​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

December 23, 2022

សិស្សមេធាវីជំនាន់១៨ ចំនួន ៦៣នាក់ ចូលធ្វើសច្ចាប្រណិធាន នៅចំពោះមុខសាលាឧទ្ធរណ៍ភ្នំពេញ

ចំនួនអ្នកទស្សនា: Views


លោក ដន ហុកលី ដែលទើបចូលធ្វើសច្ចាប្រណិធាន បានប្រាប់បណ្តាញព័ត៌មាន  នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ថា មេធាវីជាវិជ្ជាជីវៈសេរីមួយ ដែលបាននិងកំពុង ជួយរួមចំណែកលើកស្ទួយវិស័យយុត្តិធម៌នៅកម្ពុជាយ៉ាងធំធេង។ លោកបានប្តេជ្ញា ប្រកបការងារស្របតាមក្រមសីលធម៌វិជ្ជាជីវៈមេធាវី ឲ្យត្រឹមត្រូវតាមច្បាប់ និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យច្បាប់នេះផងដែរ។

ពេលដឹកនាំសិស្សមេធាវីចូលធ្វើសច្ចាប្រណិធាន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ លោក លី ច័ន្ទតុលា បានជម្រាបជូនក្រុមប្រឹក្សាជំនុំជម្រះ តំណាងមហាអយ្យការអមសាលាឧទ្ធរណ៍ អំពីការបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី និងការទទួលបានវិញ្ញាបនបត្រសម្បទាខាងវិជ្ជាជីវៈមេធាវីរបស់បេក្ខជន-បេក្ខនារី និងបានណែនាំដល់សិស្សមេធាវីជំនាន់ ១៨ទាំងអស់ នៅពេលចេញប្រកបវិជ្ជាជីវៈ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ក្រមសីលធម៌វិជ្ជាជីវៈមេធាវី និងបទបញ្ជាផ្ទៃក្នុងគណៈមេធាវី ត្រូវមានស្មារតីស្រឡាញ់យុត្តិធម៌ ជួយការពារក្តីដល់ជនក្រីក្រដោយមិនគិតកម្រៃ ពង្រឹងសមត្ថភាពនិងចំណេះដឹងជាប្រចាំ និងត្រូវចូលរួមលើកតម្កើងឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។

ជាចុងក្រោយ លោកប្រធាន បានជូនពរឱ្យសិស្សមេធាវីជំនាន់១៨ ទាំងអស់ ទទួលបានជោគជ័យក្នុងការប្រកបវិជ្ជាជីវៈ។

សូមជម្រាបថា លោក លី ច័ន្ទតុលា ក្នុងសន្និសីទសារព័ត៌មានមួយ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានអះអាងពីការចាត់វិធានការយ៉ាងម៉ឺងម៉ាត់ លើមេធាវីដែលធ្វើខុសវិជ្ជាជីវៈ ខណៈមានមេធាវី ចំនួន៨រូប បានទទួលរងទណ្ឌកម្ម។ ក្នុងទិសដៅទាំង ១៣ចំណុច សម្រាប់អាណត្តិទី២ របស់ខ្លួន លោក លី ច័ន្ទតុលា នឹងបន្តពិនិត្យ និងតាមដាន និងមានវិធានការយ៉ាងម៉ឺងម៉ាត់ ចំពោះមេធាវីក្នុងការអនុវត្តវិជ្ជាជីវៈ ដែលមិនគោរពតាមច្បាប់ និងវិធានរបស់គណៈមេធាវី និងសិក្សាឡើងវិញ អំពីយន្តការដាក់ទណ្ឌកម្មវិន័យ របស់ក្រុមប្រឹក្សាគណៈមេធាវី៕

Share This
Author Image

About ww.kmmhotnews.com

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការប្រកួតកីឡាវាយកូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» អបអរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាម

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ នៅថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីបើកការប្រកួតកីឡាវាយ កូនគោល «ពានរង្វាន់សម្តេចតេជោលើកទី៦» ដែលនឹងប្រារព្ធឡើងទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីស៊ត។

ការប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់របស់សម្តេចតេជោ ត្រូវបានធ្វើឡើង ដើម្បីអបអរសាទរការបិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលឆ្នាំ២០២២នេះ មានរយៈពេល ២៤ឆ្នាំហើយ។

ការប្រកួតនៅឆ្នាំនេះ មានការអញ្ជើញចូលរួមពីកីឡាករជាតិ-អន្តរជាតិ សរុបប្រមាណ ១៧២រូប។ ការប្រកួតនេះ មានការប្រកួតជាក្រុម និងការប្រកួតជាឯកត្តជនផ្នែកបុរស និងនារី។

ការប្រកួតនេះធ្វើឡើងពេញមួយព្រឹក ហើយនៅពេលរសៀលនឹងមានពិធីប្រគល់ពានរង្វាន់ដល់កីឡាករជយលាភី រួមជាមួយការពិសារអាហាសាមគ្គីផងដែរ។

កម្ពុជា ជាប្រទេសដែលធ្លាប់ញាំញីដោយភ្លើងសង្គ្រាមប្រមាណ៣ទសវត្សរ៍ កុំថាឡើយការលេងកីឡាវាយកូនហ្គោល ដែលជាប្រភេទកីឡារបស់អភិជននោះ សូម្បីតែការប្រកួតកីឡាទូទៅក៏មិនអាចធ្វើបាននោះដែរ។ ២៤ឆ្នាំដែលកម្ពុជា បានបិទបញ្ចប់ភ្លើងសង្គ្រាមទាំងស្រុង បានធ្វើឱ្យកម្ពុជាមានឱកាសពេញលេញ ក្នុងការកសាង និងអភិវឌ្ឍប្រទេសលើគ្រប់វិស័យ រួមទាំងវិស័យកីឡាផងដែរ។ វិស័យកីឡារបស់កម្ពុជា មិនត្រឹមមានការអភិវឌ្ឍសមត្ថភាពកីឡាករ ឬអត្តពលិកប៉ុណ្ណោះទេ តែបច្ចុប្បន្នកម្ពុជា ក៏មានសមត្ថភាពអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ការប្រកួតកីឡា ហើយក៏មានសមត្ថភាពទៅរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានានានៅកម្ពុជាថែមទៀតផង។

ជាក់ស្តែងនៅឆ្នាំ២០២៣ខាងមុខនេះ កម្ពុជានឹងទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ថែមទៀត។ កម្ពុជា បានទន្ទឹងរង់ចាំ ក្នុងការរៀបចំព្រឹត្តិការណ៍តំបន់មួយនេះ អស់រយៈពេលប្រមាណ ៦៤ឆ្នាំមកហើយ។ ការទន្ទឹងរង់ចាំក្នុងពេលវេលាដ៏យូរនេះ ក៏ដោយសារតែវិបត្តិនៃភ្លើងសង្គ្រាម ធ្វើឱ្យកម្ពុជាបាត់បង់សមត្ថភាព និងលទ្ធភាពក្នុងការរៀបចំ។

ដូច្នេះព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់សម្តេចតេជោ មិនត្រឹមតែអបអរដល់សុខសន្តិភាពដែលកំពុងមានប៉ុណ្ណោះទេ តែក៏ ជាសារបង្ហាញពីគុណតម្លៃនៃសុខសន្តិភាពផងដែរ។ សុខសន្តិភាពធ្វើឱ្យកម្ពុជា មានឱកាសកសាងសង្គមឱ្យកាន់តែរីកចម្រើន ហើយក៏មានឱកាសកូន អ្នកវិនិយោគជាកូនខ្មែរ អាចសាងសង់ទីលានវាយកូលគោលតម្លៃរាប់លានដុល្លារ ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ចូលចិត្តលេងកូនគោលផងដែរ។

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល ក៏ជាការបង្កើតបរិយាកាសរឹតចំណង មេត្រីភាព សាមគ្គីភាព រវាងអ្នកលេងកីឡាវាយកូនគោលផងដែរ។ កីឡាករដែលចូលរួមប្រកួតនេះ ភាគច្រើនជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាមបណ្តាក្រសួងស្ថាប័នរបស់រដ្ឋ អភិបាលខេត្ត ព្រមទាំងឯកអគ្គរាជទូត/រដ្ឋទូត បណ្តាប្រទេសជាមិត្តប្រចាំ នៅកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីសត ជាទីលានដ៏ប្រណិត និងល្បាញល្បីមួយនៅក្នុងប្រទេសកម្ពុជា ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលដណ្តើមពានរង្វាន់ សម្តេចតេជោ ត្រូវបានរៀបចំឡើងនៅទីតាំងនេះចំនួនពីរលើកមកហើយ។

ទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីស៊ត (Vattanac Golf Resort) ត្រូវបានបើកដំណើរការក្នុងខែឧសភា ឆ្នាំ២០១៩ ហើយត្រូវបានគេបោះឆ្នោតជ្រើសរើស និងផ្តល់រង្វាន់សំខាន់មួយចំនួនមានដូចជា
ជាប់ចំណាត់ថ្នាក់លេខ៣ ជារីសតវាយកូនហ្គោលល្អបំផុត នៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំប្រចាំ២០២២, ជាប់ចំណាត់ថ្នាក់លេខ១ ជារីសតវាយកូនហ្គោលដ៏ល្អបំផុតនៅកម្ពុជា៣ឆ្នាំជាប់គ្នា គឺឆ្នាំ២០២០-២០២១-២០២២ និងរីសតវាយកូនហ្គោលដ៏ប្រណិតបំផុតនៅកម្ពុជា ក្នុងឆ្នាំ២០២១ និង២០២២។

វឌ្ឍនៈហ្គោលរីសត ជារមណីយដ្ឋានវាយកូនគោលដ៏ប្រណិត មានចម្ងាយផ្លូវត្រឹមតែ៣៥ នាទីប៉ុណ្ណោះពីកណ្តាល រាជធានីភ្នំពេញ។

ទាំងទីលានខាងកើត និងខាងលិចនៃវឌ្ឍនៈហ្គោលរីសត បានបង្ហាញនូវវប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជាពាក់ព័ន្ធទៅនឹងស្ថាបត្យកម្ម និងប្រវត្តិសាស្ត្រ មានដូចជាប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ទីលានជល់ដំរី និងបាយ័ន។

ទីលានខាងកើត និងខាងលិច ត្រូវសាងសង់ឡើងយ៉ាងល្អប្រណិត សម្រាប់បម្រើការប្រកួត។ ទីលានខាងកើត និងខាងលិច មានចំនួន ១៨ឡូដូចគ្នា។

វឌ្ឍនៈហ្គោលរីសត ក៏មានកន្លែងវាយកូនហ្គោលពេលយប់ «Dragon Turn» ផងដែរ។ «Dragon Turn» ត្រូវបានបោះឆ្នោតជា «ទីលានវាយកូនគោលវឌ្ឍនៈហ្គោលរីស៊ត មាន ៩ឡូ» ល្អបំផុតរបស់ពិភពលោកក្នុងឆ្នាំ២០២១។

វឌ្ឍនៈហ្គោលរីសត ក៏មានសាលាបង្ហាត់វាយកូនហ្គោលជាមួយបច្ចេកវិទ្យា Trackman Driving Range Eagle Try Technology, PGA Teaching Professionals, Custom Fit equipment and professionals, Bistro, and world class VVIP, VIP៕




Share This
Author Image

About ww.kmmhotnews.com

December 22, 2022

រដ្ឋមន្ត្រីពាណិជ្ជកម្ម ថ្លែងអំណរគុណអូស្ត្រាលី រួមចំណែកជួយដល់ការអភិវឌ្ឍនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

    (ភំ្នពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាពលរដ្ឋអូស្ត្រាលី ដែលបានផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ក៏ដូចជាលើកកម្ពស់ការធ្វើពាណិជ្ជកម្មនៅកម្ពុជា។

លោករដ្ឋមន្ត្រី បានថ្លែងអរគុណអូស្ត្រាលី ក្នុងជំនួបជាមួយលោក ប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។ លោក ប៉ាប្លូ កាង នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ បានចូលជួបជម្រាបលោករដ្ឋមន្ត្រីពាណិជ្ជកម្ម បន្ទាប់ពីរូបលោកដល់អាណត្តិបញ្ចប់ការងារជាឯកអគ្គរដ្ឋទូតអូស្ត្រាលីនៅកម្ពុជា។

នៅក្នុងជំនួបនោះ លោក ប៉ាន សូរស័ក្តិ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានអបអរសាទរចំពោះឯកអគ្គរដ្ឋទូត ដែលបានបំពេញបេសកកម្មប្រកប ដោយជោគជ័យនៅកម្ពុជា ព្រមទាំងបានកោតសរសើរចំពោះតួនាទី និងការចូលរួមចំណែកយ៉ាងសកម្មរបស់លោកឯកអគ្គរដ្ឋទូត ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកម្ពុជា-អូស្រ្តាលី ជាពិសេសលើវិស័យពាណិជ្ជកម្ម។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណ ចំពោះ រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលីសម្រាប់ការគាំទ្រជាបន្តបន្ទាប់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ដែលក្នុងនោះរួមមានទាំងការ ឧបត្ថម្ភវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការចូលរួមចំណែក ដល់យុទ្ធនាការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានផ្តល់ជំនួយក្រោមកម្មវិធី អភិវឌ្ឍន៍សេដ្ឋកិច្ចទ្វេភាគីថ្មីកម្ពុជា-អូស្ត្រាលី (Cambodia Australia Partnership for Resilient Economic Development (CAP-RED) ក៏ដូចជាកម្មវិធីពាណិជ្ជកម្មតំបន់ (RT4D)។ ក្នុងនោះ ក្រសួងពាណិជ្ជកម្ម នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីកម្មវិធីទាំងនេះ។ លោករដ្ឋមន្ត្រី ក៏បានកោតសរសើរ ចំពោះការគាំទ្រលើការងារកិច្ចប្រកួតប្រជែង និងកិច្ចការពារអ្នកប្រើប្រាស់ ហើយសង្ឃឹមថា អូស្រ្តាលី នឹងបន្តការគាំទ្រនៅក្នុង

វិស័យនេះ។

ភាគីទាំងពីរ ក៏បានស្វាគមន៍ចំពោះការសម្រេចបានជាដុំកំភួន នូវការចរចាដំទ្បើងកម្រិតនៃកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេទ្បង់ (AAZNFTA Upgrade) ដែលជាសមិទ្ធផល

អាទិភាពសេដ្ឋកិច្ចមួយរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២។

លោក ប៉ាន សូរស័ក្តិ និងលោក ប៉ាប្លូ កាង បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ សំដៅពង្រឹង ពង្រីក និងជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕

Share This
Author Image

About ww.kmmhotnews.com

អភិបាលខេត្តកណ្តាល ជួបពិភាក្សាការងារជាមួយអង្គការទស្សពិភពលោកអន្តរជាតិ លើការងារអភិវឌ្ឍន៍សហគមន៍

ចំនួនអ្នកទស្សនា: Views

កណ្ដាល :ថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២២ នៅរសៀលថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជួបពិភាក្សាការងារ ជាមួយអង្គការទស្សពិភពលោកអន្តរជាតិលើការងារអភិវឌ្ឍន៍សហគមន៍ និង គម្រោងគណនេយ្យភាពសង្គម និង លោក ឡេង វីរៈ នាយកប្រតិបត្តិ នៃអង្គការទស្សនពិភពលោកអន្តរជាតិប្រចាំកម្ពុជា ព្រមទាំងមន្ទីរពាក់ព័ន្ធ និងថ្នាក់ដឹកនាំ បុគ្គលិក អង្គការទស្សនៈពិភពលោកអនកតរជាតិកម្ពុជា និងអង្គការដៃគូផងដែរ ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល មានប្រសាសន៍ថា ខេត្តកណ្តាលជាខេត្តគោលដៅមួយ ស្ថិតនៅក្នុងចំណោមខេត្តគោលដៅទាំង២៥ រាជធានី ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ (ឆ្នាំ២០១៧ ដល់ឆ្នាំ២០២៣) ចំពោះការអនុវត្តការងារគណនេយ្យភាពសង្គមនេះ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល គឺមានក្រុង ស្រុកគោលដៅចំនួន០៨ រួមមាន៖ ទី១.ក្រុងតាខ្មៅ, ទី២.ស្រុកកៀនស្វាយ, ទី៣.ស្រុកខ្សាច់កណ្តាល, ទី៤.ស្រុកលើកដែក, ទី៥.ស្រុកមុខកំពូល, ទី៦.ស្រុកអង្គស្នួល, ទី៧.ស្រុកពញាឮ, និង ទី៨.ស្រុកស្អាង ។

ឯកឧត្ដមអភិបាលខេត្ត បានបន្តទៀតថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងមក រដ្ឋបាលខេត្តកណ្តាល ក៏មានគណៈប្រតិភូថ្នាក់ជាតិ និងអន្តរជាតិបានមកទស្សនកិច្ចសិក្សា ស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម នៅឃុំភូមិធំ ស្រុកកៀនស្វាយ ហើយខេត្តកណ្តាលក៏មានកិច្ចប្រជុំឆ្លុះបញ្ចាំងលទ្ធផល នៃដំណើរទស្សនកិច្ចសិក្សា ដែលដឹកនាំដោយលោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ ក៏មានដំណើរទស្សនកិច្ចសិក្សាឈ្វេងយល់ អំពីការអនុវត្តការងារគណបក្សភាពរដ្ឋ របស់ប្រភូជាន់ខ្ពស់ធនាគារពិភពលោក និងលេខាធិការដ្ឋាន គ.ជ.អ.ប នៅអង្គភាពផ្តល់សេវានៃមណ្ឌលសុខភាពកោះខែល និងនៅសាលាឃុំកោះខែល ស្រុកស្អាងផងដែរ។

លោក ម៉ាអុន ម៉ាអូណាត អគ្គយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រុងសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិនេះ ចំពោះនៅថ្នាក់ខេត្ត គឺយើងមានក្រុមការងារ គណនេយ្យភាពសង្គមថ្នាក់ខេត្ត ជាសេនាធិការក្នុងការជួយគាំទ្រ និង សម្របសម្រួលលើដំណើរការនៃលក្ខណៈបច្ចេកទេស និងធនធាន ដល់រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់។ ដើម្បីធានាដល់ការអនុវត្តការងារគណនេយ្យភាពសង្គម ឱ្យទទួលបានជោគជ័យ និងលទ្ធផលល្អប្រសើរ តាមរយៈប្រែក្លាយខ្លួនឱ្យទៅជាអ្នកផ្តល់សេវា ដ៏មានប្រសិទ្ធភាព ដែលអាចទុកចិត្តបាន និងការទទួលបាននូវសេវាល្អ ៕ ដោយ ណយ នឿន(ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)សម្រួលដោយ៖ដារ៉ា

Share This
Author Image

About ww.kmmhotnews.com

December 21, 2022

មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធដារ ជំរុញឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមបង់ពន្ធឲ្យបានត្រឹមត្រូវ ដើម្បីធានានូវតម្លាភាព

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ បណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២នេះ​ បានជំរុញសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមអនុវត្តនូវកាតព្វកិច្ចសារពើពន្ធ ឲ្យបានត្រឹមត្រូវ ដើម្បីធានានូវតម្លាភាព និងគណនេយ្យភាព ក្នុងការប្រើប្រាស់ធនធាន ចំពោះម្ចាស់មូលនិធិ។


ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល បណ្ឌិត កែន សម្បត្តិ តំណាងលោក គង់ វិបុល រដ្ឋមន្តី្រប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ អញ្ជើញចូលរួមបើកសិក្ខាសាលាស្តីពី «កាតព្វកិច្ចរបស់អ្នកជាប់ពន្ធ និងប្រព័ន្ធគ្រប់គ្រងការប្រកាសពន្ធអាជីវកម្មតាមអនឡាញ(e-Filing)» សម្រាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារនៃនាយកដ្ឋានពាក់ព័ន្ធនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងលោក-លោកស្រី នាង កញ្ញា ដែលជានាយក នាយិកា និងអ្នកតំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន២៧០នាក់ ដែលបានរៀបចំដោយគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា (Cooperation Committee for Cambodia-CCC) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

បណ្ឌិត កែន សម្បត្តិ បានបញ្ជាក់យ៉ាងដូច្នេះថា «សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចូលរួមអនុវត្តនូវកាតព្វកិច្ចសារពើពន្ធបានល្អ និងកាន់បញ្ចិកាគណនេយ្យបានត្រឹមត្រូវ ក៏ធានាបាននូវតម្លាភាព និងគណនេយ្យភាព ក្នុងការប្រើប្រាស់ធនធាន ចំពោះម្ចាស់មូលនិធិ»។

ទន្ទឹមគ្នានេះ បណ្ឌិត កែន សម្បត្តិ បានលើកឡើងថា ការពង្រឹងអភិបាលកិច្ចល្អ គឺត្រូវធ្វើទ្វេទិស ទាំងខាងរដ្ឋបាលសារពើពន្ធ ទាំងខាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។

លោកថា ជាក់ស្តែង នៅឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រេចបានលើសផែនការខ្ពស់ ជាប្រវត្តិសាស្ត្រ គឺលើស ២៤.០២% និងរយៈពេល ១១ខែ ឆ្នាំ២០២២ សម្រេចបានប្រមាណ ១១៤% នៃផែនការ៕



Share This
Author Image

About ww.kmmhotnews.com