់នៅអំឡុង ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ។

សូមបញ្ជាក់ថា ការសង់អគារសិក្សានេះ ក៏មានការអនុញ្ញាតិឲ្យមានការកសាងចេតីយអតីតព្រះគ្រូចៅអធិការ ស្ថិតនៅបរិវេណវត្តសង់ឃ្លាំងផងដែរ។

លោក ជា ចាន់តូ បានក្រើនរំលឹកដល់អ្នកទទួលម៉ៅការសាងសង់ឲ្យបង្កើនស្មារតី ដោយការទទួលខុសខ្ពស់ ចំពោះការងារមួយនេះធ្វើយ៉ាងណាឲ្យការសាងសង់ សម្រេចបានលឿនតាមផែនការ និងត្រូវគោរពឲ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសដោយធានាឲ្យបានទាំងគុណភាព និងសោភណ្ឌភាព។

សូមជម្រាបថា សាលាបឋមសិក្សា ឯក អេម សង់ឃ្លាំង បច្ចុប្បន្នមានតែអគារមួយខ្នង៥បន្ទប់ប៉ុណ្ណោះ ដែលកសាងឡើងដោយមហាឧបាសិកា ឯក អេម នៅក្នុងឆ្នាំ២០១០ ដែលមានសិស្សកំពុងសិក្សារហូតដល់៣១៧នាក់ ក្នុងនោះមានសិស្សស្រីចំនួន១៥២នាក់ បើប្រៀបធៀបទៅនឹងពេលមុនសិស្សមានការកើនឡើងជាបន្តបន្ទាប់៕

Share This
Author Image

About ww.kmmhotnews.com