​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

January 29, 2022

លោក ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ផ្តាំផ្ញើនូវកិច្ចការជាអាទិភាពមួយចំនួន ដល់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ កិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រចាំឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចឆ្នាំ២០២២ បានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដំណើរការដោយរលូនមានរបៀបរៀបរយ និងទទួលបានជោគជ័យតាមរបៀបវារៈដែលបានកំណត់។

កិច្ចប្រជុំនេះក៏អញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាសមាជិក សមាជិកា យុវជនគណបក្សថ្នាក់កណ្តាល ប្រធាន អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅតាមបណ្តាប្រទេស និងទ្វីប សរុបចំនួន១៨៧រូប។

លោក ហ៊ុន ម៉ាណែត បានកត់សម្គាល់ និងវាយតម្លៃអំពីសភាពការណ៍នយោបាយអន្តរជាតិ សភាពការណ៍នយោបាយក្នុងតំបន់ និងសភាពការណ៍នយោបាយជាតិ ព្រមទាំងបានវាយតម្លៃអំពីទិសដៅជាគន្លឹះ និងអាទិភាពសម្រាប់កម្ពុជា ក្នុងការបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយសង្គម និងរក្សាបាននូវលំនឹងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការបន្តដោះស្រាយឲ្យបាននូវបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា និងការបន្តអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិនាឆ្នាំ២០២៣ សំដៅធានាប្រៀបខ្លាំង និងប្រៀបឈ្នះជូនគណបក្សក្នុងការបោះឆ្នោតនៅគ្រប់ដំណាក់កាល។

ទន្ទឹមនោះ លោកប្រធានក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើនូវកិច្ចការជាអាទិភាពមួយចំនួន ដល់អង្គការចាត់តាំងយុវជនគណបក្សគ្រប់ថ្នាក់ ចាំបាច់ត្រូវសហការអនុវត្តបន្តឲ្យបានជាប់ជាប្រចាំ រួមមាន៖

*ទី១៖ ពង្រឹង និងពង្រីកអង្គការចាត់តាំងយុវជនគណបក្សនៅគ្រប់ថ្នាក់ឲ្យបានកាន់តែរឹងមាំទាំងពេលបច្ចុប្បន្ន និងអនាគត

*ទី២៖ ពង្រឹងការងារនយោបាយ ការងារចាត់តាំង និងការងារសតិអារម្មណ៍ ដើម្បីឲ្យសមាជិកគណបក្សដែលជាយុវជនមានភាពកក់ក្តៅក្នុងការចូលរួម និងបំពេញការងារ

*ទី៣៖ បណ្តុះបណ្តាល បំពាក់បំប៉នស្មារតីតាមរយៈការរៀបចំបើកវគ្គអប់រំនយោបាយ វគ្គខ្លីៗនានាដល់គ្រូបង្គោលនៅថ្នាក់រាជធានី ខេត្ត ដើម្បីបន្តរៀបចំវគ្គបណ្តុះបណ្តាលបន្តដល់យុវជននៅមូលដ្ឋានរបស់ខ្លួន

*ទី៤៖ រៀបចំនិងពង្រឹងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីធានាឲ្យបានថា គ្រប់ឃុំ សង្កាត់ទាំងអស់ ដឹកនាំដោយគណបក្សប្រជាជន

*ទី៥៖ យុវជនគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវធ្វើអំពើល្អ ដើម្បីកាត់បន្ថយចរន្តប្រឆំាង និងឈានទៅទទួលបានការគាំទ្រពីប្រជាពលរដ្ឋ

*ទី៦៖ ដើម្បីធានាបានប្រៀបឈ្នះ យើងទាំងអស់គ្នាត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងរួមគ្នា ដើម្បីដណ្តើមជោគជ័យជូនគណបក្សប្រជាជនកម្ពុជា។

លោក ហ៊ុន ម៉ាណែត បានញ្ជាក់ថា កម្លាំងយុវជន គឺជាកម្លាំងស្នូល ក្នុងការធានាបាននូវនិរន្តភាព នៃការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដូចនេះយុវជនគណបក្សប្រជាជនកម្ពុជា ត្រូវតែខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម តម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាអាទិភាពខ្ពស់បំផុត។

សូមបញ្ជាក់ថា កិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រចាំឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចឆ្នាំ២០២២ បានដំណើរការដោយរលូន មានសណ្តាប់ធ្នាប់ល្អ តាមរបៀបវារៈសំខាន់ៗ រួមមាន៖ ការ បូកសរុប និងវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈមនានា និងសតិអារម្មណ៍យុវជនក្នុងការអនុវត្តទិសដៅការងារ ផែនការសកម្មភាពការងារ និងសូចនាករក្នុងផែនការសកម្មភាពការងារ ដែលបានដាក់ចេញនាពេលកន្លងមក។

បន្ថែមពីនេះ កិច្ចប្រជុំបានប្រមូលនូវធាតុចូលសំខាន់ៗ តាមរយៈការស្តាប់នូវបទអន្តរាគមន៍តំណាង ក្រុមការងារយុវជនគណបក្សក្រសួង ស្ថាប័នចំនួន៣ រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពត។ កិច្ចប្រជុំក៏បានស្តាប់ដោយយកចិត្តទុកដាក់លើខ្លឹមសារ នៃសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុង នៃយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងបានឯកភាព អនុម័ត ដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕


Share This
Author Image

About ww.kmmhotnews.com

January 28, 2022

អភិបាលរាជធានី ស្នើសូមឱ្យទូតអារ៉ាប៊ីសាអ៊ូឌីតជួយអំពាវនាវអ្នកវិនិយោគទុន មកបណ្ដាក់ទុន រកស៊ីឱ្យបានច្រើន នៅរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ៖ ឯកឧត្ដមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើសូមឱ្យឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូ ឌីតប្រចាំព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម មាននិវសនដ្ឋាននៅទីក្រុងហាណូយ ឱ្យជួយអំពាវនាវ ទៅដល់អ្នកវិនិយោគទុន ប្រទេសអាល់សូវៃលឹម (H.E Saul F.MAL Suwelim) ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត មកវិនិយោគ បណ្ដាក់ទុន រកស៊ីនៅរាជធានីភ្នំពេញឱ្យបានច្រើន ខណៈដែលរាជធានីភ្នំពេញបានបើកសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺកូវីដ-១៩មានភាពធូរស្រាល ដែលអាចទប់ស្កាត់ការរីករាលដាលជំងឺនេះបានល្អប្រសើរ។


 ការស្នើឡើងបែបនេះ របស់ឯកឧត្ដមកឃួង ស្រេង បានធ្វើការឡើងកាលពីល្ងាចថ្ងៃទី ២៨ មករាឆ្នាំ២០២២ ក្នុងជំនួបសំដែងការគួរសម ជា មួយឯកឧត្ដម ហ្វាហាត់ សាអ៊ូឌ កដមស្នើសូមឱ្យឯកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម មាននិវសនដ្ឋាននៅទីក្រុងហាណូយ នៅសាលារាជធានីភ្នំពេញ។


 នបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងល្អ ដោយ សារក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែន បានស្រោចវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានល្អ រហូតទទួលបានចំណាត់ថ្នាក់លេខ៣ លើពិភពលោក និងបានបើកសេដ្ឋកិច្ចប្រទេសឡើងវិញផងដែរ។ ទន្ទឹមនឹងនេះ 

ឯកឧត្អគ្គរាជទូតអារ៉ាប៊ី សាអ៊ូឌីតប្រចាំព្រះរាជាណា ចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម មាននិវសនដ្ឋាននៅទីក្រុងហា ណូយ ជួយអំពាវនាវ ទៅអ្នកវិនិយោគទុន ពីប្រទេសអារ៉ាប៊ីសាអ៊ូឌីតមកវិនិយោគ បណ្ដាក់ទុន រកស៊ីនៅរាជធានីភ្នំពេញឱ្យបានច្រើនដូចជាទៅ លើហេដ្ឋារចនាសម្ព័ន្ធផ្សេង ទៀត មានទាំង លូ ប្រឡាយ ទឹកជាដើម ។

 ឯកឧត្ដមឃួង ស្រេង ក៏បានថ្លែងនូវការអរគុណផងដែរចំពោះបំណងល្អរបស់អារ៉ាប៊ី សាអ៊ូឌីតលើ ការកម្ចីឥណ ទាន ក្នុងការកសាងនូវហេដ្ឋា រចនាសម្ព័ន្ធរូបវ័ន្តនៅកម្ពុជា តាមរយៈការសម្របសម្រួលពីលោកឧកញ៉ាអូស្មាន់ហា ស្សាន់ ។ ឯកឧត្ដម ហ្វាហាត់ សាអ៊ូ អាល់សូវៃលឹម (H.E Saul F.MAL Suwelim) បានមានប្រសាសន៍លើកឡើងថា រាជធានីភ្នំពេញ ពិតជាមានភាពស្រស់បំព្រង ហើយក៏បានជំរុញឱ្យមានវិស័យទេស ចរណ៍នៃប្រទេសទាំងពីរកម្ពុជា -អារ៉ាប៊ីសាអូឌីត មានភាពល្អប្រសើរ ដោយប្រជា ពលរដ្ឋអារ៉ាប៊ីសាអូឌីត បានមកទេសចរណ៍នៅកម្ពុជា ច្រើន ហើយពលរដ្ឋកម្ពុជាក៏បានទៅទេសចរណ៍ នៅប្រទេសអារ៉ាប៊ីសាអូឌីត ច្រើនដែរ ។

 ឯកឧត្ដម មានបំណងចង់ចងសម្ព័ន្ធភាពឱ្យកាន់តែល្អប្រសើរជាមួយនឹងប្រទេសកម្ពុជា ក្នុងនោះ រដ្ឋមន្ត្រីក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត មានបំណងមក ធ្វើ ទស្សនកិច្ចនៅប្រទេសកម្ពុជាដែរ ប៉ុន្តែត្រូវបានលើកពេលទៅវិញ ហើយគ្រោងនឹងមកទស្សនកិច្ចនៅប្រទេសកម្ពុជាក្នុងអំឡុងខែ មីនា ឆ្នាំ ២០២២ខាងមុខ។ 

 ឯកឧត្ដមបានទទួលស្គាល់ថា កម្ពុជាគឺជាប្រទេសមួយដែលមានលទ្ធិប្រជាធិបតេយ្យពេញលេញ ហើយក៏ជាប្រទេសមួយទប់ស្កាត់កូវីដ-១៩ បានយ៉ាងល្អប្រសើរផងដែរ។ ឯកឧត្ដមថា ប្រទេសអារ៉ាប៊ី សាអ៊ូឌីត គឺជាសមាជិកG២០ ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង២០ ដែលជាប្រទេសអ្នកមាន ដែលធ្វើឱ្យអារ៉ាប៊ីសាអ៊ូឌីត មានជំនួយជាច្រើនលើវិស័យមនុស្សធម៌ជាទៅលើប្រទេសមួយចំនួនលើពិភពលោក ។

 សម្រាប់កម្ពុជា អារ៉ាប៊ីសាអ៊ូឌីតបានជួយផ្ដល់អាហាររូបករណ៌និស្សិតកម្ពុជាចំនួន ៨៥ កន្លែង ទាំងបរិញ្ញាបត្រនិងបណ្ឌិតផងដែរ៕
Share This
Author Image

About ww.kmmhotnews.com

January 27, 2022

ចំនួនអ្នកទស្សនា: Views


 ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសា ធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ទំនិញឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហ នុក្នុងឆ្នាំ២០២១ មានចំនួនជាង៦,៩លានតោន ដោយកើនឡើង៥,៩៩ភាគរយ និងមានចំណូលសរុបជាង៣៧៣ ប៊ីលានរៀល កើនឡើង ១៧,៦៤ភាគរយ បើធៀបនឹងការអនុវត្តឆ្នាំ២០២០។ 



ថ្លែងក្នុងពិធីសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅថ្ងៃទី ២៧ ខែមករានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា ដើម្បីបំពេញតម្រូវការនូវកំណើនចេញចូលកំពង់ផែនេះ រាជ រដ្ឋាភិបាលបាននិងកំពុងសិក្សាជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ហៅកាត់ JICA ក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មចំណតផែកុងតឺន័រថ្មី សំដៅប្រែក្លាយជាកំពង់ផែក្នុងតំបន់ដ៏មានសក្តានុពល ក្នុងការគាំ ទ្រដល់កំណើនសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្រ។

ដោយឡែក សម្រាប់ការងារកំពង់ផែស្វយ័តភ្នំពេញវិញ 
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងឆ្នាំកន្លងទៅនេះ មានទំនិញ- ប្រេងឥន្ធនៈ និងហ្គាសឆ្លង កាត់ប្រមាណ៤,២លានតោន កើនឡើង ១៣,៤១ភាគរយ និងចំណូលសរុបមានចំនួនប្រមាណ១៣៨ប៊ីលានរៀល កើនឡើង ១៤,៣៧ភាគរយ ធៀបនឹងការអនុវត្តឆ្នាំ២០២០ បន្ទាប់ពីបានដាក់ឱ្យដំណើរ ការគម្រោងពង្រីកហេដ្ឋារចនា សម្ព័ន្ធជំហានទី៣ ដំណាក់ កាលទី១ នៅចំណតកំពង់ផែកុងតឺន័រ LM១៧ ដែលសមត្ថភាពផ្ទុកកុងតឺន័រ បានសរុបចំនួន ៤ម៉ឺនTEUs ក្នុងមួយឆ្នាំ។

 ឯកឧត្តម ទេសរដ្ឋមន្ត្រី បាន ឱ្យដឹងបន្ថែមថា គម្រោងសិក្សាសមិទ្ធលទ្ធភាពការងារសាងសង់ចំណតផែនៅទន្លេ បិទ ជាមួយក្រុមហ៊ុនសំណង់សៀងហៃ (SCG) បានបញ្ចប់រួចរាល់ហើយ ខណៈបានចាប់ ផ្តើមអភិវឌ្ឍន៍ចំណតផែរណបនៅគីឡូម៉ែត្រលេខ៦។ 

ជាមួយគ្នានេះ បានសិក្សាវាស់ស្ទង់បាតទន្លេ រួមទាំងពិនិត្យតាមដាន និងប្រមូលទិន្នន័យជម្រៅទឹកប្រឡាយនាវាចរណ៍ ដែលស្ថិតក្នុងតំបន់ចតុមុខ ទន្លេមេគង្គលើ និងទន្លេមេគង្គក្រោម រួមទាំងចំណតផែកោះរកា ចំណតផែកុងតឺន័រថ្មី និងចំណតផែទន្លេបិទ ស្របពេលបាននិងកំពុងអភិវឌ្ឍចំណតផែរណបតាមដងទន្លេមួយចំនួន ដើម្បីជាយុទ្ធសាស្ត្រជំរុញការដឹក ជញ្ជូនតាមផ្លូវទឹក៕
Share This
Author Image

About ww.kmmhotnews.com

January 26, 2022

អភិបាលខេត្តកណ្តាល: បើកការដ្ឋានស្ថាបនាលូបេតុង កំណាត់ផ្លូវជាតិលេខ២១ និង កំណាត់ផ្លូវលេខ២១០ ក្នុងក្រុងតាខ្មៅ ចេញផ្សាយ ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២២

ចំនួនអ្នកទស្សនា: Views




 កណ្តាល : ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នាព្រឹកថ្ងៃ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្ថាបនាប្រព័ន្ធលូបេតុង និង រ៉ឺហ្គា លើកំណាត់ផ្លូវជាតិលេខ២១ និងកំណាត់ផ្លូវលេខ២១០ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែល ឧបត្ថម្ភសាងសង់ដោយក្រុមហ៊ុន បុរីភ្នំពេញថ្មី ។ 

 ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ថ្ងៃនេះមិនមែនជាលើកទី១ទេ ដែលក្រុងតាខ្មៅមានការអភិវឌ្ឍ ប្រទេសជាតិមានការរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយមិនប្រកាន់ជាតិសាសន៍ ឬសាសនាឡើយ គឺរស់នៅក្រោមដំបូលតែមួយ ហេតុនេះបានជាគ្រប់ជាតិសាសន៍ និងសាសនាទាំងអស់រស់នៅជាមួយគ្នា យ៉ាងសុខដុមរមនា ។

 សមិទ្ធផលដែលកើតឡើងនៅក្នុងសម័យតេជោ រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធមានផ្លូវ ស្ពាន លូបង្ហូរទឹក សំណង់សាធារណៈផ្សេងៗទៀត មានការរីកលូតលាស់ឡើង ដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ទើបធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនរហូតមកដល់សព្វថ្ងៃ។ ឯកឧត្តម អភិបាលខេត្តបានថ្លែងអំណរគុណ ចំពោះលោកឧកញ៉ា ប៊ុន ហៃ អគ្គនាយកក្រុមហ៊ុនបុរីភ្នំពេញថ្មី ដែលបានឆ្លើយតបនឹងការអំពាវនាវរបស់រដ្ឋបាលខេត្ត ក្នុងការចូលរួមស្ថាបនាលូបេតុងសរសៃដែកដែលមានមុខកាត់លូទំហំ១,៥ម៉ែត្រ ប្រវែង ៧៦២ម៉ែត្រ ដាក់រ៉ឺហ្គាទំហំ ៣ម៉ែត្រ គុណ ៣ម៉ែត្រ ចំនួន ៣៤កន្លែង តាមបណ្តោយផ្លូវជាតិលេខ២១នេះ ។ 

ស្ថាបនាលូបេតុងសរសៃដែក ដែលមានមុខកាត់លូទំហំ ១ម៉ែត្រ ប្រវែង ២៣២ម៉ែត្រ និងរ៉ឺហ្គា ទំហំ ១,៨ ម៉ែត្រ គុណ ១,៨ ម៉ែត្រ ចំនួន១៤កន្លែង តាមបណ្តោយផ្លូវជាតិលេខ២១០ ។ ដោយចំណាយថវិកាអស់ប្រមាណ ២ ០០០លានរៀល ឬស្មើនឹង៦០ម៉ឺនដុល្លារអាម៉េរិក ដែលនេះជាកាយវិការដ៏ល្អប្រពៃ និងជាគំរូដ៏ល្អ ដែលបានដាក់ទុនវិនិយោគក្នុងភូមិសាស្រ្តខេត្តកណ្តាល និងបានចូលរួមអភិវឌ្ឍន៍ក្នុងវិស័យសាធារណការ សំណង់សិល្បការ ដើម្បីទុកបម្រើជាប្រយោជន៍សាធារណៈ ។

 ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត បានស្នើដល់អាជ្ញាធរមូលដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងលើការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។ ត្រូវផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្ត បង្រ្កាបបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ផ្សេងៗ។ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាយោគយល់អធ្យា ស្រ័យ ចំពោះផលប៉ះពាល់ នៅពេលការដ្ឋានដំណើរការ និងសូមចូលរួមសហការជាមួយមន្ត្រីបច្ចេកទេស ដើម្បីឱ្យការដ្ឋាននេះដំណើរការប្រកបដោយជោគជ័យ ៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara





Share This
Author Image

About ww.kmmhotnews.com

January 25, 2022

អាជ្ញាធរខេត្ត និង អគ្គិសនីកម្ពុជា បើកកិច្ចប្រជុំពិគ្រោះយោបល់លើផលប៉ះពាល់ គម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ក្នុងស្រុកមុខកំពូល និង ស្រុកខ្សាច់កណ្តាល

ចំនួនអ្នកទស្សនា: Views

កណ្តាល: ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២

នៅរសៀលថ្ងៃ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទីទី២៥ ខែមករា ឆ្នាំ ២០២២ លោកណុប ដារ៉ា អភិបាលរងខេត្តកណ្តាល និង លោក ប្រាំង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់លើផលប៉ះពាល់ ក្នុងគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ស្ថិតនៅក្នុង ស្រុកមុខកំពូល និង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដោយបានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលស្រុកមុខកំពូល និងលោកអភិបាលស្រុកខ្សាច់កណ្តាល លោកមេឃុំ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោក ប្រាំង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា បានមានប្រសាសន៍ថា ដើម្បីស្នើសុំអនុញ្ញាតគាំទ្រគម្រោងខ្សែបញ្ជូនអគ្គិសនី ៥០ គីឡូវ៉ុល ពីអនុស្ថានីយអគ្គិសនីខាងកើតភ្នំពេញ ទៅព្រំដែនឡាវ និង ដើម្បីអនុវត្តន៍គម្រោងសាងសង់ប្រព័ន្ធខ្សែបញ្ជូនថាមពលអគ្គិសនីជាតិខាងលើឱ្យបានបញ្ចប់ទៅតាមកាលកំណត់ និងបំពេញតម្រូវការថាមពលអគ្គិសនី នៅដើមឆ្នាំ ២០២៣ខាងមុខ សម្រាប់ផ្គត់ផ្គង់ជាពិសេសឱ្យទាន់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម អគ្គិសនីកម្ពុជា និងចាប់ផ្តើមអនុវត្តន៍ការងារសាងសង់ខ្សែបញ្ចូនខាងលើ ចាប់ពីដើមខែមករា ឆ្នាំ២០២២នេះតទៅ ។ ដូចនេះអគ្គិសនីកម្ពុជា សូមសំណូមពរដល់អាជ្ញាធរខេត្ត មេត្តាផ្ដល់ការគាំទ្រព្រមទាំង ជួយសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ផ្តល់នូវកិច្ចសហការដើម្បីឱ្យគម្រោងនេះសម្រេចបានដោយជោគជ័យ ។

លោក ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានសំណូមពរដល់ខាងអគ្គីសនីកម្ពុជា ពេលដែលចុះទៅដល់មូលដ្ឋានសូមជួយបង្កលក្ខណៈនូវភាពងាយស្រួលដល់អាជ្ញាធរក្នុងការសម្របសម្រួលជាមួយប្រជាពលរដ្ឋ និងសូមពន្លឿនកិច្ចការងារនេះ ពិសេសថ្នាក់ភូមិ-ឃុំ ត្រូវបន្តពង្រឹងលើការសម្របសម្រួល ពេលដែលក្រុមការងារចុះទៅ ប្រកបដោយភាពរលូន៕ ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖ dara


Share This
Author Image

About ww.kmmhotnews.com

January 24, 2022

ឯកឧត្តម សុខ លូ ជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រងសាកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ខេត្តបាត់ដំង

ចំនួនអ្នកទស្សនា: Views

 បាត់ដំបង: ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រសៀលថ្ងៃ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានទទួលជួបសម្តែងការគួរសម ជាមួយគណៈគ្រប់គ្រង សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំង(UME) ដែលដឹកនាំដោយ លោក ទុន ភក្តី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។

នៅក្នុងកិច្ចសម្តែងការគួរសមនោះលោក ទុន ភក្តី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តបាត់ដំង (UME) បានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង ជូនដល់ឯកឧត្តម អភិបាលខេត្ត សម្រាប់ផ្តល់ជូនបន្តដល់សិស្ស និស្សិត ក្រីក្រ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ថ្លៃសិក្សា ហើយមានបំណងចង់បន្តការសិក្សាទៅថ្នាក់ឧត្ត មសិក្សា ។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានថ្លែងអំណរគុណចំពោះលោក ទុន ភក្តី និងគណៈគ្រប់គ្រង សាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍ មកដល់រដ្ឋបាលខេត្ត ដើម្បីផ្តល់បន្តដល់សិស្ស និស្សិត ក្រីក្រ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង់ថ្លៃសិក្សា ហើយមានបំណងចង់បន្តការសិក្សាទៅថ្នាក់ឧត្តមសិក្សានោះ ៕ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ ធូ​ កុសល

Share This
Author Image

About ww.kmmhotnews.com

January 23, 2022

អាជ្ញាធរខេត្ត រៀបចំពិធីបញ្ចុះបឋមសិលាកសាងអគារសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

ចំនួនអ្នកទស្សនា: Views



កណ្តាល៖ នៅថ្ងៃ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអាទិត្យ ទី២៣ ខែមករា ឆ្នាំ២០២២ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ឯកឧត្តមឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានយាង និងអញ្ជើញជាព្រះរាជាធិបតី និង គណៈអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា កសាងអគារសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និង ពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដែលរៀបចំដោយអាជ្ញាធរខេត្តកណ្តាល ស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ 

 មានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា អគារសាកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទុកជាប្រវត្តិសាស្ត្រសម្រាប់សមណនិស្សិត និស្សិត យុវជនខ្មែរ និងបរទេស មកទទួលការអប់រំ និងសិក្សាស្រាវជ្រាវ ស្វែងរកចំណេះដឹងនៅទីនេះ។ 

 ឯកឧត្តមអភិបាលខេត្ត បន្តថា អគារសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ កាន់តែល្អប្រសើរក្រោមម្លប់នៃសន្តិភាព ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅ ពោរពេញដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជាមួយនឹងការដាក់ចេញឱ្យអនុវត្តន៍ នូវគោលនយោបាយ ភូមិ ឃុំសង្កាត់មានសុវត្ថិភាព ធ្វើឱ្យមូលដ្ឋានខេត្តកណ្តាល មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់។ 

ដូច្នេះយើងទាំងអស់គ្នា សូមគោរពអរគុណសន្តិភាព អរគុណនយោ បាយឈ្នះឈ្នះ គោរពដឹងគុណស្ថាបនិកមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាំឱ្យកកើតមាននូវសមិទ្ធផលជាច្រើន បម្រើឱ្យផលប្រយោជន៍សាធារណៈ។ 

 សម្ដេចមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណៈធម្មយុត្តិកនិកាយ ខេត្តកណ្តាល បានមានសង្ឃដីកាថា អគារសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សាងសង់លើផ្ទៃដីទំហំ ១៣ ៥៨០ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ មានរាងជាអក្ស អ៊ុយ U មានបន្ទប់សិក្សាចំនួន ៧២បន្ទប់ បន្ទប់រដ្ឋបាល១៧ បន្ទប់សាលប្រជុំ០២ បន្ទប់ផ្ទុកមនុស្សបានចំនួន ១ ០២០ នាក់ មានអាហារដ្ឋានចំនួន ០១កន្លែង ចំណតយានយន្ត ០១កន្លែង ចំណាយថវិកាចំនួន ៤ ០៥៣ ០០០ដុល្លារអាម៉េរិក ដោយមិនទាន់គិតបញ្ចូលសម្ភារបរិក្ខារ បំពាក់ក្នុងអគារនៅឡើយ ៕ដោយ ណយ នឿន (ប្រភពៈរដ្ឋបាលខេត្តកណ្ដាល) សម្រួលផ្សាយដោយ៖ ដារ៉ា

 


Share This
Author Image

About ww.kmmhotnews.com