ចំនួនអ្នកទស្សនា:
Views
ភ្នំពេញ: នៅថ្ងៃទី១៧ ខែកុម្ភៈនេះគណៈប្រតិភូការបរទេសចំនួន៨ប្រទេស និងអគ្គលេខាធិការអាស៊ាន បានចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលធ្វើនៅរាជធានីភ្នំពេញនៅថ្ងៃទី១៧ ខែកុម្ភៈនេះ។ គណៈប្រតិភូរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសជាសមាជិកអាស៊ានទាំងនេះរួមមាន៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសប្រ៊ុយណេដារូសាឡឹម, រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសិង្ហបុរី, រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី, រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, រដ្ឋមន្ត្រីការបរទេស នៃព្រះរាជាណាចក្រថៃ, រដ្ឋមន្ត្រីការបរទេស នៃប្រទេសហ្វីលីពីន, គណៈប្រតិភូរដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម, គណៈប្រតិភូនៃប្រទេសម៉ាឡេស៊ី,និងគណៈប្រតិភូអគ្គលេខាធិការអាស៊ាន។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងសេចក្តីរីករាយ និងស្វាគមន៍ ចំពោះគណៈប្រតិភូទាំងអស់ ដែលមកចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បើទោះបីជាប្រឈមនឹងការវាយលុកពីជំងឺកូវីដ១៩ ក៏ដោយ។ ថ្លែងក្នុងពិធីជប់លៀងស្វាគមន៍គណៈប្រតិភូ នារាត្រីថ្ងៃទី១៦ ខែកុម្ភៈ នៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងថា អាស៊ាននៅតែជាគ្រួសារដ៏រឹងមាំ ក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា តាមរយៈការសន្ទនា ការពិគ្រោះយោបល់ និងការឯកភាពគ្នា។ ឯកឧត្តម មានប្រសាសន៍ថា ស្មារតីនៃមិត្តភាព និងការរួមគ្នារបស់អាស៊ានមានជានិរន្តរ៍ ប៉ុន្តែ អ្វីដែលកម្ពុជាសោកស្ដាយបំផុតនោះ គឺកាលៈទេសៈបច្ចុប្បន្នមិនអនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេស ទាំង១០រូបមកជួបជុំគ្នា ដើម្បីរួមដៃគ្នាដោះស្រាយរាល់បញ្ហាប្រឈមនានាដែលសហគមន៍អាស៊ានកំពុងជួបប្រទះ។ សូមបញ្ជាក់ថាប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន តាមទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដែលផ្សាយចេញពីរាជធានីភ្នំពេញដើម្បីពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់ថ្នាក់ដឹកនាំនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំទៅ ក៏ដូចជាធ្វើការផ្លាស់ប្ដូរទស្សនៈគ្នាលើមធ្យោបាយ ដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន ព្រមទាំងពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្ដ្រដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយឱ្យកាន់តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព៕ដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន ព្រមទាំងពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្ដ្រដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយឱ្យកាន់តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព៕ដើម្បីពង្រឹងបន្ថែមទៀតទំនាក់ទំនងខាងក្រៅជាមួយដៃគូសន្ទនានានា និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព និងឯកភាពអាស៊ាន ព្រមទាំងពិភាក្សាគ្នាអំពីរបៀប និងវិធីសាស្ដ្រដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាងសហគមន៍អាស៊ានមួយឱ្យកាន់តែធន់រឹងមាំឡើង ប្រកបដោយថាមពល ពោរពេញដោយសន្តិភាព និងវិបុលភាព៕
Share This
About ww.kmmhotnews.com
0 comments:
Post a Comment