នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូន ពេញ រាជធានីភ្នំពេញ។
បើតាមឯកឧត្តមសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឱ្យដឹងថា “អគារតេជោអភិវឌ្ឍន៍”នេះ ជាអគារថ្មី ដែលត្រូវបានសាងសង់ឡើង ដោយបំពាក់នូវឧបករណ៍វេជ្ជសាស្ត្រទំនើបៗ ដដែលនាំចូលមកពីប្រទេសអាលឺ្លម៉ង់ និងសហរដ្ឋអាមេរិកដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាក្តីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុ ជាលើសេវាសុខភាពសាធារណៈនៅកម្ពុជា ។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា អគារព្យាបាល «តេជោអភិវឌ្ឍន៍» ជាសមិទ្ធផលដ៏ធំមួយ ទៀតបន្ថែមលើសមិទ្ធផលធំៗជាច្រើនដែលក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែតបានកសាងកន្លងមក ដើម្បីឆ្ពោះ ទៅសម្រេចបានតាមចក្ខុវិស័យសុខភាពកម្ពុជាឆ្នាំ២០៣០ គឺ «សម្រេចភាពធន់នៃប្រព័ន្ធសុខាភិបាល និងការគ្របដណ្តប់សុខភាពជាសកល ដែលធានាកម្ពុជាមានសុវត្ថិភាព និងសុខភាពល្អ»។
បើតាមឯកឧត្តម ម៉ម ប៊ុនហេង គម្រោងសាងសង់អគារទាំងមូល និងបំពាក់ឧបករ ណ៍ សម្ភារៈមានតម្លៃទឹកប្រាក់សរុបជាង ៧០ លានដុល្លារអាមេរិក(៧០,៣៣១, ៨១១. ១១)ដែលជាការឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសប្បុរសជននានា ស្របតាមការអំពាវនាវជាកុសលដ៏ឧត្តុង្គឧត្តមរបស់សម្តេចតេជោនាយករដ្ឋមន្តី នៅមន្ទីរពេទ្យកាល់ម៉ែត កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមពាក្យស្លោក «បរិច្ចាគដើម្បីជីវិតមនុស្ស»។
អគារតេជោអភិវឌ្ឍន៍សាងសង់អំពីបេតុងអាម៉េ លាតសន្ធឹងតាមបណ្តោយមហាវិថីព្រះមុនីវង្សមានបណ្តោយប្រវែង១៥៣
ម៉ែត្រ ទទឹងប្រវែង២២.៥ ម៉ែត្រ មានកម្ពស់ ១២ជាន់ និងក្រោមដី ២ជាន់ ផ្ទៃ ក្រឡាសរុប ៤៨,១៩៥ម៉ែត្រក្រឡា សាង សង់ស្របតាមប្រព័ន្ធស្ដង់ដារមន្ទីរពេទ្យអន្តរជាតិ (បទដ្ឋានបច្ចេកទេសបារាំង) មានគ្រែសម្រាកព្យាបាលសរុបចំនួន ៤២៦គ្រែ ។
សូមបញ្ជាក់ថា អគារមជ្ឈមណ្ឌលពហុឯកទេសនេះ ត្រូវបានធ្វើពិធីបញ្ចុះបឋមសិ លាបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែ មីនា ឆ្នាំ២០១៨ ក្នុងគោលបំណងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មអគារមជ្ឈមណ្ឌលពហុឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ជាមន្ទីរពេទ្យបង្អែកលំដាប់ខ្ពស់ចុងក្រោយ ដើម្បីផ្តល់នូវសេវាពហុឯកទេស ប្រកបទៅដោយបច្ចេកវិទ្យាវេជ្ជសាស្ត្រដ៏ទំនើប ស្រប តាមការវិវត្តរបស់សកលលោកនាពេលបច្ចុប្បន្ន ដែលជាក្ដីរំពឹងរបស់ប្រជាពលរដ្ឋកម្ពុជា។ អគារទំនើបថ្មីមួយនេះ មានបន្ទប់វះកាត់ចំនួន១០ ដោយបំពាក់បច្ចេកវិទ្យាវេជ្ជសាស្ត្រឈានមុខដែលប្រមូលផ្តុំទៅដោយឯកទេសវេជ្ជសាស្ត្រ និងសល្យសាស្ត្រសំខាន់ៗទាំងអស់ រួមទាំងផ្នែកសង្គ្រោះបន្ទាន់ ផ្នែកប្រពោធនកម្មពហុឯកទេសទំនើបទៀតផង ។
គ្រប់អ្នកជំងឺ តែងប្រាថ្នាចង់បានមន្ទីរពេទ្យដែលល្អ និងទំនើបកម្រិតព្យាបាលមាន គុណភាពខ្ពស់។ ដោយចង់ឱ្យប្រជាពលរដ្ឋទទួលបាននូវសេវាព្យាបាលដែលល្អនេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែប្រឹងប្រែងលើកកម្ពស់គុណភាពព្យាបាលនៅតាមមន្ទីរពេទ្យនានា បន្ទាប់ពីដំណាក់ កាលពង្រាយមន្ទីរពេទ្យទៅតាមខេត្ត ស្រុក និងមណ្ឌលសុខសភាពនៅតាមឃុំ ។
គួររម្លឹកឱ្យដឹងដែរថា មន្ទីរពេទ្យកាល់ម៉ែត បានសាងសង់ក្នុងឆ្នាំ១៩៥៨-១៩៦០ កាលនោះមានឈ្មោះថា "មូលនិធិកាល់ម៉ែត"។ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត មន្ទីរពេទ្យត្រូវបានបោះបង់ និងបំផ្លាញស្ទើរទាំងស្រុង។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ មន្ទីរពេទ្យត្រូវបានជួសជុល និងបើកដំណើរការឡើងវិញ ដោយបានការជួយឧបត្ថម្ភគាំទ្រពី បណ្តាប្រទេសជាមិត្ត និងជាពិសេសការគាំទ្រយ៉ាងមុតមាំពីរដ្ឋាភិ បាលកម្ពុជា នៅពេលនោះ។ អគារខ្លះបានជួសជុលកែលម្អ អគារមួយចំនួនទៀត បានសាងសង់ថ្មីជាបន្តបន្ទាប់មានជាអាទិ៍ មជ្ឈ មណ្ឌលព្យាបាលជំងឺបេះដូង មជ្ឈមណ្ឌលវិទ្យាសាស្ត្រប្រព័ន្ធប្រសាទ មជ្ឈមណ្ឌលព្យាបាលជំងឺមហារីក អគារសម្ភពសន្តិភាព និងជាពិសេស ចុងក្រោយនេះអគារតេជោអភិវឌ្ឍន៍ ក្រោមការឧបត្ថម្ភ និងគាំទ្រដ៏ខ្ពង់ ខ្ពស់បំផុតពី សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជា និងសប្បុរសជននានាតាមការអំពាវនាវរបស់ សម្ដេចតេជោនាយករដ្ឋមន្តី៕
0 comments:
Post a Comment