​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

March 10, 2022

សេនីយ៍ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងក្រោមឱវាទ នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡេាះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទៅចូលរួមបុណ្យសពក្មួយស្រី លួតលីហ្សា ដែលត្រូវបានគេសម្លាប់!!

ចំនួនអ្នកទស្សនា: Views

 បន្ទាយមានជ័យ៖រសៀលថ្ងៃ ព្រហស្បតិ៍៨កើត ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២២ លោកវរសេនីយ៍ សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងក្រោមឱវាទ នាំយកអំណោយរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡេាះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទៅចូលរួមបុណ្យសពក្មួយស្រី លួតលីហ្សា ដែលត្រូវបានគេសម្លាប់កាលពីម្សិលមិញ  

អំណោយរួមមាន៖អង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ១០០យួរ  និងថវិកា ៥០០,០០០រៀល ។

សូមរំលឹកថា៖ក្មួយស្រី ដែលបាត់ខ្លួន បានរកឃើញហើយ នៅវេលាម៉ោង្រហែល ៩ : ៥០ យប់ថ្ងៃកើតហេតុដដែល តែសូមចូលរួម សោកស្តាយផង ដោយសារ ក្មួយស្រី បានទទួល មរណភាពហើយ ក្នុងសភាព អាក្រាតកាយ ដោយជន មិនស្គាល់ អត្តសញ្ញាណ សង្ស័យ ចាប់ រំលោភសម្លា.ប់ ហើយយកសព ទៅកប់ នៅក្បែររបងថ្ម នៅម្តុំ ដែលឃើញ កាបូបស្ពាយ ឋិតក្នុងភូមិ ទំនប់ ក៥ សង្កាត់ប៉ោយប៉ែត ក្នុងប៉ោយប៉ែត ។ 

ដោយយោង តាមប្រភព ពីកន្លែងកើត បានឲ្យដឹងថា សពក្មួយស្រី ត្រូវ ជនមិនស្គាល់ អត្តសញ្ញាណ យកកប់ដី និង យកដុំថ្ម ធំ សង្កត់ពីលើ ដោយសាក សព ដេ.ក ផ្កាប់មុខ ពាក់អាវ ស មិនស្លៀកសំពត់ ឬ ខោ ឡើយ ។ មហាជន សង្ឃឹមថា សមត្ថកិច្ច ជំនាញ និង ស្វែងរក ជនដៃដល់ យកមក ផ្ទន្ទាទោស តាមច្បាប់ ឆាប់ៗនេះ ។



Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment