ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ចំនួន៨៤គ្រួសារទៀត នៅស្រុកគាស់ក្រឡ និងស្រុកមោងឫស្សី នៅរសៀលថ្ងៃអាទិត្យ ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៨៤គ្រួសារទៀតនោះ នៅស្រុកគាស់ក្រឡចំនួន៤៤គ្រួសារ និងស្រុកមោងឫស្សីចំនួន៤០គ្រួសារ។
សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី២១ខែមីនា ដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ ខេត្តបាត់ដំបងរងផលប៉ះពាល់ដោយខ្យល់កន្រ្តាក់កើតឡើងលើស្រុកចំនួន១១ ក្នុងឃុំចំនួន៣៥ឃុំ និងភូមិចំនួន៧៣ភូមិ បណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋសរុបចំនួន៥៣២ខ្នង (៥៣២រួសារ) រន្ទះបាញ់ងាប់គោ៣ក្បាល និងប៉ះពាល់សម្ភារៈប្រើប្រាស់ជាច្រើនផ្សេងទៀត។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម ទឹកបរិសុទ្ធ១កេស មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ សំពត់តង់១ និងមុង១ផងដែរ៕
0 comments:
Post a Comment