​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

March 12, 2023

លោក សាយ សំអាល់៖ គណបក្សប្រជាជនកម្ពុជា ជាគណបក្សបើកចំហរ អ្នកណាក៏អាចមករួមរស់ជាមួយ ដើម្បីរួមគ្នាកសាងជាតិកម្ពុជា

ចំនួនអ្នកទស្សនា: Views


(ព្រះសីហនុ)៖ លោក សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សបើកចំហរ អ្នកណាក៏អាចមករួមរស់ជាមួយ ដើម្បីក៏សាងជាតិកម្ពុជារួមគ្នា។

 

ការលើកឡើងបែបនេះរបស់ លោក សាយ សំអាល់ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី «សម្ពោធដាក់ឲ្យប្រើប្រាស់ស្នាក់ការ គណបក្សឃុំបឹងតាព្រហ្ម និងប្រកាសបញ្ចូលសមាជិកគណបក្សឃុំបឹងតាព្រហ្ម និងឃុំសំរុង» ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

ថ្លែងនាឱកាសនោះដែរ លោក សាយ សំអាល់ បានលើកឡើងថា «ការចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺជាកម្លាំងនាំកម្ពុជា និងខេត្តព្រះសីហនុ បន្តដំណើរទៅមុខ សម្រាប់អនាគតកូនចៅយើង»

លោកបានបន្តថា ការចូលមករួមរស់ជីវភាពនយោបាយនេះដែរ ជាមោទនភាពក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ និងក្នុងនាមលោកផ្ទាល់។

លោក សាយ សំអាល់ បានគូសបញ្ជាក់បន្ថែមថា កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាបានធ្វើដំណើរវែងឆ្ងាយ ពីចំណុចសូន្យរហូតដល់មានការអភិវឌ្ឍគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពប្រសើរជាលំដាប់ ការអភិវឌ្ឍសេដ្ឋកិច្ច ការភិវឌ្ឍធនធានមនុស្ស ដែលអាចឲ្យកម្ពុជាមានលទ្ធភាពរៀបចំនិងដឹកនាំព្រឹត្តិការណ៍ជាតិ អន្តរជាតិធំៗ ជាក់ស្ដែងមាន កិច្ចប្រជុំកំពូលអាស៊ានដែលកម្ពុជា បានធ្វើជាប្រធាននិងម្ចាស់ផ្ទះនាពេលថ្មីៗនេះ និងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាពេលដ៏ខ្លីខាងមុខនេះ។

ជាមួយគ្នានេះ ប្រធានបានរម្លឹកថា ខេត្តព្រះសីហនុ ជាខេត្តប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ ក្នុងនោះការរៀបចំឲ្យល្អប្រសើរនូវបណ្ដាញផ្លូវគមនាគមន៍ កំពង់ផែ ព្រលានយន្តហោះ ការរៀបចំប្រព័ន្ធទឹក អគ្គិសនី អ៉ីនធឺណិត សេវាសាធារណៈ សេវាទេសចរណ៍ និងបដិសណ្ឋារកិច្ច សន្តិសុខសណ្ដាប់ធ្នាប់ ម្ហូបអាហារនិងទំនិញសម្បូរបែប គឺជាសកម្មភាពជាយុទ្ធសាស្ត្រ និងប្រកបដោយចីរភាព ដើម្បីអនាគតខេត្តព្រះសីហនុ និងកម្ពុជា និងដើម្បីកូនចៅតជំនាន់។

នាឱកាសនោះដែរ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ដល់ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានលះបង់កម្លាំងកាយ ពេលវាលា និងធនធានសម្រាប់លទ្ធផលល្អប្រសើរជូនមូលដ្ឋាន។

គួរបញ្ជាក់ថា សមាជិកគណបក្សប្រជាជនកម្ពុជាបញ្ចូលថ្មី រួមមាន ឃុំបឹងតាព្រហ្ម ៤៤១នាក់ ស្រី ២១៥នាក់ ឃុំសំរុង ៤០៥នាក់ ស្រី ២០១នាក់។ អញ្ជើញចូលរួមជាគណៈអធិបតីនាឱកាសនោះដែរ រួមមាន៖ លោក តាក វណ្ណថា តំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ លោក សូ ខនឫទ្ធីគុណ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកព្រៃនប់ លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ ព្រមជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ផងដែរ៕










Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment