ឧត្តរមានជ័យ :ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣
ឯកឧត្តមសាស្ត្រាចារ្យ
ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ១០កើត ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃពុធ ទី០១ ខែមីនា ឆ្នាំ២០២៣
បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមន្ទីរពេទ្យថ្មី១ខ្នង
នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ
ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងអាជ្ញាធរ មន្ត្រីរាជការ
នៅខេត្តឧត្តរមាជ័យ ជាច្រើនរូបទៀត។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត
ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា
អគារមន្ទីរពេទ្យថ្មី១ខ្នង ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ
មានទំហំ ៣២ម៉ែត្រ x ៤២ម៉ែត្រ មាន១៨បន្ទប់
នឹងប្រើប្រាស់ជាមធ្យោបាយសម្រាប់ផ្តល់សេវាបង្គ្រប់កម្រិត៣ ដែលមានផ្នែក
សម្ភព, រោគស្ត្រី, វះកាត់តូច-ធំ, ជំងឺទូទៅមនុស្សចាស់-កុមារ,
និងសេវាផ្សេងទៀត។ អគារថ្មីនេះសាងសង់ដោយ ថវិកាគម្រោងលើកកម្ពស់គុណភាព
និងសមធម៌សុខាភិបាល (H-EQIP) ចំណាលពេលសាងសង់អស់រយៈពេល១៨ខែ
ដោយចំណាយថវិកាសាងសង់សរុប ២ ៣៧៤ ២២៧ដុល្លារអាម៉េរិក ចំណាយលើសំណង់អគារ
បំពាក់បរិក្ខារវេជ្ជសាស្ត្រ គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារមន្ទីរពិសោធន៍។
ឯកឧត្តមសាស្ត្រាចារ្យ
ម៉ម ប៊ុនហេង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ
និងការនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
ប្រគេនព្រះសង្ឃ ជូនចំពោះលោក លោកស្រី ជាដ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ
បុគ្គលិក មន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ក្មួយៗសិស្សានុសិស្ស
និងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តឧត្តរមានជ័យ។
ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងបន្តថា
ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលខេត្ត បានខិតខំប្រឹងប្រែងយកចិត្តទុកដាក់
គិតគូរយ៉ាងហ្មត់ចត់ ទាំងការផ្តល់សុខភាពជូនប្រជាពលរដ្ឋ ទាំងផ្នែកទំនាក់ទំនង
ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល ការពង្រឹង
ការចូលរួមអនុវត្តកម្មវិធីរបស់ក្រសួងសុខាភិបាល ។
ឯកឧត្តមបានសម្ដែងការកោតសរសើរ
ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ វេជ្ជបណ្ឌិត គ្រូពេទ្យ
គិលានុបដ្ឋាក-យិកា និងបុគ្គលិកទាំងអស់
នៃមន្ទីរសុខាភិបាលខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់
ចំពោះការបំពេញតួនាទី ភារកិច្ចប្រចាំថ្ងៃ លើការពិនិត្យ ពិគ្រោះយោបល់ ថែទាំ
និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ។
ឯកឧត្តមសាស្ត្រាចារ្យ
ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរ
ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក
និងមណ្ឌលសុខភាពទាំងអស់ សូមពង្រឹងវិន័យការងារ ពិនិត្យ ពេលវេលាម៉ោងធ្វើការ
វេនប្រចាំការឱ្យបានទៀងទាត់ត្រឹមត្រូវ និងរាល់សកម្មភាពរបស់បុគ្គលិកក្រោមឱវាទ
សូមឱ្យមានក្រមសីលធម៌វិជ្ជាជីវៈ និងសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល
ដែលមានការទទួលខុសត្រូវខ្ពស់ចំពោះអ្នកជំងឺ ដោយមិនត្រូវទុកចោលអ្នកជំងឺឡើយ ៕
ដោយ ទិត ស្រ៊
March 1, 2023
ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារមន្ទីរពេទ្យថ្មី១ខ្នង តម្លៃជាង២លានដុល្លារអាម៉េរិក នៅខេត្តឧត្តរមានជ័យ
ចំនួនអ្នកទស្សនា: Views
March 01, 2023
No comments
Share This
About ww.kmmhotnews.com
0 comments:
Post a Comment