-
(ព្រះវិហារ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា
និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពីធីសំណេះសំណាល
និងចែកអំណោយជូនប្រជាពលរដ្ឋចំនួន ៤៧៣គ្រួសារ ដែលទទួលរងផលប៉ះពាល់
ដោយសារជំនន់ទឹកភ្លៀង នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ នៅថ្ងៃទី២៣
ខែវិច្ឆិកា ឆ្នាំ២០២២ ។
ថ្លែងក្នុងឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន
សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលដោយក្តីនឹករលឹក
និងការគិតគូរអំពីសុខទុក្ខរបស់ប្រជាពរដ្ឋនៅគ្រប់ទីកន្លែង។
លោកស្រីបានបន្តទៀតថា លោកស្រីបាននាំអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន
តាមរយៈលោក គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១
នៃគណៈកម្មាការជាតិគ្រប់គ្រង់គ្រោះមហន្តរាយ មកចែកជូន
ដល់ប្រជាពលរដ្ឋ៤៧៣គ្រួសារ នៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហា
ដែលបានបង្ហាញពីការ យកចិត្តទុក្ខដាក់របស់សម្តេចតេជោ
ដោយមិនទុកឲ្យអ្នកណាកម្នាក់ដាច់ពោះស្លាប់ ដោយសារអត់អាហារនោះទេ ។
លោកស្រីបានថ្លែងកោតសរសើរដល់អាជ្ញាធរ និងក្រុមការងារគណបក្សប្រជាជនកម្ពុជា
ដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ
និងថ្លែងកោតសរសើរ ក្រុមគ្រូពេទ្យនៅខេត្តព្រះវិហារ
ដែលបានប្រឹងប្រែងរួមគ្នាទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩
និងអរគុណប្រជាពលរដ្ឋដែលបានចូលរួមអនុវត្តន៍វិធានការនានា
រួមទាំងការទៅទទួលយកវ៉ាក់សាំងកូវីដ-១៩។
លោកស្រីក៏បានថ្លែងអំណរគុណប្រជាពលរដ្ឋនៅខេត្តព្រះវិហារ
ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា
ក្នុងដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងសង្ឃឹមថា
ប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រ
គណបក្សប្រជាជនកម្ពុជាជាបន្តទៀតនៅឆ្នាំ២០២៣ខាងមុខ។ ជាពិសេស
បន្តចួលរួមថែរក្សាសុខសន្តិភាព ដើម្បីចូលរួមចំណែក
ជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍សង្គមឲ្យកាន់តែ
មានភាពរីកចម្រើនបន្ថែមទៀត ។
អំណោយសម្រាប់ពលរដ្ឋចំនួន ៤៧៣គ្រួសារ ក្នុងមួយគ្រួសារ ទទួលបាន ៖ អង្គរ
ចំនួន ២៥គីឡូក្រាម មី ១កេស ទឹកសុទ្ធ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ
ត្រីខ ១យួរ ពូជបន្លែ ៦កញ្ចប់ (ត្រប់វែង ផ្ទីស ស្ពៃខៀវ ល្ពៅ និងសណ្តែកគួរ)
និងថវិកា ២ម៉ឺនរៀល៕












0 comments:
Post a Comment