​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

April 14, 2023

រដ្ឋបាលខេត្តកំពង់ធំ រៀបចំព្រះរាជពិធីផ្ទេរតំណែង និងទទួលទេវតាឆ្នាំថ្មីព្រះនាមកិមិរាទេវី ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧

ចំនួនអ្នកទស្សនា: Views

 កំពង់ធំ: ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាត បានអញ្ជើញចូលរួមក្នុងពិធីទទួលទេវតាឆ្នាំថ្មី ឆ្នាំថោះបញ្ចស័ក ព.ស២៥៦៧ ព្រះនាម «ព្រះនាមកិមិរាទេវី» ជាបុត្រីទី៦នៃកបិលមហាព្រហ្ម ដែលពិធីនេះ បានប្រារព្ធធ្វើឡើងនៅសួនស្ទឹងសែន ខេត្តកំពង់ធំ។ ពិធីនេះ បានប្រារព្ធធ្វើឡើង នាសៀលថ្ងៃសុក្រ៩រោច ខែចត្រ ឆ្នាំថោះ បញ្ចស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។

បើតាមសៀវភៅមហាសង្ក្រាន្ត បានឱ្យដឹងថា រាជបុត្រីទី៦ កបិលមហាព្រហ្ម ព្រះនាមកិមិរាទេវី ជាមគ្គនាយិកាកាន់តំណែងឆ្នាំនេះ ដែលទ្រង់បានយាងចុះមកនៅវេលាម៉ោង ៤រសៀល ជាថ្ងៃចូលឆ្នាំថោះ បញ្ចស័ក (ជាវារៈមហាសង្ក្រាន្ត)។ ចំពោះការកំណត់ខែ ថ្ងៃ និងម៉ោងពេល ដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេវតាឆ្នាំថ្មី ត្រូវចុះមកទទួលតំណែងពីទេព្តាឆ្នាំចាស់នោះ គឺគេអាចដឹងបាន ដោយប្រើក្បួនហោរាសាស្ត្របុរាណ គឺក្បួនមហាសង្ក្រាន្ត។

សម្រាប់ទេវតាដែលបានមកកាន់តំណែងគ្រប់គ្រងក្នុងឆ្នាំថោះនេះ គឺគង់នៅលើចាតុម្មហារាជិកា អម្ពរពណ៌សេត(ស) លម្អនៅព្រះកាណ៌ ដោយសៀតផ្កាចង្កុលណី អភរណៈបុស្សរាគ័ម ភក្សាហារទ្រង់ចេកណាំវ៉ា (សោយចេកណាំវ៉ា)។ ចំណែកព្រះហស្តស្តាំ ទ្រង់ព្រះខ័ន្ឌ ឯព្រហស្តឆ្វេងទ្រង់ពិណ គង់អង្គុតពាក់ឆៀង បើកព្រះនេត្រ នៅលើខ្នងមហឹង្សា (ក្របី) ជាយានពាហនៈ។

ក្នុងឱកាសនោះឯកឧត្ដម ងួន រតនៈ និងលោកជំទាវ ព្រមទាំងមន្រ្ដីរាជការ បានលំឱនកាយវាចាចិត្តបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ជាពិសេស ទេវតាឆ្នាំថ្មី ព្រះនាម «កិមិរាទេវី» សូមប្រទាននូវពរជ័យបវរមហាប្រសើរជូន ឯកឧត្តម និងលោកជំទាវ លោក លោកស្រី មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ:ក្នុងខេត្តកំពង់ធំទាំងមូល សូមមានសុខភាពល្អបរិបូរណ៍ ពលានុភាពមាំមួន និងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំសព្ទសាធុការពរ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

បន្ទាប់ពីបញ្ចប់ព្រះរាជពិធីផ្ទេរតំណែង និងទទួលទេវតាឆ្នាំថ្មី ថ្នាក់ដឹកនាំខេត្តកំពង់ធំ បានចូលរួម ទស្សនាការ ការសម្ដែងរបាំ សិល្បៈ តន្ត្រីយុវជន ការរាំម៉ាឌីស៊ុនអបអរសាទរឆ្នាំថ្មី របស់កងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងកំពង់ធំនិងចូលរួមទស្សនា លេងកម្សាន្តល្បែងប្រជាប្រិយប្រពៃណីខ្មែរ តាមផែននីមួយៗ ជាមួយនឹងលោកគ្រូ អ្នកគ្រូ យុវជន យុវនារី រួមមាន ល្បែង វាយក្អម ទូលក្អម លោតបាវ ចោលឈូង រត់ជាគូរដាក់ប៉ោងៗជាប់នឹងក្បាល បិទមុខបញ្ចុកចេក រត់ប្រណាំងពាំពងមាន់ដាក់ស្លាបព្រា បោះអង្គុញ លាក់កន្សែង ទាញព្រ័ត្រ ចាប់កូនខ្លែង ប៉ោងៗរួមមិត្ត ប្រដាល់បិទមុខ ឡើងសសរខ្លាញ់យករង្វាន់ បិទមុខចាប់ទាក្នុងទ្រុង ទាញព្រ័ត្រមហារំអិល ទាត់បាល់មហារំអិល និងទស្សនីយភាពការរាំជាក្រុម៕ដោយ៖ ស៊ុម វណ្ណា សម្រួលផ្សាយដោយ៖ ដារ៉ា


Share This
Author Image

About ww.kmmhotnews.com

សម្រស់កោះព្រហ្មចារីយ៍ កំពុងមានភាពទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តជាហូរហែ

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ ៖ថ្ងៃទី១៥ ខែមេសាឆ្នាំ២០២៣ សហគមន៍កោះព្រហ្មចារីយ៍ កំពុងមានភាពទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិទៅលេងកម្សាន្តជាហូរហែមិនចេះដាច់ ដោយសារទីនោះធម្មជាតិអំណោយផលល្អណាស់ ទេសភាពស្រស់ត្រកាល មានដើមឈើធំៗផ្តល់ម្លប់ត្រជាក់ ដែលអំណោយ ផលខ្លាំងលើសក្តានុពលទេសចរណ៍។ 

លោក ចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានមាន ប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជា ឱ្យដឹងថា សហគមន៍កោះព្រហ្មចារីយ៍ជាកោះដែលស្ថិតនៅទន្លេមេគង្គ ខាងលិចរមណីយដ្ឋានទឹកជួរកាំពី ទីនោះធម្មជាតិអំណោយផលណាស់ ទេសភាពស្រស់ត្រកាល មានដើមឈើធំៗផ្តល់ម្លប់ត្រជាក់ មានថ្ម ខ្សាច់ ទឹក ពិតជាមនោរម្យណាស់ដោយសម្លេងទឹកហូរ និងសម្លេងសត្វ ដោយលោកអ្នកអាចបោះតង់ ឬពិកនិចនៅទីនោះ អាចហែលទឹកលេងកម្សាន្តជាលក្ខណៈគ្រសារ និងជាក្រុមការងារ។

លោកបានបន្តថា ភ្ញៀវទេសចរ ដែលទៅលេងកម្សាន្តកោះព្រហ្មចារីយ៍ អាចទស្សនាទេសភាពដ៏ស្រស់ត្រកាលសម្បូរបែប ការទស្សនាសត្វផ្សោត វប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ ការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងទស្សនាសត្វក្ដាន់ ដែលជាសត្វកម្រដែលនៅមានវត្តមានក្នុងតំបន់នេះ។បន្ថែមពីនោះ ភ្ញៀវទេសចរ ក៏អាចជិះទូក កាណូត ដើម្បីរង់ចាំមើលសត្វផ្សោត និង ស្ទួចត្រី លេងកម្សាន្តផងដែរ។

 «កោះព្រហ្មចារីយ៍ ក៏យើងទទួលភ្ញៀវទេសចរបានដែរ កោះព្រហ្មចារីយ៍គ្រាន់តែរាងស្ងប់ស្ងាត់បន្តិច អាស្រ័យទៅលើដើមឈើធំៗ ហើយជ្រលងទឹកទន្លេរាក់ៗនៅក្នុងប្រឡោះដើមឈើធំៗ មានមួយប្រឡោះៗ កន្លែងខ្លះក៏ប្រឡោះធំទឹកជ្រៅ កន្លែងខ្លះទឹកត្រឹមចង្កេះ ត្រឹមកជើងតាមកន្លែងមួយៗ ដែលជាទីទាក់ទាញ ដោយស្ងាត់ល្អអាចទៅពិកនិច បោះតង់អីបាន »។

គួរជម្រាបថា តាមរយៈក្រសួង ទេសចរណ៍ ដំបូងឡើយ អ្នកស្រុកនៅទីនោះ ហៅកោះនេះថា «កោះយ៉ៃ»  ប៉ុន្តែឯកឧត្តម ឡូយ សុផាត អតីតអភិបាលខេត្តក្រចេះ បានចុះ ទៅសិក្សាស្រាវជ្រាវនៅលើកោះនេះមុនគេ។ ឯកឧត្តម ឃើញទីធ្លាខ្សាច់ស្អាតសក្បុស ទេសភាពគួរជាទីគយគន់ ប្រៀបដូចជា នារីក្រមុំព្រហ្មចារីយ៍ ហើយមិនទាន់មានអ្នកណា ទៅលេងកម្សាន្តផង ឯកឧត្តម ក៏សម្រេចជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកភាពដាក់ឈ្មោះកោះនេះថា «កោះព្រហ្មចារីយ៍»។

សូមបញ្ជាក់ថា រមណីយដ្ឋាន កោះយ៉ៃ(កោះព្រហ្មចារីយ៍) ជារមណីយ ដ្ឋានធម្មជាតិ ចម្ងាយ ១៧គីឡូម៉ែត្រ ពីខេត្តក្រចេះ ស្ថិតនៅភូមិជ្រោយ បន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ៕

Share This
Author Image

About ww.kmmhotnews.com

April 13, 2023

សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតី ពិធីអបអរសាទរខួប១០ឆ្នាំ និងបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

ចំនួនអ្នកទស្សនា: Views

 

សៀមរាប: ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន អញ្ជើញជាអធិបតី ពិធីអបអរសាទរខួប១០ឆ្នាំ និងបើកព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្តីស្រម៉ៃ និងក្តីសង្ឃឹម» ដែលរៀបចំឡើងនៅក្នុងបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣។







Share This
Author Image

About ww.kmmhotnews.com

នាយឧត្តមសេនីយ៍ នេត សាវឿន និងនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង ចុះពិនិត្យប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅទីតាំងនានាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ នាយឧត្តម​សេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅរសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ បានចុះពិនិត្យប្រព័ន្ធកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅតាមទីតាំងសំខាន់ៗ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នៅខេត្តសៀមរាប។

ការបំពាក់កាមេរ៉ាសុវត្ថិភាពនៅតាមទីតាំងសំខាន់ៗ ស្ទើរតែពេញក្រុងសៀមរាបនេះ គឺដើម្បីជាការចូលរួមចំណែកក្នុងការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំ ព្រមទាំងភ្ញៀវទេសចរជាតិ អន្ដរជាតិ ដែលមកដើរកម្សាន្ដក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតិឲ្យរៀបចំកម្មវិធីអង្គរសង្ក្រាន្ដឡើងវិញ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣។ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជាអធិបតីភាព បើកព្រឹត្តិការណ៍សង្ក្រាន្ដនេះជាផ្លូវការ នៅបរិវេណប្រាសាទបាយ័ន៕

នៅបរិវេណប្រាសាទបាយ័ន៕

Share This
Author Image

About ww.kmmhotnews.com

April 12, 2023

រដ្ឋបាលរាជធានីភ្នំពេញ ត្រៀមបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន៣៤៥គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋទៅចូលឆ្នាំនៅស្រុកកំណើតដោយមិនយកប្រាក់

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន៣៤៥គ្រឿង សម្រាប់បំរើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីសំរួលដល់ការចំណាយជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះបញ្ចសក័ ពុទ្ធសករាជ២៥៦៧ ដោយមិនយកប្រាក់ ដែលពិធីបុណ្យចូលឆ្នាំ នឹងចូលមកដល់នៅថ្ងៃទី១៤មេសា។

នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ គឺមុនថ្ងៃចូលឆ្នាំមួយថ្ងៃ លោក ឃួង ស្រេង រួមជាមួយមន្ត្រីជាច្រើនរូបទៀត បានអញ្ជើញជូនដំណើរប្រជាពលរដ្ឋឡើងជិះរថយន្ត ទៅស្រុកកំណើតតាមខេត្តក្រុង នានាដោយសាលារាជធានីភ្នំពេញ បានរៀបចំគោលដៅចេញដំណើរជាច្រើនកន្លែង នៅចំណុចផ្លូវជាតិចេញចូលរាជធានីភ្នំពេញ។


លោកអភិបាលបានថ្លែងថា សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញគឺប្រើប្រាស់រថយន្តចំនួន៧០គ្រឿង។ សម្រាប់សេវាដឹកជញ្ជូនប្រជាពលរដ្ឋដែលធ្វើដំណើរចេញពីរាជធានីភ្នំ ពេញទៅតាមបណ្តាខេត្ត និងតាមបណ្តាខេត្តមករាជធានីភ្នំពេញវិញ ប្រើប្រាស់រថយន្តចំនួន២៧៥គ្រឿងដែលមានទីតាំង និងគោលដៅចេញដំណើរ និងពេល វេលាច្បាស់លាស់។


ក្នុងនោះ មានផ្លូវជាតិលេខ១មានភ្នំពេញ-កណ្តាល, ភ្នំពេញ-ព្រៃវែង រថយន្ត៥គ្រឿងមានចំណតនៅស្ថានីយ៍ចំណតវាលស្បូវ។ ភ្នំពេញ-កណ្តាល, ភ្នំពេញ-ស្វាយរៀងរថយន្ត៥គ្រឿង ចំណតនៅមុខទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ផ្លូវជាតិលេខ២ភ្នំពេញ-កណ្តាល, ភ្នំពេញ-តាកែវ រថយន្ត៥គ្រឿង ទីតាំងចំណតដូចខាងលើ។ ផ្លូវជាតិលេខ៣ភ្នំពេញ-កែប, ភ្នំពេញ-កំពត រថយន្ត៥គ្រឿង ទីតាំងចំណតនៅដីឡូត៍ មុខគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញផ្លូវ ២០០៤។


ផ្លូវជាតិលេខ៤ ភ្នំពេញ-កំពង់ស្ពឺ, ភ្នំពេញ-ព្រះសីហនុ រថយន្ត១០គ្រឿង ទីតាំងចំណតដីឡូត៍ មុខគណបក្សរាជធានីភ្នំពេញ។ គោលដៅផ្លូវជាតិលេខ៥ភ្នំពេញ-កំពង់ឆ្នាំង, ភ្នំពេញ-ពោធិ៍សាត់, ភ្នំពេញ-បាត់ដំបង, ភ្នំពេញ-បន្ទាយមានជ័យ , ភ្នំពេញ-កំពង់ធំ រថយន្តសរុប១១៨គ្រឿង ទីតាំងចំណត គឺស្ថានីយ៍ចំណតសួនច្បារឬស្សីកែវ។ ផ្លូវជាតិលេខ៦ លេខ៧ភ្នំពេញ-កំពង់ចាម, ភ្នំពេញ-ត្បូងឃ្មុំ រថយន្ត១០គ្រឿង។

ឆ្លៀតក្នុងឱកាសនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់កុំតម្លើងថ្លៃ សេវាដឹកជញ្ជូនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល, រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការជួយសម្រួលជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។

លោក ឃួង ស្រេង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមធ្វើដំណើរតាមរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ (City Bus) រាជធានីភ្នំពេញ ដែលប្រកបដោយសុវត្ថិភាព និងផាសុខភាព។

លោកបន្តទៀតថា ក្រោមម្លប់នៃសន្តិភាព និងក្រោមការដឹកនាំប្រកបដោយភាពឈ្លៀសវៃ របស់សម្តេចតេជោហ៊ុន សែន ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ, សម្តេចតែងបានគិតគូដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយើងគ្រប់ពេលវេលា៕

Share This
Author Image

About ww.kmmhotnews.com

ក្រសួងព័ត៌មាន ជូនដំណឹងពីការកំណត់ការផ្សាយពាណិជ្ជកម្ម តាមប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងអំឡុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣នេះ បានចេញលិខិតផ្ញើជូនម្ចាស់ស្ថានីយទូរទស្សន៍ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ស្ដីពីការកំណត់ការផ្សាយពាណិជ្ជកម្ម តាមប្រព័ន្ធផ្សព្វផ្សាយនានា ក្នុងអំឡុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម។ នេះបើតាមលិខិត ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។

ក្នុងលិខិត បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ដែលនឹងបើកពិធីប្រកួតជាផ្លូវការ នៅថ្ងៃទី០៥ -១៧ ខែឧសភា និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ និងបើកការប្រកួតជាផ្លូវការ នៅថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣។

នៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គណៈកម្មាធិការជាតិ CAMSOC អនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ផ្សាយពាណិជ្ជកម្មតាមការកំណត់ដូចខាងក្រោម៖

១៖ ចំពោះកីឡា២១ ប្រភេទដែលគណៈកម្មាធិការជាតិ CAMSO ប្រគល់ជូនទូរទស្សន៍ក្នុងស្រុកផលិត អាចរកការឧបត្ថម្ភ (Sponsor) កម្មវិធីផ្សាយដោយសេរី ទោះបីជាក្រុមហ៊ុនឧបត្ថម្ភនោះប្រកួតប្រជែង(Competitors) ជាមួយក្រុមហ៊ុនឧបត្ថម្ភផ្លូវការរបស់ SEA Games-AEAN Para Games ក៏ដោយ។

២៖ ចំពោះកីឡា១៦ប្រភេទដែលផលិតដោយក្រុមហ៊ុនបរទេស (CSTV-SGTV) ទូរទស្សន៍ក្នុងស្រុក ទទួលបានសិទ្ធិផ្សាយបន្តផ្ទាល់ដោយសេរី និងអាចរក Sponsors ចាក់ផ្សាយបានគ្រប់ពេលនៅម៉ោងសម្រាក៕

ខាងក្រោមនេះ ជាលិខិតរបស់ក្រសួងព័ត៌មាន៖



Share This
Author Image

About ww.kmmhotnews.com