​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

May 21, 2023

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបីព្រមគ្នានៅតំបន់​សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជាសមិទ្ធផលកើតចេ​ញ​ពីនយោបាយខ្សែក្រវាត់ និងផ្លូវ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវ​នឹង​ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធពិធីចំនួន៣ជាមួយគ្នានៅតំបន់សេដ្ឋកិច្ច​ពិសេសក្រុងព្រះសីហនុ ដែលជា​សមិទ្ធផល​កើត​ចេញនយោបាយ ឬគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។
កម្មវិធីទាំង៣នោះរួមមាន៖ ទី១) កម្មវិធីសំណេះសំណាលជាមួយកម្មករនិយោជិត​ជាង ២ម៉ឺននាក់, ទី២) ទស្សនាពិព័រណ៌សមិទ្ធផលក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុង​ព្រះ​សីហនុ និងទី៣) សម្ពោធដាក់ឱ្យដំណើរការ​រោង​ចក្រផលិតសំបកកង់។ កម្មវិធី​ទាំង៣នេះ ធ្វើឡើងដើម្បី​អប​អរសាទរខួបលើកទី១០ នៃគំនិតផ្ដួចផ្ដើម​ខ្សែក្រវាត់ និងផ្លូវ។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹង​ថា កិច្ចសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីកម្មករ និយោជិត សរុប​ចំនួន ២៤,២៣៩នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៧៥ នៅក្នុងតំបន់សេដ្ឋ​កិច្ច​ពិសេសក្រុងព្រះសីហនុ។

លោករដ្ឋមន្ត្រី បានឱ្យដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញមកតំបន់សេដ្ឋកិច្ចពិសេសនេះ បានចំនួន ៤លើក រួចមកហើយ ដែលលើកទី១ នៅឆ្នាំ​២០​០៨ ក្នុងពិធីបញ្ចុះបឋមសិលាតំបន់សេដ្ឋកិច្ចពិសេស​ក្រុង​ព្រះសីហនុ, ទី២ នៅឆ្នាំ​២០១៦ ក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ១០០ ក្នុង​តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងទី៣ និងទី៤ នៅឆ្នាំ២០១៨ ចំនួន ២លើក ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត​ក្នុងតំបន់សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ។
សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសមិទ្ធផលដ៏ធំមួយកើត​ចេញ​ពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ។ គិតត្រឹមខែឧសភា ឆ្នាំ២០២៣ តំបន់សេដ្ឋ​កិច្ច​ពិសេសក្រុងព្រះសីហនុ មានរោងចក្រសហគ្រាសចំនួន១៧៥ ផលិតសម្ភារ​សំណង់ សម្ភារប្រើប្រាស់ក្នុងផ្ទះ គ្រឿងបន្លាស់រថយន្ត សំបកកង់រថយន្ត ផលិត​​ផ​ល​សូ​ឡា សម្ភារពេទ្យ កាបូបនិងវ៉ាលី សម្លៀកបំពាក់ ស្បែកជើង។ល។ ដែលជាក្រុម​ហ៊ុន​មកពីប្រទេសចិន បារាំង អៀឡង់ដ៏ ថៃ ឡាវ មីយ៉ាន់ម៉ា វៀតណាម អាមេរិក អាល្លឺ​ម៉ង់ កូរ៉េ ជប៉ុន អង់គ្លេស កាណាដា ។ល។
ប្រតិបត្តិការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទំហំទឹក​ប្រាក់​នៃការនាំចេញ-នាំចូលប្រមាណ ២.៥ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២២ និង​ផ្ដល់ការងារជូនកម្មករនិយោជិតប្រមាណជិត ៣ម៉ឺននាក់។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទំនាក់ទំនងល្អ និងផ្តល់ផលប្រយោជន៍​ជូន​ប្រជា​ពលរដ្ឋនៅមូលដ្ឋាន ដូចជា ផ្តល់ការងារធ្វើនៅក្នុងតំបន់, ជួលផ្ទះ, លក់ដូរ​ម្ហូបអាហារ, ដឹកជញ្ជូន។ល។ ព្រមទាំងបានចូលរួមកសាងសមិទ្ធផលនានា សកម្ម​ភាពមនុស្សធម៌ជាមួយសហគមន៍មូលដ្ឋាននៅក្នុងតំបន់ផងដែរ។
ដោយឡែករោងចក្រផលិតសំបកកង់ ដែលសម្ពោធនៅថ្ងៃស្អែកនេះ គឺជាក្រុមហ៊ុនវិនិយោគរបស់ចិន មានឈ្មោះ រថយន្ត ជេនេរ៉ល ថាយអឺរ ថេក​ណឡជី (ខេមបូឌា) ដែលមានលោក គូឆួយ ម្ចាស់ក្រុមហ៊ុន និងលោក
ថាវ គួចុង នាយកក្រុមហ៊ុន ដែលមានទុនវិនិយោគ ៣០០លានដុល្លារអាមេរិក ដែលជាគម្រោងវិនិយោគធំជាងគេបង្អស់ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងជាគម្រោងដែលមានទុនវិនិយោគលើសពី ១០០លានដុល្លារអាម៉េរិកលើកទី១ មកពីខេត្តជាំងស៊ូ នៅកម្ពុជា។
រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបស្របទៅ​នឹងគោល​នយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ដែលជាឧស្សាហកម្មមានតម្លៃបន្ថែម​ខ្ពស់ ប្រើប្រាស់ប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិ​ដែលមាននៅក្នុងស្រុក​ជិត ៥ពាន់​តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូធម្មជាតិរបស់
កម្ពុជា។
រោងចក្រនេះអាចផលិតសំបកកង់រថយន្តគ្រប់ប្រភេទជិត ១.៣លានសំបក​កង់ក្នុង​មួយឆ្នាំ ដែលនឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១,១៥០នាក់៕
Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment