​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

July 28, 2023

សភាសម្ព័ន្ធសហជីពជាតិកម្ពុជា ដែលមានសមាជិក៣០០.០០០នាក់ប្រកាសគាំទ្រទាំងស្រុងនូវសារនយោបាយពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ៖ សភាសម្ព័ន្ធសហជីពជាតិកម្ពុជា(NACC) តំណាង៦៤ សហព័ន្ធសហជីព និងអង្គការ-សមាគម ដែលមានសមាជិកជាង ៣០០.០០០នាក់ ជាគ្រូបង្រៀន និស្សិតបញ្ញាវន្ត កម្មករ និយោជិត កំពុងបម្រើការនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង កាបូប វិស័យអប់រំ កសិកម្ម សេវាកម្ម ដឹកជញ្ជូន និងសេដ្ឋកិច្ចក្រៅប្រព័ន្ធសូមប្រកាសគាំទ្រទាំងស្រុងនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងសារពិសេសនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឲ្យឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានិងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។

យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

លោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា
លោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា
Share This
Author Image

About ww.kmmhotnews.com

សម្តេចពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅទីហេងសំរិន ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់វត្តចំនួន៧០ក្នុងខេត្តត្បូងឃ្មុំ ស្វាយរៀង និងខេត្តព្រៃវែង

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃកម្ពុជា និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទីហេងសំរិន នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញនាំទៀនព្រះវស្សានិងទេយ្យទានប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង និងខេត្តព្រៃវែង ចំនួន៧០វត្ត។ កម្មវិធីនេះប្រារព្ធធ្វើឡើងនៅវត្តសុវណ្ណារាម ហៅវត្តថ្កូវ ស្ថិតនៅក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ពិធីបុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ។ ពិធីត្រូវបានចាប់ផ្តើមនៅល្ងាចថ្ងៃទី ១៥កើត ខែអាសាឍ ដោយមានការចូលរួមពីសំណាក់ បងប្អូន ចាស់ទុំ ចំណុះជើងវត្ត នាំគ្នាហែរទៀនវស្សា សំពត់ សាដក និងសម្ភារប្រើប្រាស់ផ្សេងៗ ហែរជុំវិញព្រះវិហារ និងបន្ទាប់មកសម្តែងធម៌ទេសនា និងវេរទៀនវស្សា សម្ភារប្រគេនព្រះសង្ឃ។

ប្រជាពុទ្ធបរិស័ទខ្មែរ ដែលជាអ្នកមានជំនឿមុតមាំទៅលើព្រះពុទ្ធសាសនា នៅមុនឈានមកដល់នៃកាលបរិច្ឆេទចូលព្រះវស្សានេះ តែងបាននាំយកទៀនព្រះវស្សា និងទេយ្យទានផ្សេងៗ ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដែលមិនមានការនិមន្តបិណ្ឌបាត្រនេះ។

សម្តេចពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា ដែលជាពុទ្ធសាសនឹករូបបត្ថម្ភក៍ តែងតែនាំយកទៀនព្រះវស្សា និងទេយ្យទានប្រគេនព្រះសង្ឃ នៅតាមទីអារាម នានាជារៀងរាល់ឆ្នាំ។

សម្តេចពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន បានឧទ្ទិសកុសលផលបុណ្យ ដែលកើតមាននាឱកាសនេះ ប្រគេន និងជូនដល់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ បងប្អូនជនជាតិគ្រប់រូប សូមទទួលបាននូវសេចក្តីសុខចម្រើន ពិសេសបានជួបប្រទះ តែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Share This
Author Image

About ww.kmmhotnews.com

July 27, 2023

មន្ត្រីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​ដែលមានអាយុច្រើន​ មានសមត្ថភាពប្រឡងបានពិន្ទុខ្ពស់ពីវគ្គបណ្តុះបណ្តាល «ជំនាញឌីជីថលចាំបាច់»

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅពេលមានមន្ត្រីរាជការមានអាយុច្រើនពិតមែន តែបានប្រឡងជាប់វគ្គបណ្តុះបណ្តាលជំនាញឌីជីថលចាំបាច់ (Digital Skill Essential) ហើយបានពិន្ទុខ្ពស់ក្នុងចំណោមមន្ត្រីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចំនួន៦៥០នាក់ ដែលបានចូលរួមវគ្គនេះ។

ចំណុចនេះបានបង្ហាញឱ្យឃើញថាស្របពេលដែលបច្ចេកវិទ្យាឌីជីថលកំពុងតែវិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលអាចជួយសម្រួលកិច្ចការប្រចាំថ្ងៃយ៉ាងច្រើន មនុស្សគ្រប់វ័យចាំបាច់អភិវឌ្ឍសមត្ថភាពជំនាញឌីជីថលរបស់ខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពការងារ ជាពិសេសអាយុមិនមែនជាកត្តារាំងស្ទះការសិក្សារៀនសូត្រជំនាញថ្មីៗឡើយ ហើយអាចទទួលបានលទ្ធផលល្អប្រសើរ បើសិនជាយើងម្នាក់ៗខិតខំប្រឹងប្រែង។

សូមបញ្ជាក់ថា កន្លងមក លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបញ្ជាក់ពីជំហរច្បាស់លាស់ក្នុងការយកចិត្តទុកដាក់លើមន្ត្រីដែលមានក្រមសីលធម៌ វិជ្ជាជីវ: សមត្ថភាព ឧស្សាហ៍ព្យាយាម និងឆន្ទៈការងារខ្ពស់ តាមរយៈការរៀបចំយន្តការលើកទឹកចិត្តផ្សេងៗ ការផ្ដល់ការផ្ដល់ប្រាក់ឧបត្ថមបន្ថែមលើកម្រិតចំណេះដឹង និងលទ្ធផលការងារ ជាពិសេសការអភិវឌ្ឍជំនាញឌីជីទាំងក្នុង​ និងក្រៅប្រទេស៕

Share This
Author Image

About ww.kmmhotnews.com

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤១វត្ត ក្នុងខេត្តព្រះសីហនុ

ចំនួនអ្នកទស្សនា: Views

ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន៤១វត្ត ក្នុងខេត្តព្រះសីហនុ នាបរិវេណមជ្ឈមណ្ឌលវិបស្សនាធុរៈ គិរីនាគវ័ន ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថៃ្ងព្រហស្បតិ៍ ១០កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត អាជ្ញាធរខេត្ត និងមន្រ្តីរាជការក្នុងខេត្តយ៉ាងច្រើនកុះករ ។

សូមជម្រាបថា ៖ ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមាន សារៈសំខាន់ ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេរ បានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួន តាមពុទ្ធឱវាទ រយៈពេល០៣ខែ ចាប់ផ្តើមពីថ្ងៃ០១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ ។ ការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យយកមកវេរប្រគេនព្រះសង្ឃនាពេលនេះ ដើម្បីព្រះសង្ឃយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។

ប្រជាពលរដ្ឋ ដែលជាអ្នកមានជំនឿទៅលើ ព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យ ដោយនាំយកជា ទានព្រះវស្សា សាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅ ប្រគេនព្រះសង្ឃតាមលទ្ធភាពរៀងៗខ្លួន ។

ទេយ្យទានដែលឯកឧត្តម ប្រគេនដល់ព្រះសង្ឃទាំង៤១វត្តក្នុងខេត្តព្រះសីហនុ ក្នុងមួយវត្តទទួលបាន ទានវស្សា១គូ អង្ករ១០០គីឡូក្រាម មី២កេសធំ ត្រីខកំប៉ុង២កេសធំ ទឹកត្រី៦យួរ ទឹកសុីអុីវ៦យួរ ទឹកក្រូច៦កេស ខារ៉ាប៉ាវ៦កេស ទឹកសុទ្ធ១០កេស ទឹកដោះគោខាប់២កេស ស្ករស៦គីឡូ តែ៦កញ្ចប់ ប្រគេនព្រះសង្ឃក្នុងមួយអង្គ មានសាដក១ បច្ច័យ២០មុឺនរៀល និងបច្ច័យកសាងវត្ត ក្នុងមួយវត្ត១លានរៀល ៕











Share This
Author Image

About ww.kmmhotnews.com

July 26, 2023

រដ្ឋបាលខេត្តកណ្ដាល ជំរុញឲ្យក្រុមហ៊ុនដែលទទួលដាក់លូ និងការរៀបចិញ្ចើមផ្លូវថ្មើរជើង ត្រូវពន្លឿនការសាងសង់ឲ្យបានទាន់ពេលវេលាតាមការកំណត់ និងតាមបទដ្ឋានបច្ចេកទេសឲ្យបានល្អ

ចំនួនអ្នកទស្សនា: Views

(កណ្ដាល)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានជំរុញឲ្យក្រុមហ៊ុន ដែលទទួលដាក់លូ និងការរៀបចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីត និង បំពាក់អំពូល និងបង្គោលភ្លើងបំភ្លឺ ត្រូវពន្លឿនការសាងសង់ ឲ្យបានទាន់ពេលវេលាតាមការកំណត់ និងត្រូវសាងសង់តាមបទដ្ឋានបច្ចេកទេសឲ្យបានល្អ ដើម្បីធានាថាប្រើប្រាស់បានយូរអង្វែង។

លោក ហាក់ សុខមករា បានជំរុញបែបនេះ ក្នុងឱកាសដែល លោកបានអញ្ជើញចុះពិនិត្យការងារដាក់លូ ការងាររៀបខឿន និងការរៀបចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីត និងបង្គោលភ្លើង នៅលើចិញ្ចើមផ្លូវចាប់ពីខ្លោងទ្វារ ចូលតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំព្រះរាជទ្រព្យ ប្រវែង២,៦៦០ម៉ែត្រ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្ដាល នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។

ការងារជួសជុលនេះរួមមាន៖ ការងារដាក់លូមូលមុខកាត់ ០.៨ម៉ែត្រ, ការងារដាក់រ៉ឺហ្គាលូមូលមុខកាត់០.៨ម៉ែត្រ, ការងារដាក់លូមូលមុខកាត់១.៥ម៉ែត្រ ចំនួន ២ជួរ កាត់ទទឹងផ្លូវ និងធ្វើមាត់ឈ្នៀង, ការងារពង្រីកចិញ្ចើម, ជួសជុលគ្រឹះផ្លូវ, អ៊ុតកៅស៊ូ AC កម្រាស់ ៥cm និងការងារអ៊ុតគំនូសសញ្ញាចរាចរណ៍ ការងារដំឡើងស្លាកសញ្ញាចរាចរណ៍។

ការងារចាក់បេតុងធ្វើជាទរ ទឹកភ្លៀងដែលមានទទឹង ០.៧ម៉ែត្រ, ការងាររៀបអណ្តូងលូទឹកភ្លៀង, ការងាររៀបខឿន និងរៀបចិញ្ចើមផ្លូវថ្មើរជើងដោយក្រាលថ្មក្រានីតដែលមានទទឹង ៤ម៉ែត្រ និងការងារដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវកំពស់ ៨ម៉ែត្រ ដែលមានទីតាំងស្ថិតនៅក្នុង ឃុំផ្សារដែក ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ជាលទ្ធផលសំរេចបានសរុបជារួម ៥០% នៃផែនការ៕


Share This
Author Image

About ww.kmmhotnews.com