​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

​ ផ្សាយពាណិជ្ជកម្ម
មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មផ្សេងៗ អាស័យដ្ឋាន ៖​ ទីស្នាក់ការ ភូមិព្រៃពក ស្រុកដងទង់ ឃុំដងទង់ ខេត្តកំពត/Tel : 069595257 / 071515133553.....

January 14, 2022

រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ទទួលសៀវភៅស្ដីពី រាជរដ្ឋាភិបាលកម្ពុជា ជោគជ័យក្នុងសង្គ្រាម​ដណ្តើម​​​ជីវិតពលរដ្ឋពីមាត់ជ្រោះ​មរណៈកូវីដ-១៩ ភាគ២

ចំនួនអ្នកទស្សនា: Views

 


 ភ្នំពេញ :ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ សៀវភៅដែលមានចំណងជើងថា រាជរដ្ឋាភិបាលកម្ពុជា ជោគជ័យក្នុង សង្គ្រាមដណ្តើមជីវិត​ពលរដ្ឋពីមាត់ជ្រោះមរណៈ “កូវីដ-១៩” ភាគ២ ដែលជាស្នា ដៃចងក្រងដោយ ឯកឧត្តម ឆាយ សុផល អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអ្នកនិពន្ធសៀវភៅ បាននាំយកមកប្រគល់​ជូនដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ក្នុងពិធីប្រគល់ និងទទួល​សៀវ​ភៅ​នេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងព័ត៌មាន។

តាមការមកញ្ជាក់របស់ ឯកឧត្តម ឆាយ សុផល បានគូសបញ្ជាក់ថា សៀវភៅនេះ មាន​កម្រាស់ជាង ៨០០ ទំព័រ និយាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​ប្រយុទ្ធ​ប្រឆាំងជំងឺកូវីដ-១៩ ភាគ២ ចាប់ពីថ្ងៃទី០១ ខែ សីហា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែល​ជាថ្ងៃបិទបញ្ចប់ព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ។ ឯកឧត្ដមបន្ដថា សម្រាប់សៀវភៅ​នេះដែរ ក៏បានបង្ហាញពីបញ្ហានយោបាយមួយចំនួនទាំងផ្ទៃក្នុង និងបរទេសដែលជាប់ពាក់ព័ន្ធ​ជាមួយម្ពុជា នាសម័យកូវីដ-១៩។ ទន្ទឹមនេះ ក៏មានការបញ្ចូលនូវការវិវត្ដ​មួយចំនួនក្នុងសម័យ​ជំងឺកូវីដ ដែលកំពុងរាតត្បាត ។ ដូច្នេះ សៀវភៅនេះ គឺជាឯកសារប្រវត្តិសាស្រ្ត​មនុស្សជាតិ​មួយ ដែលត្រូវបាន ឯកឧត្តម ឆាយ សុផល ធ្វើការចងក្រងទុកសម្រាប់ការដឹងនាពេលបច្ចុប្បន្ន ប៉ុន្តែសម្រាប់អ្នកជំនាន់​ក្រោយ សៀវភៅនេះ ជាឯកសារប្រវត្តិសាស្រ្ត ។

ឯកឧត្តម ឆាយ សុផល បានជម្រាបជូនថា សម្រាប់សៀវភៅភាគ១ ដែលនិយាយ​ការប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងប្រយុទ្ធជាមួយជំងឺកូវីដ-១៩ បានបោះពុម្ពចែក​ចាយ​ចំនួន ៥ ០០០ ច្បាប់ រួចមកហើយ។ សម្រាប់វគ្គ២ នេះ ក៏ បោះពុម្ពចំនួន ៥ ០០០ ច្បាប់ ផងដែរ ដោយដាក់លក់នៅបណ្ណាគារ ក្នុងសៀវភៅមួយក្បាលតម្លៃប្រមាណជាង ១៤ ដុល្លារ។ ក្រៅពីការដាក់លក់ខ្លះ នៅបណ្ណាគារ ឯកឧត្តម ឆាយ សុផល ក៏បានយកទៅដាក់​បណ្ណាល័យ​ជាតិ និងតាមសាកលវិទ្យាល័យរដ្ឋ និងឯកជនមួយចំនួន ព្រមទាំងចែកជូនដល់ថ្នាក់ដឹកនាំ និង មន្រ្តីមួយចំនួន ដើម្បីទុកជាឯកសារ ។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានវាយតំលៃខ្ពស់ចំពោះកិច្ចខិតខំ ប្រឹងប្រែងរបស់ ឯកឧត្តម ឆាយ សុផល ក្នុងការសិក្សាស្រាវជ្រាវចងក្រងនូវរាល់ឯកសារ និងព្រឹត្តការណ៍ ទាក់​ទងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានបង្ហាញពីការប្រឹងប្រែងរបស់រាជ​រដ្ឋាភិ​​បាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ហើយសៀវភៅនេះទុកជាឯកសារ​ប្រវត្តិសាស្រ្ត ដ៏មានសារៈសំខាន់៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា សម្រួលផ្សាយ៖ កន ចំណាន

Share This
Author Image

About ww.kmmhotnews.com

0 comments:

Post a Comment