តាមបណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត បានលើកឡើងដូច្នេះថា៖ «សូមអរគុណដល់អង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជាបានបោះឆ្នោតជ្រេីសតាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា»។
សហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់ខ្លួន នៅថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីបូកសរុបលទ្ធផលការងារ ដែលសម្រេចបាននាពេលកន្លងមក និងលើកទិសដៅការងារឆ្នាំ២០២៣-២០២៨ ។
មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ធ្វើឡើងក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕
0 comments:
Post a Comment