ព្រះសីហនុ:
ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ រសៀលថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់
រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល
ចុះជួយខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A
និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិ យភូមិ សម័យប្រឡង ៥ធ្នូ
ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសេដ្ឋាច័ន្ទ ស្ថិតនៅភូមិ៦ សង្កាត់លេខ៤
ក្រុងព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ
តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបា លខេត្ត មន្ត្រីរាជការ
កងកម្លាំងប្រដាប់អាវុធ សូមអបអរសាទរសិស្សនិទ្ទេស A
និងសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៥ធ្នូ ឆ្នាំ២០២២
ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ បុគ្គលិកសិក្សា
នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត គណៈគ្រប់គ្រងវិទ្យាល័យ គ្រឹះស្ថានសាធារណៈ
និងឯកជន
ដែលបានខិតខំបង្ហាត់បង្រៀនក្មួយៗសិស្សជ័យលាភីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
បានទទួលលទ្ធផលល្អ ។ វិស័យអប់រំត្រូវបានពង្រឹង
និងពង្រីកគុណភាពនៅទូទាំងប្រទេស ពិសេសនៅខេត្តព្រះ សីហនុ
មានបេក្ខជនដែលបានដាក់ពាក្យប្រឡងសរុបចំនួន ១ ៧១៤នាក់ ស្រី ៩១០នាក់
និងបានប្រឡងជាប់ចំនួន ១ ៣៦៤នាក់ ស្មើនឹង ៨០,៥២ភាគរយ ស្រី ៧៥៩នាក់ ស្មើនឹង
៨៤,១៥ភាគរយ ក្នុងនោះ៖ បេក្ខជនប្រឡងជាប់ និទ្ទេស A ២១នាក់ ស្រី ១៣នាក់,
និទ្ទេស B ១១៦នាក់ ស្រី៧៧នាក់, និទ្ទេស C ៣២៥នាក់ ស្រី១៨៤នាក់, និទ្ទេស D
៤៩៦នាក់ ស្រី២៧៥នាក់,
និង និទ្ទេស E ៤០៦នាក់ ស្រី២១០នាក់ ។
លទ្ធផលនេះបើធៀបនឹងឆ្នាំសិក្សា២០២០ ២០២១ មានការកើនឡើងចំនួន ៤,៨៥ភាគរយ
ស្រីកើនឡើង ៥,១៤ភាគរយ និទ្ទេស A កើន ១នាក់។
ឯកឧត្តម
អភិបាលខេត្តបានបន្តថា តាមគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លី
ដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
គឺដែនដីនៅខេត្តព្រះសីហនុ ត្រូវបានគ្រប់គ្រងប្រើប្រាស់បែងចែក
និងអភិវឌ្ឍន៍ប្រកបដោយសមធម៌ តម្លាភាព ប្រសិទ្ធភាព និងចីរភាព
ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង
ជាទីក្រុងបៃតងអាស៊ាន នៃប៉ូលអភិវឌ្ឍន៍ជាតិទំនើបប្រកបដោយចីរភាព
តាមរយៈការជំរុញសមាហរណកម្មការអភិវឌ្ឍទីក្រុងឆ្លាតវៃ ការអភិវឌ្ឍបៃតង
រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក មជ្ឈមណ្ឌលកំណើនជាតិ
មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ច្រកចេញ-ចូលអន្តរជាតិ
មជ្ឈមណ្ឌលភ័ស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងសកលលោក
និងមជ្ឈមណ្ឌលឧស្សាហកម្ម។
ឯកឧត្តម សាយ សំអាល់
រដ្ឋមន្ត្រីក្រសួងបរិស្ថាន
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ
មានប្រសាសន៍អបអរសាទរសិស្សនិទ្ទេស A ឆ្នាំសិក្សា២០២១-២០២២
និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ
ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀនសិស្សឱ្យទទួលបានលទ្ធផលល្អ
ទោះបីកម្ពុជា ពិសេសខេត្តព្រះសីហនុ រងផលប៉ះពាល់វិបត្តិកូវីដ-១៩
ក៏ប៉ុន្តែលោកគ្រូ អ្នកគ្រូ នៅតែបន្តការបណ្តុះបណ្តាលសិស្ស
តាមរយៈប្រព័ន្ធអនឡាញ និងការបង្រៀនជាក្រុម ធ្វើឱ្យលទ្ធផលប្រឡងទទួលបាននិទ្ទេស
A ចំនួន ២១នាក់។
ឯកឧត្តម សាយ សំអាល់ បន្តថា សម័យតេជោសន្ដិភាព
ជាឱកាសមាសសម្រាប់យើង និងក្រុមគ្រួសារយើងទាំងអស់គ្នា ។
ទន្ទឹមនោះសិស្សានុសិស្ស ក្នុងខេត្តព្រះសីហនុ
ត្រូវខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត
តាមរយៈការយកចិត្តទុកដាក់រៀនសូត្រនៅសាលារៀន និងបំណិនជីវិត ។ ពិសេសការអប់រំ
ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការកំណត់យកខេត្តព្រះសីហនុ
ជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលខេត្តព្រះសីហនុ មានផ្លូវ
ទឹក ភ្លើង កំពង់ផែសមុទ្រទឹកជ្រៅ ព្រលានយន្តហោះអន្តរជាតិ ផ្លូវដែក
និងផ្លូវល្បឿនលឿនជាដើម។
ក្នុងឱកាសនោះដែរឯកឧត្តម សាយ សំអាល់
បានផ្តល់រង្វាន់ជូនសិស្សនិទ្ទេសស A ២១នាក់ ដោយម្នាក់ៗទទួលបានម៉ូតូ SUZUKI
Lete ០១គ្រឿង ថវិកា១លានរៀល និងប័ណ្ណសរ សើរ១ ។ និទ្ទេស B ១១៦នាក់
ដោយម្នាក់ៗទទួលបានថវិកា ៥០ម៉ឺនរៀល និងប័ណ្ណសរសើរ១។ និទ្ទេស C ៣២៥នាក់
ដោយម្នាក់ៗទទួលបានថវិកា ៣០ម៉ឺនរៀល។ និទ្ទេស D ៤៩៦នាក់
ដោយម្នាក់ៗទទួលបានថវិកា ២០ម៉ឺនរៀល និងនិទ្ទេស E ៤០៦នាក់
ដោយម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល ៕ ដោយ ងូ សុមុនី សម្រួលផ្សាយដោយ៖ dara
January 3, 2023
ឯកឧត្តម សាយ សំអាល់ អញ្ជើញសំណេះសំណាល និងចែករង្វាន់ដល់សិស្សនិទ្ទេស A
ចំនួនអ្នកទស្សនា: Views
January 03, 2023
No comments
Share This
About ww.kmmhotnews.com
0 comments:
Post a Comment