​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

October 26, 2022

អភិបាលខេត្តព្រះវិហារលើកទឹកចិត្តដល់មន្ត្រីកងកម្លាំងរួមគ្នាទប់ស្កាត់បទល្មើសឱ្យមានប្រសិទ្ធភាព

ចំនួនអ្នកទស្សនា: Views

   

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំ ឱ្យកម្លាំង និងអាជ្ញាធរក្នុងខេត្តទាំងអស់ត្រូវចូលរួមទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព ដើម្បីប្រជាជនរស់នៅប្រកបដោយភាពសុខសាន្ត។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តនាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អភិបាលខេត្ត បានជំរុញដល់កងកម្លាំងទាំង៣ និងក្រុង-ស្រុកទាំងអស់ត្រូវពង្រឹងការងារ សន្តិសុខ សណ្តាប់ធ្នាប់ ការអនុវត្តន៍បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងបង្ក្រាប បទល្មើសនានាក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងត្រូវរៀបចំកែលម្អសោភ័ណភាព និងអនាម័យតាមក្រុង-ស្រុក ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី ឱ្យដឹងថា តាមអនុសាសន៍របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការងារសន្តិសុខ វិធាន ការបង្ក្រាបល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទនៅទូទាំងប្រទេស ជាពិសេសត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ទាក់ទងទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ។

ជាមួយគ្នានោះក៏ ត្រូវចុះផ្សព្វផ្សាយនាំណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ ជាពិសេសរថយន្ត ម៉ូតូ គោយន្ត ត្រូវឱ្យមានចំណាំងបំភ្លឺផ្លូវទាំងខាងមុខ និងខាងក្រោយ ចៀសវាងបង្កគ្រោះ ថ្នាក់ដល់អ្នកដទៃ និងខ្លួនឯង កុំលេងល្បែង ស៊ីសង និងកុំប្រើប្រាស់គ្រឿងញៀនជាដើម ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាល ខេត្ត ក៏បានកោតសរសើរគណៈបញ្ជាការឯកភាពខេត្ត-ក្រុង-ស្រុកដែលបានខិតខំបំពេញការងារនាពេលកន្លងមក សម្រេចបានលទ្ធផលល្អប្រសើរ ពិសេសការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនាពេលកន្លងមក និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារដើម្បីរក្សាបាននូវសុខសុវត្ថិភាព និងភាពសុខដុមរមនា ជូនប្រជាពលរដ្ឋគ្រប់មូលដ្ឋាន។

សូមបញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃនេះ គឺមានចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាអភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងមេឃុំ ចៅសង្កាត់ មេប៉ុស្ដិ៍ ឃុំ-សង្កាត់ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀត ។

កិច្ចប្រជុំបានលើកបង្ហាញអំពីរបាយការណ៍ បញ្ហាប្រឈម និងដំណោះស្រាយដែលទាក់ទងទៅលើ ការងារសន្ដិសុខសណ្ដាប់ធ្នាប់សង្គម បញ្ហាចរាចរណ៍ បញ្ហាសន្តិសុខតាមបន្ទាត់ព្រំដែន និងត្រៀមរៀបចំ ប្រារព្ធពិធីបុណ្យអុំទូកនាពេលខាងមុខ ៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ


Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment