October 28, 2022
សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនប្រជាពល រដ្ឋខេត្តកំពង់ធំជិត៧ពាន់គ្រួសារ
ចំនួនអ្នកទស្សនា: Views
About ww.kmmhotnews.com
សិទ្ធិសេរីភាពសារព័ត៌មាន នៅកម្ពុជា គឺបើកទូលាយធំ ដោយច្បាប់របបសារព័ត៌មាន
ចំនួនអ្នកទស្សនា: Viewsឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា គឺមានការបើកទូលាយធំ ដោយច្បាប់របបសារព័ត៌មាន។ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងដូចខាងលើនេះ ក្នុងឱកាសទទួលជួបឯកឧត្តម បណ្ឌិត ង្វៀនជីធឹក សមាជិកគណៈនិពន្ធនាយក នៃមជ្ឍឹមបក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាការងារ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ប្រពន្ធ័ផ្សព្វផ្សាយនៅកម្ពុជា មានទាំងរដ្ឋ និងឯកជន ក្នុងនោះមានស្ថានីយ៍ទូរទស្សន៍ចំនួន២០ ដោយស្ថានីយ៍រដ្ឋមានចំនួន២ គឺទូរទស្សន៍ជាតិកម្ពុជា ទទក១ និងទទក២។ ចំពោះវិទ្យុរដ្ឋមាន AM និង វិទ្យុ FM ហើយក្នុងចំណោមវិទ្យុ FM ២៥ ខេត្ត ក្រុង គឺ មាន ២១ខេត្ត មានវិទ្យុ FM ជាជំនួយរបស់ប្រទេសវៀតណាម ដែលអាចផ្សាយបាន ទូទាំងប្រទេស។ សម្រាប់ការផ្សាយវិទ្យុរបស់ជាតិ មានជាភាសា ចិន បារាំង អង់គ្លេស និង វៀតណាម ហើយចំពោះការផ្សាយត្រូវបានដាក់បញ្ជូលគ្រប់ប្រពន្ធ័ផ្សព្វផ្សាយសង្គម ដែលអាចដាក់បញ្ជូលបាន ដើម្បីឱ្យប្រជាជនដែលរស់នៅក្នុង និងក្រៅប្រទេស អាចបើកមើលបានឱ្យតែមានប្រពន្ធ័ Internet។
ឯកឧត្តម បានបន្តទៀតថា ទាក់ទងសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា គឺមានការបើកទូលាយធំ ដោយច្បាប់របបសារព័ត៌មាន មានចំណុចសំខាន់ចំនួន ៣ គឺទី១ អនុញ្ញាតឱ្យជនបរទេសអាចបើក កាសែតនៅកម្ពុជាបាន។ ទី២ អ្នកកាសែតមានសិទ្ធិ លាក់ប្រភពព័ត៌មានដោយមិនចាំបាច់ប្រាប់បាន។ ទី៣ អ្នកកាសែតមិនត្រូវចាប់ដាក់ពន្ធធនាគារ ដោយគ្រាន់តែបញ្ចេញមតិពាក់ព័ន្ធបញ្ហានយោបាយនោះឡើយ តែមានអ្នកនយោបាយមួយចំនួនយកចំណុចនេះដោយប្រើប្រាស់ព័ត៌មានក្លែងបន្លំ ដើម្បីវាយប្រហារ មកលើរាជរដ្ឋាភិបាល។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអ្នកសារព័ត៌មាន នៃប្រទេសទាំងពីរ គឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃប្រជាជន និងរដ្ឋាភិបាលប្រទេសពីរ កម្ពុជា វៀតណាម កាន់តែរឹងមាំបន្ថែមទៀត។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានជម្រាបជូនសមាជិកគណៈនិពន្ធនាយកនៃមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាមថា ជារៀងរាល់ឆ្នាំ ត្រូវនឹងថ្ងៃទី១៤ ខែមករា ដែលជាថ្ងៃឡើងកាន់តំណែង របស់សម្តេច តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺមានការប្រារព្ធពិធីជួបជុំរវាង ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកសារព័ត៌មាន ហើយក្នុងពេលនោះមានការលើកជាសំណូមពររបស់អ្នកសារព័ត៌មាន ហើយ ត្រូវបានសម្តេចនាយករដ្ឋមន្រ្តី ធ្វើការសម្រេច គឺស្មើនឹងការសម្រេចក្នុងពេលកិច្ចប្រជុំគណៈរដ្ឋមន្រ្តីផងដែរ។
ឯកឧត្តម បណ្ឌិត ង្វៀនជីធឹក សមាជិកគណៈនិពន្ធនាយក នៃមជ្ឍឹមបក្សកុម្មុយនីស្តវៀតណាមបានបញ្ជាក់ ពីបំណងចង់សិក្សាស្វែងយល់ពីការងាររបស់ក្រសួងព័ត៌មានកម្ពុជា លើការគ្រប់គ្រង និងតម្រង់ទិសវិស័យសារព័ត៌មាន ។ ឯកឧត្តម បណ្ឌិត ង្វៀនជីធឹក បានជម្រាបជូនថា ទស្សនាវដ្តីរបស់បក្សកុម្មុយនីស្តវៀតណាម ស្ថិតក្នុងការគ្រប់គ្រងរបស់គណៈកម្មាធិការកណ្តាលគណបក្សកុម្មុយនីស្តវៀតណាម ហើយទស្សនាវដ្តីនេះ បង្កើតឡើងដោយ លោកប្រធាន ហូជីមិញ ដែលជាអគ្គនិពន្ធនាយកដំបូងគេបង្អស់ ដោយបានបោះពុម្ពផ្សាយ លេខទី១ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ១៩៣០។ ទស្សនាវដ្តីរបស់បក្សកុម្មុយនីស្តវៀតណាម បានផ្សាយតាម ទម្រង់ជាច្រើន ដូចជាកាសែតបោះពុម្ពជាក្រដាស ផ្សាយ Online និងផ្សាយតាម Radio ថែមទៀត៕
About ww.kmmhotnews.com
October 27, 2022
ទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់ចំពោះ សមាគមរោងចក្រកាត់ដេរកម្ពុជា ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា
ចំនួនអ្នកទស្សនា: Viewsបាត់ដំបង: ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃព្រហស្បតិ៍ ៣កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង និងបានអញ្ជើញចូលរួមក្នុងពិធីបិទ «វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល»ជំនាន់ទី១៥ លើកទី២ ជូនដល់សិស្សនគរបាល ជ័យលាភី ដែលបានសិក្សានៅសាលានគរបាលជាតិភូមិភាគ៤ ភូមិភាគ៥ និងភូមិភាគ៦ ចំនួន ៣៩៥ នាក់ ដោយមានការចូលរួមពី ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ផងដែរ។
ឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ បានឱ្យដឹងថា ពិធីបិទវគ្គនាឱកាសនេះ មានសិស្សនគរបាលជ័យលាភីមកពីបីសាលានគរបាលជាតិភូមិភាគ សរុបចំនួន៣៩៥នាក់ នារី៤៤នាក់ ក្នុងនោះសិស្សនគរបាលជ័យលាភីនៃសាលានគរបាលជាតិភូមិភាគ៤ ចំនួន១៣៣នាក់ នារី១៦នាក់ មកខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ សិស្សសាលានគរបាលជាតិភូមិភាគ៥ ចំនួន១៣៣នាក់ នារី១១នាក់ មកពីខេត្តបាត់ដំបង ពោធិ៍សាត់ និងប៉ៃលិន និងសាលានគរបាលជាតិភូមិភាគ៦ ចំនួន១២៩នាក់ នារី១៧នាក់ មកពីភ្នំពេញ បាត់ដំបង និងបន្ទាយមានជ័យ។វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលនេះ បានតម្រូវឱ្យសិស្សនគរបាលសិក្សាចំនួន ២១មុខវិជ្ជា ផ្ដោតលើចំណេះដឹង និងជំនាញវិជ្ជាជីវៈនគរបាលជាមូលដ្ឋាន យុទ្ធវិធីនគរបាល ក្បាច់គុន លំហាត់របៀប ក្រមសីលធម៌វិជ្ជាជីវៈ ការពង្រឹងកាយសម្បទា និងរបៀបរបបបំពេញការងាររបស់កងកម្លាំង ដោយមានការសិក្សាក្នុងថ្នាក់ ការសិក្សាក្រៅថ្នាក់ ការចុះកម្មសិក្សា ព្រមទាំងបានបញ្ចូលមេរៀន ទ្រឹស្ដី និងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ក្រសួងមហាផ្ទៃបានដាក់ចេញកម្មវីធីកំណែទម្រង់ច្បាស់លាស់លើកងកម្លាំងនគរបាលជាតិ ដោយផ្ដោតលើគោលដៅសំខាន់ ៗ៣ ក្នុងនោះទីមួយ ការបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈកងកម្លាំងនគរបាលជាតិ និងមុខវិជ្ជាពាក់ព័ន្ធផ្សេងៗទៀត ដើម្បីធានាប្រសិទ្ធភាពបំពេញតួនាទី និងភារកិច្ចរបស់ន គរបាលជាតិនៃអង្គភាពនីមួយៗ។សម្ដេចបានសង្កត់ថា ការបណ្ដុះបណ្ដាលមន្រ្តីនគរបាលជា តិ គឺជាការងារចាំបាច់ដែលត្រូវតែបន្តធ្វើជាប់ជាប្រចាំ ក្នុងគោលដៅធ្វើឱ្យកងកម្លាំងនគរបាលជាតិមានចំណេះដឹងគ្រប់គ្រាន់លើផ្នែកទ្រឹស្ដី ជំនាញបច្ចេកទេស អាកប្បកិរិយាល្អក្នុងការរួមចំ ណែករក្សាបានរឹងមាំនូវឃឿនសន្តិសុខជាតិ និងសណ្ដាប់ធ្នាប់សង្គមល្អ ដែលជាមូលដ្ឋានគ្រឹះនៃការវិវត្តន៍សេដ្ឋកិច្ចជាតិ ព្រមទាំងឆ្លើយតបតម្រូវការនៃអង្គភាពប្រើប្រាស់កងកម្លាំង ផែនការអភិវឌ្ឍនធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់អំពីការជ្រើសរើសនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ ដោយគូសបញ្ជាក់ថា «មកដល់ឥឡូវនេះ យើងចាត់ទុកការជ្រើសរើសនគរបាលដោយសម្ភាសន៍មានប្រយោជន៍ និងប្រសិទ្ធភាពសម្រា ប់ការជ្រើសរើសមន្រ្តីនគរបាលប៉ុស្តិ៍ធ្វើការនៅឃុំកំណើត។ អីចឹងខ្ញុំស្នើ ហើយក្រសួងបានណែ នាំហើយថា មិនបាច់ប្រឡងទេ ប៉ុន្តែគឺសម្ភាសន៍។ អ្នកទទួលបន្ទុកសម្ភាសន៍នោះ គឺមេឃុំ សង្កាត់ និងមេប៉ុស្តិ៍ប៉ូលិសជាអ្នកសម្ភាសន៍ទៅតាមសំណួរដែលនាយកដ្ឋានបុគ្គលិករបស់ក្រ សួងបានដាក់ឱ្យ ហើយសម្ភាសន៍កូនចៅរបស់ប្រជាពលរដ្ឋនៅឃុំសង្កាត់ហ្នុងតែម្ដង» ។បន្ទាប់ពីឆ្លងកាត់នីតិវិធីជ្រើសរើសដោយតម្លាភាព និងយុត្តិធម៌ហើយនោះ គឺត្រូវឆ្លងកាត់ការពិនិត្យសុខភាព ពិសេសពិនិត្យទឹកនោមរកសារធាតុញៀន។ បន្ទាប់ពីបានជាប់ជានគរបាលជាតិហើ យនោះ ការផ្ទេរចេញរបស់មន្រ្តីនគរបាលនោះ គឺត្រូវឆ្លងកាត់ការសម្រេចពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៕
ដោយ ណយ នឿន (ប្រភពះរដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ dara
About ww.kmmhotnews.com
ទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់ចំពោះ សមាគមរោងចក្រកាត់ដេរកម្ពុជា ដែលចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តប្រកបដោយសប្បុរសរបស់ សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ដែលមានបំណងចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ដើម្បីជួយឱ្យកម្ពុជាសម្រេចនូវគោលដៅ កម្ពុជាគ្មានមីនឆ្នាំ២០២៥ ស្របតាមចក្ខុវិស័យដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ការវាយតម្លៃបែបនេះរបស់ ទេសរដ្ឋមន្ត្រី លី ធុជ បានធ្វើឡើងក្នុងកិច្ចពិភាក្សាការងារជាមួយ លោក អាល់បឺត តាន់ អនុប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) និងលោក Andrew Tey នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI-GMAC) លើកិច្ចសហប្រតិបត្តិការសកម្មភាពមីន ក្នុងគោលបំណងចូលរួមសម្រេចនូវទស្សនវិស័យរបស់សម្តេចតេជោ ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ដែលជំនួបនេះ បានធ្វើឡើង នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការអាជ្ញាធរមីន។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន និងជាប្រធានអាជ្ញាធរមីន, លោកទេសរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់សមាគម GMAC ជាមួយអាជ្ញាធរមីន ដែលបានផ្តួចផ្តើមរៀបចំឱ្យមានកម្មវិធីប្រមូលថវិកាសប្បុរស នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ក្រោមអធិបតីភាពរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើង។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា អាជ្ញាធរមីននឹងយកថវិកាប្រមូលបាននេះ ទៅប្រើប្រាស់ឱ្យចំគោលដៅ និងធ្វើការបោសសម្អាតមីននៅតាមតំបន់អាទិភាព ស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា។
ជាមួយគ្នានេះដែរ លោកទេសរដ្ឋមន្ត្រី លី ធុជ បានបន្តថា ទន្ទឹមនឹងកិច្ចសហការការងារបោសសម្អាតមីន អាជ្ញាធរមីន និងវិទ្យាស្ថាន CGTI-GMAC បានចុះហត្ថលេខាលើភាពជាដៃគូរវាងរដ្ឋ និងឯកជន ស្តីពីការបង្កើតកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរនូវការអភិវឌ្ឍសមត្ថភាព និងធ្លាប់បានផ្តល់នូវវគ្គបណ្តុះបណ្តាលជូនដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន លើការពង្រឹងសមត្ថភាពភាពអ្នកដឹកនាំ និងឥរិយាបទរបស់បុគ្គល ដែលមានប្រសិទ្ធភាព ក៏ដូចជាបានចូលរួមឧបត្ថម្ភដល់ការងារផ្សព្វផ្សាយអប់រំយល់ដឹងអំពីមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ផងដែរ។
ជាមួយគ្នានេះ លោក អាល់បឺត តាន់ បានបង្ហាញពីគោលបំណង និងការពេញចិត្តរបស់សមាគម GMAC ដែលបានចូលរួមដំណើរជាមួយរាជរដ្ឋាភិបាលកម្ពុជា លើការងារបោសសម្អាតមីន និងជួយជនរងគ្រោះដោយសារមីន ក៏ដូចជាឱ្យកម្ពុជាទទួលបានជោគជ័យបន្ថែមទៀត សម្រាប់កិច្ចការសកម្មភាពមីននាពេលអនាគត និងសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០២៥ អស់គ្រាប់មីនពីលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។ សមាគម នឹងចលនាកៀរគរឱ្យមានការចូលរួមការឧបត្ថម្ភគាំទ្រពីបណ្តាក្រុមហ៊ុនប្រមាណ៧០០ ដែលជាសមាជិករបស់សមាគម សម្រាប់ការងារបោសសម្អាតមីននៅកម្ពុជាផងដែរ៕
About ww.kmmhotnews.com
October 26, 2022
អភិបាលខេត្តព្រះវិហារលើកទឹកចិត្តដល់មន្ត្រីកងកម្លាំងរួមគ្នាទប់ស្កាត់បទល្មើសឱ្យមានប្រសិទ្ធភាព
ចំនួនអ្នកទស្សនា: Viewsឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំ ឱ្យកម្លាំង និងអាជ្ញាធរក្នុងខេត្តទាំងអស់ត្រូវចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព ដើម្បីប្រជាជនរស់នៅប្រកបដោយភាពសុខសាន្ត។
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់កងកម្លាំងទាំង៣ និងក្រុង-ស្រុកទាំងអស់ត្រូវពង្រឹងការងារ សន្តិសុខ សណ្តាប់ធ្នាប់ ការអនុវត្តន៍បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសនានាក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងត្រូវរៀបចំកែលម្អសោភ័ណភាព និងអនាម័យតាមក្រុង-ស្រុក ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី ឱ្យដឹងថា តាមអនុសាសន៍របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការងារសន្តិសុខ វិធាន ការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាក់ទងទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។
ជាមួយគ្នានោះក៏ ត្រូវចុះផ្សព្វផ្សាយនាំណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសរថយន្ត ម៉ូតូ គោយន្ត ត្រូវឱ្យមានចំណាំងបំភ្លឺផ្លូវទាំងខាងមុខ និងខាងក្រោយ ចៀសវាងបង្កគ្រោះ ថ្នាក់ដល់អ្នកដទៃ និងខ្លួនឯង កុំលេងល្បែង ស៊ីសង និងកុំប្រើប្រាស់គ្រឿងញៀនជាដើម ។
ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាល ខេត្ត ក៏បានកោតសរសើរគណៈបញ្ជាការឯកភាពខេត្ត-ក្រុង-ស្រុកដែលបានខិតខំបំពេញការងារនាពេលកន្លងមក សម្រេចបានលទ្ធផលល្អប្រសើរ ពិសេសការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនាពេលកន្លងមក និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារដើម្បីរក្សាបាននូវសុខសុវត្ថិភាព និងភាពសុខដុមរមនា ជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។
សូមបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃនេះ គឺមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងមេឃុំ ចៅសង្កាត់ មេប៉ុស្ដិ៍ ឃុំ-សង្កាត់ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត ។
កិច្ចប្រជុំបានលើកបង្ហាញអំពីរបាយការណ៍ បញ្ហាប្រឈម និងដំណោះស្រាយដែលទាក់ទងទៅលើ ការងារសន្ដិសុខសណ្ដាប់ធ្នាប់សង្គម បញ្ហាចរាចរណ៍ បញ្ហាសន្តិសុខតាមបន្ទាត់ព្រំដែន និងត្រៀមរៀបចំ ប្រារព្ធពិធីបុណ្យអុំទូកនាពេលខាងមុខ ៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ
About ww.kmmhotnews.com
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អញ្ជើញបើកសម្ពោធដាក់ឲ្យដំណើរការសមាគមទំនាក់ទំនង និងគាំទ្រប្រជាជន
ចំនួនអ្នកទស្សនា: Viewsឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២២ បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ចូល រួមជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវសមាគមទំនាក់ទំនង និងគាំទ្រប្រជាជន ដោយមានការអញ្ជើញចូលរួមពីភ្ញៀវកិត្តិយសជាច្រើនទៀត ។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងចូលរួមអបអរសាទរ និងជូនពរចំពោះ ឯកឧត្តម ស៊ី ជីងពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានជាប់ឆ្នោតសា ជាថ្មីម្តងទៀត ជាអគ្គលេខា ធិការបក្សកុម្មុយនីស្តចិន នៅក្នុងសមាជជាតិរបស់គណបក្សលើកទី២០កាលពីពេលថ្មីៗនេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបន្តកោត សរសើរ និងអបអរសាទរចំពោះស្ថាបនិក ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និងបុគ្គលិកដែលបានរួមសហការគ្នាបង្កើតបាននូវសមាគមនេះ ហើយភាគីមិត្តដែកថែបចិនតែងតែផ្តល់នូវការសហការគាំទ្រជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រកបដោយស្មារតីមិត្តភាព ភាតរភាព និងដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយ ចំពោះប្រទេសកម្ពុជាលើគ្រប់វិស័យ និងនិយាយ ដោយឡែកក្នុងកិច្ចសហប្រតិ បត្តិការប្រយុទ្ធប្រឆាំងគ្រឿង ញៀន និងឧក្រិដ្ឋកម្មឆ្លងដែន ។
ជាមួយគ្នានេះ ដើម្បីធានាដល់ប្រសិទ្ធភាព និងប្រសិទ្ធផលក្នុងបេសកកម្មរបស់សមាគម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឺមយ៉ាន បានណែនាំនូវការងារចាំបាច់មួយចំនួនមាន៖ត្រូវគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីសុខសន្តិភាព ស្ថិរភាពនយោបាយ លើកកម្ពស់លទ្ធិប្រជាធិប តេយ្យ ការគោរពសិទ្ធិមនុស្ស ការអនុវត្តច្បាប់ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើន រក្សាសាមគ្គីភាព ត្រួតពិនិត្យ និងវាយតម្លៃនូវសកម្មភាពការងារអនុវត្ត និងទិសដៅដែលបានកំណត់ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ក៏បានអំពាវនាវដល់ស្ថានទូត ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងសប្បុរស ជននានាបន្តជួយសហការ គាំទ្រដល់ដំណើរការនៃការ អនុវត្តសកម្មភាពការងាររបស់សមាគមឲ្យបានកាន់តែរលូន និងប្រសិទ្ធភាពខ្ពស់ ។
យោងតាមរបាយការណ៍របស់ លោក យៀ ឆាងឈីង ប្រធានសមាគម បានឱ្យដឹងថា សមាគមបានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ដោយ មានគោលបំណងសំខាន់គឺចូលរួមសហការចែករំលែកនូវវប្បធម៌ ទំនៀមទម្លាប់ប្រជាជនខ្មែរ និងបរទេស ផ្សព្វផ្សាយនិងលើកកម្ពស់ការអនុវត្តច្បាប់ រួមនឹងការសហការកៀរគរ វិនិយោគបរទេស ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ៕
About ww.kmmhotnews.com
October 25, 2022
ឯកឧត្តម ឃួង ស្រេង ជំរុញឱ្យសមត្ដកិច្ចទាំង១៤ខណ្ឌ ត្រូវរៀបចំសណ្ដាប់ធ្នាប់ចិញ្ចើមផ្លូវ នៅមូលដ្ឋានខ្លួនឱ្យស្អាត ដើម្បីត្រៀមទទួលកិច្ចប្រជុំអាស៊ាន
ចំនួនអ្នកទស្សនា: Views
About ww.kmmhotnews.com
រដ្ឋមន្រ្តីក្រសួងព័ត៌មាន រម្លឹកឡើងវិញនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិល្អរវាងកម្ពុជា និងគុយបា ក្នុងនោះគុយបា ធ្លាប់ជួយដល់កម្ពុជា ក្នុងពេលកំពុងជួបការលំបាក
ចំនួនអ្នកទស្សនា: Viewsភ្នំពេញ :ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានរម្លឹកឡើងវិញនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសកម្ពុជា និងគុយបា តាំងពីយូរមកហើយ ដោយក្នុងនោះប្រទេសគុយបា ធ្លាប់បានជួយដល់ប្រទេសកម្ពុជា តាមរយៈការបញ្ជូនវេជ្ជបណ្ឌិត គ្រូពេទ្យ មកជួយព្យាបាលប្រជាជនកម្ពុជា ក្នុងខណៈពេលដែលប្រទេសកំពុងជួបការលំបាក ។
ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Luis Enrique González Acosta អគ្គនាយកទីភ្នាក់ងារសារព័ត៌មានគុយបា (Prensa Latina) ដោយផ្តោតសំខាន់លើការបន្តពង្រឹងពង្រីកការផ្លាស់ប្តូរគ្នាទៅវិញទៅមកលើវិស័យព័ត៌មាន និងផ្សព្វផ្សាយនៃប្រទេសទាំងពីរ កម្ពុជា-គុយបា កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងព័ត៌មាន។
ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា ប្រទេសកម្ពុជា ក៏ធ្លាប់ត្រូវបានគេហុំព័ទ្ធសេដ្ឋកិច្ច ដូចប្រទេសគុយបាផងដែរ ដោយបានជួបនូវការលំបាកបំផុត គឺភាពអត់ឃ្លាន ហើយកាលនោះនៅពេលប្រទេសជាមិត្ត ចង់ផ្តល់ជាខ្មៅដៃ សៀវភៅ មកកម្ពុជា ក៏គេជំទាស់ដែរ ព្រោះការសម្រេចរបស់អង្គការសហប្រជាជាតិ គឺផ្តល់តែជំនួយបន្ទាន់តែប៉ុណ្ណោះ ។ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា កម្ពុជាយល់ច្បាស់ពីការលំបាកទាំងអស់នេះ ហើយគាំទ្រការតស៊ូប្រឹងប្រែងរបស់រដ្ឋាភិបាល និងប្រជាជនគុយបា បន្តទៅមុខទៀត តាមរយៈការផ្សាយព័ត៌មានដែលពិតប្រាកដ ពីអ្វីដែលកើតមានឡើងនៅក្នុងប្រទេសគុយបា ។
ឯកឧត្តម Luis Enrique González Acosta បានសម្ដែងនូវអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលជានិច្ចកាលតែងបានគាំទ្រ ក្នុងការឱ្យគេដកចេញ គំនាបសេដ្ឋកិច្ចចេញពីប្រទេសគុយបា។ ឯកឧត្តមអគ្គនាយកក៏បានបញ្ជាក់ពីកិច្ចសហការគ្នាល្អរវាង ទីភ្នាក់ងារសារព័ត៌មានគុយបា (Prensa Latina) និង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដោយបានផ្តល់ព័ត៌មានពីគ្នាទៅវិញទៅមក ដើម្បីផ្សព្វផ្សាយអ្វីដែលជាការពិតជាក់ស្តែង កើតមានឡើងក្នុងប្រទេសទាំងពីរ គុយបា និងកម្ពុជា ហើយផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរផងដែរ ។
បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សានោះរួចមក ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងថ្មីស្ដីពី «កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរព័ត៌មាន» រវាង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងទីភ្នាក់ងារសារ ព័ត៌មាន (Prensa Latina)។ ពិធីចុះហត្ថលេខានេះធ្វើឡើង រវាង លោកជំទាវ សុខមុំ និមល អគ្គនាយិកាទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និង ឯកឧត្តម Luis Enrique González Acosta អគ្គនាយកទីភ្នាក់ងារសារព័ត៌មានគុយបា (Prensa Latina)។
សូមជម្រាបជូនថា កិច្ចព្រមព្រៀងថ្មីនេះ មានបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក ដើម្បីបម្រើផលប្រយោជន៍រួម ដោយឈរលើមូលដ្ឋាននៃផលប្រយោជន៍ទៅវិញទៅមក សម្រាប់ការលើកកម្ពស់ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យផ្លាស់ប្តូរព័ត៌មាន ទម្រង់អត្ថបទ រូបថត និងសោតទស្សន៍ ព្រមទាំងចំណេះដឹងផ្នែកសារព័ត៌មាន និងការគ្រប់គ្រង៕ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា សម្រួលផ្សាយដោយ៖ dara
About ww.kmmhotnews.com
October 24, 2022
រដ្ឋមន្ដ្រីក្រសួងកសិកម្ម ធ្វើទស្សនកិច្ចសិក្សានៅរោងចក្រម៉ាស៊ីនកិនស្រូវ នៅខេត្តបាត់ដំបង ដើម្បីឈ្វេងយល់ពីខ្សែច្រវាក់បន្ទាប់នៃផលិតកម្មស្រូវនៅកម្ពុជា
ចំនួនអ្នកទស្សនា: Views
About ww.kmmhotnews.com