​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

May 11, 2023

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងបច្ចេកវិទ្យាឌីជីថល បង្កើតបាននូវកាលានុវត្តភាពថ្មី

ចំនួនអ្នកទស្សនា: Views



រាជធានីភ្នំពេញ: ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងឱកាសសម្ពោធបើកដំណើរការជាផ្លូវការ ក្រុមហ៊ុន BYTE DC Solutions នៅរាជធានីភ្នំពេញ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការកើនឡើងនៃការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ និងបច្ចេកវិទ្យាឌីជីថលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស ក្នុងអំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, បច្ចេកវិទ្យាឌីជីថល បានបង្កើតនូវកាលានុវត្តភាពថ្មី ដូចជាការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការប្រើប្រាស់ប្រព័ន្ធទូទាត់អេឡិចត្រូនិក ដែលអនុញ្ញាតឱ្យប្រតិបត្តិការអាជីវកម្មជាច្រើន អាចបន្តដំណើរការបាន ទោះក្នុងកាលៈទេសៈលំបាកយ៉ាងណាក៏ដោយ។ ខណៈដែរក្រសួង-ស្ថាប័នសាធារណៈវិញ ក៏អាចបន្តកិច្ចការងាររបស់ខ្លួនបានផងដែរ តាមរយៈប្រើប្រាស់បច្ចេកវិទ្យាប្រជុំពីចម្ងាយ ដូចជាប្រព័ន្ធ Zoom ជាដើម ដែលជាការកាត់បន្ថយយ៉ាងមានប្រសិទ្ធភាពនូវផលប៉ះពាល់បង្កឡើងដោយបញ្ហាជំងឺកូវីដ-១៩។

ឯកឧត្តម បានគូសបញ្ជាក់ទៀតថានៅក្នុងដំណើរការនៃការអភិវឌ្ឍវិស័យឌីជីថល, រាជរដ្ឋាភិបាលក៏បានកត់សម្គាល់ផងដែរអំពី តួនាទីយ៉ាងសំខាន់របស់វិស័យឯកជន។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលបានរៀបចំច្បាប់ ស្តីពីវិនិយោគថ្មី ដើម្បីផ្តល់ការលើកទឹកចិត្ត និងអាទិភាពដល់សកម្មភាពនានាក្នុងវិស័យឌីជីថល និងវិស័យផ្សេងទៀតដែលមានគោលបំណងធ្វើបច្ចុប្បន្នកម្មប្រតិបត្តិការរបស់ខ្លួន តាមរយៈការធ្វើបរិវត្តកម្មឌីជីថល និងការបូកបញ្ចូលនូវបច្ចេកវិទ្យាថ្មីៗទៅក្នុងប្រតិបត្តិការអាជីវកម្ម។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ក្នុងទិសដៅខាងមុខ រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការប្តេជ្ញាចិត្តរួចមកហើយ ក្នុងការគាំទ្រដល់កិច្ចដំណើរការអភិវឌ្ឍវិស័យឌីជីថល និងការលើកទឹកចិត្តឱ្យរាល់សកម្មភាពសង្គម-សេដ្ឋកិច្ចទាំងអស់ ខិតខំប្រឹងប្រែងក្នុងការធ្វើបរិវត្តិកម្មឌីជីថល និងចាប់យកបច្ចេកវិទ្យាឌីជីថលទៅក្នុងប្រតិបត្តិការរបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងផលិតភាពការងារសម្រាប់ជាប្រយោជន៍របស់អង្គភាពផ្ទាល់ផង និងសង្គមជាតិផង ដោយរាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងកសាងបរិយាកាសធុរកិច្ចឱ្យកាន់តែមានភាពអំណោយផលសម្រាប់វិស័យឌីជីថលទាំងមូល និងវិស័យផ្សេងទៀតក្នុងការធ្វើឌីជីថលូបនីយកម្ម និងបរិវត្តកម្មឌីជីថល។

ឆ្លៀតនាឱកាសនោះផងដែរឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន BYTE DC Solutions ដែលមានទំនុកចិត្តលើសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា និងបានប្តេជ្ញាចិត្តចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យឌីជីថលក្នុងរបត់នៃដំណើរឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំនៅក្នុងយុគសម័យឌីជីថល។ ពិតណាស់ ទន្ទឹមនឹងការប្រែប្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់កម្ពុជា និងការធ្វើពិពិធកម្មទាំងនៅក្នុងវិស័យកសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍, សំណង់ និងហិរញ្ញវត្ថុ, រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ ក៏បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើវិស័យឌីជីថល ដើម្បីបង្កើតឱ្យមាននូវចន្ទល់កំណើនថ្មីមួយបន្ថែមទៀត ក៏ដូចជាដើម្បីគាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យដទៃផ្សេងទៀតឱ្យកាន់តែទំនើប, ប្រកបដោយប្រសិទ្ធភាព និងផលិតភាពកាន់តែខ្ពស់។ ប្រាកដណាស់ ជាមួយនឹងបដិវត្តន៍ឧស្សាហកម្មទី៤, វិស័យឌីជីថលនឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ក្នុងការធានាបាននូវភាពប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាព, បរិយាបន្ន និងភាពធន់៕ សម្រួលផ្សាយ៖ ដារ៉ា

Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment