(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោក រ័ត្ន ស្រ៊ាង អញ្ជើញជួបសំណេះសំណាលជាមួយប្រធាន-អនុប្រធានសាខាបក្ស មេក្រុមបក្ស ព្រមទាំងយុវជនរបស់គណបក្សប្រជាជនកម្ពុជាសង្កាត់ព្រែកកំពឹស សរុបចំនួន៥៧០នាក់។
ក្នុងជំនួបនោះ លោក រ័ត្ន ស្រ៊ាង បានធ្វើការណែនាំដល់ សមាជិក សមាជិកា ដែលជាក្រុមការងារ ត្រូវបន្តចុះជួបប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីផ្សព្វផ្សាយពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជនកម្ពុជា។
នៅពេលចុះតាមខ្នងផ្ទះ ត្រូវបង្រៀនបងប្អូនប្រជាពលរដ្ឋឲ្យចេះគូសលើសន្លឹកឆ្នោតបានត្រឹមត្រូវ និងត្រូវក្រើនរំលឹកដល់ពួកគាត់ឲ្យទៅបោះឆ្នោត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ជាពិសេសគឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕
0 comments:
Post a Comment