​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

March 16, 2022

អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី គាំទ្រចំពោះកងយោធពលខេមរភូមិន្ទ ដែលបានរៀបចំ កិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ ដោយផ្ទាល់ នៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

      



 ភ្នំពេញ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្ដម នាយឧត្តមសេនីយ៍ TAN SRI DATO SRI HJ AFFENDI អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីបានថ្លែងការគាំទ្រចំពោះកងយោធពលខេមរភូមិន្ទ ដែលបានរៀបចំកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ ដោយផ្ទាល់ ប្រកបដោយភាពម្ចាស់ការ ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការលើកឡើងរបស់នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ីនេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខាភ្នំពេញ។

ឯកឧត្ដម នាយឧត្តមសេនីយ៍ TAN SRI DATO SRI HJ AFFENDI អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានបង្ហាញពីជំហរបន្តពង្រឹងទំនាក់ទំនងដែលមានស្រាប់ និងជួយសម្របសម្រួលតាមដែលអាចធ្វើបាន ក្នុងនាមជាប្រទេសសមាជិកអាស៊ានដូចគ្នា ដើម្បីរក្សាសន្តិភាព ស្ថិរភាពនៅក្នុងតំបន់។

ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណចំពោះការអញ្ជើញរបស់នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានដឹកនាំប្រតិភូមកចូលរួមក្នុងកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ។ ឯកឧត្ដម នាយឧត្តមសេនីយ៍សង្ឃឹមថា តាមរយៈកិច្ចប្រជុំនេះ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី នឹងចូលរួមពិភាក្សា ផ្លាស់ប្តូរនូវទស្សនៈល្អៗ ដើម្បីសហគមន៍អាស៊ានបន្តរក្សាបានសន្តិភាព ស្ថិរភាព និងវិបុលភាព៕ដោយ រិទ្ធី ប្រភព៖ អគ្គបញ្ជាការដ្ឋាន សម្រួលផ្សាយដោយ៖ dara

Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment