​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

April 24, 2023

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់​ក្រុមការងារ​នាំយក​អំណោយ ចុះសួរសុខទុក្ខ លោក​មេបញ្ជាការរង អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ដែល​មាន​ជំងឺ​ប្រចាំកាយ ត្រូវ​ព្យាបាល​ដោយ​វះកាត់ នា​ពេលកន្លងមក​!

ចំនួនអ្នកទស្សនា: Views

 


ព្រឹក ថ្ងៃទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ លោក​វរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចាត់​ឲ្យ​ក្រុមការងារ នាំយក​អំណោយ​របស់ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះ​ទៅ​សាកសួរ​សុខទុក្ខ លោក​វរសេនីយ៍ត្រី ហែម វុត្ថា មេបញ្ជាការរង អាវុធហត្ថ​ខណ្ឌ​ច្បារអំពៅ ដែល​មាន​ជំងឺ​ប្រចាំកាយ ត្រូវ​ព្យាបាល​ដោយ​វះកាត់ នា​ពេលកន្លងមក បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​បន្ត​នៅ​គេហដ្ឋាន​។​

​ក្នុងឱកាស​នោះ លោក​វរសេនីយ៍ឯក សៀ ទីន ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង និង​បាន​នាំយក​ថវិកា​ចំនួន ៦​លាន​រៀល​, ភេសជ្ជៈ​ចំនួន ០២​កេស​, ទឹក​សុទ្ធ​៤​កេស​, ទឹកដោះគោ​បឺត ០២​កេស ជូន​ដល់ លោក​វរសេនីយ៍ត្រី ហែម វុត្ថា ជា​អំណោយ​សួរសុខទុក្ខ និង​ទុក​ជា​ការចែករំលែក សម្រាល​បន្ទុកគ្រួសារ​ក្នុងការ​សម្រាក​ព្យាបាល​ផងដែរ​៕
#PhnomPenhGRK






Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment