​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

February 2, 2023

អង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជា លើវិស័យកសិកម្មឱ្យកាន់តែខ្លាំ និងជាកសិកម្មមួយប្រកបដោយភាពវៃឆ្លាត

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ : នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣

លោកស្រី Jyotsna Puri អនុប្រធានមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) មានប្រសាសន៍ថាអង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជា លើវិស័យកសិកម្មឱ្យកាន់តែខ្លាំងឡើង ធំធាត់ឡើង និងកសិកម្មមួយប្រកបដោយមានភាពវៃឆ្លាត។

ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឱ្យដឹងដូច្នេះ បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន អនុញ្ញាតឱ្យលោកស្រី Jyotsna Puri អនុប្រធានមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងជំនួបនោះលោកស្រី Puri បានសម្ដែងនូវការគោរពដល់សម្ដេចតេជោ ចំពោះកិច្ចប្រឹងប្រែងរបស់សម្ដេចតេជោ ក្នុងការថែរក្សាសុខសន្តិភាព និងស្ថិរភាពសង្គម ជាពិសេសក្នុងគ្រាមានជំងឺកូវីដ១៩ ដោយសម្ដេចតេជោបានដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធីសាស្ត្រទប់ស្កាត់ជំងឺកូវីដ១៩ បានយ៉ាងប្រសិទ្ធភាព ជួយដល់ប្រជាជនដែលបានឆ្លងផុតពីបន្ទាត់ក្រីក្រហើយ មិនឱ្យធ្លាក់ចុះទៅក្រោមបន្ទាត់ក្រីក្រវិញ។

ទន្ទឹមនេះ ជួយកិច្ចគាំពារសង្គមខាងអាហារូបត្ថម្ភ និងបានដាក់ចេញនូវកម្មវិធីនយោបាយយ៉ាងល្អ សម្រាប់វិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ ឱ្យមានអ្នកបច្ចេកទេសកសិកម្មនៅតាមឃុំ និងកម្មវិធីស្រោចស្រព ដើម្បីជំរុញការផលិតកសិផលដែលមានគុណភាព ស្របតាមតម្រូវការទីផ្សារ។ លោកស្រី Puri បានបន្តថា អង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម សូមសម្ដែងនូវការគោព និងគាំទ្រ ចំពោះកិចុ្ចប្រឹងប្រែងថែរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍរបស់កម្ពុជាលើវិស័យកសិកម្ម។ លោកស្រីក៏បានថ្លែងអំណរគុណសម្ដេចតេជោ ចំពោះការបង្កើនវិភាគទានពី៦០ម៉ឺនដុល្លារ ទៅ១លានដុល្លារ សម្រាប់ឆ្នាំ២០២៥ ឆ្នាំ២០២៨ ហើយបានប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជា លើវិស័យកសិកម្មឱ្យកាន់តែខ្លាំងឡើង ធំធាត់ឡើង និងកសិកម្មមួយប្រកបដោយមានភាពវៃឆ្លាត។

ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា អង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ជាដៃគូល្អ ជាដៃគូដែលមានអាយុជាង៣០ឆ្នាំមកហើយៗ ដែលមានទស្សនៈដូចគ្នា ក្នុងន័យនេះយើងត្រូវបន្តភាពជាដៃគូតទៅទៀត។ សម្ដេចតេជោមានប្រសាសន៍បន្តថា កម្ពុជាផ្ដោតការយកចិត្តទុកដាក់ទៅលើការអភវឌ្ឍកសិកម្ម និងជនបទ ចង់ធ្វើយ៉ាងណាឱ្យកសិករផលិតហើយទទួលបានផលចំណេញ ចង់រក្សាកុំឱ្យអ្នកដែលឆ្លងផុតពីបន្ទាត់ក្រីក្រហើយធ្លាក់ចុះទៅវិញ ចង់ជំរុញវិស័យកសិកម្មឱ្យទៅជាកសិ-ពាណិជ្ជកម្ម និងកសិ-ឧស្សាហកម្ម។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីរីករាយសារជាថ្មីម្ដងទៀត ចំពោះភាពជាដៃគូដ៏ល្អជាមួយអង្គការមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ហើយបានសម្រេចបង្កើនវិភាគទានរបស់កម្ពុជា ពី៦០ម៉ឺនដុល្លារ ទៅ១លានដុល្លារ ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨៕ ដោយ៖ ជឹម ណារី

Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment