សូមបញ្ជាក់ថា ដោយសារតែបញ្ហាវិបត្តិកូវីដ១៩ រដ្ឋបាលខេត្តសៀមរាបមានការអាក់ខានក្នុងពិធីប្រារព្ធព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះអស់រយៈពេល២ឆ្នាំហើយ។ សម្រាប់ឆ្នាំ២០២២នេះ ដោយមើលឃើញពី ស្ថានភាពកូវីដ១៩មានការធូរស្រាល រដ្ឋបាលខេត្តសៀមរាប សហការជួយមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តនេះឡើងវិញដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។ ការរៀបចំសង្ក្រាន្ដនេះ ក្នុងគោលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរទូទៅ បានចូលរួមសប្បាយ និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប ជាលក្ខណៈមហាគ្រួសារខ្មែរតែមួយ ជ្រកក្រោមដំបូលសន្តិភាពតែមួយ ក្រោមស្មារតីសុខដុម សប្បាយរីករាយ។
នៅក្នុងព្រឹត្តិការណីសៀមរាបសង្រ្កាន្តនេះ នឹងមានកម្មវិធីសប្បាយជាច្រើន ទាំងនៅក្នុងក្រុងសៀមរាប និងតំបន់ប្រាសាទ ជាពិសេសនៅប្រាសាទចៅសាយទេវតា ដែលមានបង្ហាញពីវប្បធម៌ ប្រពៃណីខ្មែរជាច្រើននៅទីនោះ៕ដោយ ឃុត សៅសម្រួលដោយ:ដារ៉ា
0 comments:
Post a Comment